« គោលលទ្ធិ និងសេចក្ដីសញ្ញា ១០២–១០៥ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១០២–១០៥ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥
គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥
ទិដ្ឋភាពទូទៅ
នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយមកពីព្រះអម្ចាស់ ដោយបញ្ជាលោកឲ្យរៀបចំពួកអ្នកស្ម័គ្រចិត្តដើម្បីជួយពួកបរិសុទ្ធដែលកំពុងជួបទុក្ខលំបាកនៅក្នុងរដ្ឋមិសសួរី ។ ពួកអ្នកស្ម័គ្រចិត្តជាង ២០០ នាក់ត្រូវបានហៅថា ជាជំរំនៃអ៊ីស្រាអែល ( ក្រោយមកហៅថា ជំរំស៊ីយ៉ូន ) ហើយបានដើរក្បួនចម្ងាយជាង ៨០០ ម៉ាយ ដើម្បីជួយពួកបរិសុទ្ធនៅមិសសួរី ដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ ។ បន្ទាប់ពីជំរំបានមកដល់រដ្ឋមិសសួរី ព្រះអម្ចាស់បានបើកសម្ដែងដល់យ៉ូសែប ថាពេលវេលាសម្រាប់ការប្រោសលោះរបស់ស៊ីយ៉ូនមិនទាន់មកដល់ទេ ហើយជំរំក៏ត្រូវបែកខ្ញែកគ្នា ។ ប្រហែលប្រាំមួយខែបន្ទាប់ពីត្រឡប់ទៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ វិញ យ៉ូសែបបានរៀបចំកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងកូរ៉ុមនៃពួកចិតសិបនាក់ ។ សមាជិកប្រាំបីនាក់ក្នុងចំណោមដប់ពីរនាក់ និងសមាជិកម្នាក់ៗនៃពួកចិតសិបនាក់បានដើរជាមួយនឹងជំរំអ៊ីស្រាអែល ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យគោរពតាមបទបញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរឪពុកម្ដាយ ឬមជ្ឈិមវ័យដែលគួរទុកចិត្តអំពីពេលមួយដែលពួកគេត្រូវអនុវត្តសេចក្ដីជំនឿដើម្បីគោរពតាមបទបញ្ញត្តិដ៏លំបាករបស់ព្រះអម្ចាស់ និងអ្វីដែលពួកគេបានរៀនមកពីបទពិសោធន៍នេះ ។
-
រូបភាព ៖ គូសរូបមនុស្ស ឧបសគ្គ និងពាក្យ ជីវិតដ៏នៅអស់កល្បជានិច្ច
-
មាតិកាដែលត្រូវបង្ហាញ ៖ ជម្រើសសម្រាប់សកម្មភាពសិក្សា និងការបំផុសគំនិតសម្រាប់ការអនុវត្តដែលមាននៅជិតចុងបញ្ចប់នៃមេរៀននេះ
ជំរំអ៊ីស្រាអែល
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សយល់ថា ព្រះនឹងគង់នៅជាមួយ ហើយជួយពួកគេ នៅពេលពួកគេជ្រើសរើសដើរតាមទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលអាចធ្វើឲ្យវាពិបាកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយហេតុអ្វីបានជាការធ្វើតាមទ្រង់គឺមានតម្លៃឲ្យខិតខំ ។
-
វីដេអូ ៖ « Waiting on the Lord » ( ១៤:០៩; សូមមើលពីនាទីទី ៩:២៥ ដល់នាទីទី ៩:៥៦ ); « Zion’s Camp » ( ១៨:៤៤; សូមមើលនាទីទី ២:១៣ ដល់នាទីទី ៣:០២; ៣:០២ ដល់នាទីទី ៥:០០; ៥:០១ ដល់នាទីទី ៨:០២ និង ៨:០៣ ដល់នាទីទី ១៣:០៦ )
-
ផែនទី ៖ « Zion’s Camp Route, 1834 »
-
សំណៅចែក ៖ « បទពិសោធន៍មកពីជំរំអ៊ីស្រាអែល »
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ថា មានបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីបន្តភាពស្មោះត្រង់ចំពោះព្រះ នៅពេលសេចក្តីជំនឿរបស់ពួកគេត្រូវបានសាកល្បង ។
-
ការរៀបចំសិស្ស ៖ ដើម្បីជួយសិស្សឲ្យចូលរួមក្នុងមេរៀន សូមពិចារណាអញ្ជើញពួកគេឲ្យអធិស្ឋានដោយស្មោះមុនពេលមករៀន ។ ពួកគេអាចអធិស្ឋានទូលសុំពរជ័យដើម្បីទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ទទួលជំនួយនឹងការប្រឈមជាក់លាក់ ឬកម្លាំងដើម្បីបន្តភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ និងសេចក្តីសញ្ញារបស់ទ្រង់ ។
-
វីដេអូ ៖ « Prophets Warning » ( ១៨:៤៤; សូមមើលចាប់ពីនាទី ទី ១៦:៤៤ ដល់ ១៨:៤៤ )