ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២១—ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« មេរៀន​ទី ១២១—ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ ៖ អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៨ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៦–១០៨

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨

អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា​បទគម្ពីរ

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​សង់គ្រឹះ​សម្រាប់​ជីវិត​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​អនុវត្ត​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អនុវត្ត

សូមពិចារណា​ផ្តល់​ក្រដាស​តូចមួយ​ដល់សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​លើ​ក្រដាស​នូវ​ស្ថានភាព​លំបាក​មួយ​អំពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ដែល​កំពុង​ប្រឈម​មុខ ហើយ​ដាក់​ក្រដាស​របស់​ពួកគេ​ក្នុង​ប្រអប់​មួយ ។ សុំ​ឲ្យ​សិស្ស​កុំ​បញ្ចូល​ឈ្មោះ ឬ​ព័ត៌មាន​លម្អិត​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ពេក ។

សូម​ចាត់​សិស្ស​ជា​គូ ហើយ​ឲ្យ​គូ​នីមួយៗ​ជ្រើសរើស​ក្រដាស​ពីរ​ពី​ប្រអប់​នោះ ។ សូម​ចាត់​សិស្ស​ជាគូៗ​ឲ្យ​ពិនិត្យមើល​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ដោយ​ប្រើ​បញ្ជី​នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ដើម្បី​ពិភាក្សា​អំពី​របៀប​ដែល​វគ្គបទគម្ពីរ​ផ្សេងៗ​អាច​អនុវត្ត​ចំពោះ​ស្ថានភាព​យ៉ាងហោច​ណាស់​មួយ​នៅលើ​ឯកសារ​របស់​ពួកគេ ។ សិស្ស​ក៏​អាច​ប្រើ​វគ្គ​បទគម្ពីរ​ផ្សេងៗ​ពី​គម្ពីរ​នៃ​បទគម្ពីរ​ផ្សេងទៀត​ផងដែរ ប្រសិនបើ​អ្នក​ចង់​ធ្វើ​ដូច្នោះ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ដៃគូ​នីមួយៗ​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បានពិភាក្សា​អនុវត្ត​ចំពោះ​ស្ថានភាព​មួយ​នៅ​លើ​ក្រដាស​មួយ​របស់​ពួកគេ ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ចំពោះ​ស្ថានភាព​មួយ​ដែល​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មិនបាន​រៀបរាប់​ឲ្យ​ច្បាស់លាស់ នោះ​អ្នក​អាច​ណែនាំ​ពួកគេ​ទៅកាន់​វគ្គបទគម្ពីរ​ដែល​អាច​អនុវត្ត​ចំពោះ​ស្ថានភាព​ណា​មួយ ដូចជា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:២–៣នីហ្វៃទី២ ៣២:៣ ។

សូម​រៀបចំ​សកម្មភាព​នេះ​តែ ១០–១៥ នាទី​ប៉ុណ្ណោះ ដើម្បី​ទុក​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​ចំណេះចំណាន​ខាងគោលលទ្ធិ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន​នេះ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មេរៀន​ដែល​នៅ​សល់​គឺ​ចង់​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​មួយ ។ ប្រសិន​បើ​ចាំបាច់ ជាដំបូង​អ្នក​អាចនឹង​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​គោលការណ៍​ទាំងឡាយ​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៅផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សកម្មភាព​ពិនិត្យឡើងវិញ​ដែល​បាន​ផ្ដល់យោបល់​គឺ​មាន​នៅក្នុង « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា​នេះ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​យុវនារី​ដូច​ខាង​ក្រោម ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​បង្កើត​ព័ត៌មាន​លម្អិត​សម្រាប់​ជីវិត​របស់​នាង​ដោយ​សង្ខេបៗ ដោយ​ផ្អែក​ទៅលើ​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង​តំបន់​របស់​អ្នក ។ ឧទាហរណ៍ សិស្ស​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ស្រមៃឃើញ​អំពី​គ្រួសារ ចំណាប់អារម្មណ៍ និង​អារម្មណ៍​របស់​នាង​អំពី​សាសនាចក្រ​ជាដើម ។

យុវនារី​កំពុង​បញ្ចេញ​ស្នាម​ញញឹម

សូម​បង្ហាញ​សាច់​រឿង​ខាងក្រោម​នេះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​អាច​ជួយ​យុវនារី​ម្នាក់​ក្នុង​ស្ថានភាព​នេះ រួមទាំង​មូលហេតុ​ផងដែរ ។

( ម្យ៉ាងវិញទៀត អ្នក​អាច​ទុក​កង្វល់​ដែល​បាន​គូសបញ្ជាក់​នៅក្នុង​សាច់រឿង​ឲ្យ​នៅ​ទទេ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សាច់រឿង​ដោយ​សរសេរ​សំណួរ ឬ​កង្វល់​នៅលើ​ក្ដារខៀន ដែល​យុវនារី​អាច​មាន​អំពី​ស្ត្រី និង​បព្វជិតភាព ។ ការអញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ព័ត៌មាន​លម្អិត​ទៅក្នុង​សាច់រឿង​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​កង្វល់​ផ្ទាល់ខ្លួន​ដែល​ទាក់ទង​នៅក្នុង​ជីវិត​របស់​ពួកគេ​ដោយ​សុវត្ថិភាព ) ។

ខណៈពេល​កំពុង​រៀបចំ​បង្រៀន​ថ្នាក់​យុវនារី​របស់​នាង​នៅ​ថ្ងៃ​អាទិត្យ​របស់​នាង អេនឌ្រា បាន​ចាប់ផ្ដើម​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧ ។ បន្ទាប់​ពី​អាន ខ ទី ៨ នាង​បាន​ឈប់ ហើយ​ចាប់ផ្ដើម​ឆ្ងល់​ពី​របៀប​ដែល​បព្វជិតភាព​អនុវត្ត​ចំពោះ​ក្រុម​យុវនារី ។ នាង​ចាប់ផ្ដើម​ខ្វល់ខ្វាយ និង​ឆ្ងល់​ថា​ប្រសិនបើ ព្រះ​ទុកចិត្ត​លើ​បុត្រា​របស់​ទ្រង់ ជាង​បុត្រី​របស់​ទ្រង់ ។ នាង​ក៏​ចងចាំ​ដែរ​ថា ពេល​ថ្មីៗ​នេះ​បាន​ឃើញ​វីដេអូ​នៅលើ​អនឡាញ ដែល​មាន​មតិ​អំពី​ការប្រព្រឹត្ត​ចំពោះ​ស្ត្រី​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​ម្នាក់​បាន​រិះគន់​សាសនាចក្រ​ដោយ​បន្ថែម​ថា ស្ត្រី​ត្រូវ​រារាំង​ដោយ​មិន​ឲ្យ​កាន់​តំណែង​បព្វជិតភាព ។

សូម​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​ច្រើន ដើម្បី​ពិភាក្សា​អំពី​គោលការណ៍​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​អាច​ជួយដល់​អេនឌ្រា​បាន ។ ផ្អែកលើ​ការពិភាក្សា​របស់​ពួកគេ អ្នក​អាច​ជ្រើសរើស​ផ្នែក​ពី​សម្ភារ​មេរៀន​ដែល​នៅ​សេសសល់ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​មិន​បានពិភាក្សា​ឲ្យ​ស៊ីជម្រៅ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ

សូម​ពិចារណា​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ដោយ​ដាក់បង្ហាញ​សំណួរ​ដូច​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​ចម្លើយ​របស់ពួកគេ​ជាមួយ​ក្រុម​របស់​ពួកគេ ។ សូម​ដើរ​ចុះឡើង​ជុំវិញ​បន្ទប់ ហើយ​ស្តាប់​ការពិភាក្សា​របស់​ពួកគេ បន្ថែម​ការយល់ដឹង ឬ​ការណែនាំ​តាម​តម្រូវការ ។

  • តើ​សំណួរ និង​កង្វល់​របស់ អេនឌ្រា អាច​ជា​ឱកាស​សម្រាប់​នាង​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការតាំងចិត្ត​ចំពោះ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀបណា ?

  • តើ​សាតាំង​អាច​ល្បួង​នាង​ឲ្យ​ធ្វើ​អ្វី​ចំពោះ​សំណួរ និង​កង្វល់​របស់​នាង ដែល​អាច​នាំ​នាង​ចេញឆ្ងាយ​ពី​ព្រះយេស៊ូវ ?

  • តើ​អ្នក​នឹង​ណែនាំ​នាង​ឲ្យ​ដោះស្រាយ​សំណួរ និង​កង្វល់​របស់​នាង​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ៨ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​រកមើល​សេចក្តីពិត​ដែល​អាច​មាន​អត្ថប្រយោជន៍​ចំពោះ​អេនឌ្រា ។

សកម្មភាព​ខាង​ក្រោម​គឺ​ជា​វិធី​មួយ​ដែល​សិស្ស​អាច​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សុំ​ឲ្យ​សិស្ស​បំពេញ​ជំហាន​ទីមួយ​ខាងក្រោម ។ សូម​រង់ចាំ​រហូត​ដល់​ពួកគេ​បានបញ្ចប់​ជំហាន​នីមួយៗ មុន​នឹង​សុំ​ពួកគេ​ឲ្យ​បំពេញ​ជំហាន​បន្ទាប់ ។

  1. សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​សេចក្តីពិត​មួយ​ចេញពី កថាខណ្ឌទី ៨ ដែល​អ្នក​គិតថា អាច​ជួយ​ដល់ អេនឌ្រា រួមទាំង​មូលហេតុ​ផងដែរ ។

  2. សូម​ដើរ​ចុះឡើង​ជុំវិញ​បន្ទប់ ហើយ​ព្យាយាម​ស្វែងរក​សិស្ស​ម្នាក់​ទៀត​ដែល​ជ្រើសរើស​យក​សេចក្តីពិត​ដូចគ្នា​ដែល​អ្នក​បាន​ធ្វើ ។ សូម​ពិភាក្សា​ជាមួយ​គ្នា​អំពី​របៀប​ដែល​វា​អាច​ជួយដល់​អេនឌ្រា ។

  3. សូម​បន្ថែម​ការយល់ដឹង​ដ៏​មាន​អត្ថន័យ​ដែល​សិស្ស​ម្នាក់​ទៀត​បាន​ចែកចាយ​ជាមួយ​អ្នក​ទៅក្នុង​ទំព័រ​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

  4. សូម​ដើរ​ចុះឡើង​ជុំវិញ​បន្ទប់​ម្តងទៀត ហើយ​ស្វែងរក​សិស្ស​ម្នាក់​ទៀត​ដែល​ជ្រើសរើស​យក​សេចក្តីពិត​ខុស​ពី​អ្នក ។ សូម​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​ការយល់ដឹង​ចេញពី​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។

បន្ទាប់ពី​សកម្មភាព​ចែកចាយ​មុនៗ សំណួរ​មួយ​ចំនួន​ខាងក្រោម​នេះ​អាច​ជួយ​បង្កើត​ជា​ការពិភាក្សា​ក្នុង​ថ្នាក់ ដែល​អាច​នាំឲ្យ​មាន​ការយល់ដឹង​បន្ថែម​ទៀត ។

  • ឧបមាថា អេនឌ្រា មិន​អាច​រកឃើញ​ចម្លើយ​ច្បាស់​ថា ហេតុអ្វី​បាន​ជា​ស្ត្រី​មិន​កាន់តំណែង​បព្វជិតភាព ។ តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ពី​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​បុត្រី​របស់​ទ្រង់ ដែល​អ្នក​ចង់​ឲ្យ​នាង​ចងចាំ ?

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយណា​ពី​គោលលទ្ធិ និង​សេចក្តីសញ្ញា ( ឬ​គម្ពីរ​ផ្សេងទៀត ) អាច​ជួយ​រំឭក​អេនឌ្រា​អំពី​ផែនការ និង​ព្រះទ័យ​របស់​ព្រះ​ចំពោះ​នាង ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ការបំផុសគំនិត​ខាងក្រោម​ជាមួយ​នឹង​ដៃគូ ។ បន្ទាប់មក សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា​ជាមួយ​ថ្នាក់ ។

  • ធនធាន​ដែល អេនឌ្រា ប្រើ​ដើម្បី​ស្វែងរក​ព័ត៌មាន​ដែល​មាន​សារៈសំខាន់​ពីព្រោះ …

  • ខ្ញុំ​នឹង​ផ្ដល់​ដំបូន្មាន​ឲ្យ អេនឌ្រា រកមើល​ចម្លើយ​ដោយ​ចូល​ទៅកាន់ … ហើយ​មិន​ត្រូវ​រកមើល​ចម្លើយ​ដោយ​ការចូល​ទៅ​កាន់ …នោះ​ទេ

ដៃគូ​អាច​រកមើល និង​ចែកចាយ​គំរូ​ពី​ព្រះគម្ពីរ ប្រវត្តិសាស្រ្ត​សាសនាចក្រ ឬ​ជីវិត​របស់​ស្ត្រី​ក្នុង​ជំនាន់​របស់​យើង ដែល​បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​ទំនុកចិត្ត​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រី​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។

ដៃគូ​ក៏​អាច​ស្វែងរក និង​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​សម័យ​ទំនើប ដែល​អាច​ជួយដល់​អេនឌ្រា​ផងដែរ ។ បើ​ចាំបាច់ អ្នក​អាច​ណែនាំ​ធនធាន​ដូចជា ៖

  • សុន្ទរកថា​ពី​សន្និសីទ​ទូទៅ ដូចជា « Spiritual Treasures » ( រ័សុល អិម ណិលសុន Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ )

  • ការបង្រៀន​របស់​គណៈប្រធាន​សមាគម​សង្រ្គោះ​ទូទៅ ដូចជា « Relief Society General Presidency Addresses Four Key Questions about Women and the Priesthood » ( អាប្រេ អ៊ីរេ Church News ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ thechurchnews.com )

  • ជម្រើស ក្បួនខ្នាត របស់​សាសនាចក្រ ដូចជា « គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព » ( ជំពូកទី ៣ នៅក្នុង ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សេចក្ដី​បញ្ចប់

អ្នក​អាចនឹង​បញ្ចប់​ថ្នាក់​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ​ដែល​មាន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី​ចំពោះ​សំណួរ ឬ​កង្វល់​របស់​អ្នក ?

  • តើ​ការជ្រើសរើស​ធ្វើ​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​មាន​សំណួរ ឬ​កង្វល់​កើតឡើង​យ៉ាង​ដូចម្ដេច ?