ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:១–២០ ៖ « បព្វជិតភាព​ដ៏​បរិសុទ្ធ »


« មេរៀន​ទី ១១៩—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:១–២០ ៖ ‹ បព្វជិតភាព​ដ៏​បរិសុទ្ធ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១–២០ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១១៩ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៦–១០៨

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១–២០

« បព្វជិតភាព​ដ៏​បរិសុទ្ធ »

យុវវ័យ​ទទួល​ពិធីញែកចេញ​ឲ្យ​ធ្វើ​ការហៅ

នៅ​រដូវផ្ការីក​នៃ​ឆ្នាំ ១៨៣៥ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដែល​ទើប​បង្កើត​ថ្មី​ហៀបនឹង​ចេញ​ទៅ​បេសកកម្ម​ដំបូង​របស់​ពួកលោក ។ វិវរណៈ​នេះ​មកពី​ព្រះអម្ចាស់​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ដើម្បី​ជួយ​ពួកគេ និង​អ្នក​ដទៃ​ទៀត​បំពេញ​ការទទួល​ខុសត្រូវ​បព្វជិតភាព​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​អំពី​សារៈសំខាន់​នៃ​ទាញយក​ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ និង​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់ នៅពេល​ពួកគេ​បម្រើ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ផ្នែក​បន្ថែម

ចាប់ផ្ដើម​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូរ​រូប​ដើមឈើ​មួយ ដែលមាន​មែក​បែក​សាខា​នៅលើ​ក្ដារខៀន ។ អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​កំណត់​ថា ផ្នែក​ណា​នៃ​ដើម​ឈើ​ជា​ផ្នែក​បន្ថែម ( មែក និង​ស្លឹក ) ។ សូម​អញ្ជើញ​សិស្ស​ដែល​បាន​គូរ​រូប​ដើម​ឈើ​ឲ្យ​ផ្តាច់​ផ្នែក​មួយ​ក្នុង​ចំណោម​ការភ្ជាប់​ទាំងឡាយ​ដោយ​លុប​កន្លែងដែល​មែកឈើ​ភ្ជាប់​ទៅនឹង​ដើមចេញ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ដើម្បី​រៀបចំ​ពួកគេ​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​នឹងព្រះអង្គ​សង្គ្រោះ និង​បព្វជិតភាព​របស់​ទ្រង់ ៖

  • តើ​មាន​អ្វី​កើតឡើង​ចំពោះ​ផ្នែក​បន្ថែម នៅពេល​វា​ភ្ជាប់​មកពី​ដើមឈើ ? ហេតុអ្វី ?

សូម​អាន យ៉ូហាន ១៥:៥ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ដែល​ទាក់ទង​នឹង​មេរៀន​វត្ថុ​នេះ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ ?

  • ហេតុអ្វី​បាន​ជា​ការបន្ត​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ចាំបាច់​ក្នុង​ការខិតខំ​របស់​យើង​ដើម្បី​បម្រើ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ?

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ជញ្ជឹងគិត​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការបំផុសគំនិត នៅពេល​ពួកគេ​ពិចារណា​អំពី​របៀប​ដែល​ទំនាក់ទំនង​នេះ​នឹង​មិន​ត្រឹមតែ​ផ្ដល់​ពរ​ដល់​ពួកគេ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​អំណាច​ដល់​ពួកគេ​ឲ្យ​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​តាមរយៈ​ការហៅ​ទាំងឡាយ និង​ការចាត់តាំង​ការងារបម្រើ​ក្នុង​សាសនាចក្រ ។

ផ្នែក​បន្ថែម​ទៅនឹង​បព្វជិតភាព

ដើម្បី​ជួយ​សិស្ស​យល់​អំពី​បរិបទ​នៃ​កណ្ឌ​ទី ១០៧ សូម​ចែកចាយ​ព័ត៌មាន​ខាងក្រោម​ជា​ពាក្យសម្តី​ផ្ទាល់​ខ្លួន​របស់​អ្នក ៖

នៅ​ថ្ងៃ​ទី ២៨ ខែ មីនា ឆ្នាំ ១៨៣៥ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដែល​ទើប​បង្កើត​ថ្មី​កំពុង​រៀបចំ​ដើម្បី​បម្រើ​បេសកកម្ម​នៅ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក ។ សាវក​មួយ​ចំនួន​មិន​ប្រាកដ​អំពី​របៀប​បម្រើ​ក្នុង​ការហៅ​ថ្មី​របស់​ពួកលោក​ឡើយ ។ ព្រះអម្ចាស់​បាន​បើកសម្តែង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧ ដើម្បី​ណែនាំ​ពួកគេ​អំពី​បព្វជិតភាព និង​លើក​ទឹកចិត្ត​ពួកគេ​នៅក្នុង​កិច្ច​ចាត់តាំង​របស់​ពួកគេ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១–៤ ដោយ​រកមើល​អ្វី ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​អំពី​បព្វជិតភាព ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​បព្វជិតភាព​ម៉ិលគីស្សាដែក ?

សូម​ប្រៀបធៀប​ឈ្មោះ​នៃ​បព្វជិតភាព​ដែល​មាន​នៅក្នុង ខទី ៣ ជាមួយ​នឹង​អ្វី​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​ជា​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ព្រះគ្រីស្ទ គឺ​ជា​ប្រភព​នៃ​សិទ្ធិអំណាច​បព្វជិតភាពពិត​ទាំងអស់ និង អំណាច​នៅ​លើ​ផែនដី ។ វា​គឺ​ជា​កិច្ចការ​របស់ទ្រង់ ដែល​យើង​មាន​ឯកសិទ្ធិ​ក្នុងការ​ជួយ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « The Love of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៥៩ )

  • ហេតុអ្វី​បាន​ជា​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់​ក្នុង​ការយល់​ថា អំណាច​បព្វជិតភាព​ទាំងអស់​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្ទាល់ ?

មុន​ពេល​អាន​ខគម្ពីរ​ខាង​ក្រោម សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ការពិភាក្សា​របស់​ពួកគេ​អំពី​ផ្នែក​បន្ថែម ។ សូម​គូរ​រូប​ដើម​ឈើ​ផ្សេង​ទៀត​នៅលើ​ក្ដារខៀន ហើយ​ដាក់​ស្លាក​វា​ថា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ ។ បន្ទាប់មក​រាយបញ្ជី​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ បព្វជិតភាព​ម៉ិលគីស្សាដែក បព្វជិតភាព​អើរ៉ុន សមាគម​សង្រ្គោះ យុវនារី សាលា​ថ្ងៃអាទិត្យ អង្គារ​បឋមសិក្សា ។

សូម​អាន​ជាមួយ​ដៃគូ​នូវ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:៥, ១៣–១៤ ដោយ​រកមើល​ពាក្យ​ណា​មួយ​នៅ​លើ​ក្តារខៀន​ដែល​អ្នក​អាច​ប្រៀបធៀប​ទៅ​នឹង​ដើម​របស់​ដើមឈើ​នោះ និង​មួយណា​ដែល​អ្នក​អាច​ប្រៀបធៀប​ទៅនឹង​ផ្នែក​បន្ថែម ។

  • ដោយផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន តើ​អ្នក​អាច​ប្រៀបធៀប​អ្វី​ទៅ​នឹង​ដើម? តើ​អ្វីខ្លះ​ជា​ផ្នែក​បន្ថែម ?

    នៅពេល​សិស្ស​ឆ្លើយ​សំណួរ​ពីមុន សូម​ពិចារណា​ដាក់​ស្លាក​ដើម​នោះ​ថា បព្វជិតភាព​ម៉ិលគីស្សាដែក និង​ផ្នែក​បន្ថែម ( ឬ​មែក ) ថា បព្វជិតភាព​អើរ៉ុន និង​រាយបញ្ជី​អង្គការ​ទាំងឡាយ​នៅលើ​ក្ដារខៀន ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​សេចក្តីពិត​នៅក្នុង ខទី ៥ ថា សិទ្ធិ​អំណាច និង​តំណែង​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ​ទាំងអស់​គឺ​ជា​ផ្នែក​បន្ថែម​ទៅនឹង​បព្វជិតភាព​ម៉ិលគីស្សាដែក ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញពី​ការប្រៀបធៀប​របស់​ព្រះអម្ចាស់​អំពី​បព្វជិតភាព​អើរ៉ុន និង​អង្គការ​ទាំងឡាយ​របស់​សាសនាចក្រ​ទៅ​នឹង « ផ្នែក​បន្ថែម » នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​របស់​ទ្រង់ ?

រូបតំណាង​ការបំពាក់បំប៉នសូម​ប្រើ​ប្រសាសន៍​របស់​ព្យាការី​ដើម្បី​បញ្ជាក់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ៖ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​នៃ​ការប្រើ​ពាក្យ​ព្យាករណ៍​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​សិស្ស​អំពី​គោលលទ្ធិ ។ សម្រាប់​ការអនុវត្ត​បន្ថែម​អំពី​គោលការណ៍​នេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្រៀន​ចេញ​ពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ « រៀបចំ​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្តីពិត​ដែល​មាន​ក្នុង​បទគម្ពីរ​ទៅ​នឹង​អ្វី​ដែល​ពួកព្យាការី​នៅរស់​កំពុង​មាន​ប្រសាសន៍ » ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​អំពី​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​ការហៅ​ទាំងឡាយ​របស់​សាសនាចក្រ​ដូច​តទៅ​នេះ ៖

ប្រធាន ដាល្លិន អេក អូក

នៅទីបំផុត រាល់​កូនសោ​បព្វជិតភាព​បាន​កាន់​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​បព្វជិតភាព​នេះ​ជា​របស់​ផង​ទ្រង់ ។ ទ្រង់​ជា​អង្គ​ដែល​កំណត់​ថា កូនសោ​ណាមួយ​ត្រូវ​ប្រទាន​ដល់​មនុស្ស និង​អំពី​របៀប​ប្រើប្រាស់​កូនសោ​ទាំងនោះ ។…

… ដោយសារ​ព្រះគម្ពីរ​ចែង​ថា « គ្រប់​ទាំង​សិទ្ធិអំណាច [ និង ] តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ សុទ្ធ​តែ​ជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​បព្វជិតភាព [ ​ម៉ិលគីស្សាដែក ] នេះ » ( គ&ស ១០៧:៥ ) នោះ​គ្រប់​អ្វី​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​ការដឹកនាំ​របស់​កូនសោ​បព្វជិតភាព​ទាំងនោះ គឺ​ត្រូវបាន​ធ្វើ​ឡើង​ជាមួយ​នឹង​សិទ្ធិអំណាច​បព្វជិតភាព ។ ( ដាល្លិន អេក អូក « The Keys and Authority of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥០ )

សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវគ្រីស្ទ គឺជា​ប្រភព​នៃ​អំណាច​បព្វជិតភាព​ទាំងអស់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:៣ ) ។ សូម​ពិចារណា​សរសេរ ព្រះចេស្ដា​របស់​ព្រះ​អង្គសង្រ្គោះ នៅ​ជិត បព្វជិតភាព​មិលគីស្សាដែក នៅលើ​ដើម​នៃ​ដើមឈើ ។

  • តើ​ការយល់ដឹង​ថា រាល់​ការហៅ​ក្នុង​សាសនាចក្រ​ត្រូវ​បានភ្ជាប់​ទៅ​នឹង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​អ្នក​ឲ្យ​បម្រើ​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

  • តើ​ពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​អ្នក​ក្នុង​ការបម្រើ​របស់អ្នក​ក្នុង​សាសនាចក្រ ?

ការ​ដកពិសោធន៍​អំណាច​បព្វជិតភាព

សូម​អញ្ជើញ​សិស្ស​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​ពិភាក្សា​នូវ​សំណួរ​ខាងក្រោម​ជាមួយ​ដៃគូ ៖ អ្នក​ប្រហែលជា​ចង់​បង្ហាញ​សំណួរ​សម្រាប់​ជា​សេចក្តីយោង​ដល់​សិស្ស ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:៨, ១៨–២០ ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ព្រះចេស្តា​តាមរយៈ​បព្វជិតភាព​របស់​ទ្រង់​ទៅដល់​អ្នក​ដែល​បម្រើ​ក្នុង​សាសនាចក្រ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៨ គឺ​ជាវគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​អ្វី​ជា « ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ » ( ខទី ៨ ) តើ​ព្រះអម្ចាស់​ប្រទានពរ​អ្វីខ្លះដល់​យើង​តាមរយៈ​បព្វជិតភាព​ម៉ិលគីស្សាដែក ?

    សូម​ជួយ​សិស្ស​យល់​ថា ការចាត់ចែង « ការណ៍​ទាំង​ឡាយ​ខាង​វិញ្ញាណ » រួម​បញ្ចូល​ទាំង​ការចាត់ចែង​ពរជ័យ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ ។

  • តើ « ការប្រព្រឹត្តិ​ខាង​ក្រៅទាំង​ឡាយ » នៃ​បព្វជិតភាព​អើរ៉ុន ( ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក និង​សាក្រាម៉ង់ ) ដែល​សំដៅ​ទៅ​នៅក្នុង ខទី ២០ ជួយ​ភ្ជាប់​អ្នក​ទៅ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​នៅ​ពេលណា​ដែល​ការភ្ជាប់​នៃ​​នរណា​ម្នាក់​ជាមួយ​នឹងព្រះអង្គ​សង្គ្រោះ ពេល​ពួកគេ​បានបម្រើ បាន​ក្លាយជា​ពរជ័យ​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ពិចារណា​ពី​ការចែកចាយ​គំរូ​មួយ​អំពី​នរណា​ម្នាក់​ដែល​បាន​ទទួល​ពរជ័យ​នៅពេល​អ្នក​ផ្សេង​ទៀត​បម្រើ​ក្នុង​របៀប​មួយ​ដែល​ភ្ជាប់​ពួកគេ​ជាមួយ​នឹង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។ គំរូ​មួយ​គឺ​ត្រូវ​បាន​បង្ហាញ​នៅក្នុង​វីដេអូ « The Tender Mercies of the Lord » ចាប់ពី​នាទី​ទី ៦:៥៥ ដល់​នាទី​ទី ៨:៥៣ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅក្នុង​សុន្ទរកថា​នេះ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានចែកចាយ​រឿង​មួយ​អំពី​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ ដែល​ព្រះ​បាន​ដឹកនាំ​ក្នុង​ការងារបម្រើ​ដល់​យុវជន​នៅ​ក្នុង​ស្តេក​របស់​គាត់ ។

2:3

The Tender Mercies of the Lord

I testify that the tender mercies of the Lord are available to all of us and that the Redeemer of Israel is eager to bestow such gifts upon us.

ការអនុវត្ត​ផ្ទាល់ខ្លួន

ស៊ីស្ទើរ បូនី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ​បានបង្រៀន​អំពី​របៀប​ដែល​សិទ្ធិអំណាច​បព្វជិតភាព​អាច​ផ្តល់​អំណាច​ដល់​ស្ត្រី​វ័យក្មេង​នៅក្នុង​ការហៅ​របស់​ពួកនាង ។ សូម​រកមើល​អំពី​របៀប​ដែល​សេចក្តី​ថ្លែងការណ៍​របស់​គាត់​អាច​អនុវត្ត​ចំពោះ​យុវវ័យ​ទាំងអស់​នៅពេល​ពួកគេ​បម្រើ ។

ប្រធាន បូនី អិល អូស្ការសុន

យុវនារី​ក្នុង​សាសនាចក្រ​ត្រូវ​ចាត់ទុក​ខ្លួន​គេ​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​កិច្ចការ​នៃ​ការសង្គ្រោះ​ដែល​ដឹកនាំ​ដោយ​បព្វជិតភាព ដោយ​មិន​គ្រាន់តែ​ធ្វើ​ជា​អ្នក​ឈរ​មើល និង​អ្នក​គាំទ្រ​ឡើយ ។ អ្នក​មាន​ការហៅ​បម្រើ ហើយ​ត្រូវបាន​ញែក​ចេញ​ដោយ​អ្នក​កាន់​កូនសោ​បព្វជិតភាព ដើម្បី​កាន់តំណែង​ជា​អ្នក​ដឹកនាំ​ដែល​មាន​អំណាច និង សិទ្ធិអំណាច​នៅក្នុង​កិច្ចការ​នេះ ។ ពេល​អ្នក​តម្កើង​ការហៅ​របស់​អ្នក​ក្នុង​គណៈប្រធាន​ថ្នាក់ ហើយ​ត្រៀមខ្លួន​ខាង​វិញ្ញាណ ប្រឹក្សា​ជាមួយ​គ្នា ជួយ​សមាជិក​ក្នុង​ថ្នាក់ ហើយ​បង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​អ្នក​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ ហើយ​ទាំង​អ្នក និង​មនុស្ស​ដែល​អ្នក​បម្រើ​នឹង​មាន​ពរ ។ ( បូនី អិល អូស្ការសុន « Rise Up in Strength, Sisters in Zion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១៤ )

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចេញ​ពី​សេចក្តី​ថ្លែងការណ៍​នេះ ? ហេតុអ្វី ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​ពួកគេ ។ អ្នក​អាច​សុំ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

  • តើ​អ្នក​បានរៀន​អ្វី​ខ្លះនៅ​សព្វថ្ងៃ​នេះ​អំពី​សារៈសំខាន់​នៃ​ទាញយក​ព្រះចេស្តា​នៃ​ព្រះអង្គ​សង្គ្រោះ និង​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់ នៅពេល​អ្នក​បម្រើ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « បព្វជិតភាព​ម៉ិលគីស្សាដែក … មាន​អំណាច និង​សិទ្ធិ​អំណាច … ដើម្បី​ចាត់ចែងការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។