ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩–១១០⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ »​សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩–១១០ »​សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៩–១១០

ទិដ្ឋភាព​ទូទៅ

ក្រោយពី​ធ្វើការ និង​លះបង់​អស់​រយៈពេល​ជិត​បីឆ្នាំ​មក ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​បាន​សាងសង់​រួចរាល់ ។ ព្រះ​អម្ចាស់​បានបើក​សម្តែង​នូវ​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩ ) ។ បន្ទាប់ពី​ការឧទ្ទិស​នៅ​ព្រះវិហារ​បរិសុទ្ធ​នេះ​មក ព្រះ​អង្គសង្គ្រោះ​បានបំពេញ​សេចក្ដីសន្យា​របស់​ទ្រង់​ដើម្បី « សម្ដែង​កាយ [ ទ្រង់​ផ្ទាល់ ] ដល់​រាស្ត្រ [ របស់​ទ្រង់ ] » នៅក្នុង​ដំណាក់​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:៧ ) ។ សារទូត​សួគ៌ា​បី​អង្គ​ក៏​បាន​បង្ហាញ​កាយ និង​បានស្ដារ​កូនសោ​បព្វជិតភាព​សំខាន់ៗ​ផងដែរ ។

រូបតំណាង​ការបំពាក់បំប៉នផ្ដោតលើ​គោលការណ៍​ប្រែចិត្ត​ជឿ ៖ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្តី​ជំនឿ »⁠ នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ១១០ ផ្នែក​ទី ១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​​បំណង​កាន់តែ​ចង់​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ច្រើន​ឡើង ហើយ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ប្រហែល​ជា​ចង់​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា​១០៩:១០–១៣ ហើយ​រកមើល​ពរជ័យ​នៃ​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ព្រះវិហារ​បរិសុទ្ធ​ផ្សេងៗ និង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

  • ព័ត៌មាន​ដែល​ត្រូវ​រៀបចំ ៖ អ្នក​អាច​​ចង់​ស្វែងរក​ការពិត​មួយ​ចំនួន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធដូចជា ចំនួន​ព្រះវិហារ​បរិសុទ្ធ​ដែល​កំពុង​ដំណើរការ តើ​មាន​ព្រះវិហារ​បរិសុទ្ធ​ប៉ុន្មាន​ដែល​បាន​ប្រកាស​នៅក្នុង​សន្និសីទ​ទូទៅ​ចុងក្រោយ ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​ទីតាំង​ថ្នាក់​របស់​អ្នក​បំផុត ។ ល ។ សម្រាប់​ស្ថិតិ​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ ChurchofJesusChristTemples.org/statistics/ ។

  • វីដេអូ ៖ « The Blessings of the Temple » ( ៣:៣៧ ) ឬ « Strength beyond My Own » ( ៣:៤៧ )

  • សម្ភារ​សម្រាប់​សិស្ស ៖ សៀវភៅ​ទំនុកតម្កើង ឬ​សំណៅ​ចម្លង​នៃ​ទំនុក​តម្កើង​បទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ( ទំនុកតម្កើង ល.រ. ២ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ភាពស័ក្ដិសម​របស់​យើង​រៀបចំ​ឲ្យ​យើង​ខិត​ទៅ​ជិត​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អត្ថន័យ​នៃ​ការមាន​ភាពស័ក្តិសម​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​មូលហេតុ​ដែល​វា​មាន​តម្លៃ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សុំ​សមាជិក​គ្រួសារ ឬ​អ្នក​ដឹកនាំ​សាសនាចក្រ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគាត់​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ការយល់ដឹង និង​សំណួរ​របស់​ពួកគេ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ

  • វីដេអូ ៖ « Jesus Christ Appears in the Ancient Americas » ( ១៦:៤៣ ចាប់ពី​នាទី​ទី ១១:៥២ ដល់​នាទី​ទី ១៤:០៥ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូប​គំនូរ​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​ផ្លូវ​នាំ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​នោះ

  • សម្ភារ​សម្រាប់​សិស្ស ៖ សំណៅ​ចម្លង ឬ​ការចូល​ទៅកាន់​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០ ផ្នែក​ទី​២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​កូនសោ​បព្វជិតភាព​ដែល​បានស្ដារ​ឡើងវិញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំងឡាយ​ខាងក្រោម​នេះ ហើយ​ពិចារណា​ពី​របៀប​ដែល​វា​ជា​ពរជ័យ​មួយ​ក្នុង​ជីវិត​របស់​ពួកគេ ៖ កិច្ចការ​ផ្សព្វផ្សាយ​សាសនា ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ការបង្ហាញ​ព្រះ​កាយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

  • សំណៅចែក ៖ « កូនសោ​ទាំងឡាយនៃ​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ( ផ្នែក​ទី ១ និង ផ្នែក​ទី ២ ) »