« មេរៀនទី ១៣២—គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៣៤–៤៦ ៖ ‹ អំណាចទាំងឡាយនៃស្ថានសួគ៌ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៣៤–៤៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣២—គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២៣
គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៣៤–៤៦
អំណាចទាំងឡាយនៃស្ថានសួគ៌
នៅក្នុងកាលៈទេសៈដ៏លំបាកនៃគុកលិបើទី ព្រះអម្ចាស់បានបង្រៀនព្យាការី យ៉ូសែប ស្ម៊ីធ អំពីរបៀបទទួលបានអំណាចទាំងឡាយនៃស្ថានសួគ៌តាមរយៈគោលការណ៍នៃសេចក្ដីសុចរិត ។ មេរៀននេះអាចជួយសិស្សឲ្យទទួលបានអំណាចទាំងឡាយនៃស្ថានសួគ៌កាន់តែពេញលេញក្នុងជីវិតរបស់ពួកគេដោយការប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បំណងប្រាថ្នារបស់យើងក្នុងការបម្រើអ្នកដទៃ
សូមពិចារណាចាប់ផ្ដើមមេរៀនដោយជួយសិស្សឲ្យដឹងថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងជាមួយព្រះនឹងធ្វើឲ្យយើងអាចបម្រើអ្នកដទៃនៅជុំវិញខ្លួនយើងបានកាន់តែប្រសើរឡើង ។ អ្នកអាចប្រើស្ថានភាពខ្លីមួយដូចខាងក្រោម ដើម្បីបង្កើតការពិភាក្សា ។
ថ្មីៗនេះ ម៉ូលីត្រូវបានហៅឲ្យបម្រើនៅក្នុងគណៈប្រធានថ្នាក់របស់នាង ។ នាងចង់ជួយយុវនារីក្នុងថ្នាក់របស់នាង ប៉ុន្តែមិនដឹងត្រូវធ្វើវាដោយរបៀបណាទេ ។
-
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះដល់ម៉ូលី ប្រសិនបើនាងមកសុំការប្រឹក្សាពីអ្នក ?
បន្ទាប់ពីបានស្នើសុំដំបូន្មានពីប្រធានយុវនារី ប្រធានរូបនោះបានផ្ញើសារទៅកាន់ម៉ូលីដូចខាងក្រោមនេះ ហើយបានផ្តល់ការប្រឹក្សាដល់នាងឲ្យពិចារណាពីរបៀបដែលវាអនុវត្ត ដើម្បីជួយអ្នកដែលនាងត្រូវបានហៅឲ្យបម្រើ ។
បងប្អូនមិនអាចលើកស្ទួយព្រលឹងផ្សេងទៀតបានទេ រហូតដល់បងប្អូនឈរលើទីខ្ពស់ជាងគាត់សិន ។ ( ហារ៉ូល ប៊ី លី « Stand Ye in Holy Places » Ensign ខែ កក្កដា ឆ្នាំ ១៩៧៣ ទំព័រ ១២៣ )
-
តើអ្នកគិតថាសេចក្តីថ្លែងការណ៍នេះអនុវត្តចំពោះបំណងប្រាថ្នារបស់ម៉ូលី ក្នុងការជួយយុវនារីក្នុងថ្នាក់របស់នាងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យពិចារណា ប្រសិនបើមាននរណាម្នាក់ដែលពួកគេចង់ជួយឲ្យខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ពួកគេប្រហែលជាគិតអំពីមិត្តភក្តិ គ្រួសារ អ្នកដែលពួកគេត្រូវបានហៅឲ្យផ្ដល់ការងារបម្រើ ឬអ្នកដែលពួកគេអាចត្រូវបានហៅឲ្យធ្វើជាអធិបតីនៅក្នុងកូរ៉ុម និងថ្នាក់រៀនរបស់ពួកគេ ។ ពួកគេថែមទាំងអាចសរសេរឈ្មោះមួយចំនួនដែលពួកគេនឹកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេផងដែរ ។
សូមលើកទឹកចិត្តសិស្សពេញមួយមេរៀននេះឲ្យយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍ដែលអាចមកពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលពួកគេអាចក្លាយជាអ្នកមានឥទ្ធិពលដ៏ល្អបំផុតទៅលើអស់អ្នកដែលពួកគេចង់ជួយ ។
គុកលិបើទី
ប្រសិនបើអ្នកបានបង្រៀនមេរៀនដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២៣ » សូមពិចារណាបង្ហាញរូបភាពខាងក្រោម និងអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំអំពីបរិបទសម្រាប់ផ្នែកទាំងនេះ ។
កាលដែល យ៉ូសែប ស្ម៊ីធ បានជាប់ឃុំឃាំងនៅក្នុងគុកលិបើទី នោះព្រះអម្ចាស់បានបង្រៀនលោកពីសារៈសំខាន់នៃទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងទៅនឹងអំណាចសួគ៌ា ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៤–៣៦ ដោយស្វែងរកសេចក្ដីពិតអំពីទំនាក់ទំនងរបស់យើងទៅនឹងអំណាចនៃស្ថានសួគ៌ក្នុងជីវិតរបស់យើង ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣៤–៣៦ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមជួយសិស្សឲ្យស្គាល់ថា អំណាចនៃស្ថានសួគ៌មិនអាចត្រួតត្រា ឬកាន់កាប់បានឡើយ លើកលែងតែដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមពិចារណាសរសេរ « អំណាចទាំងឡាយនៃស្ថានសួគ៌ » នៅផ្នែកខាងលើនៃក្ដារខៀន និងបង្កើតជួរឈរចំនួនពីរនៅក្រោមវា ដោយដាក់ចំណងជើងលើជួរឈរមួយថា « ការទទួលបានកាន់តែច្រើន » និងមួយទៀត « រារាំងការទទួលបាន » ។
សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយចាប់ផ្ដើមធ្វើបញ្ជីសកម្មភាព និងអាកប្បកិរិយាដែលអនុវត្តចំពោះជួរឈរនីមួយៗ ។
ប្រធាន រ័សុល អិម ណិលសុន
យើងដឹងអ្វីដែលនឹងផ្ដល់លទ្ធភាពកាន់តែខ្លាំង ដើម្បីទទួលបានអំណាចនៃស្ថានសួគ៌ ។ យើងក៏ដឹងនូវអ្វីដែលនឹងបង្អាក់ការរីកចម្រើនរបស់យើងផងដែរ—ជាអ្វីដែលយើងចាំបាច់ត្រូវឈប់ធ្វើ ដើម្បីចម្រើនការទទួលបានអំណាចនៃស្ថានសួគ៌ ។ ( រ័សុល អិម ណិលសុន« We Can Do Better and Be BetterLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ៦៨ )
សិស្សអាចសិក្សាខគម្ពីរខាងក្រោមនេះជាក្រុមតូចៗ ។ វាអាចមានប្រយោជន៍សម្រាប់សិស្ស ដើម្បីស្វែងរកនិយមន័យនៃពាក្យដែលពួកគេមិនយល់ ។ នៅពេលក្រុមបានបញ្ចប់ការសិក្សាខគម្ពីរទាំងនោះ សូមអញ្ជើញតំណាងពីក្រុមនីមួយៗឲ្យបន្ថែមនូវអ្វីដែលពួកគេបានរកឃើញទៅក្នុងជួរឈរដែលសមស្របនៅលើក្ដារខៀន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៣៥–៤៥ ដោយស្វែងរកសកម្មភាព ឬអាកប្បកិរិយាដែលបង្កើន ឬបន្ថយការចូលទៅកាន់អំណាចទាំងឡាយនៃស្ថានសួគ៌ ។
-
តើសកម្មភាពនិងអាកប្បកិរិយាទាំងនេះមួយចំនួនអាចបើកសម្ដែងក្នុងជីវិតរបស់ក្មេងជំទង់ម្នាក់នៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមពិចារណាជួយសិស្សឲ្យឃើញថា យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធបានរងទុក្ខដោយសារតែប្រមុខដឹកនាំរបស់រដ្ឋាភិបាល ហើយពួកមនុស្សកំណាចនៅរដ្ឋមិសសួរី បានប្រើ « អំណាចគ្រប់គ្រងដោយឥតសុចរិត » ( ខទី ៣៩ ) ដើម្បី « អនុវត្តការត្រួតត្រា » ( ខទី ៣៧ ) លើពួកគេ ។ ផ្ទុយទៅវិញ ព្រះយេស៊ូវគ្រីស្ទចង់ឲ្យយើងធ្វើតាមគំរូរបស់ទ្រង់ក្នុងការជះឥទ្ធិពលលើជីវិតរបស់អ្នកដទៃតាមរយៈគោលការណ៍នៃសេចក្ដីសុចរិតដូចជា « ការទន់ភ្លន់ » និង « ការស្រឡាញ់ » ( សូមមើល ខទី ៤១ ) ។
-
ហេតុអ្វីសកម្មភាព និងអាកប្បកិរិយាទាំងនេះដែលភ្ជាប់យើងទៅនឹងអំណាចនៃស្ថានសួគ៌សំខាន់នៅពេលយើងទទួលខុសត្រូវក្នុងការបម្រើអ្នកដទៃ ?
-
តើការអនុវត្តសកម្មភាព និងអាកប្បកិរិយាទាំងនេះអាចជួយយើងឲ្យប្រែក្លាយដូចជាព្រះគ្រីស្ទកាន់តែខ្លាំង និងមានឥទ្ធិពលលើអ្នកដទៃដូចដែលទ្រង់បានធ្វើដោយរបៀបណា ?
សូមទុកពេលឲ្យសិស្សដើម្បីស្វែងរករបៀបដែលព្រះយេស៊ូវគ្រីស្ទ បានបង្ហាញគោលការណ៍នៃសេចក្ដីសុចរិតនៅក្នុងការងារបម្រើរបស់ទ្រង់ ។ សិស្សអាចជ្រើសរើសគំរូមួយពីជីវិតរបស់ព្រះគ្រីស្ទដែលពួកគេបានស្គាល់ ហើយពន្យល់ពីគោលការណ៍មួយ ឬច្រើនចេញពី កណ្ឌទី ១២១ ដែលពួកគេបានឃើញទ្រង់បង្ហាញ ។
ដើម្បីជួយសិស្ស អ្នកអាចចែកចាយរូបភាពព្រឹត្តិការណ៍ពីជីវិតរបស់ព្រះយេស៊ូវ ឬមើលវីដេអូព្រះគម្ពីរប៊ីបពី ChurchofJesusChrist.org ដូចជា « Go and Sin No More » ( ៣:១៨ ) ។
Go and Sin No More
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយគំរូរបស់បុគ្គលដែលពួកគេស្គាល់ ដែលធ្វើជាគំរូនូវសកម្មភាព ឬអាកប្បកិរិយាមួយនៅក្នុង ខទី ៣៥–៤៥ ដែលជួយភ្ជាប់ពួកគេទៅនឹងព្រះចេស្តារបស់ព្រះ ។
ពរជ័យដែលបានសន្យា
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤៥–៤៦ ដោយរកមើលពរជ័យដែលព្រះអង្គសង្គ្រោះប្រទានដល់អស់អ្នកដែលខិតខំភ្ជាប់ទៅនឹងអំណាចនៃស្ថានសួគ៌ ដោយការអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ នៅពេលអ្នកបានសិក្សានៅថ្ងៃនេះ ។
-
តើឃ្លា ឬពាក្យណាមួយដែលមានអត្ថន័យចំពោះអ្នក ?
-
តើពរជ័យទាំងនេះអាចជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ នៅពេលអ្នកបម្រើមនុស្សនៅជុំវិញអ្នកដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យគិតពិចារណាពីអ្វីដែលពួកគេបានរៀន និងបានទទួលអារម្មណ៍នៅក្នុងមេរៀននេះ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលពួកគេបំពេញនូវការបំផុសគំនិតដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដោយប្រើពាក្យ ឬឃ្លាមកពី គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៣៥–៤៥ ។
ខ្ញុំនឹងព្យាយាមបង្កើនការទទួលបានអំណាចពីស្ថានសួគ៌របស់ខ្ញុំដោយ ៖
-
ខិតខំយកឈ្នះ ។
-
ខិតខំអភិវឌ្ឍ ។
ទន្ទេញ
អ្នកអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះគឺ « សិទ្ធិទាំងឡាយនៃបព្វជិតភាព … ពុំអាចត្រួតត្រា ឬកាន់កាប់បានឡើយ លើកលែងតែដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។