« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣
ទិដ្ឋភាពទូទៅ
បន្ទាប់ពីត្រូវបានគេក្បត់ និងចាប់ខ្លួនពីការចោទប្រកាន់មិនពិតហើយ ព្យាការីយ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានជាប់នៅគុកលិបើទី រដ្ឋមិសសួរី ។ នៅរដូវរងារ ឆ្នាំ ១៨៣៨–១៨៣៩ ពួកបរិសុទ្ធនៅរដ្ឋមិសសួរីបានទទួលរងនូវទុក្ខវេទនាយ៉ាងខ្លាំង ។ ក្នុងចំណោមទុក្ខវេទនានេះ ព្រះអម្ចាស់បានលួងលោមពួកគេដោយមានដំបូន្មានដ៏អាណិតអាសូរ ហើយបានបង្រៀនពួកគេឲ្យចូលទៅកាន់អំណាចនៃស្ថានសួគ៌តាមរយៈគោលការណ៍នៃសេចក្ដីសុចរិត ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអាចជួយយើងតាមរយៈការសាកល្បងរបស់យើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសុំមនុស្សជាទីស្រឡាញ់ម្នាក់ ដែលបានស៊ូទ្រាំដោយស្មោះត្រង់នូវការសាកល្បងដ៏លំបាកមួយអំពីអ្វីដែលពួកគេបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈបទពិសោធន៍របស់ពួកគេ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពគុកលិបើទី
-
វីដេអូ ៖ « Lessons from Liberty Jail » ( ៤៤:២៥ សូមមើលពីនាទីទី ៣:០០ ដល់នាទីទី ៨:៤៩ និងចាប់ពីនាទីទី ១៤:៣០ ដល់នាទីទី ១៥:២២ )
-
សម្ភារ ៖ សំណៅចម្លងពីសេចក្តីសង្ខេបប្រវត្តិសាស្រ្ត និងក្រដាស-សសម្រាប់សិស្សម្នាក់ៗ
គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៣៤–៤៦
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យកាន់តែចូលទៅកាន់អំណាចនៃស្ថានសួគ៌ក្នុងជីវិតរបស់ពួកគេដោយការប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីឧបករណ៍ដែលពួកគេប្រើដែលតម្រូវឲ្យមានអគ្គិសនី ឬថាមពល ។ សូមលើកទឹកចិត្តពួកគេឲ្យជ្រើសរើសឧបករណ៍មួយ ពិចារណាពីរបៀបដែលឧបករណ៍នោះមានប្រសិទ្ធិភាពដោយពឹងផ្អែកលើថាមពល ហើយសូមចែកចាយជាមួយនរណាម្នាក់នូវមេរៀនដំណឹងល្អដែលពួកគេរៀនអំពីថាមពល ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពព្រះយេស៊ូវគ្រីស្ទ និងគុកលិបើទី
-
វីដេអូ ៖ « ការទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើង » ( ១៤:៥០ សូមមើលពីនាទីទី ១២:២៥ ដល់នាទីទី ១៣:៥៥ ) « Go and Sin No More » ( ៣:១៨ )
គោលលទ្ធិ និងសេចក្តីសញ្ញា ១២២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ សូម្បីតែបទពិសោធន៍ដ៏លំបាកក៏អាចជួយយើងឲ្យរីកចម្រើន និងប្រែក្លាយដូចជាទ្រង់កាន់តែខ្លាំងដែរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគំរូមួយដែលពួកគេអាចចែកចាយជាមួយនឹងថ្នាក់អំពីព្រះបង្វែរការសាកល្បងមួយដែលពួកគេ ឬមនុស្សជាទីស្រឡាញ់បានទទួលរងឲ្យប្រែទៅជាពរជ័យវិញ ។
-
សម្ភារ ៖ ដុំថ្មគ្រើមៗ និងរលីង ( ឬរូបភាពថ្ម បើរកមិនបានថ្មទេ )
-
វីដេអូ ៖ « Faith Murray’s Story: Overcoming Adversity Through Service » ( ៤:៥២ )
-
សំណៅចែក ៖ « ការចងចាំព្រះយេស៊ូវគ្រីស្ទ នៅគ្រាជួបទុក្ខលំបាក »