« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់
ទិដ្ឋភាពទូទៅ
ក្នុងឆ្នាំ២០០០ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញសេចក្តីប្រកាស « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ដើម្បីរំឭកខួបលើកទី ២០០០ ឆ្នាំនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។ វាប្រកាសពីសេចក្តីពិតសំខាន់ៗអំពីព្រះអង្គសង្គ្រោះ ដែលអាចជួយ និងផ្ដល់ពរដល់យើង ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ជាផ្នែកនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ដោយរកមើលសេចក្តីពិតអំពីព្រះអង្គសង្រ្គោះ ។
-
រូបភាព ៖ ព្រះយេស៊ូវគ្រីស្ទ ពិភពលោក
-
សម្ភារ ៖ សំណៅចម្លងនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( ជាជម្រើស សូមអញ្ជើញសិស្សឲ្យស្វែងរកវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ) ។
-
វីដេអូ ៖ « សន្និសីទទូទៅ ៖ ការពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់ » ( ១៥:៤៩ សូមមើលចាប់ពីនាទីទី ៦:១៣ ដល់ ៦:៥៦ ) « Excerpts from ‘The Living Christ: The Testimony of the Apostles’ » ( ២:៤៥ )
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យមើល « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » និងស្វែងរកឃ្លាដែលពួកគេចង់ចែកចាយជាមួយអ្នកដទៃ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមការបំផុសគំនិត ដែលពួកគេទទួលបានអំពីអ្វីដែលត្រូវចែកចាយ និងថាតើនរណាដែលត្រូវចែកចាយជាមួយ ។
-
សម្ភារដែលត្រូវបង្ហាញ ៖ អ្វីមួយដែលអ្នកចូលចិត្ត និងចង់ចែកចាយជាមួយថ្នាក់របស់អ្នកដូចជា រូបភាព បទពិសោធន៍ ឬអាហារដែលអ្នកចូលចិត្ត
-
សម្ភារ ៖ ក្រដាស និងឧបករណ៍សរសេរ ទស្សនាវដ្ដីសាសនាចក្រចាស់ៗ ប្រសិនបើមានសម្រាប់សិស្សដើម្បីកាត់រូបភាព ឬពាក្យចេញបង្កើតជារូបភាពបិទ
-
វីដេអូ ៖ « Memorize ‘The Living Christ’: Goal Setting Ideas » ( ២:០៥ )