« ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់តែងតែមានបន្ទូលមកកាន់យើងតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ) ។ ពេលយើងស្តាប់ និងសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ នោះយើងអាចរៀនអំពីអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងដឹង ។ មេរៀនទាំងនេះអាចជួយសិស្សឲ្យសិក្សាសារលិខិតរបស់ព្រះអម្ចាស់ដែលបានផ្ដល់តាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនស្ដាប់សារលិខិតផ្ទាល់ខ្លួនមកពីព្រះអង្គសង្រ្គោះនៅក្នុងសន្និសីទទូទៅ ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យនិយាយជាមួយក្រុមគ្រួសាររបស់ពួកគេអំពីអ្វីដែលពួកគេអាចធ្វើដើម្បីរៀបចំខ្លួន និងចូលរួមក្នុងសន្និសីទទូទៅ ។
-
រូបភាព ៖ រូបភាពគ្រួសារដែលកំពុងមើលសន្និសីទទូទៅ
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរវាយតម្លៃលើខ្លួនឯងនៅដើមមេរៀន ។
-
សំណៅចែក ៖ « ការរៀបចំខ្លួនសម្រាប់សន្និសីទទូទៅ »
ការសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍អំពីសារៈសំខាន់នៃការសិក្សា និងការអនុវត្តសារលិខិតរបស់ព្រះអម្ចាស់ដែលបានប្រទានឲ្យតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយបានរៀបចំខ្លួនដើម្បីចែកចាយសេចក្ដីថ្លែងការណ៍មួយមកពីអ្នកដឹកនាំសាសនាចក្រដែលមានអត្ថន័យចំពោះពួកគេ ហើយពន្យល់អំពីមូលហេតុ ។ សេចក្តីថ្លែងការណ៍នេះអាចចេញមកពីសុន្ទរកថាសន្និសីទទូទៅ សារលិខិតចាក់ផ្សាយ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្វីដែលស្រដៀងគ្នានេះ ។
-
សម្ភារសម្រាប់សិស្ស ៖ ផ្នែកខ្លះ ឬសារលិខិតពេញលេញមកពីសន្និសីទទូទៅមកពី លីអាហូណា ឬទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ឬមកពីការប្រជុំធម្មនិដ្ឋាន ឬការចាក់ផ្សាយរបស់សាសនាចក្រ
-
រូបភាពដើម្បីបង្ហាញ ៖ រូបភាពបច្ចុប្បន្នរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
-
វីដេអូ ៖ « ចូរយើងខិតខំទៅ » ( ៦:០១ ចាប់មើលពីនាទីទី ១:១៧ ដល់ ១:៥៨ )
ពុម្ពគំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
គោលបំណងមេរៀន ៖ ពុម្ពគំរូនេះផ្ដល់ឲ្យអ្នកនូវគំនិតដើម្បីជួយសិស្សសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ការរៀបចំសិស្ស ៖ ចែកចាយជាមួយសិស្សនូវចំណងជើងនៃសារលិខិតដែលពួកគេនឹងសិក្សានៅក្នុងថ្នាក់រៀន ។ លើកទឹកចិត្តពួកគេឲ្យអាន មើល ឬស្តាប់សារលិខិតនោះមុនពេលមកថ្នាក់រៀន ។ សូមអញ្ជើញពួកគេឲ្យរៀបចំខ្លួនប្រកបដោយការអធិស្ឋានដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេនៅពេលពួកគេសិក្សាសារលិខិតរបស់ពួកអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។
« ជម្រើសសម្រាប់ភាពអស់កល្បជានិច្ច »
គោលបំណងមេរៀន ៖ ដើម្បីផ្តល់នូវឧទាហរណ៍អំពីរបៀបដែលគ្រូបង្រៀនអាចប្រើ « ពុម្ពគំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ដើម្បីណែនាំដល់ថ្នាក់រៀននៅពេលពួកគេសិក្សាសារលិខិតទាំងនេះ និងដើម្បីឲ្យការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅអំពីគោលការណ៍ដើម្បីជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ជីវិតអស់កល្បជានិច្ច ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនប្រកបដោយការអធិស្ឋានដើម្បីសិក្សាសុន្ទរកថារបស់ប្រធាន រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ពួកគេអាចគិតអំពីសំណួរដែលពួកគេមានអំពីអនាគតរបស់ពួកគេ ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ដើម្បីទទួលចម្លើយ ។ ជាជម្រើស សូមអញ្ជើញសិស្សឲ្យអានមើល ឬ ស្តាប់ « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » នៅពីមុនថ្នាក់រៀន ។
-
សំណៅចែក ៖ « ‹ ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច › ផ្នែកទី ១ »; « ‹ ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច › ផ្នែកទី ២ »;« ‹ ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច › ផ្នែកទី ៣ »
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស និងសម្ភារផ្សេងៗសម្រាប់សិស្សដើម្បីបង្កើតសិល្បៈអ្វីមួយ