« ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ការស្ថាបនាភាពខ្លួនទីពឹងខ្លួន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានប្រកាសថា ៖ « នេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ។… ប៉ុន្តែការនេះត្រូវបានសម្រេចតាមមាគ៌ារបស់យើង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៤:១៥–១៦ ) ។ នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងយាងទ្រង់ឲ្យមកជួយយើងឲ្យកាន់តែមានភាពខ្លួនទីពឹងខ្លួនក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទជួយពួកបរិសុទ្ធរបស់ទ្រង់ឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួន ដើម្បីពួកគេអាចផ្គត់ផ្គង់ខ្លួនឯង ហើយរៀនប្រទានពរដល់អ្នកដទៃដូចជាទ្រង់ដែរ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីតម្រូវការក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចឲ្យនិយមន័យពាក្យ ភាពខ្លួនទីពឹងខ្លួន ហើយពិចារណាអំពីរបៀបដែលព្រះអម្ចាស់អាចជួយពួកគេស្ថាបនាភាពខ្លួនទីពឹងខ្លួននៅក្នុងជីវិតរបស់ពួកគេ ។
-
រូបភាពដើម្បីបង្ហាញ ៖ អាហារដែលមានត្រី ឧបករណ៍នេសាទមួយចំនួន ព្រះយេស៊ូវធ្វើការក្នុងយុវវ័យរបស់ទ្រង់
-
សំណៅចែក ៖ « ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់ »
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអធិស្ឋានផ្ទាល់ខ្លួនមួយដោយទូលសុំឲ្យព្រះវរបិតាសួគ៌ជួយពួកគេឲ្យស្គាល់ពីចំណុចមួយនៃជីវិតរបស់ពួកគេដែលពួកគេអាចក្លាយជាអ្នកខ្លួនទីពឹងខ្លួនកាន់តែខ្លាំង ។
-
វីដេអូ ៖ « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន ( ១៦:២២ សូមមើលចាប់ពីនាទីទី ៥:២៤ ដល់ ៦:០៨ )
-
សម្ភារដែលត្រូវបង្ហាញ៖ សេចក្តីថ្លែងការណ៍របស់ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល
ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយភាពឈ្លាសវៃ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបអនុវត្តសេចក្តីជំនឿលើព្រះ ពេលពួកគេស្ថាបនាភាពខ្លួនទីពឹងខ្លួនផ្នែកហិរញ្ញវត្ថុ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសរសេររឿងសំខាន់ៗដែលពួកគេសង្ឃឹមថានឹងសម្រេចបាននៅពេលអនាគតរបស់ពួកគេដែលនឹងតម្រូវឲ្យមានធនធានហិរញ្ញវត្ថុ ។ អញ្ជើញពួកគេឲ្យពិចារណាអំពីផែនការរបស់ពួកគេដើម្បីរៀបចំហិរញ្ញវត្ថុសម្រាប់រឿងទាំងនេះ ឬលើសំណួរដែលពួកគេអាចមានអំពីការរៀបចំហិរញ្ញវត្ថុរបស់ពួកគេ ។
-
ព័ត៌មានសម្រាប់សិស្ស ៖ ការចំណាយទូទៅដើម្បីបម្រើបេសកកម្ម និងទទួលបានការអប់រំក្រោយពីថ្នាក់វិទ្យាល័យ ព្រមទាំងការចំណាយលើការរស់នៅជាមូលដ្ឋាននៅក្នុងតំបន់របស់អ្នក
-
សម្ភារ ៖ ច្បាប់ចម្លងនៃក្រាហ្វិកដែលបង្ហាញពីគោលការណ៍លំដាប់លំដោយនៃហិរញ្ញវត្ថុ
-
វីដេអូ ៖ « ភាសានៃដំណឹងល្អ » ( ១២:២៧ ចាប់ពីនាទីទី ៦:១០ ដល់ ៧:៤០ );« Sedrick’s Journey » ( ២:៣២ )
ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងថែទាំអ្នកដ៏ទៃបានប្រសើរជាងមុន
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលការមានភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការជួយអ្នកដទៃកាន់តែប្រសើរឡើង ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ អាចជាការពិតទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ៖ « អ្នកមិនអាចលើកព្រលឹងមួយទៀតបានទេលុះត្រាតែអ្នកឈរនៅលើដីខ្ពស់ជាងគាត់ » ( ហារ៉ូល ប៊ី លី « Stand Ye in Holy Places » Ensign ខែកក្កដា ឆ្នាំ១៩៧៣ ទំព័រ ១២៣ ) ។
-
សម្ភារ ៖ ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍របស់អែលឌើរ រ៉ូប៊ើត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់សម្រាប់ក្រុមតូចៗដើម្បីពិភាក្សា
-
សំណៅចែក ៖ « គំរូនៃភាពខ្លួនទីពឹងខ្លួន មកពីប្រវត្តិសាសនាចក្រ »
-
វីដេអូ ៖ « Strengthen Thy Brethren » ( ៣:៥០ ); « On the Lord’s Errand: The Life of Thomas S. Monson » ( ១:០០:១០; មើលចាប់ពីនាទីទី ១៩:៥៤ ដល់ ២៤:១៨ )