ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨២—ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ ៖ ការខិតខំ​កសាង​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ


« មេរៀន​ទី ១៨២—ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ ៖ ការខិតខំ​កសាង​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៨២ ៖ ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន

ការគ្រប់គ្រងធនធានហិរញ្ញវត្ថុដោយឈ្លាសវៃ

ការខិតខំ​កសាង​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ

បុគ្គល​ម្នាក់​កំពុង​រាប់​លុយអាប់

យុវវ័យ​មាន​ឱកាស​ជាច្រើន​នាពេល​អនាគត​ជាមួយ​នឹង​ការទទួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ដូចជា ការបម្រើ​បេសកកម្ម ការទទួល​បាន​ការអប់រំ ឬ​ការចាប់ផ្តើម​គ្រួសារ ។ ពេល​ដែល​ពួកគេ​សម្លឹង​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​តាម​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​ឈ្លាសវៃ នោះ​ពួកគេ​យាងអញ្ជើញ​ព្រះពរ​របស់​ព្រះ​ដើម្បី​ប្រទានពរ​ដល់​សេចក្ដី​ត្រូវការ​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៤:១៥ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះ ពេល​ពួកគេ​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្អែក​ហិរញ្ញវត្ថុ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការសម្លឹង​មើល​ទៅកាន់​អនាគត

ជា​គូ ឬ​ជា​ក្រុម​តូច​ៗ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គោលដៅ​ធំៗ​ដែល​ពួកគេ​អាច​មានសម្រាប់​រយៈ​ពេល ១០ ឬ ១៥ ឆ្នាំ​ខាង​មុខ​នេះ ។ ឧទាហរណ៍ ពួកគេ​អាច​ចែកចាយ​បាន​ប្រសិន​បើ​ពួកគេ​មាន​គម្រោង​បម្រើ​បេសកកម្ម កន្លែង​ដែល​ពួកគេ​ចង់​បន្ត​ការ​អប់រំ​របស់​ពួកគេ ឬ​បំណង​ប្រាថ្នា​របស់​ពួកគេ​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ និង គ្រួសារ​​ជាដើម ។ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ សូម​ពិចារណា​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​ជាថ្នាក់ ៖

  • តើ​គោលដៅ​របស់​អ្នក​ណាមួយ​ដែល​ទាមទារ​ឲ្យ​មាន​ការរៀបចំ​ខាង​ហិរញ្ញវត្ថុ ?

  • តើ​អ្នក​គិត​ថា​ ពេល​ណា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​របស់​អ្នក ? ហេតុអ្វី ?

    អ្នក​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ដោយ​សង្ខប​ពី​ការចំណាយ​ទូទៅ​ដើម្បី​បម្រើ​បេសកកម្ម ទទួល​បាន​ការអប់រំ ឬ​រស់​នៅ​ក្នុង​តំបន់​របស់​អ្នក ។ ( សូម​ចាំ​ថា​គោល​បំណង​នៃ​មេរៀន​នេះ​គឺ​មិន​មែន​ដើម្បី​គូស​បញ្ជាក់​អំពី​ថ្លៃចំណាយ​លើ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់ ហើយ​ត្រូវ​បាន​ណែនាំ​ទៅកាន់​គោលការណ៍​មូលដ្ឋាន​មួយ​ចំនួន​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ) ។

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • តើ​អ្នក​មាន​ទំនុកចិត្ត​ប៉ុន​ណា​ចំពោះ​អនាគត​ហិរញ្ញវត្ថុ​របស់​អ្នក ? ហេតុអ្វី ?

ក្នុង​មេរៀន​នេះ​ទាំងមូល សូម​ស្វែង​រក​ជំនួយ​របស់​ព្រះ​វរបិតា​សួគ៌​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​យល់​អំពី​គោលការណ៍​ដែល​អាច​ជួយ​អ្នក​នា​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ដោយ​ភាពឈ្លាស​វៃ ។

ការសន្យា​ទាំងឡាយ​មក​ពី​ព្រះអម្ចាស់

នៅ​ឆ្នាំ​១៨៣៤ សាសនាចក្រ​បាន​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ នៅ​ក្នុង​ផ្នែក​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សុចរិត​ផ្សេងៗ​ទៀត ។ ព្រះអម្ចាស់​បាន​ប្រទាន​ដំបូន្មាន​ដល់​ពួកគេ​ដែល​អាច​អនុវត្ត​ចំពោះ​យើង​បាន​ផងដែរ នៅ​ពេល​យើង​ប្រឈម​មុខ​នឹង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដើម្បី​សម្រេច​បាន​នូវ​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៤:១៣–១៧, ៧៨–៧៩ ។ សូម​គិត​អំពី​របៀប​នៃ​ការបង្រៀន​របស់​ព្រះអម្ចាស់​ដែល​អាច​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​របស់​អ្នក ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ដែល​អាច​អនុវត្ត​ទៅ​លើ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​យើង ?

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ពេល​ពួកគេ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ ?

    សិស្ស​អាច​ចែកចាយ​គំនិត​ផ្សេងៗ ដោយ​រួមបញ្ចូល​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​នឹង​ផ្គត់ផ្គង់​តម្រូវការ​របស់​យើង ប្រសិនបើ​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។

  • ហេតុអ្វី​សេចក្តី​ពិត​នេះ​អាចជា​ការលើកទឹកចិត្ត​នៅពេល​អ្នក​ព្យាយាម​រៀបចំ​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​របស់​អ្នក ?

បើ​ចាំបាច់​សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​មិន​សន្យា​សេរីភាព​ពី​ការលំបាក​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​ការលំបាក​ផ្សេងៗ​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអម្ចាស់​ទ្រង់​ជ្រាប​នូវ​អ្វី​ដែល​យើង​ត្រូវការ ទ្រង់​នឹង​ផ្គត់ផ្គង់​យើង​តាម​ព្រះហឫទ័យ និង​ពេលវេលា​របស់​ទ្រង់​ពេល​យើង​មាន​ចិត្ត​ស្មោះត្រង់ ។

គោលការណ៍​ហិរញ្ញវត្ថុ​របស់​ព្រះអម្ចាស់

សូម​ពន្យល់​ថា តាម​រយៈ​ព្រះគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ព្រះអម្ចាស់​បាន​ប្រទាន​ដំបូន្មាន​ដើម្បី​ជួយ​យើង​ឲ្យ​ប្រើប្រាស់​ដោយ​ប្រាជ្ញា​នូវ​ពរជ័យ​លើ​ផែនដី​របស់​យើង​រួម​ទាំង​ហិរញ្ញវត្ថុ​របស់​យើង​ផង​ដែរ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ដំបូន្មាន​របស់​ព្រះអម្ចាស់ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​វគ្គបទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គបទគម្ពីរ​ខាង​ក្រោម​នេះ ។ នៅពេល​ពួកគេ​ជ្រើសរើស​រួចហើយ ពួកគេ​អាច​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​សិស្ស​ដែល​បាន​សិក្សា​វគ្គបទគម្ពីរ​ផ្សេង​គ្នា ហើយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​អាន​ខគម្ពីរ​ខាង​ក្រោម​នេះ ហើយ​ស្វែង​រក​គោលការណ៍​ដែល​ព្រះអម្ចាស់​បង្រៀន​ដែល​អាច​ជួយ​ក្មេង​ជំទង់​ម្នាក់​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​ហិរញ្ញវត្ថុ​របស់​ពួកគេ ។

នៅពេល​សិស្ស​បាន​បញ្ចប់​ការចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​គោលការណ៍​ក្នុង​បទគម្ពីរ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​អ្នក​រៀបចំខ្លួន​សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិតថា ការបង់​ដង្វាយ​មួយភាគ​ក្នុងដប់​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​យើង ? ( សូមមើល ម៉ាទ្បាគី ៣:៨–១០ ) ។

  • ក្រៅ​ពី​ការបង់​ដង្វាយ​មួយភាគ​ក្នុងដប់ តើ​មាន​របៀប​ណា​ខ្លះ​ដែល​យើង​អាច​កំណត់​អាទិភាព​ដើម្បី​ស្វែងរក​នគរ​របស់​ព្រះ​ជាជាង​ការស្វែងរក​ទ្រព្យ​សម្បត្តិ ?

  • តើ​ការអភិវឌ្ឍ​ទម្លាប់​នៃ​ការសន្សំ​ប្រាក់​ពេល​នៅជា​យុវវ័យ​អាច​ប្រទាន​ពរ​ដល់​អ្នក​ពេញ​មួយ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អាទិភាព​ហិរញ្ញវត្ថុ

រូបភាព​ខាងក្រោម​តំណាង​ឲ្យ​ព្រឹត្តិការណ៍ ឬ​ការសម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ។ ការអនុញ្ញាត​ឲ្យ​សិស្ស​ពិចារណា​អំពី​លំដាប់លំដោយ​នៃ​ព្រឹត្តិការណ៍ ឬ​ការសម្រេចចិត្ត​ទាំង​នេះ អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​អាទិភាព​នៅ​ពេល​ធ្វើ​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ។ សូម​ពិចារណា​បោះ​ពុម្ព​រូបភាព កាត់​ប្រភេទ​ទាំង​ប្រាំ​នីមួយៗ​ចេញ ហើយ​បិត​វា​ទៅ​លើ​ក្ដារខៀន​ដោយ​មិនបាច់​ដាក់​តាម​លំដាប់​លំដោយ​នោះទេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ថា ពួកគេ​គិតថា​ប្រភេទ​ទាំងនោះ​គួរតែ​នៅ​ក្នុង​លំដាប់លំដោយ​ណា​ ។ ជម្រើស​មួយ​ទៀត​គឺ​បោះពុម្ព ហើយ​កាត់​រូប​ក្រាហ្វិក​នេះ ឲ្យ​មាន​ចំនួន​គ្រប់​គ្រាន់​សម្រាប់​ក្រុម​សិស្ស​តូចៗ​ដើម្បី​ដាក់​តាម​លំដាប់​លំដោយ និង​សម្រាប់​ពិភាក្សា​ជាមួយ​គ្នា ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ចង្អុល​បង្ហាញ​ថា ទោះបី​ជា​វា​ហាក់​ដូច​ជា​ច្បាស់​ថា​ការ​ទទួល​បាន​ចំណូល​គួរ​តែ​កើត​ឡើង​ជា​មុន​ក្នុង​ជីវិត​ជាក់ស្តែង មនុស្ស​ជា​ច្រើន​ខ្ចី និង​ចំណាយ​ប្រាក់​មុន​ពេល​ពួក​គេ​មាន​ប្រាក់​ទៅទៀត ។ នេះ​គេ​ហៅថា​បំណុល ហើយ​យើង​គួរតែ​ព្យាយាម​ជៀសវាង​វា ។

ផ្ទុយ​ទៅ​វិញ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រាយ​បញ្ជី​ចំណាយ​ទូទៅ​នៅ​លើ​ក្ដារខៀន​ដែល​ពួកគេ​មាន​ឥឡូវ​នេះ ឬ​អាច​មាន​នៅ​ពេល​អនាគត​ ។ ក្នុង​នាម​ជា​ថ្នាក់ ឬ​ជា​ក្រុម សិស្ស​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​កំណត់​អាទិភាព​លើ​ការចំណាយ​ពី​​សំខាន់​បំផុត​ទៅ​មិន​សូវ​សំខាន់ ដោយ​ប្រើ​គោលការណ៍​ដែល​ពួកគេ​ទើប​តែ​បាន​រៀន​នៅ​ក្នុង​សកម្មភាព​បទគម្ពីរ​ពី​មុន ។

រូបភាព ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន
  • តើ​អ្នក​នឹង​កំណត់​អាទិភាព​លើ​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ ឬ​ការសម្រេច​ចិត្ត​ទាំង​នេះ​ដោយ​របៀបណា ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញពី​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង​បទគម្ពីរ​ដើម្បី​គាំទ្រ​ដល់​ចម្លើយ​របស់​អ្នក ?

  • តើ​បញ្ហា​ប្រឈម​មុខអ្វីខ្លះ​ដែល​អាច​បណ្តាល​មកពី​ការមាន​អាទិភាព​ហិរញ្ញវត្ថុ​របស់​យើង​មិន​តាម​លំដាប់​លំដោយ​នោះ ?

  • តើ​អ្នក​អាច​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា ការចំណាយ​ក្នុង​ការរស់​នៅ​បច្ចុប្បន្ន​របស់​ពួកគេ​គួរ​តែ​ត្រូវ​បាន​កំណត់​អាទិភាព​ពីមុន​ការបង់​ដង្វាយ​មួយភាគ​ក្នុងដប់ ?

សូម​ពិចារណា​សុំ​​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ឬ​សមាជិក​គ្រួសារ​របស់​ពួកគេ​ដោយសារ​ពួកគេ​បាន​កំណត់​អាទិភាព​នៃ​ការបង់ដង្វាយ​មួយភាគ​ក្នុងដប់​នៅ​លើ​ការចំណាយ​ផ្សេងៗ​ទៀត ។ ឧទាហរណ៍​មួយទៀត អ្នក​អាច​ចែកចាយ​បទពិសោធន៍​របស់​អែលឌើរ វ៉ាលើរី វី ខ័រដុន នៃ​ពួកចិតសិបនាក់​នៅក្នុង​សុន្ទរកថា​របស់​លោក « ភាសា​នៃ​ដំណឹងល្អ » ចាប់ពី​នាទីទី ៦:១០ ដល់ ៧:៤០ មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

12:27

សូម​ពិចារណា​ពិភាក្សា​អំពី​សេចក្តី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​មកពី​អែលឌើរ ស្ទែនលី ជី អេលីស ។

បើ​មាន​ប្រយោជន៍​សូម​ពិចារណា​អំពី​ការចំណាយ​ពេល​បង្រៀន​សិស្ស​អំពី​របៀប​បង់​ដង្វាយ​មួយភាគ​ក្នុងដប់ និង​ដង្វាយ​តមអាហារ ដែល​មាន​បង្កាន់ដៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ឬ​តាម​អ៊ីនធឺណិត​នៅលើ​គេហទំព័រ donations.ChurchofJesusChrist.org ។

អែលឌើរ ស្ទែនលី ជី អេលីស នៃ​ពួក​ចិតសិប​នាក់​បាន​សួរ​ដូច​ខាង​ក្រោម​អំពី​ការបង់​ដង្វាយ​មួយភាគ​ក្នុងដប់ ៖

អែលឌើរ ស្ទែនលី ជី អេលីស

តើ​យើង​មាន​សេចក្តី ជំនឿ ក្នុង​ការទុកចិត្ត​លើ​ការសន្យា [ របស់​ព្រះអម្ចាស់ ] ទាក់ទង​នឹង​ការបង់ដង្វាយ​មួយភាគ​ក្នុងដប់​ដែល​លើក​ឡើង​ថា​ជាមួយ​នឹង​ការ​កើន​ឡើង ៩០ ភាគ​រយ​របស់​យើង បូក​នឹង​ជំនួយ​របស់​ព្រះ​អម្ចាស់ នោះ​យើង​មាន​ភាព​ល្អ​ប្រសើរ​ជាជាង ១០០ ភាគ​រយ ដោយ​ខ្លួន​ឯង ដែរ​ឬ​ទេ ? ( ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ១១៤ )

ដើម្បី​បង្ហាញ​សិស្ស​នូវ​គំរូ​មួយ​របស់​មនុស្ស​ដែល​រស់​នៅ​តាម​គោលការណ៍​ក្នុង​មេរៀន​នេះ សូម​ពិចារណា​អំពី​ការចែកចាយ​វីដេអូ « Sedrick’s Journey » ( ២:៣២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:3

អ្នក​អាច​ជួយ​សិស្ស​ឲ្យ​យល់​ថា​ព្រះអម្ចាស់​បាន​ប្រទាន​វិធី​ជាច្រើន ដើម្បី​ជួយ​ដល់​អនាគត​ហិរញ្ញវត្ថុ​របស់​យើង​ដែល​មិន​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។ ឧទាហរណ៍ ទ្រង់​អាច​បំផុស​គំនិត​យើង​ដោយ​ប្រើ​វិធី​ផ្សេង​ទៀត​ដើម្បី​រក​ប្រាក់ ឬ សន្សំ​ប្រាក់ ។ យុវវ័យ​អាច​និយាយ​ជាមួយនឹង​ប៊ីស្សព ឬ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ អំពី​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​បេសកកម្ម ឬ​វិធី​ដែល​មាន​តម្លៃ​សមរម្យ​ដើម្បី​ស្វែងរក​ការអប់រំ​កម្រិត​ខ្ពស់ ។

សេចក្ដី​បញ្ចប់

សិស្ស​អាច​អញ្ជើញ​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​ពិភាក្សា​សំណួរ​ទាំងនោះ​ជាមួយ​ដៃគូ ៖

  • តើ​អ្នក​នឹង​សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ដោយ​របៀបណា ?

  • តើ​អ្វី​ទៅ​ជា​រឿង​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​រៀន​នៅ​ថ្ងៃ​នេះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​បំណង​ប្រាថ្នា​របស់​ព្រះអម្ចាស់ ក្នុង​ការផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៤:១៥ ) ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សម្លឹង​មើល​ទៅ​ព្រះ ហើយ​បញ្ចូល​ទ្រង់​ទៅក្នុង​​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។