ថ្នាក់​សិក្ខាសាលា
ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ ទិដ្ឋភាព​ទូទៅ


« ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បានបញ្ជា​យើង​ឲ្យ​ស្វែងរក​ការរៀនសូត្រ និង​ការអប់រំ ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូច​ទ្រង់ ហើយ​រៀបចំ​យើង​សម្រាប់​ឱកាស​នា​ពេល​អនាគត ។ តាមរយៈ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ព្រះអម្ចាស់​ប្រទាន​ជម្រើស​ដែល​អាច​ជួយ​យើង​ដាក់​អាទិភាព​លើ​ការរៀនសូត្រ​ខាង​វិញ្ញាណ នៅពេល​យើង​បន្ត​ការអប់រំ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ យើង​អាច​រៀបចំ​ខ្លួន និង​ដាក់​ផែនការ​ទទួល​ការអប់រំ និង​ការងារ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

សារៈសំខាន់​នៃ​ការអប់រំ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ សូម​ពិចារណា​បង្រៀន​មេរៀន​នេះ​ពេល​ជិត​ដល់​ដើម​ឆ្នាំ​សិក្សា ។ ការធ្វើ​ដូច្នេះ​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការទទួល​ការអប់រំ​ដោយ​យកចិត្ត​ទុកដាក់ ។ ប្រសិនបើ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨ បង្រៀន​ពេល​ជិត​ដល់​ដើម​ឆ្នាំ​សិក្សា នោះ​អ្នក​អាច​ពិចារណា​បង្រៀន​មេរៀន​នេះ​ក្នុង​សប្តាហ៍​នោះ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការអប់រំ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជា​មួយ​មជ្ឈិមវ័យ ឬ​អ្នក​ដឹកនាំ​អំពី​សារៈសំខាន់​នៃ​ការអប់រំ ។ ពួកគេ​អាច​ពិភាក្សា​អំពី​ឱកាស​សិក្សា​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ពួកគេ ហើយ​ហេតុអ្វី ។

  • សំណៅចែក ៖ « សារៈសំខាន់​នៃ​ការអប់រំ »

ការអប់រំ​សម្រាប់​ព្រលឹង​ដែល​បរិបូរណ៍

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ ប្រសិនបើ​អ្នក​មាន​សិស្ស​រៀន​នៅ​ឆ្នាំ​ចុងក្រោយ​នៃ​ថ្នាក់​វិទ្យាល័យ ឬ​ថ្នាក់​អនុវិទ្យាល័យ​របស់​ពួកគេ វា​ជា​ការល្អ​បំផុត ដើម្បី​បង្រៀន​មេរៀន​នេះ​មុន​ពេល​ពួកគេ​ចាប់ផ្តើម​ដាក់​ពាក្យ​ចូលរៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ ឬ​ជម្រើស​ក្រោយ​មធ្យម​សិក្សា ។ ឧទាហរណ៍ ថ្ងៃ​ផុតកំណត់​ជា​អាទិភាព​ដើម្បី​ដាក់​ពាក្យ​ចូលរៀន​នៅ​ឆមាស​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​សាកលវិទ្យាល័យ BYU គឺ​នៅដើម​ខែ​វិច្ឆិកា ។ សម្រាប់​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ.–អៃដាហូ និង ប៊ី.វ៉ាយ.យូ.–ហាវ៉ៃ ថ្ងៃ​ផុតកំណត់​ជា​អាទិភាព​សម្រាប់​ឆមាស​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​គឺ​នៅ​ដើម​ខែ​កុម្ភៈ ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ដាក់​ផែនការ​បន្ត​ការអប់រំ​ខាង​សាសនា ខណៈពេល​ដែល​បន្ត​ការសិក្សា​ខាងលោកិយ​នា​ពេល​អនាគត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពី​ផែនការ និង​គោលដៅ​អប់រំ​បច្ចុប្បន្ន​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​មាន​គម្រោង​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក កាល​ពួកគេ​បន្ត​ជម្រើស​ទាំងនេះ ។

  • វីដេអូ ៖ « The Growth and Momentum of the Church Educational System » ( ៥:២៥ )

  • សំណៅចែក ៖ « Which CES Institution Is Right for Me? » និង « Church Educational System »

ស្វែងយល់​ពី​ភាពខ្លាំង និង​សមត្ថភាព​របស់​អ្នក

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​គួរតែ​បង្រៀន​ពីមុន​មេរៀន​ដែល​មាន​ចំណងជើង​ថា « អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព » ។ ប្រសិនបើ​កាលវិភាគ​បង្រៀន​របស់​អ្នក​ចាំបាច់​ត្រូវតែ​បញ្ចូល​មេរៀន​ទាំងឡាយ នោះ​វា​អាច​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្រៀន​មេរៀន​ទាំងពីរ​នេះ​ព្រម​គ្នា ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំខ្លួន​សម្រាប់​តួនាទី និង​ការងារ​នា​ពេល​អនាគត ដោយ​ការស្គាល់​ពី​ភាពខ្លាំង និង​សមត្ថភាព​បច្ចុប្បន្ន ដែល​ពួកគេ​ត្រូវការ​ដើម្បី​អភិវឌ្ឍ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កំណត់​ភាពខ្លាំង និង​សមត្ថភាព​ដែល​ពួកគេ​មាន ដែល​អាច​រៀបចំ​ពួកគេ​សម្រាប់​តួនាទី និង​អាជីពការងារ​នា​ពេល​អនាគត ។ ពួកគេ​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ការអាន​ពរ​របស់​លោក​អយ្យកោ​របស់​ពួកគេ ឬ​ប្រឹក្សា​ជាមួយ​សមាជិក​គ្រួសារ ។

  • សំណៅចែក ៖ « ស្វ័យ​វាយតម្លៃ​ជំនាញ និង​សមត្ថភាព »

អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​គួរតែ​បង្រៀន​បន្ទាប់ពី​មេរៀន​ដែល​មាន​ចំណងជើង​ថា « ស្វែងយល់​ពី​ភាពខ្លាំង និង​សមត្ថភាព​របស់​អ្នក » ។ ប្រសិនបើ​កាលវិភាគ​បង្រៀន​របស់​អ្នក​ចាំបាច់​ត្រូវតែ​បញ្ចូល​មេរៀន​ទាំងឡាយ នោះ​វា​អាច​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្រៀន​មេរៀន​ទាំងពីរ​នេះ​ព្រម​គ្នា ។

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ដាក់​ផែនការ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ដែល​នឹង​រៀបចំ​ពួកគេ​សម្រាប់​ការងារ​នា​ពេល​អនាគត និង​តួនាទី​ផ្សេង​ទៀត ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជំនាញ និង​សមត្ថភាព​ដែល​ពួកគេ​ប្រហែលជា​ត្រូវការ​ដើម្បី​អភិវឌ្ឍ​សម្រាប់​ការងារ ឬ​តួនាទី​នា​ពេល​អនាគត ។ ពួកគេ​អាច​យោង​ទៅ​អ្វី​ដែល​ពួកគេ​បានកំណត់​នៅក្នុង​មេរៀន​ដែល​មាន​ចំណងជើង « ស្វែងយល់​ពី​ភាពខ្លាំង និង​សមត្ថភាព​របស់​អ្នក » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​អភិវឌ្ឍ​ជំនាញ ឬ​សមត្ថភាព​ទាំងនេះ​ក្នុង​អំឡុង​ពេល​វ័យ​ជំទង់​របស់​ពួកគេ ។