« មេរៀនទី ១ ៖ សេចក្ដីផ្ដើមមេរៀន » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ១ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 1
Introductory Lesson
សូមស្វាគមន៍មកកាន់កម្មវិធី EnglishConnect ! ពួកយើងមានចិត្តរីករាយណាស់ដែលអ្នកនៅទីនេះ ។ ពួកយើងគឺជាសហគមន៍នៃមនុស្សដែលព្យាយាមពង្រីកឱកាសរបស់យើងដោយការរៀនភាសាអង់គ្លេស ។ យើងអាចមានជីវប្រវត្តិផ្សេងៗគ្នា និយាយភាសាខុសៗគ្នា ហើយមានកម្រិតសមត្ថភាពភាសាអង់គ្លេសផ្សេងៗគ្នា ប៉ុន្តែយើងអាចសម្រេចគោលដៅរបស់យើងរួមគ្នា ។
កម្មវិធី EnglishConnect គឺខុសប្លែកពីកម្មវិធីរៀនភាសាអង់គ្លេសភាគច្រើន ។ កម្មវិធី EnglishConnect ត្រូវបានរៀបចំឡើងដើម្បីជួយអ្នកអភិវឌ្ឍជំនាញភាសាអង់គ្លេសនៅក្នុងបរិយាកាសនៃសេចក្តីជំនឿ មិត្តភាព និងការរីកចម្រើន ។ នោះមានន័យថាអ្នកនឹងមិនធ្វើរឿងនេះតែម្នាក់ឯងនោះទេ ។ បុគ្គលម្នាក់ៗនៅក្នុងក្រុម EnglishConnect របស់អ្នកនឹងគាំទ្រ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក ។ វាក៏មានន័យថា អ្នកនឹងអនុវត្តគោលការណ៍នៃការរៀនសូត្រខាងវិញ្ញាណនៅពេលអ្នកសិក្សា និងរៀនផងដែរ។
នៅក្នុងមេរៀននេះ យើងនឹងណែនាំអំពីដំណើរការ ដែលអ្នកនឹងប្រើសម្រាប់មេរៀននីមួយៗ នៅក្នុងការសិក្សាផ្ទាល់ខ្លួន និងនៅក្នុងក្រុមសន្ទនារបស់អ្នក ។
តោះសូមចាប់ផ្តើម !
Conversation Group
គោលបំណង ៖ ខ្ញុំនឹងហាត់រៀនណែនាំខ្លួនខ្ញុំ និងអ្នកដទៃ ។
អ្នកគឺជាបុត្ររបស់ព្រះ
តើអ្នកដឹងឬទេថា រឿងដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើដើម្បីសម្រេចគោលដៅមួយ គឺត្រូវផ្ដោតទៅលើការមានជំនឿទៅលើខ្លួនឯង ? ការមានជំនឿទៅលើសមត្ថភាពរបស់អ្នកនឹងមានឥទ្ធិពលដ៏សំខាន់មួយមកលើការខិតខំ និងលទ្ធផលរបស់អ្នក ។ អ្នកអាចសង្ស័យសមត្ថភាពរបស់អ្នកដោយសារតែការបរាជ័យពីមុនៗ ។ ដំណឹងល្អគឺថាអ្នកអាចផ្លាស់ប្ដូរការជឿរបស់អ្នក ! នៅពេលអ្នកផ្លាស់ប្តូរការជឿរបស់អ្នកទៅលើខ្លួនឯង នោះអ្នកអាចផ្លាស់ប្ដូរលទ្ធផលរបស់អ្នក ។ អំណាចដើម្បីផ្លាស់ប្ដូរជំនឿរបស់អ្នកទៅលើខ្លួនឯងកើតចេញមកពីការយល់ដឹងពីធម្មជាតិពិតរបស់អ្នក ។
អ្នកគឺជាបុត្ររបស់ព្រះ ។ ទ្រង់ស្រឡាញ់អ្នក ។ ក្នុងនាមជាបុត្ររបស់ទ្រង់ អ្នកមានសក្ដានុពល និងគោលបំណងដ៏អស់កល្បជានិច្ច ។ អ្នកមានសមត្ថភាពដើម្បីរៀន និងផ្លាស់ប្ដូរ ។ អ្នកមានសមត្ថភាពដើម្បីរីកចម្រើន និងកែលម្អ ។ ព្រះចង់ជួយអ្នកឲ្យរីកចម្រើន ។ ទ្រង់ចង់ធ្វើជាដៃគូរបស់អ្នក ដើម្បីជួយអ្នកសម្រេចសក្ដានុពលរបស់អ្នក ។ ការធ្វើជាដៃគូជាមួយព្រះនៅក្នុងការរៀនភាសាអង់គ្លេស នឹងជួយអ្នកស្គាល់ទ្រង់កាន់តែល្អប្រសើរ ។ ទ្រង់ក៏នឹងជួយអ្នកឲ្យស្គាល់ខ្លួនឯងកាន់តែល្អប្រសើរផងដែរ ។
អ្នកអាចអធិស្ឋាន ទៅកាន់ព្រះ ។ ទ្រង់នឹងស្ដាប់អ្នក ។ អ្នកអាចទូលសូមទ្រង់ឲ្យជួយអ្នករៀនភាសាអង់គ្លេស ។ អ្នកអាចអរគុណទ្រង់ចំពោះពរជ័យរបស់អ្នក ។ ពេលអ្នកអធិស្ឋាន សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍របស់អ្នក ។ អ្នកអាចដឹងថាទ្រង់គង់នៅក្បែរ ទ្រង់ស្រឡាញ់អ្នក ហើយទ្រង់ចង់ជួយអ្នក ។ អ្នកអាចជ្រើសរើសជឿថា អ្នកគឺជាបុត្ររបស់ព្រះដែលមានសក្ដានុពលអស់កល្បជានិច្ច ហើយអ្នកអាចស្វែងរកជំនួយពីទ្រង់ដើម្បីរៀនភាសាអង់គ្លេសបាន ។
Ponder
-
តើការដឹងថាអ្នកគឺជាបុត្ររបស់ព្រះមានឥទ្ធិពលលើការមានជំនឿទៅលើខ្លួនអ្នកដោយរបៀបណា ?
-
តើការដឹងថាអ្នកគឺជាបុត្ររបស់ព្រះ អាចជួយអ្នករៀនភាសាអង់គ្លេសដោយរបៀបណា ?
Activity 1: Practice the Pattern
(10–15 minutes)
Part 1 ៖ រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
នៅពេលអ្នករៀនវាក្យសព្ទ សូមផ្ដោតទៅលើអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ។
I/my |
ខ្ញុំរបស់ខ្ញុំ (I/my) |
you/your |
អ្នក/របស់អ្នក (you/your) |
he/his |
គាត់/របស់គាត់ (he/his) |
she/her |
នាង/របស់នាង (she/her) |
no |
ទេ (no) |
yes |
បាទ ឬ ចាស (yes) |
name |
ឈ្មោះ (name) |
please |
សូម (please) |
thank you/thanks |
អរគុណអ្នក/អរគុណ (thank you/thanks) |
What is … ? |
តើអ្វីជា … ? (What is … ?) |
Nice to meet you. |
រីករាយដែលបានជួបអ្នក (Nice to meet you) ។ |
Part 2 ៖ ហាត់តាមលំនាំ ១ ជាមួយដៃគូ ។
ហាត់តាមលំនាំជាមួយដៃគូ ។ គោលដៅរបស់អ្នកគឺត្រូវសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ហើយយល់នូវអ្វីដែលបាននិយាយ ។
ហាត់សួរសំណួរ ។
បង្កើតសំណួរឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។
Example 1
What is your name?
Example 2
What’s his name?
ហាត់ឆ្លើយសំណួរ ។
បង្កើតចម្លើយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ អ្នកអាចជំនួសពាក្យដែលគូសបន្ទាត់ពីខាងក្រោមដោយពាក្យរបស់អ្នកផ្ទាល់ ។
Example 1
My name is Rosa.
Example 2
His name is Niko.
ហាត់សន្ទនាដោយប្រើលំនាំ ។
សួរ និងឆ្លើយសំណួរដោយប្រើលំនាំ ។
Example
-
A: Hi! What is your name?
-
B: Hello! My name is .
-
A: Nice to meet you.
-
B: What’s your name?
-
A: My name is .
-
B: Nice to meet you.
-
A: What’s her name?
-
B: Her name is Rosa.
Activity 2: Create Your Own Sentences
(5–10 minutes)
គោលបំណងនៃសកម្មភាពនេះ គឺដើម្បីអ្នកប្រើលំនាំ និងវាក្យសព្ទបង្កើតប្រយោគផ្ទាល់ខ្លួនរបស់អ្នក ។
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីឈ្មោះបុគ្គលម្នាក់ៗ ។ ប្តូរវេនគ្នា ។
Example: Talia
-
A: What’s her name?
-
B: Her name is Talia.
Activity 3: Create Your Own Conversations
(10–15 minutes)
គោលបំណងនៃសកម្មភាពនេះគឺដើម្បីមានការសន្ទនាមួយជាភាសាអង់គ្លេស ។
Part 1
ជួបក្រុមរបស់អ្នក ។ សួរឈ្មោះរបស់អ្នករៀនម្នាក់ៗនៅក្នុងក្រុមអ្នក ។ ចូរមានភាពច្នៃប្រឌិត ។ ប្រើពាក្យដែលអ្នកស្គាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
Example
-
A: Hi, what’s your name?
-
B: My name is Mei. What is your name?
-
A: My name is Sione. Nice to meet you.
-
B: Nice to meet you. Goodbye.
-
A: Bye!
Part 2
ស្វែងរកដៃគូ ហើយណែនាំខ្លួនដៃគូរបស់អ្នកទៅដល់ក្រុមអ្នក ។
Example
-
A: Hi, what’s her name?
-
B: Her name is Luna. What is his name?
-
A: His name is Seth.
ការរៀបចំខ្លួនសម្រាប់មេរៀនក្រោយ
(5 minutes)
ព្រះតែងតែគង់នៅក្បែរដើម្បីជួយយើង ។ ទ្រង់ក៏រំពឹងឲ្យយើងខំធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងផងដែរ ។ អ្នកនឹងទទួលប្រយោជន៍មកពីគ្រប់ការខិតខំរៀបចំសម្រាប់មេរៀន ។ នេះគឺជារឿងបីយ៉ាងដើម្បីធ្វើសម្រាប់មេរៀននីមួយៗ ពីមុនចូលរួមក្នុងក្រុមសន្ទនារបស់អ្នក ។
-
សិក្សាគោលការណ៍នៃការរៀនសូត្រ ។
-
ទន្ទេញវាក្យសព្ទ ។
-
ហាត់តាមលំនាំ ។
អ្នកអាចស្វែងរករឿងបីយ៉ាងនៅក្នុងវគ្គ « ការសិក្សាផ្ទាល់ខ្លួន » នៅពេលចាប់ផ្ដើមមេរៀននីមួយៗ ។ សូមចងចាំដើម្បីសិក្សា និងហាត់ជារៀងរាល់ថ្ងៃ ។