ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ៤ ៖ ការកម្សាន្ដ និង​ចំណាប់អារម្មណ៍


« មេរៀន​ទី ៤ ៖ ការកម្សាន្ដ និង​ចំណាប់អារម្មណ៍ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៤ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ស្ត្រី​បី​រូប​កំពុង​អង្គុយ​នៅ​តុ​មួយ

Lesson 4

Hobbies and Interests

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​ការចូលចិត្ត និង​ការ​មិន​ចូលចិត្ត ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Love and Teach One Another

ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក

I can learn from the Spirit as I love, teach, and learn with others.

ខ្ញុំ​អាច​រៀន​ពី​ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

នៅក្នុង​កម្មវិធី EnglishConnect យើង​ដឹង​ថា ព្រះ គឺជា​គ្រូបង្រៀន​ដ៏​ពិត ហើយ​ទ្រង់​បង្រៀន​យើង​តាមរយៈ ព្រះវិញ្ញាណ របស់​ទ្រង់ ។ ព្រះវិញ្ញាណ​នាំ​មក​នូវ​អារម្មណ៍​នៃ​អំណរ សេចក្តីសុខសាន្ដ និង​សេចក្ដីស្រឡាញ់ ។ ព្រះវិញ្ញាណ​ជួយ​យើង​យល់​ពី​សេចក្ដីពិត ហើយ​អាច​ចម្រើន​សមត្ថភាព​របស់​យើង​ក្នុងការ​រៀនសូត្រ ។ វិធី​មួយ​ដែល​យើង​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ជាមួយ​នឹង​យើង គឺ​តាមរយៈ​ការស្រឡាញ់ ការបង្រៀន និង​ការរៀនសូត្រ​ជាមួយគ្នា ។ ព្យាការី អាលម៉ា​នៅក្នុង ព្រះគម្ពីរ​មរមន មាន​ទំនួលខុសត្រូវ​ក្នុងការ​បង្រៀន​ប្រជាជន ។ លោក​បាន​បែងចែក​មនុស្ស​ជា​ក្រុមៗ ហើយ​ជ្រើសរើស​អ្នកដឹកនាំ​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ អាលម៉ា​បាន​បង្រៀន​ពួកគេ ៖

« អ្នក​ផ្សាយ​សាសនា​មិន​ប្រសើរ​ជាង​អ្នក​ស្ដាប់​ទេ ឯ​គ្រូបង្រៀន​ក៏​មិន​ប្រសើរ​ជាង​អ្នក​រៀន​ដែរ ម្ល៉ោះ​ហើយ ពួក​គេ​ស្មើ​គ្នា​ទាំង​អស់ » (អាលម៉ា ១:២៦ ) ។

នៅក្នុង​កម្មវិធី EnglishConnect យើង​ជឿ​ថា គ្រូបង្រៀន និង​អ្នក​រៀន គឺ​មាន​សារៈសំខាន់​ស្មើគ្នា ។ យើង​ទាំងអស់​គ្នា​គឺជា​គ្រូបង្រៀន និង​អ្នក​រៀន ។ យើង​គោរព និង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក ។ យើង​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។ យើង​ស្រឡាញ់ និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ។ យើង​អបអរសាទរ​ដល់​អ្នកដទៃ នៅពេល​ពួកគេ​ជោគជ័យ ហើយ​លើក​ទឹកចិត្ត​ពួកគេ​នៅពេល​ពួកគេ​ធ្វើ​កំហុស​ឆ្គង ។ យើង​ក៏​អាច​ស្វែងរក​វិធី​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​រៀបចំ​ពេលវេលា​ដើម្បី​ហាត់​រៀន​ជាមួយ​គ្នា​អំឡុង​សប្ដាហ៍​ផងដែរ ។ ព្រះ​នឹង​ប្រទានពរ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ នៅ​ពេល​យើង​រៀន​ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។

ស្ត្រី​បី​រូប​ឱប​គ្នា​ហើយ​ញញឹម

Ponder

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្រឡាញ់ និង​គាំទ្រ​ដល់​អ្នក​ដែល​មាន​សមត្ថភាព​ភាសា​អង់គ្លេស​ខុស​ពី​គេ ?

  • តើ​បទពិសោធន៍​នៃ​ការរៀនសូត្រ​នៅក្នុង​កម្មវិធី EnglishConnect អាច​មាន​ភាព​ខុសប្លែក​ពី​បទពិសោធន៍​ដទៃទៀត​ដែល​អ្នក​មាន​ពី​មុន​មក​យ៉ាង​ដូចម្ដេច​ខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ចូរ​គិត​អំពី​ស្ថានភាព​ដែល​អ្នក​នឹង​ប្រើ​ពាក្យ​នោះ​នៅក្នុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Verbs

bike

ជិះកង់

cook

ចម្អិន

dance

រាំ

garden

ធ្វើសួន

go to the beach

ទៅ ឆ្នេរសមុទ្រ

listen to music

ស្ដាប់​តន្ត្រី

paint

គូរគំនូរ ឬ​លាបថ្នាំ

play sports

លេង កីឡា

play the piano

លេង ព្យាណូ

read

អាន

run

រត់

shop

ទិញ

sing

ច្រៀង

sleep

ដេក

study

សិក្សា

swim

ហែល

travel

ធ្វើដំណើរ

watch movies

មើល ខ្សែភាពយន្ដ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What do you like to do?A: I like to (verb).

Questions

លំនាំ​ទី ១ សំណួរ តើអ្នក​ចូលចិត្ត​ធ្វើ​អ្វី

Answers

លំនាំ​ទី ១ ចម្លើយ ខ្ញុំ​ចូលចិត្ត កិរិយាសព្ទ

Examples

កូនស្រី និង​ម្ដាយ​កំពុង​ចម្អិន​អាហារ

Q: What do you like to do?A: I like to cook.

បុរស និង​ស្ត្រី​កំពុង​រាំ

Q: What does he like to do?A: He likes to dance.

Q: What don’t they like to do?A: They don’t like to shop.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​យល់​អំពី​ច្បាប់​នៅក្នុង​លំនាំ ។ គិត​អំពី​របៀប​ដែល​ភាសា​អង់គ្លេស​មាន​ភាពស្រដៀងគ្នា ឬ​ខុសគ្នា​ពី​ភាសា​របស់​អ្នក ។

Q: Do you like to (verb)?A: Yes, I like to (verb).

Questions

លំនាំ​ទី ២ សំណួរ តើអ្នក​ចូលចិត្ត កិរិយាសព្ទ

Answers

លំនាំ​ទី ២ ចម្លើយ បាទ/ចា៎ស ខ្ញុំ​ចូលចិត្ត កិរិយាសព្ទ

Examples

Q: Do you like to travel?A: Yes, I like to travel.

បុរស​កំពុង​ដើរ​ទិញ​អីវ៉ាន់​នៅ​ខាង​ក្រៅ

Q: Do you like to shop?A: No, I don’t like to shop.

ស្ត្រី​កំពុង​គូរគំនូរ

Q: Does she like to paint?A: Yes, she likes to paint.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការ​វាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ សូម​រំឭក​គោលដៅ​នៃ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Love and Teach One Another

(20–30 minutes)

ស្ត្រី​បី​រូប​ឱប​គ្នា​ហើយ​ញញឹម

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​បុគ្គល​ម្នាក់ៗ ។ ប្តូរ​វេន​គ្នា ។

Example: Malia

Likes

ស្ត្រី​កំពុង​គូរគំនូរ

Doesn’t Like

ស្ត្រី​កំពុង​សិក្សា
  • A: What does Malia like to do?

  • B: She likes to paint.

  • A: Does Malia like to study?

  • B: No, she doesn’t like to study.

Image Group 1: Thomas

Likes

បុរស និង​ស្ត្រី​កំពុង​ច្រៀង

Doesn’t Like

ក្មេង​ប្រុស​កំពុង​មើល​ទូរទស្សន៍

Image Group 2: Raoul

Likes

បុរស​កំពុង​ចម្អិន​អាហារ

Doesn’t Like

បុរស​កំពុង​ដើរ​ទិញ​អីវ៉ាន់​នៅ​ខាង​ក្រៅ

Image Group 3: Mei

Likes

បុរស និង​ស្ត្រី​កំពុង​រាំ

Doesn’t Like

ស្ត្រី​កំពុង​អាន​សៀវភៅ

Image Group 4: Pamela

Likes

ស្ត្រី​កំពុង​ស្ដាប់​តន្ត្រី

Doesn’t Like

បុរស និង​ស្ត្រី​កំពុង​ចម្អិន​អាហារ

Image Group 5: Nadia

Likes

បុរស និង​ស្ត្រី​កំពុង​រត់​ត្រឹកៗ

Doesn’t Like

បុរស​កំពុង​លេង​បាល់​បោះ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត​ធ្វើ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example

  • A: What do you like to do?

  • B: I like to dance.

  • A: What don’t you like to do?

  • B: I don’t like to read.

  • A: Do you like to listen to music?

  • B: Yes, I like to listen to music.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Say what I like to do.

    និយាយ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say what I don’t like to do.

    និយាយ​អ្វី​ដែល​ខ្ញុំ​មិន​ចូលចិត្ត​ធ្វើ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask what someone likes to do.

    សួរ​អ្វី​ដែល​នរណា​ម្នាក់​ចូលចិត្ត​ធ្វើ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះវិញ្ញាណបរិសុទ្ធ​គឺជាគ្រូបង្រៀនពិតប្រាកដ ។ គ្មាន​គ្រូបង្រៀន​ណា​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ទោះ​បី​គ្រូបង្រៀន​នោះ​មាន​ជំនាញ ​ឬ​បទពិសោធន៍ខ្លាំង​ប៉ុនណា​ក្តី ក៏​ពុំ​អាច​ជំនួស​តួនាទី​របស់​ទ្រង់​នៅក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ពិត ការថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​ការផ្លាស់ប្តូរ​ដួង​ចិត្តបាន​ឡើយ ។​ ប៉ុន្តែ​គ្រូបង្រៀន​ទាំងអស់​អាច​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​រៀន​សូត្រ​ដោយ​ព្រះវិញ្ញាណ » ( « បង្រៀន​ដោយ​ព្រះវិញ្ញាណ» ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ [ ឆ្នាំ ២០២២ ] ទំព័រ ១៦ ) ។