« មេរៀនទី ៣ ៖ ព័ត៌មានផ្ទាល់ខ្លួន » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ ២០២២ )
« មេរៀនទី ៣ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 3
Personal Information
គោលដៅ ៖ ខ្ញុំនឹងរៀនសួរ និងឆ្លើយសំណួរអំពីព័ត៌មានផ្ទាល់ខ្លួន ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនាដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Take Responsibility
ត្រូវមានការទទួលខុសត្រូវ
I have the power to choose, and I am responsible for my own learning.
ខ្ញុំមានអំណាចដើម្បីជ្រើសរើស ហើយខ្ញុំទទួលខុសត្រូវលើការរៀនសូត្ររបស់ខ្ញុំផ្ទាល់ ។
អ្នកគឺជាបុត្ររបស់ព្រះ ដែលមានអំណាចដើម្បីជ្រើសរើស និងធ្វើសកម្មភាពសម្រាប់ខ្លួនឯង ។ អំណាចនេះគឺហៅថា សិទ្ធិជ្រើសរើស ។ លីហៃ ជា ព្យាការី នៅក្នុង ព្រះគម្ពីរមរមន បង្រៀនយើងថា យើងពុំដូចជាថ្ម ដែលរង់ចាំនរណាម្នាក់មកផ្លាស់ប្ដូរយើង ហើយរំកិលយើងនោះទេ ។ យើងគឺជា ភ្នាក់ងារ ដែលអាចសម្រេចចិត្តសម្រាប់ខ្លួនយើង នូវអ្វីដែលយើងជឿ អ្វីដែលយើងធ្វើ និងនរណាដែលយើងប្រែក្លាយ ។ លីហៃបានបង្រៀន ៖
« [ ព្រះ ] បានបង្កើតអ្វីៗសព្វសារពើ … ដើម្បីធ្វើសកម្មភាព និងទទួលសកម្មភាពផង ។ … ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង » ( នីហ្វៃទី២ ២:១៤, ១៦ ) ។
អ្នកអាចជ្រើសរើសរៀន ហើយកែលម្អ ។ គ្រូបង្រៀនរបស់អ្នក និងអ្នករៀនដទៃទៀតនៅក្នុងក្រុមសន្ទនារបស់អ្នក អាចជួយអ្នកបាន ប៉ុន្តែនៅទីបំផុត វាគឺជាជម្រើសរបស់អ្នក ដែលមានឥទ្ធិពលធំបំផុតទៅលើការរៀនសូត្ររបស់អ្នក ។ អ្នកអាចធ្វើសកម្មភាពសម្រាប់ខ្លួនឯងដើម្បីហាត់រៀនភាសាអង់គ្លេសជារៀងរាល់ថ្ងៃ ។ នៅពេលបញ្ហាកើតឡើង សូមស្វែងរកដំណោះស្រាយ ។ អ្នកត្រូវបានផ្ដល់ឲ្យនូវសិទ្ធិជ្រើសរើស—អំណាចមកពីព្រះដើម្បីធ្វើសកម្មភាព ។ អ្នកអាចទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់អ្នក ។
Ponder
-
តើការធ្វើជា « ភ្នាក់ងារ » និងការទទួលយកការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់អ្នកមានន័យយ៉ាងណា ?
-
តើមានរឿងអ្វីខ្លះដែលធ្វើឲ្យមានការលំបាកក្នុងការសិក្សាភាសាអង់គ្លេសជារៀងរាល់ថ្ងៃ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីធ្វើសកម្មភាព ហើយមិនរង់ចាំទទួលសកម្មភាព នៅពេលអ្នកសិក្សាភាសាអង់គ្លេសជារៀងរាល់ថ្ងៃ ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមប្រើពាក្យថ្មីនៅក្នុងការសន្ទនា ឬនៅក្នុងសារមួយផ្ញើទៅកាន់នរណាម្នាក់ដែលចេះភាសាអង់គ្លេស ។
their |
របស់ពួកគេ |
name@email.com |
name@email.com |
@ (at) |
@ ( នៅ ) |
. (dot) |
. ( ចុចៗ ) |
When is … ? |
តើ … នៅពេលណា ? |
Nouns 1
anniversary |
ខួបអាពាហ៍ពិពាហ៍ |
birthday |
ថ្ងៃខែឆ្នាំកំណើត |
Nouns 2
address |
អាសយដ្ឋាន |
|
អ៊ីមែល |
phone number |
លេខទូរសព្ទ |
Days
January 1st |
ថ្ងៃទី១ ខែមករា |
February 2nd |
ថ្ងៃទី២ ខែកុម្ភៈ |
March 3rd |
ថ្ងៃទី៣ ខែមីនា |
April 4th |
ថ្ងៃទី៤ ខែមេសា |
May 5th |
ថ្ងៃទី៥ ខែឧសភា |
June 6th |
ថ្ងៃទី៦ ខែមិថុនា |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: When is your (noun 1)?A: My (noun 1) is (day).
Examples
Q: When is your birthday?A: My birthday is July 8th.
Q: When is his anniversary?A: His anniversary is April 3rd.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។
Q: What is your (noun 2)?A: My (noun 2) is ().
Examples
Q: What is your email?A: My email is adam@email.net.
Q: What is their address?A: Their address is 1000 Central Parkway.
Q: What is his phone number?A: His phone number is 706-863-9400.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់សួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីបុគ្គលម្នាក់ៗ ។ ប្តូរវេនគ្នា ។
Example: Mei
-
Birthday: July 1
-
Phone Number: 832-351-9721
-
Address: 278 Main Street
-
Email: mei@email.net
-
A: When is Mei’s birthday?
-
B: Her birthday is July 1st.
-
A: What is Mei’s email?
-
B: Her email is mei@email.net.
Image 1: Hugo
-
Birthday: October 9
-
Phone Number: 919-345-3986
-
Address: 620 Oak Road
-
Email: hugo@email.com
Image 2: Mari
-
Birthday: August 2
-
Phone Number: 208-377-1984
-
Address: 966 Sunny Drive
-
Email: mari@email.net
Image 3: Jean
-
Birthday: March 7
-
Phone Number: 356-225-8786
-
Address: 22 First Street
-
Email: jj@email.com
Image 4: Talia
-
Birthday: January 10
-
Phone Number: 660-743-5522
-
Address: 1620 Pine Road
-
Email: talia5@email.net
Activity 3: Create Your Own Conversations
(15–20 minutes)
ដើរតួក្នុងស្ថានភាពនីមួយៗ ។ បុរសម្នាក់គឺជាដៃគូ-ក ។ មនុស្សម្នាក់ទៀត គឺជាដៃគូ-ខ ។ ប្ដូរតួ ។
Example
ស្ថានភាព ៖ ដៃគូ-ក ធ្វើការនៅព្រលានយន្ដហោះមួយ ។ ដៃគូ-ខ កំពុងចុះឈ្មោះសម្រាប់ជើងហោះហើរមួយ ។ ដៃគូ-ក ត្រូវការឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខទូរសព្ទរបស់ដៃគូ-ខ ។
-
A: Hello! Welcome to the airport. What is your name?
-
B: My name is Maria.
-
A: When is your birthday?
-
B: My birthday is January 2nd.
-
A: OK. And what is your phone number?
-
B: My phone number is 208-991-4433.
-
A: Thank you!
Situation 1:
ដៃគូ-ក គឺជាវេជ្ជបណ្ឌិត ។ ដៃគូ-ខ គឺនៅមន្ទីរពេទ្យ ។ វេជ្ជបណ្ឌិតត្រូវការឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ អាសយដ្ឋាន និងអ៊ីមែលរបស់អ្នកជំងឺ ។
Situation 2:
ដៃគូ-ក និងដៃគូ-ខ គឺនៅស្ថានីយ៍រថភ្លើង ។ ដៃគូ-ខ ចាប់ផ្ដើមការសន្ទនាមួយ ហើយសុំលេខទូរសព្ទ និងអ៊ីមែលរបស់ដៃគូ-ក ។
Situation 3:
ដៃគូ-ក គឺជាចៅហ្វាយនាយ ។ ដៃគូ-ខ គឺជាបុគ្គលិកថ្មី ។ ចៅហ្វាយនាយត្រូវការឈ្មោះ លេខទូរសព្ទ អាសយដ្ឋាន និងអ៊ីមែលរបស់បុគ្គលិកថ្មី ។
Situation 4:
ដៃគូ-ក គឺជាលេខានៅសាកលវិទ្យាល័យមួយ ។ ដៃគូ-ខ គឺជាសិស្សថ្មីដែលចុះឈ្មោះក្នុងថ្នាក់នៅសាកលវិទ្យាល័យ ។ លេខាត្រូវការឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងអ៊ីមែលរបស់សិស្សថ្មី ។