ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ២ ៖ ការស្វាគមន៍ និង​ការណែនាំ


« មេរៀន​ទី ២ ៖ ការស្វាគមន៍ និង​ការណែនាំ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

បុរស​ពីរនាក់​ញញឹម

Lesson 2

Greetings and Introductions

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ស្វាគមន៍​អ្នកដទៃ ហើយ​និយាយ​ពី​នរណា​ម្នាក់​មកពីណា ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវ​ឲ្យ​បង្រៀន​យើង និង​ជួយ​យើង ។ ព្រះយេស៊ូវ​បង្រៀន​យើង​អំពី​របៀប​រស់​នៅ​ពិត​ចំពោះ​សក្ដានុពល​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​នៃ​ព្រះ ។ ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ដើម្បី​ជួយ​យើង​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​យើង និង​ឧបសគ្គ​របស់​យើង ។ ទ្រង់​បាន​បង្រៀន​យើង ៖

« បើ​មាន​សេចក្តីជំនឿ ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ » ( ម៉ាថាយ ១៧:២០ )។

អ្នក​អាច​មាន​អារម្មណ៍​ថា ការរៀន​ភាសា​អង់គ្លេស គឺជា​ភ្នំ​មួយ​ដ៏​ធំ—ជា​កិច្ចការ​មួយ​ដែល​មិន​អាច​ធ្វើ​ទៅបាន ។ ប៉ុន្តែ​នៅពេល​អ្នក​អនុវត្ត​សេចក្ដីជំនឿ​សូម្បី​តែ​មួយ​ភាគ​តូច​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្ដីជំនឿ​របស់​អ្នក​នឹង​រីកចម្រើន ។ ការរីកចម្រើន​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ទ្រង់ នឹង​ជួយ​អ្នក​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​របស់​អ្នក ។

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់​ម៉ារា

Ponder

  • តើ​ឧបសគ្គ​មួយចំនួន ដែល​អ្នក​ប្រឈមមុខ​នៅក្នុង​ការរៀន​ភាសា​អង់គ្លេស​មាន​អ្វីខ្លះ ?

  • តើ​អ្នក​អាច​ចម្រើន​សេចក្ដីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​វិធីណា​ខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្រះ​នឹង​ជួយ​ដល់​អ្នក​ចងចាំ​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន នៅពេល​អ្នក​ខំ​ធ្វើ​ដោយ​អស់ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​សិក្សា ។

I

ខ្ញុំ

you

អ្នក

we

យើង

they

ពួកគេ

he

គាត់

she

នាង

I am/I’m

ខ្ញុំ/ ខ្ញុំ

you are

អ្នក​គឺជា

we are

យើង​គឺជា

they are

ពួកគេ​គឺជា

he is

គាត់​គឺជា

she is

នាង​គឺជា

How are you?

តើ​អ្នក​សុខ​សប្បាយ​ជា​ទេ ?

Nice to meet you.

រីករាយ​ដែល​បាន​ជួប​អ្នក (Nice to meet you) ។

country

ប្រទេស

what

អ្វីខ្លះ

where

កន្លែង​ណា

Adjectives

fine

សុខសប្បាយ

OK

យល់ព្រម

Nouns

Japan

ជប៉ុន

Kenya

កេនយ៉ា

Mexico

ម៉ិកស៊ីកូ

រូបតំណាង គ
Practice Pattern 1

ភាសា​អង់គ្លេស​មាន​លំនាំ​ជាច្រើន ។ អ្នក​អាច​បង្កើត​បាន​ប្រយោគ​ជាច្រើន​ដោយ​ប្រើ​លំនាំ​មួយ និង​វាក្យសព្ទ​មួយចំនួន​ប៉ុណ្ណោះ ! ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How are you?A: I’m (adjective), thanks.

Questions

លំនាំ​ទី ១ សំណួរ តើ​អ្នក​សុខសប្បាយ​ជា​ទេ

Answers

លំនាំ​ទី ១ ចម្លើយ ខ្ញុំ គុណនាម អរគុណ​ច្រើន

Examples

ស្ត្រី​ពីររូប​កំពុង​និយាយ​គ្នា បន្ទាប់​ពី​ថ្នាក់រៀន

Q: How are you?A: I’m fine, thanks.

Q: Hi, how are you?A: I’m OK, thanks.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ប្រសិនបើ​មាន​អ្វីមួយ​មាន​ភាព​ច្របូកច្របល់ សូម​អធិស្ឋាន​ទូល​សូម​ជំនួយ ហើយ​បន្ដ​ខិតខំ​ធ្វើ​វា ។ ព្រះ​នឹង​ជួយ​អ្នក ។

Q: Where are you from?A: I’m from (noun).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក​មកពី​ណា

Answers

លំនាំ​ទី ២ ចម្លើយ ខ្ញុំ​មកពី នាម

Examples

បុរស​ចំណាស់​កំពុង​ញញឹម

Q: Where are you from?A: I’m from Mexico.

Q: Where are they from?A: They are from Japan.

Q: Where is she from?A: She is from Kenya.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការ​វាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

អ្នក​ចាំបាច់​ត្រូវ​មាន​ភាពខ្ជាប់ខ្ជួន ហាត់​និយាយ​ភាសា​ថ្មី​មួយ​ជា​ប្រចាំ​ថ្ងៃ ។ ការមាន​គោលដៅ​មួយ​អាច​ជួយ​អ្នក​បាន ។ គោលដៅ​របស់​អ្នក​ពុំ​ចាំបាច់​ត្រូវ​ស្មុគស្មាញ​នោះទេ ។ តាមពិត គោលដៅ​សាមញ្ញៗ គឺ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង ពីព្រោះ​វា​ជួយ​អ្នក​អភិវឌ្ឍ​ទម្លាប់​នៃ​ការ​ហាត់រៀន​ភាសា​អង់គ្លេស​រាល់​ថ្ងៃ ។

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ សូម​រំឭក​គោលដៅ​នៃ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់​ម៉ារា

រូបតំណាង​ទី ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

Part 1

ណែនាំ​ខ្លួន​អ្នក​ទៅ​កាន់​ដៃគូ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example
  • A: Hi! How are you?

  • B: I’m OK, thanks.

  • A: My name is . I’m from . What’s your name?

  • B: My name is . I’m from .

Part 2

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​បុគ្គល​ម្នាក់ៗ ។ ប្តូរ​វេន​គ្នា ។

Example: Talia, Samoa
ក្មេង​ស្រី​កំពុង​ញញឹម​នៅ​ឆ្នេរ​សមុទ្រ
  • A: What’s her name?

  • B: Her name is Talia.

  • A: Where is she from?

  • B: She is from Samoa.

Image 1: Marco, Italy

បុរស​ពាក់​អាវ​ពណ៌ត្នោត​កំពុង​ញញឹម

Image 2: Nat, Canada

ស្ត្រី​ពាក់​អាវ​ពណ៌ខ្មៅ​កំពុង​ញញឹម

Image 3: Sam, Mexico

បុរស​ចំណាស់​កំពុង​ញញឹម

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរតួ ។ ដៃគូ-ក ជ្រើសរើស​ធ្វើ​ជា​មនុស្ស​ម្នាក់​មកពី​ក្នុង​បញ្ជី ។ ដៃគូ-ខ សួរ​សំណួរ​ដើម្បី​ស្គាល់​ដៃគូ-ក ។ ប្ដូរ​តួ ។

  • Greta, Germany

  • Louis, France

  • Ji Hoon, Korea

  • Li Min, China

  • Luna, Peru

  • Pia, Chile

  • Dima, Russia

  • Avi, India

  • Kisi, Ghana

Example

  • A: Hi! How are you?

  • B: I’m fine, thanks.

  • A: My name is Avi. What’s your name?

  • B: My name is Kisi. I’m from Ghana. Where are you from?

  • A: I’m from India. Nice to meet you, Kisi.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Greet someone and ask how they are.

    ស្វាគមន៍​នរណា​ម្នាក់ ហើយ​សួរ​ថា​តើ​ពួកគេ​សុខសប្បាយ​ឬទេ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Introduce myself and say where I’m from.

    ណែនាំ​ខ្លួនឯង ហើយ​និយាយ​ថា​ខ្ញុំ​មកពី។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask people’s names and where they are from.

    សួរ​ឈ្មោះ​មនុស្ស​ដទៃ ហើយ​សួរ​ថា​ពួកគេ​មកពី​ណា ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ចាប់ផ្ដើម​ថ្ងៃនេះ ដើម្បី​បង្កើន​សេចក្ដីជំនឿ​របស់​បងប្អូន ។ តាមរយៈ​សេចក្ដី​ជំនឿ​របស់​បងប្អូន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បង្កើន​សមត្ថភាព​របស់​បងប្អូន​ឲ្យ​រើ​ភ្នំ​ក្នុង​ជីវិត​របស់​បងប្អូន​បាន [ សូមមើល នីហ្វៃទី១ ៧:១២ ] ទោះជា​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​បងប្អូន​​ធំ​ប៉ុន​ភ្នំ​អេវើរ៉េស​ក្ដី » ( រ័សុល អិម ណិលសុន « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន » លីអាហូណា ខែ​ឧសភា ឆ្នាំ២០២១ ទំព័រ ១០២–៣ ) ។