« មេរៀនទី ១៤ ៖ ការងារ និងអាជីព » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ១៤ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 14
Jobs and Careers
គោលបំណង ៖ ខ្ញុំនឹងរៀននិយាយអំពីការងាររបស់នរណាម្នាក់ និងកន្លែងដែលពួកគេធ្វើការ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: You Are a Child of God
អ្នកគឺជាបុត្ររបស់ព្រះ
I am a child of God with eternal potential and purpose.
ខ្ញុំជាបុត្ររបស់ព្រះដែលមានសក្តានុពល និងគោលបំណងដ៏អស់កល្បជានិច្ច ។
សូមចាំថា អ្នកគឺជាបុត្រា ឬបុត្រីរបស់ ព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ ។ ទ្រង់នឹងដឹកនាំអ្នក ។ ដោយមានជំនួយរបស់ទ្រង់ នោះអ្នកអាចធ្វើបានច្រើនជាងដែលអ្នកអាចធ្វើដោយខ្លួនឯង ។ នៅក្នុង ព្រះគម្ពីរមរមន យើងរៀនអំពីយុវជនម្នាក់ដែលមានឈ្មោះ នីហ្វៃ ដែលបានក្លាយជា ព្យាការី-ជាអ្នកដឹកនាំនៃប្រជាជនរបស់លោក ។ ព្រះ ចង់ដឹកនាំនីហ្វៃ និងគ្រួសាររបស់លោកទៅដែនដីថ្មីមួយ ។ ដែនដីនេះត្រូវឆ្លងកាត់មហាសមុទ្រមួយ ហើយនីហ្វៃត្រូវសង់សំពៅមួយ ។ លោកពុំធ្លាប់សង់សំពៅពីមុនមកទេ ។ បងប្រុសរបស់លោកមិនជឿថាលោកអាចធ្វើវាបានទេ ។ នីហ្វៃបានមើលទៅព្រះទូលសូមការដឹកនាំ ។
នីហ្វៃបានប្រាប់ទៅបងប្រុសរបស់លោកថា « បើ [ ព្រះ ] … បានបង្កើតឲ្យមានអព្ភូតហេតុជាច្រើនក្នុងចំណោមកូនចៅមនុស្ស ហេតុអ្វីក៏ទ្រង់មិនអាចបង្គាប់ខ្ញុំឲ្យសង់សំពៅបាន ? » ( នីហ្វៃទី១ ១៧:៥១ ) ។
ជាមួយនឹងជំនួយរបស់ព្រះ នីហ្វៃ និងគ្រួសាររបស់លោកបានសង់សំពៅមួយ ហើយបានធ្វើដំណើរយ៉ាងលំបាកឆ្លងមហាសមុទ្រ ។ ដូចជាព្រះបានជួយដល់នីហ្វៃ ព្រះចង់ជួយដល់អ្នកផងដែរ ។ អ្នកអាច អធិស្ឋាន សូមការដឹកនាំ ។ អ្នកអាចអធិស្ឋានសុំការយល់ដឹង ហើយចងចាំនូវអ្វីដែលអ្នកកំពុងតែរៀន ។ នៅពេលអ្នកអធិស្ឋាន សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍ដែលកើតមាន ។ បន្ទាប់មក ធ្វើសកម្មភាពដោយ សេចក្ដីជំនឿ ។ អ្នកអាចធ្វើបានច្រើនពេលមានជំនួយរបស់ទ្រង់ ជាជាងពេលគ្មានជំនួយពីទ្រង់ ។
Ponder
-
តើដំណើរការនៃការរៀនសូត្រភាសាអង់គ្លេសរបស់អ្នកដូចជាដំណើររឿងនៃការសង់សំពៅរបស់នីហ្វៃយ៉ាងដូចម្ដេច ?
-
នៅពេលអ្នករៀនភាសាអង់គ្លេស តើអ្នកអាចទូលសូមព្រះឲ្យជួយអ្នកអ្វីខ្លះ ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមអនុវត្តពាក្យទាំងឡាយនៅក្នុងជីវិតរបស់អ្នក ។ គិតអំពីពេល និងទីកន្លែង ដែលអ្នកអាចប្រើពាក្យទាំងនេះ ។
job |
ការងារ |
Nouns 1
factory |
រោងចក្រ |
hospital |
មន្ទីរពេទ្យ |
office |
ការិយាល័យ |
restaurant |
ភោជនីយដ្ឋាន |
school |
សាលារៀន |
store |
ហាង |
Nouns 2
accountant |
គណនេយ្យករ |
artist |
វិចិត្រករ |
cashier |
អ្នកគិតលុយ |
computer programmer |
អ្នកធ្វើកម្មវិធីកុំព្យូទ័រ |
cook |
ចុងភៅ |
custodian |
អ្នកថែទាំ |
doctor |
វេជ្ជបណ្ឌិត |
electrician |
ជាងភ្លើង |
factory worker |
អ្នកធ្វើការរោងចក្រ |
farmer |
កសិករ |
lawyer |
មេធាវី |
mechanic |
ជាងម៉ាស៊ីន |
nurse |
គិលានុប្បដ្ឋាយិការ |
office worker |
អ្នកធ្វើការនៅក្នុងការិយាល័យ |
salesperson |
អ្នកលក់ |
server |
អ្នកបម្រើ |
teacher |
គ្រូបង្រៀន |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: Where do you work?A: I work at a (noun 1).
Examples
Q: Where do you work?A: I work at a hospital.
Q: Where does she work?A: She works at an office.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមនិយាយតាមលំនាំឲ្យឮៗ ។ ពិចារណាធ្វើការថតសំឡេងរបស់អ្នក ។ សូមយកចិត្តទុកដាក់ទៅលើការបញ្ចេញសំឡេង និងភាពស្ទាត់ជំនាញរបស់អ្នក ។
Q: What’s your job?A: I’m a (noun 2).
Examples
Q: What’s your job?A: I’m a nurse.
Q: What’s his job?A: He’s an electrician.
Q: What’s her job?A: She’s an artist.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីការងាររបស់បុគ្គលម្នាក់ៗ ។ ប្តូរវេនគ្នា ។
Example: Carlos
-
A: Where does Carlos work?
-
B: He works at a school.
-
A: What’s his job?
-
B: He’s a teacher.
Activity 3: Create Your Own Conversations
(15–20 minutes)
សួរ និងឆ្លើយសំណួរអំពីការងាររបស់អ្នក និងកន្លែងដែលអ្នកធ្វើការ ។ ប្តូរវេនគ្នា ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
New Vocabulary
home |
គេហដ្ឋាន |
student |
សិស្ស |
university |
សាកលវិទ្យាល័យ |
Example
-
A: What’s your job?
-
B: I’m an electrician.
-
A: Where do you work?
-
B: I work at a factory.