ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១៧ ៖ អាហារ


« មេរៀន​ទី ១៧ ៖ អាហារ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៧ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ក្រុមគ្រួសារ​ចម្អិន​អាហារ​ជាមួយគ្នា

Lesson 17

Food

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​កម្មង់​អាហារ និង​ទទួល​ការកម្មង់​អាហារ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Press Forward

ឈាន​ទៅមុខ

With God’s help, I can press forward even when I face obstacles.

ដោយ​មាន​ជំនួយ​របស់​ព្រះ ខ្ញុំ​អាច​ឈាន​ទៅ​មុខ ទោះ​ជា​ខ្ញុំ​ប្រឈមមុខ​នឹង​ឧបសគ្គ​ក៏​ដោយ ។

យើង​អាន​អំពី​ស្ត្រី​ម្នាក់​ឈ្មោះ​នាងរស់ នៅ​ក្នុង បទគម្ពីរ ដែល​មាន​បញ្ហា​ជាច្រើន ។ ប្ដី​របស់​គាត់​ស្លាប់ ហើយ​គាត់​គ្មាន​កូន​ម្នាក់​ទេ ។ ម្ដាយ​ក្មេក​របស់​គាត់ ន៉ាអូមី មាន​ផែនការ​ត្រឡប់​ទៅ​ស្រុក​កំណើត​គាត់វិញ ហើយ​បាន​ប្រាប់​នាងរស់​ឲ្យ​នៅ​ទីនោះ​ចុះ ប៉ុន្តែ​នាងរស់​បាន​តប​ថា

« ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ ព្រះ របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ ។ … [ ន៉ាអូមី ] បាន​ឃើញ​ថា [ នាងរស់ ] ផ្ដាច់​ចិត្ត​នឹង​ទៅ​តាម​ដូច្នោះហើយ » ( នាងរស់ ១:១៦, ១៨ ) ។

នាង​រស់ ប្ដេជ្ញាចិត្ត ហើយ​ស្មោះត្រង់ ។ នាងរស់​បាន​ជ្រើសរើស​នៅ​ជាមួយ​ន៉ាអូមី ហើយ​រស់នៅ​កន្លែង​សាសន៍​ដទៃ នៅ​ឆ្ងាយ​ពី​គ្រួសារ និង​វប្បធម៌​របស់​នាង ។ នាង​បាន​ជ្រើសរើស​ស្មោះត្រង់​ចំពោះ​សាសនា​ថ្មី​របស់​នាង ។ មាន​រឿង​លំបាក​ខ្លាំង​ចំពោះ​នាងរស់ និង​ន៉ាអូមី ។ ពួកគេ​ក្រីក្រ ហើយ​ពិបាក​នឹង​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ ។ នាងរស់​បន្ដ​ឈាន​ឆ្ពោះ​ទៅមុខ​ដោយ​ទុកចិត្ត​ទៅលើ​ព្រះ ហើយ​នាង​បាន​មើលថែ​ដល់​ន៉ាអូមី ។ ព្រះ​បាន​ទតឃើញ​ការលំបាក​របស់​នាង ហើយ​បាន​ប្រទានពរ​ដល់​ការខិតខំ​របស់​នាង ។ បន្ទាប់ពី​មួយ​គ្រា​មក នាងរស់​បាន​រៀបការ​ម្ដងទៀត ក៏​មាន​កូន ហើយ​មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​នាង ។ អ្នក​អាច​ទុកចិត្ត​លើ​ព្រះ​ដូចជា​នាងរស់​ដែរ ។ អ្នក​អាច​ឈាន​ទៅមុខ​ដោយ សេចក្ដីជំនឿ ទោះ​ជា​មាន​រឿង​លំបាកៗ​ក្ដី ។

នាង​រស់ និង ន៉ាអូមី

Ponder

  • តើ​អ្នក​អាច​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​របស់​នាងរស់​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ឈាន​ទៅ​មុខ​ដោយ​ក្ដីសង្ឃឹម​ទៅលើ​ព្រះ​ដោយ​របៀប​ណា ?

  • តើ​រឿង​នេះ​អនុវត្ត​ចំពោះ​បទពិសោធន៍​នៃ​ការរៀន​ភាសា​អង់គ្លេស​របស់​អ្នក​ដោយ​របៀបណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​អនុវត្ត​ពាក្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ គិត​អំពី​ពេល និង​ទីកន្លែង ដែល​អ្នក​អាច​ប្រើ​ពាក្យ​ទាំងនេះ ។

Can I take your order?

តើ​ខ្ញុំ​អាច​ទទួល​ការកម្មង់​របស់​អ្នក​បាន​ទេ ?

What would you like to order?

តើ​អ្នក​ចង់​កម្មង់​អ្វីខ្លះ ?

I’d like …

ខ្ញុំ​ចង់បាន …

I’d like to order …

ខ្ញុំ​ចង់​កម្មង់ …

in

នៅក្នុង

on

នៅលើ

with

ជាមួយ

Nouns

beans

គ្រាប់​សណ្ដែក

dessert

បង្អែម

drink

ភេសជ្ជៈ

fries

ដំឡូងចៀន

hamburger (burger)

ហាំប៊ើហ្គើរ ( ប៊ើហ្គើរ )

ice

ទឹកកក

noodles

មី

onion

ខ្ទឹមបារាំង

pizza

ភីហ្សា

salad

សាឡាត់

sandwich

សាំងវិច

sauce

ទឹកជ្រលក់

soup

ស៊ុប

spices

គ្រឿងទេស

tomato/tomatoes

ប៉េងប៉ោះ/ប៉េងប៉ោះ​ច្រើន

សូមមើល មេរៀន​ទី ១៦ សម្រាប់ food nouns បន្ថែម ។

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Can I take your order?A: I’d like to order (noun), please.

Questions

លំនាំ​ទី ១ សំណួរ តើ​ខ្ញុំ​អាច​ទទួល​ការកម្មង់​របស់​អ្នក​បាន​ទេ ?

Answers

លំនាំ​ទី ១ ចម្លើយ ខ្ញុំ​ចង់​កម្មង់ នាម

Examples

អ្នករត់តុ​បុរស​ទទួល​ការកម្មង់

Q: Can I take your order?A: Yes, I’d like to order beans, rice, and a drink, please.

Q: What would you like to order?A: I’d like soup and a salad, please.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: What do you want in your (noun)?A: I want (noun) in my (noun).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក​ចង់​ដាក់​អ្វី​នៅក្នុង នាម របស់​អ្នក

Answers

លំនាំ​ទី ២ ចម្លើយ ខ្ញុំ​ចង់​បាន នាម នៅក្នុង នាម របស់​ខ្ញុំ

Examples

Q: What do you want in your soup?A: I want noodles in my soup.

ស្ត្រី និង​បុរស​កំពុង​ហូប​ហាំប៊ើហ្គើរ​នៅ​ខាង​ក្រៅ

Q: What do you want with your hamburger?A: I want a drink with my hamburger.

Q: What do you want on your pizza?A: I want tomatoes on my pizza.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការ​វាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Press Forward

(20–30 minutes)

នាង​រស់ និង ន៉ាអូមី

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

ដើរតួ ។ ដៃគូ-ក ធ្វើការ​នៅ​ភោជនីយដ្ឋាន ។ ដៃគូ-ខ គឺជា​អតិថិជន​នៅ​ភោជនីយដ្ឋាន ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​អាហារ​នៅក្នុង​រូបភាព​នីមួយៗ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្ដូរ​តួ ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example

ស្ត្រី​ម្នាក់​កំពុង​ហូប​ភីស្សា​នៅលើ​កៅអី​វែង
  • A: Can I take your order?

  • B: I’d like pizza, please.

  • A: OK. What do you want on your pizza?

  • B: I want cheese, meat, and olives on my pizza.

  • A: Great. And what do you want with your pizza?

  • B: I want a drink, please.

Image 1

ស្ត្រី និង​បុរស​កំពុង​ហូប​ហាំប៊ើហ្គើរ​នៅ​ខាង​ក្រៅ

Image 2

មនុស្ស​វ័យ​ក្មេង​កំពុង​ហូប​ការ៉េម​នៅក្នុង​ភោជនីយដ្ឋាន

Image 3

ស៊ុប​ក្រែម​ផ្សិត

Image 4

ស្ត្រី​ញញឹម ហើយ​កាន់​អាហារ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

មើល​ទៅ​បញ្ជី​ម្ហូប ។ ដើរតួ ។ ដៃគូ-ក ធ្វើការ​នៅ​ភោជនីយដ្ឋាន ។ ដៃគូ-ខ គឺជា​អតិថិជន​នៅ​ភោជនីយដ្ឋាន ។ ប្រើ​វាក្យសព្ទ​មកពី​មេរៀន​នេះ និង មេរៀន​ទី ១៦ ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

New Vocabulary

Anything else?

តើ​មាន​អ្វី​ផ្សេង​ទៀត​ទេ ?

បញ្ជី​ម្ហូប​នៅ​ភោជនីយដ្ឋាន

Example

  • A: What would you like to order?

  • B: I’d like chicken, please.

  • A: What do you want with your chicken?

  • B: I want rice with my chicken.

  • A: OK. Anything else?

  • B: Yes. I’d like cake, please. Thank you!

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Order food.

    កម្មង់​អាហារ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Take someone’s order.

    ទទួល​ការកម្មង់​របស់​នរណា​ម្នាក់ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say what I want in, on, or with my food.

    និយាយ​អ្វី​ដែល​ខ្ញុំ​ចង់​ដាក់​នៅក្នុង នៅលើ ឬ​ជាមួយ​អាហារ​របស់​ខ្ញុំ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា កាល​យើង​បន្ដ​ខំ​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​យើង នោះ​ព្រះ​នឹង​ប្រទានពរ​យើង ។ … ទ្រង់​នឹង​ធ្វើ​សម្រាប់​យើង​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន » ( អូលីសេស សូរ៉េស « Take Up Our Cross » Liahona ខែ​វិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១១៤ ) ។