« មេរៀនទី ១៥ ៖ ការងារ និងអាជីព » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ១៥ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 15
Jobs and Careers
គោលដៅ ៖ ខ្ញុំនឹងរៀនសួរ និងឆ្លើយសំណួរអំពីការងាររបស់នរណាម្នាក់ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Exercise Faith in Jesus Christ
អនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
Jesus Christ can help me do all things as I exercise faith in Him.
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំធ្វើគ្រប់កិច្ចការទាំងអស់ នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើទ្រង់ ។
ពួកសិស្សរបស់ ព្រះយេស៊ូវគ្រីស្ទ គឺនៅលើទូកមួយ ។ ខ្យល់បក់ខ្លាំង ហើយទឹករលកបោកឡើងខ្ពស់ ។ នៅកណ្ដាលហេតុការណ៍នេះ ពួកគេបានឃើញព្រះយេស៊ូវយាងដើរមកកាន់ពួកគេនៅលើទឹក ។ សិស្សម្នាក់របស់ទ្រង់ គឺ ពេត្រុស បានសូមទៅព្រះយេស៊ូវ បើសិនជាគាត់អាចដើរទៅរកទ្រង់នៅលើទឹកបានឬទេ ។ ព្រះយេស៊ូវបានអញ្ជើញពេត្រុសឲ្យធ្វើអ្វីដែលហាក់ដូចជាមិនអាចធ្វើទៅបាន ។
ព្រះគម្ពីរប៊ីប ប្រាប់យើងនូវអ្វីដែលបានកើតឡើងបន្ទាប់ទៀត ៖ « ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ ។
« តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ។
« ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយព្រះបន្ទូលថា ឱ មនុស្សមាន ជំនឿ តិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ? » ( ម៉ាថាយ ១៤:២៩–៣១ ) ។
ពីដំបូង ពេត្រុសបានធ្វើសកម្មភាពដោយសេចក្ដីជំនឿ ហើយលោកបានចាប់ផ្ដើមដើរលើទឹកប្រកបដោយអព្ភូតហេតុ ។ ប៉ុន្ដែនៅពេលគាត់ឈប់មើលទៅព្រះយេស៊ូវ ហើយចាប់ផ្ដើមមើលទៅព្យុះ នោះគាត់ចាប់ផ្ដើមលិច ។ ដូចជាពេត្រុស ប្រសិនបើអ្នកផ្ដោតទៅលើការភ័យខ្លាចរបស់អ្នក នោះអ្នកអាចនឹងចង់ឈប់ ។ តែអ្នកអាចផ្ដោតទៅលើព្រះយេស៊ូវ ។ ការរៀនភាសាថ្មីមួយ អាចមើលទៅហាក់ដូចជាធ្វើមិនបាន ។ ចូរទុកចិត្តថាព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកធ្វើរឿងដែលហាក់ដូចជាមិនអាចធ្វើទៅបាន ។
Ponder
-
តើអ្នកអាចផ្ដោតសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទតាមវិធីណាខ្លះ នៅពេលអ្នកមានអារម្មណ៍លើសលប់ ឬបាក់ទឹកចិត្តនោះ ?
-
តើជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទបានរីកចម្រើនយ៉ាងណា ចាប់តាំងពីចាប់ផ្ដើមកម្មវិធី EnglishConnect ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមរៀនពាក្យឲ្យបានច្រើន ដើម្បីអ្នកអាចប្រើវានៅក្នុងលំនាំទាំងឡាយ ។ ចូរពិចារណាប្រើប្រាស់វចនានុក្រម ឬអ្នកបកប្រែ ឬសួរមិត្តម្នាក់ ។
Verbs
build |
សាងសង់ |
clean |
សម្អាត |
deliver |
ដឹកជញ្ជូន |
design |
រចនាម៉ូត |
help |
ជួយ |
manage |
គ្រប់គ្រង |
own |
មានជាកម្មសិទ្ធិ |
sell |
លក់ |
serve |
បម្រើ |
Nouns
business/businesses |
អាជីវកម្ម/អាជីវកម្មច្រើន |
building/buildings |
អគារ/អគារច្រើន |
computer/computers |
កុំព្យូទ័រ/កុំព្យូទ័រច្រើន |
customer/customers |
អតិថិជន/អតិថិជនច្រើន |
employee/employees |
បុគ្គលិក/បុគ្គលិកច្រើន |
product/products |
ផលិតផល/ផលិតផលច្រើន |
warehouse/warehouses |
ឃ្លាំង/ឃ្លាំងច្រើន |
Adjectives
challenging |
លំបាក |
engaging |
ដែលចូលរួម |
fast-paced |
ដែលមានល្បឿនលឿន |
meaningful |
ប្រកបដោយអត្ថន័យ |
stressful |
យ៉ាងតានតឹង |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: What do you do for work?A: I (verb) (noun).
Examples
Q: What do you do for work?A: I manage a business.
Q: What does he do for work?A: He sells computers.
Q: What do they do?A: They design buildings.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមយល់អំពីច្បាប់នៅក្នុងលំនាំ ។ គិតអំពីរបៀបដែលភាសាអង់គ្លេសមានភាពស្រដៀងគ្នា ឬខុសគ្នាពីភាសារបស់អ្នក ។
Q: Do you like to (verb) (noun)?A: Yes, it’s (adjective).
Examples
Q: Do you like to manage a business?A: Yes, it’s challenging.
Q: Does he like to sell computers?A: Yes, it’s fast-paced.
Q: Does she like to manage a warehouse?A: No, it’s stressful.
Q: Do they like to help customers?A: Yes, it’s engaging.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីការងាររបស់បុគ្គលម្នាក់ៗ ។ ប្តូរវេនគ្នា ។
Example: Paul
-
A: What does Paul do for work?
-
B: He delivers products.
-
A: Does Paul like to deliver products?
-
B: Yes, it’s fast-paced.
Activity 3: Create Your Own Conversations
(15–20 minutes)
ជ្រើសរើសសមាជិកគ្រួសារបីនាក់ ។ សួរ និងឆ្លើយសំណួរអំពីការងាររបស់បុគ្គលម្នាក់ៗ ។ ប្រើវាក្យសព្ទមកពីមេរៀននេះ និង មេរៀនទី ១៤ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។
New Vocabulary
fix |
ជួសជុល |
airplane |
យន្តហោះ |
airport |
ព្រលានយន្ដហោះ |
Example
-
A: Where does your brother work?
-
B: He works at an airport.
-
A: What’s his job?
-
B: He’s a mechanic.
-
A: What does he do for work?
-
B: He fixes airplanes.
-
A: Does he like to fix airplanes?
-
B: Yes, it’s challenging.