ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១៦ ៖ អាហារ


« មេរៀន​ទី ១៦ ៖ អាហារ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៦ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ឪពុក និង​កូន​កំពុង​ចម្អិន​អាហារ

Lesson 16

Food

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​អាហារ និង​ហេតុអ្វី​មនុស្ស​ម្នាក់​ចូលចិត្ត​អាហារ​មួយ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Take Responsibility

ត្រូវ​មាន​ការទទួលខុសត្រូវ

I have the power to choose, and I am responsible for my own learning.

ខ្ញុំ​មាន​អំណាច​ក្នុង​ការជ្រើសរើស ហើយ​ខ្ញុំ​ទទួល​ខុសត្រូវ​លើ​ការរៀន​សូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

ព្រះយេស៊ូវគ្រីស្ទ បាន​ចែកចាយ​ដំណើររឿង​មួយ​អំពី​បុរស​អ្នកមាន ដែល​បាន​ចែក​ប្រាក់​ខ្លះ​ទៅ​ដល់​បាវបម្រើ​បី​នាក់ ។ បាវបម្រើ​ពីរ​រូប​ដំបូង បាន​ប្រើ​ប្រាក់​ដោយ​ឈ្លាសវៃ ហើយ​បាន​កើត​ចំនួន​ទ្វេរដង ។ បាវបម្រើ​ទីបី មាន​ការភ័យខ្លាច ។ គាត់​បាន​លាក់​ប្រាក់ ដើម្បី​កុំ​ឲ្យ​គាត់​បាត់បង់​វា ។ បុរស​អ្នក​មាន​ខកចិត្ត​នឹង​បាវបម្រើ​ទីបី ប៉ុន្តែ​រីករាយ​នឹង​បាវ​បម្រើ​ពីរ​នាក់​ដំបូង ។ គាត់​បាន​ប្រាប់​បាវបម្រើ​ពីរនាក់​ដំបូង​ថា

« ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ( ម៉ាថាយ ២៥:២១ ) ។

ចូរ​គិត​អំពី​អំណោយទាន ដែល ព្រះវរបិតាសួគ៌ បាន​ប្រទាន​ឲ្យ​អ្នក ។ ប្រហែលជា​អ្នក​បាន​ប្រទាន​ឲ្យ​នូវ​សមត្ថភាព​ដើម្បី​សិក្សា​បាន​ល្អ ឬ​មាន​ចិត្ត​អត់ធ្មត់​នឹង​អ្នកដទៃ ។ អ្នក​អាច​នឹង​មាន​សេចក្ដីជំនឿ​ខ្លាំង ឬ​មាន​ភាពក្លាហាន​ក្នុង​ការនិយាយ ។ សូម​ទទួល​ខុសត្រូវ​ចំពោះ​អំណោយទាន​ទាំងនេះ ហើយ​អភិវឌ្ឍ​វា ។ សូម​ពិចារណា​អំពី​របៀប​ប្រើ​អំណោយទាន​ទាំងនោះ​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ អ្នក​អាច​ជ្រើសរើស​អភិវឌ្ឍ​អំណោយទាន​ថ្មីៗ​ផងដែរ ។ អ្នក​អាច​ស្វែងរក​អំណោយទាន​ខាងវិញ្ញាណ​ដោយ​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ ដោយ​ការអនុវត្ត​អំណោយទាន​ទាំងនោះ ហើយ​ប្រើ​វា​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ ព្រះ​នឹង​ដឹកនាំ​អ្នក នៅពេល​អ្នក​ព្យាយាម​ដើម្បី​អភិវឌ្ឍ​អំណោយទាន​របស់​អ្នក ។

ព្រះគ្រីស្ទ​ញញឹម

Ponder

  • តើ​អំណោយទាន​របស់​អ្នក​មាន​អ្វីខ្លះ ?

  • តើ​អ្នក​អាច​ប្រើ​អំណោយទាន​របស់​អ្នក​ដើម្បី​រៀន​ភាសា​អង់គ្លេស​ដោយ​របៀប​ណា ?

  • តើ​អំណោយទាន​ទាំងនេះ​អាច​ជួយ​មិត្ត​របស់​អ្នក​នៅក្នុង​កម្មវិធី EnglishConnect ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​បង្កើត​កាត​មាន​សរសេរ​ពាក្យ​ដើម្បី​ជួយ​អ្នក​ទន្ទេញ​ពាក្យ​ថ្មីៗ ។ អ្នក​អាច​ប្រើ​ក្រដាស ឬ​កម្មវិធី​សុសវែរ ។

food/foods

អាហារ/​អាហារច្រើន

eat/eats

ទទួលទាន/ទទួលទាន

Nouns 1

breakfast

អាហារ​ពេលព្រឹក

lunch

អាហារ​ថ្ងៃត្រង់

dinner

អាហារ​ពេលល្ងាច

Nouns 2

fruit

ផ្លែឈើ

apple/apples

ផ្លែប៉ោម/ផ្លែប៉ោម​ច្រើន

vegetables

បន្លែ

carrot/carrots

ការ៉ុត/ការ៉ុត​ច្រើន

meat

សាច់

chicken

មាន់

egg/eggs

ស៊ុត/ស៊ុត​ច្រើន

pork

សាច់​ជ្រូក

beans

គ្រាប់​សណ្ដែក

bread

នំបុ័ង

rice

បាយ

Adjectives

bland

សាប

delicious

ឆ្ងាញ់

sweet

ផ្អែម

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What do you eat for (noun 1)?A: I eat (noun 2) for (noun 1).

Questions

លំនាំ​ទី ១ សំណួរ តើ​អ្នក​ទទួលទាន​អ្វី​នៅ នាម ១

Answers

លំនាំ​ទី ១ សំណួរ ខ្ញុំ​ទទួលទាន នាម ២ នៅ នាម ១

Examples

ប៉ា​កំពុង​ចម្អិន​ពងទា​ក្រឡុក

Q: What do you eat for breakfast?A: I eat eggs for breakfast.

បាយ និង​សណ្ដែក

Q: What do they eat for dinner?A: They eat rice and beans for dinner.

Q: What does he eat for lunch?A: He eats chicken, bread, and an apple for lunch.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​រៀន​បន្ថែម​ទៀត​អំពី​លំនាំ​ទាំងឡាយ​នៅក្នុង​មេរៀន​នេះ ។ ពិចារណា​អំពី​ការប្រើ​សៀវភៅ ឬ​គេហទំព័រ​វេយ្យករណ៍ ។

Q: What food do you like?A: I like (noun 2) because it’s (adjective).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក​ចូលចិត្ត​អាហារ​អ្វី

Answers

លំនាំ​ទី ២ ចម្លើយ ខ្ញុំ​ចូលចិត្ត នាម ២ ពីព្រោះ​វា គុណនាម

Examples

ម៉ាក់​កំពុង​ចិត​ផ្លែប៉ោម

Q: What food do you like?A: I like apples because they’re sweet.

ស្ត្រី​កំពុង​ចម្អិន​បាយ

Q: What food doesn’t she like?A: She doesn’t like rice because it’s bland.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការ​វាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Take Responsibility

(20–30 minutes)

ព្រះគ្រីស្ទ​ញញឹម

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​ទទួលទាន​សម្រាប់​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេលល្ងាច ។ ប្តូរ​វេន​គ្នា ។

New Vocabulary

filling

ឆាប់ឆ្អែត

gross

អត់ឆ្ងាញ់

salty

ប្រៃ

spicy

ហិរ

cheese

ឈីស

fish

ត្រី

Example: Cary

ស្ត្រី​សក់​ពណ៌​ទង់ដែង
  • Breakfast: fruit and bread

  • Lunch: chicken and vegetables

  • Dinner: fish

  • A: What does Cary eat for breakfast?

  • B: She eats fruit and bread for breakfast.

Image 1: Tim

បុរស​ឈរ​នៅជិត​ស្ទឹង​កំពុង​ញញឹម
  • Breakfast: eggs and bread

  • Lunch: chicken

  • Dinner: meat, vegetables, and bread

Image 2: Pele

បុរស​ពាក់​អាវ​ឆ្នូតៗ
  • Breakfast: cheese and bread

  • Lunch: beans and rice

  • Dinner: fish, rice, and fruit

Image 3: Mari

ស្ត្រី​ញញឹម
  • Breakfast: vegetables and rice

  • Lunch: pork, vegetables, and rice

  • Dinner: eggs, vegetables, and rice

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

Part 1

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក និង​គ្រួសារ​អ្នក​ទទួលទាន​សម្រាប់​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេលល្ងាច ។ ប្តូរ​វេន​គ្នា ។

Example
បាយ និង​សណ្ដែក
  • A: What do you eat for lunch?

  • B: I eat rice and beans for lunch.

Part 2

សួរ និង​ឆ្លើយ​សំណួរ​អំពី​អាហារ​អ្វី​ដែល​អ្នក និង​គ្រួសារ​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត ។ និយាយ​ថា​ហេតុអ្វី ។ ប្តូរ​វេន​គ្នា ។

Example
  • A: What food do you like?

  • B: I like carrots because they’re sweet. I like bread because it’s delicious.

  • A: What food don’t you like?

  • B: I don’t like cheese because it’s gross. I don’t like fish because it’s salty.

  • A: What food does your sister like?

  • B: She likes rice because it’s filling.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Name foods for breakfast, lunch, and dinner.

    ឈ្មោះ​អាហារ​សម្រាប់​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង អាហារ​ពេលល្ងាច ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about why I like or dislike certain foods.

    និយាយ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ចូលចិត្ត ឬ​មិនចូលចិត្ត​អាហារ​ជាក់លាក់ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask why others like or dislike certain foods.

    សួរ​អំពី​មូលហេតុ​ដែល​អ្នកដទៃ​ចូលចិត្ត ឬ​មិនចូលចិត្ត​អាហារ​ជាក់លាក់ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះ​បាន​ប្រទានដល់​យើង​ម្នាក់ៗ​នូវ​ទេពកោសល្យ​ពិសេស​មួយ ឬ​ច្រើន ។ … វា​ស្ថិត​នៅ​លើ​យើង​ម្នាក់ៗ​ថា​យើង​នឹង​ស្វែងរក ហើយ​ពង្រីក​អំណោយទាន​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ឬ​យ៉ាងណា ។ យើង​ត្រូវ​ចាំ​ថា យើង​ម្នាក់ៗ​គឺ​ត្រូវបាន​បង្កើត​ឡើង​តាម​រូបអង្គ​នៃ​ព្រះ ហើយ​ថា​គ្មាន​នរណា​ម្នាក់​មិន​សំខាន់​នោះ​ទេ ។ មនុស្ស​គ្រប់​គ្នា​សំខាន់​ចំពោះ​ព្រះ និង​ចំពោះ​បងប្អូន​របស់​ខ្លួន » ( ម៉ាវិន ជេ អាសស្តុន « There Are Many Gifts » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៧ ទំព័រ ២០ ) ។