« មេរៀនទី ២២ ៖ សហគមន៍ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ២២ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 22
Community
គោលបំណង ៖ ខ្ញុំនឹងរៀនសួរ និងប្រាប់ទិសដៅ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: You Are a Child of God
អ្នកគឺជាបុត្ររបស់ព្រះ
I am a child of God with eternal potential and purpose.
ខ្ញុំជាបុត្ររបស់ព្រះដែលមានសក្តានុពល និងគោលបំណងដ៏អស់កល្បជានិច្ច ។
ពិចារណាអំពីអ្វីដែលអ្នកបានរៀនអំពីអត្តសញ្ញាណរបស់អ្នកក្នុងនាមជាបុត្ររបស់ ព្រះ ។ សូមគិតអំពីទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ ពិចារណាអំពីអ្វីដែលទ្រង់បានបង្រៀនអ្នកអំពីគោលបំណង និងសក្ដានុពលរបស់អ្នក ។ គិតពិចារណាអំពីបទពិសោធន៍រៀនភាសាអង់គ្លេស ដែលអ្នកមាន ។ តើអ្នកបានដឹងថាទ្រង់កំពុងជួយអ្នកឲ្យធ្វើនូវអ្វីដែលអ្នកគិតថាមិនអាចធ្វើបានដោយរបៀបណា ?
បទពិសោធន៍របស់អ្នកធ្វើជាដៃគូនឹងព្រះដើម្បីរៀនបានត្រៀមខ្លួនអ្នកឲ្យជួយអ្នកដទៃ ។
ព្រះយេស៊ូវ បានបង្រៀនយើង ៖ « យើងឲ្យអ្នករាល់គ្នាធ្វើជាពន្លឺនៃប្រជាជននេះ ។ … « ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខប្រជាជននេះ ដើម្បីឲ្យគេអាចឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅលើស្ថានសួគ៌ » ( នីហ្វៃទី៣ ១២:១៤, ១៦ ) ។
អ្នកមានពន្លឺយ៉ាងច្រើនដើម្បីចែកចាយ ។ អ្នកអាចធ្វើជាគំរូមួយអំពីរបៀបដែលព្រះអាចជួយកូនចៅរបស់ទ្រង់រៀន និងរីកចម្រើន ។ អ្នកអាចចែកចាយអំពីរបៀបដែលព្រះបានជួយអ្នកឲ្យរៀនភាសាអង់គ្លេស ។ អ្នកអាចជួយអ្នកដទៃឲ្យរៀនធ្វើជាដៃគូជាមួយព្រះដើម្បីសម្រេចសក្ដានុពលរបស់ពួកគេ ។ អ្នកអាចចែកចាយជាមួយពួកគេអំពីរបៀបដែលអ្នកមកជឿលើសេចក្ដីថ្លែង « ខ្ញុំជាកូនរបស់ព្រះដែលមានសក្តានុពល និងគោលបំណងដ៏អស់កល្បជានិច្ច » ។
Ponder
-
តើអ្នកអាចធ្វើជាពន្លឺដល់មនុស្សជុំវិញអ្នកដោយរបៀបណា ?
-
តើអ្នកអាចបន្ដអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ នៅពេលអ្នករៀន និងរីកចម្រើនដោយរបៀបណា ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមប្រើពាក្យថ្មីនៅក្នុងការសន្ទនា ឬនៅក្នុងសារមួយផ្ញើទៅកាន់នរណាម្នាក់ដែលចេះភាសាអង់គ្លេស ។
go |
ទៅ |
turn |
បត់ |
How do I get to … ? |
តើខ្ញុំត្រូវទៅ … ដោយរបៀបណា ? |
Nouns
bank |
ធនាគារ |
grocery store |
ហាងលក់គ្រឿងទេស |
restaurant |
ភោជនីយដ្ឋាន |
store |
ហាង |
train station |
ស្ថានីយ៍រថភ្លើង |
First Street/1st Street |
ផ្លូវទីមួយ /ផ្លូវទី១ |
Green Lane |
ផ្លូវបៃតង |
Adverbs
north |
ខាងជើង |
south |
ខាងត្បូង |
east |
ខាងកើត |
west |
ខាងលិច |
left |
ឆ្វេង |
right |
ស្ដាំ |
straight |
ត្រង់ |
Prepositions
across from |
ឆ្លងកាត់មកពី |
between |
ចន្លោះ |
in front of |
នៅខាងមុខ |
next to |
បន្ទាប់នឹង |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: Where is the (noun)?A: It’s next to the (noun).
Examples
Q: Where is the grocery store?A: It’s next to the bank.
Q: Where is the grocery store?A: It’s between the restaurant and the bank.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ សាកល្បងប្រើលំនាំនៅក្នុងការសន្ទនាមួយជាមួយមិត្តម្នាក់ ។ អ្នកអាចនិយាយ ឬផ្ញើសារ ។
Q: How do I get to the (noun)?A: Go (adverb) on First Street.
Examples
Q: How do I get to the store?A: Go north. Turn right on First Street.
Q: How do I get to the train station?A: Go straight. Turn left on Green Lane. Turn right on B Street.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឭៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
សួរ និងឆ្លើយសំណួរអំពីទីក្រុងដែលអ្នកស្គាល់ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។
New Vocabulary
bakery |
ហាងដុតនំ |
bookstore |
បណ្ណាគារ |
church |
ព្រះវិហារ |
library |
បណ្ណាល័យ |
park |
សួន |
post office |
ប្រៃសនីយ៍ |
school |
សាលារៀន |
Example
-
A: Where is the bank?
-
B: It’s next to the post office.
-
A: Where is the park?
-
B: It’s across from my house.
Activity 3: Create Your Own Conversations
(15–20 minutes)
សម្ដែងរឿង ។ មើលទៅផែនទី ។ ដៃគូ-ក ជ្រើសរើសទីតាំងចាប់ផ្ដើម និងគោលដៅបញ្ចប់ ។ ដៃគូ-ខ ប្រាប់ពីទិសដៅ ។ ប្ដូរតួ ។
Example
-
A: I’m at the grocery store. How do I get to the bank?
-
B: Go south on Main Street. Turn left on C Street. Then turn right on 1st Street. The bank is across from the train station.