« មេរៀនទី ២៣ ៖ សុខភាព » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ២៣ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 23
Health
គោលបំណង ៖ ខ្ញុំនឹងរៀនឈ្មោះអវៈយវៈនៃរូបរាងកាយ ហើយនិយាយថាហេតុអ្វីបានជាវាឈឺ ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Exercise Faith in Jesus Christ
អនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
Jesus Christ can help me do all things as I exercise faith in Him.
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំធ្វើគ្រប់កិច្ចការទាំងអស់ នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើទ្រង់ ។
នៅក្នុង ព្រះគម្ពីរប៊ីប យើងរៀនអំពីស្ត្រីម្នាក់ដែលឈឺអស់ជាច្រើនឆ្នាំ ។ នាងបានចំណាយប្រាក់ទាំងអស់របស់នាងដើម្បីព្យាយាមរកការព្យាបាលឲ្យជាសះស្បើយ ។ នាងបានទៅជួបវេជ្ជបណ្ឌិតជាច្រើន ប៉ុន្តែជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរ ។ បន្ទាប់មក ស្ត្រីនោះបានឮអំពី ព្រះយេស៊ូវ ។ នាងបានឃើញទ្រង់នៅក្នុងហ្វូងមនុស្សមួយក្រុម ។ នាងបានជឿថាព្រះយេស៊ូវមានព្រះចេស្ដាព្យាបាលនាងបាន ។ នាងបានជឿថា បើនាងអាចគ្រាន់តែពាល់ព្រះពស្តទ្រង់ នោះនាងនឹងបានជាសះស្បើយ ។ នាងបានមកពីក្រោយព្រះយេស៊ូវ ហើយបានពាល់ព្រះពស្ដទ្រង់ ។ នាងបានទទួលអារម្មណ៍ថារូបកាយរបស់នាងបានជាសះស្បើយ ។ ព្រះយេស៊ូវជ្រាបដឹងថាព្រះចេស្ដារបស់ទ្រង់បានចេញពីព្រះកាយ ។ នៅពេលទ្រង់សួរថានរណាបានពាល់ព្រះពស្តទ្រង់ នោះនាងភ័យខ្លាចមិនហ៊ានសារភាពថាគឺជានាងទេពីដំបូង ប៉ុន្តែក្រោយមក នាងបានសារភាពថាគឺជារូបនាង ។
ព្រះយេស៊ូវមានព្រះបន្ទូលថា « ចូរសង្ឃឹមឡើង កូនស្រីអើយ ៖ ដ្បិតសេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ » ( លូកា ៨:៤៨ ) ។
ស្ត្រីរូបនេះជឿ ហើយនាងបានធ្វើសកម្មភាពដោយជំនឿ ។ ការឈោងទៅរកព្រះយេស៊ូវគឺជាទង្វើដ៏តូចមួយ ប៉ុន្តែវាបាននាំឲ្យព្រះចេស្ដាររបស់ទ្រង់ចូលមកក្នុងជីវិតរបស់នាង ។ អ្នកពុំចាំបាច់ត្រូវខ្មាសអៀន ឬភ័យខ្លាចក្នុងការទូលសូមជំនួយពី ព្រះ នោះឡើយ ។ ទ្រង់ចង់ជួយអ្នក ។ នៅពេលអ្នកអនុវត្តសេចក្ដីជំនឿ ទោះជាតាមរបៀបដ៏តូចតាចក្ដី ក៏វាអាចនាំព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើងដែរ ។
Ponder
-
តើអ្នកទទួលអារម្មណ៍ពង្រឹង នៅពេលអ្នកបានរៀនភាសាអង់គ្លេសយ៉ាងដូចម្ដេច ?
-
តើអ្នកអាចអនុវត្តសេចក្ដីជំនឿនៅក្នុងផ្នែកផ្សេងទៀតនៃជីវិតរបស់អ្នកបានដោយរបៀបណា ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ចូរគិតអំពីស្ថានភាពដែលអ្នកនឹងប្រើពាក្យនោះនៅក្នុងការហាត់រៀនប្រចាំថ្ងៃរបស់អ្នក ។
What happened to … ? |
តើមានអ្វីបានកើតឡើងចំពោះ … ? |
What is wrong?/What’s wrong? |
តើមានអ្វីខុសឆ្គង ?/តើមានអ្វីខុសឆ្គង ? |
Nouns
arm/arms |
ដៃ/ដៃច្រើន |
back |
ខាងក្រោយ |
ear/ears |
ត្រចៀក/ត្រចៀកច្រើន |
eye/eyes |
ភ្នែក/ភ្នែកច្រើន |
finger/fingers |
ម្រាមដៃ/ម្រាមដៃច្រើន |
foot/feet |
ប្រអប់ជើង/ប្រអប់ជើងច្រើន |
hand/hands |
ដៃ/ដៃច្រើន |
head |
ក្បាល |
knee/knees |
ជង្គង់/ជង្គង់ច្រើន |
leg/legs |
ជើង/ជើងច្រើន |
mouth |
មាត់ |
neck |
ក |
stomach |
ក្រពះ |
tooth/teeth |
ធ្មេញ/ធ្មេញច្រើន |
Verbs Present /Verbs Past
break/broke |
បាក់បែក/បានបាក់បែក |
burn/burned |
ឆេះ/បានឆេះ |
cut/cut |
កាត់/បានកាត់ |
hurt/hurt |
ឈឺ/បានឈឺ |
hit/hit |
វាយ/បានវាយ |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
Q: What is wrong?A: My (noun) hurts.
Examples
Q: What’s wrong?A: His knees hurt.
Q: What’s wrong?A: My stomach hurts.
Q: What’s wrong?A: Her head hurts.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយាមរៀនបន្ថែមទៀតអំពីលំនាំទាំងឡាយនៅក្នុងមេរៀននេះ ។ ពិចារណាអំពីការប្រើសៀវភៅ ឬគេហទំព័រវេយ្យករណ៍ ។
Q: What happened to your (noun)?A: I (verb past) my (noun).
Examples
Q: What happened to your finger?A: I cut my finger.
Q: What happened to his leg?A: He broke his leg.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឮៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ ហើយឆ្លើយសំណួរអំពីបុគ្គលនៅក្នុងរូបភាពនីមួយៗ ។ ប្តូរវេនគ្នា ។
Example
-
A: What’s wrong?
-
B: Her head hurts.
-
A: What happened to her head?
-
B: She hit her head.
Activity 3: Create Your Own Conversations
(15–20 minutes)
ដើរតួ ។ ដៃគូ-ក គឺជាមនុស្សនៅក្នុងរូបភាព ។ ដៃគូ-ខ គឺជាមិត្ត ។ សួរ និងឆ្លើយសំណួរអំពីរូបភាពនីមួយៗ ។ ចូរមានការច្នៃប្រឌិត ! ប្ដូរតួ ។ ប្ដូរដៃគូ ហើយហាត់រៀនម្ដងទៀត ។
New Vocabulary
fall/fell |
ធ្លាក់/បានធ្លាក់ |
Example
-
A: What’s wrong?
-
B: My knee hurts.
-
A: What happened to your knee?
-
B: I fell and I hit my knee.