ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ២៥ ៖ រំឭក​ឡើង​វិញ


« មេរៀន​ទី ២៥ ៖ រំឭក​ឡើង​វិញ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២៥ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

មិត្តភក្ដិ​កំពុង​ដើរ​តាម​ផ្លូវ

Lesson 25

Review

គោលបំណង ៖ ខ្ញុំ​នឹង​រំឭក EnglishConnect ១ ឡើងវិញ ហើយ​នឹកគិត​អំពី​បទពិសោធន៍​របស់​ខ្ញុំ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Learn by Study and by Faith

រៀន​ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ

I can rely on God to seek learning by study and by faith.

ខ្ញុំ​អាច​ពឹងផ្អែក​ទៅលើ​ព្រះ​ដើម្បី​ស្វែងរក​ការរៀនសូត្រ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដីជំនឿ ។

ព្រះអម្ចាស់​បាន​ប្រទាន​លំនាំ​មួយ​ដល់​យើង​ដើម្បី​រៀនសូត្រ ៖

« ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ចូរ​ស្វែងរក​ការ​រៀន​សូត្រ គឺ​ដោយ​សារ​ការ​សិក្សា និង​ដោយ​សារ​សេចក្តីជំនឿ​ផង ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:១១៨ )

ចូរ​នឹកគិត​អំពី​បទពិសោធន៍​របស់​អ្នក​នៅក្នុង​កម្មវិធី EnglishConnect ។ តើ​អ្នក​បាន​អនុវត្ត​លំនាំ​នេះ​ដោយ​របៀប​ណា ? ចូរ​នឹកគិត​អំពី​គោលការណ៍​នៃការរៀនសូត្រ និង​សេចក្ដីថ្លែងការណ៍​ដែល​យើង​បាន​រៀន​ជាមួយ​គ្នា ៖

  • « អ្នក​គឺជា​បុត្រ​របស់​ព្រះ »—ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

  • « អនុវត្ត​សេចក្ដី​ជំនឿ​លើ ព្រះយេស៊ូវគ្រីស្ទ »—ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

  • « មាន​ការទទួលខុសត្រូវ »—ខ្ញុំ​មាន​អំណាច​ក្នុង​ការជ្រើសរើស ហើយ​ខ្ញុំ​ទទួល​ខុសត្រូវ​លើ​ការរៀន​សូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

  • « ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក »—​ខ្ញុំ​អាច​រៀន​ពី ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

  • « ឈានទៅ​មុខ »—ដោយ​មាន​ជំនួយ​របស់​ព្រះ ខ្ញុំ​អាច​ឈាន​ទៅ​មុខ ទោះ​ជា​ខ្ញុំ​ប្រឈមមុខ​នឹង​ឧបសគ្គ​ក៏​ដោយ ។

  • « ប្រឹក្សា​ជាមួយនឹង​ព្រះអម្ចាស់ »—ខ្ញុំ​កែលម្អ​ការរៀនសូត្រ​របស់ខ្ញុំ​ដោយ​ការប្រឹក្សា​ជាមួយ​ព្រះ​ជារៀងរាល់​ថ្ងៃ​អំពី​ការខិតខំ​របស់ខ្ញុំ ។

ក្រុម EnglishConnect របស់​អ្នក​អាច​នឹង​ត្រូវ​បញ្ចប់ ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ព្រះ​ចង់​ឲ្យ​អ្នក​រៀន និង​ទទួល​បទពិសោធន៍ ។ ព្រះវរបិតាសួគ៌​របស់​អ្នក​ស្រឡាញ់​អ្នក ហើយ​ចង់​ជួយ​ឲ្យ​អ្នក​សម្រេច​សក្ដានុពល​ដ៏​ទេវភាព​របស់​អ្នក ។ អ្នក​អាច​ពឹងផ្អែក​ទៅលើ​ព្រះ ហើយ​បន្ត « ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដីជំនឿ​ផង » ។

បុរស និង​ស្ត្រី​កំពុង​ញញឹម

Ponder

  • តើ​អ្នក​មាន​បទពិសោធន៍​នៃ​សេចក្ដីស្រឡាញ់ និង​ជំនួយ​របស់​ព្រះ​នៅក្នុង​ការរៀនសូត្រ​ភាសា​អង់គ្លេស​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​បាន​អនុវត្ត​គោលការណ៍​នៃ​ការរៀនសូត្រ​នៅក្នុង​កម្មវិធី EnglishConnect យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​នឹង​អនុវត្ត​គោលការណ៍​នៃ​ការរៀនសូត្រ​ទាំងនេះ​នៅក្នុង​ផ្នែក​ដទៃទៀត​នៃ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

រូបតំណាង ខ
Prepare for Activity 1

អាន​ការណែនាំ​សម្រាប់​សកម្មភាព​ទី ១ ។ មើល​ទៅ​បញ្ជី​ប្រធានបទ​ទាំងឡាយ ។ សរសេរ​សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​អំពី​ប្រធានបទ​នីមួយៗ ។ អាន​សំណួរ​ឲ្យ​ឮៗ ។

ប្រធានបទ​ទាំងឡាយ

រូបតំណាង គ
Prepare for Activity 2

អាន​ការណែនាំ​សម្រាប់​សកម្មភាព​ទី ២ ។ មើល​ទៅ​បញ្ជី​ប្រធានបទ​ទាំងឡាយ ។ សរសេរ​សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​អំពី​ប្រធានបទ​នីមួយៗ ។ អាន​សំណួរ​ឲ្យ​ឮៗ ។

ប្រធានបទ​ទាំងឡាយ

រូបតំណាង ឃ
Prepare for Activity 3

អាន​ការណែនាំ​សម្រាប់​សកម្មភាព​ទី ៣ ។ សូម​គិត​អំពី​ទីក្រុង​របស់​អ្នក ។ ចូរ​សរសេរ​សំណួរ និង​ចម្លើយ​ចំនួន​បី អំពី​ទីក្រុង ។ អាន​វា​ឲ្យ​ឮៗ ។ សូមមើល មេរៀនទី ២១ និង មេរៀនទី ២២ សម្រាប់​វាក្យសព្ទ និង​លំនាំ​ទាំងឡាយ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការ​វាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Learn by Study and by Faith

(20–30 minutes)

បុរស និង​ស្ត្រី​កំពុង​ញញឹម

រូបតំណាង ១
Activity 1: Create Your Own Conversations

(10–15 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​ឈ្មោះ​របស់​អ្នក តើ​អ្នក​សុខទុក្ខ​យ៉ាងណា​ថ្ងៃនេះ តើ​អ្នក​មកពីណា គ្រួសារ​និង​គេហដ្ឋាន​របស់​អ្នក ។ ប្តូរ​វេន​គ្នា ។

Example

យុវជន​ពាក់អាវធំ​ញញឹម
  • A: Hi. My name is Ana. What’s your name?

  • B: Hi, Ana. My name is Niko. How are you?

  • A: I am great. Thanks. How about you?

  • B: I am well. Thanks for asking.

  • A: Where are you from?

  • B: I’m from Brazil. And you?

  • A: Nice. I’m from Guatemala. How many people are in your family?

  • B: There are seven people in my family.

  • A: That’s a big family. Do you live in a house or in an apartment?

  • B: I live in an apartment.

រូបតំណាង ២
Activity 2: Create Your Own Conversations

(10–15 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​អ្នក​ចូលចិត្ត​ធ្វើ ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក ហើយ​តើ​អ្នក​ទទួលទាន​អ្វីខ្លះ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

New Vocabulary

banana

ចេក

blender

ម៉ាស៊ីន​ក្រឡុក

orange

ក្រូច

peach

ផ្លែ​ភីច

smoothie

ទឹក​ក្រឡុក

strawberry

ស្ត្របឺរី

Example

  • A: What do you like to do?

  • B: I like to read. Do you like to read?

  • A: Yes, I like to read too. Do you read every day?

  • B: Yes, I read every day. Before I go to bed, I read. What food do you like?

  • A: I like fruit because it’s delicious.

  • B: Me too! I eat a smoothie for breakfast every morning.

  • A: Wow! How do you make it?

  • B: First, put an orange, a banana, strawberries, and peaches in a blender. Then, mix all the fruit together.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(10–15 minutes)

ដើរតួ​ក្នុង​ស្ថានភាព​នោះ ។ ដៃគូ-ក សួរ​សំណួរ ។ ដៃគូ-ខ ឆ្លើយ​សំណួរ ។ ប្ដូរ​តួ ។

Partner A

អ្នក​កំពុង​ទៅ​លេង​នៅ​ទីក្រុង​របស់​ដៃគូ-ខ ។

សួរ​ដៃគូ​របស់​អ្នក ៖

  • ឲ្យ​ប្រាប់​អ្នក​អំពី​ទីក្រុង​របស់​ពួកគេ ។

  • សួរ​ទិសដៅ​ពី​កន្លែង​របស់​អ្នក​ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​ទីក្រុង ។

Partner B

អ្នក​រស់នៅ​ក្នុង​ទីក្រុង​នេះ ។

ប្រាប់​ដៃគូ​របស់​អ្នក ៖

  • អំពី​ទីក្រុង​របស់​អ្នក ។

  • របៀប​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ដទៃទៀត​នៅក្នុង​ទីក្រុង ។

Example

  • A: This is my first time in this city. Tell me about the city.

  • B: It is big and busy.

  • A: Where is the train station?

  • B: It’s on D Street.

  • A: How do I get there from the grocery store?

  • B: Turn right on Main Street. Go straight. Turn left on D Street. The train station is across from the bank.

ផែនទី​នៃ​អគារ​ទាំងឡាយ​ក្នុង​ទីក្រុង

Reflection

(5–10 minutes)

សូម​អបអរ​សាទរ ! អ្នក​បាន​មក​ឆ្ងាយ​ហើយ ។ យើង​មាន​មោទនភាព​ចំពោះ​ការខិតខំ និង​ពេលវេលា​ទាំងអស់​ដែល​អ្នក​បាន​មាន​នៅ​ក្នុង​ការរៀន​ភាសា​អង់គ្លេស ។

ចូរ​នឹកគិត​អំពី​បទពិសោធន៍​របស់​អ្នក​នៅក្នុង​កម្មវិធី EnglishConnect ១ ហើយ​ដាក់​គោលដៅ​សម្រាប់​ពេល​អនាគត ។

  • ចូរ​ចែកចាយ​រឿង​បី​យ៉ាង​ដែល​អ្នក​បាន​រៀន​ដែល​នឹង​មាន​ប្រយោជន៍​បំផុត​ចំពោះ​អ្នក ។

  • តើ​អ្នក​នឹង​បន្ដ​កែលម្អ​ភាសា​អង់គ្លេស​របស់​អ្នក​ដោយ​របៀបណា ?

  • ចូរ​គិត​អំពី​គោលការណ៍​នៃ​ការរៀនសូត្រ ។ តើ​អ្នក​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

ជំហានបន្ទាប់របស់អ្នក

ឥឡូវ​អ្នក​បាន​បញ្ចប់​កម្មវិធី EnglishConnect ១ ចូរ​ពិចារណា​អំពី​ការបន្ដ​ទៅកាន់​កម្មវិធី EnglishConnect ២ ។ ដើម្បី​រៀន​បន្ថែម សូម​ចូល​ទៅ​កាន់ join.englishconnect.org ។

ពុំទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្ដើម EnglishConnect ២ មែនទេ ? ចូរ​បន្ដ​រៀន​ភាសា​អង់គ្លេស​នៅក្នុង​កម្មវិធី EnglishConnect ១ ។

អ្វី​ក៏​ដោយ​ដែល​អ្នក​នឹង​ធ្វើ​បន្ទាប់ សូម​ចងចាំ​ថា​អ្នក​គឺជា​បុត្រ​របស់​ព្រះ ហើយ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​រីកចម្រើន​បាន ។

Act in Faith to Practice English Daily

« ចូរ​ទទួល​ការអប់រំ​ទាំងអស់​តាម​ដែល​អ្នក​អាច​ទទួល​បាន ។ … ការអប់រំ​គឺជា​កូនសោ​ដែល​នឹង​ចាក់​បើក​ទ្វារ​នៃ​ឱកាស​សម្រាប់​អ្នក ។ វា​មាន​តម្លៃ​សម​នឹង​ធ្វើ​ការលះបង់ ។ វា​មាន​តម្លៃ​ដើម្បី​ធ្វើការខិតខំ ហើយ​បើ​អ្នក​អប់រំ​គំនិត និង​ដៃ​របស់​អ្នក នោះ​អ្នក​នឹង​អាច​ធ្វើ​ការបរិច្ចាគ​ដ៏​អស្ចារ្យ​ទៅ​ក្នុង​សង្គម​ដែល​អ្នក​រស់នៅ ហើយ​អ្នក​នឹង​អាច​នឹកគិត​ដោយ​មាន​កិត្តិយស​អំពី​សាសនាចក្រ​ដែល​អ្នក​មាន​ចំណែក​ជា​សមាជិក​មួយរូប​នោះ » ( Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ២០១៦ ] ទំព័រ ២៤១ ) ។