ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ២០ ៖ គេហដ្ឋាន


« មេរៀន​ទី ២០ ៖ គេហដ្ឋាន » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ២០ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

យុវនារី​នៅ​ព្រះវិហារបរិសុទ្ធ

Lesson 20

Home

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​សួរ និង​ឆ្លើយ​សំណួរ​អំពី​កន្លែង​ដែល​នរណា​ម្នាក់​រស់នៅ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Love and Teach One Another

ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក

I can learn by the Spirit as I love, teach, and learn with others.

ខ្ញុំ​អាច​រៀន​ពី​ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

បងប្អូន​គឺ​ជា​បុត្រ​របស់ ព្រះ ។ ទ្រង់​ចង់​ជួយ​អ្នក​ឲ្យ​រីកចម្រើន និង​លូតលាស់ ។ ទ្រង់​ចង់​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ថ្មី ហើយ​រៀន​រឿង​ល្អៗ​ជាច្រើន ។ របៀប​សំខាន់​មួយ​ដើម្បី​រៀន គឺ​បង្រៀន​នរណា​ម្នាក់​ទៀត ។ នៅពេល​អ្នក​បង្រៀន​មនុស្ស​ដទៃទៀត ការយល់ដឹង​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​រីកចម្រើន ។ ព្រះ​បាន​ប្រទានពរ​ដល់​អ្នក​នូវការ​សន្យា​ដ៏​អស្ចារ្យ​មួយ ៖

« យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោលលទ្ធិ​នៃ​នគរ ។

« ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​បង្រៀន ហើយ​ព្រះ​គុណ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវ​បាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត …

« ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រៀបចំ​នូវ​គ្រប់​ទាំង​អស់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៧៧–៧៨, ៨០ ) ។

នៅពេល​យើង​បង្រៀន និង​បម្រើ​គ្នា​ទៅវិញទៅមក នោះ​យើង​អញ្ជើញ ព្រះវិញ្ញាណ ដើម្បី្​ឲ្យ​គង់​នៅ​ជាមួយ​យើង ។ ព្រះវិញ្ញាណ​អាច​ជួយ​យើង​យល់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​រៀន​កាន់តែ​លឿន ។ ការបង្រៀន​អ្នកដទៃ​គឺជា​របៀប​មួយ​ដែល​ព្រះ​បង្កើន​សមត្ថភាព​ដើម្បី​រៀនសូត្រ ។ ពេលខ្លះ​យើង​ភ័យខ្លាច​ដើម្បី​បង្រៀន​អ្នកដទៃ ។ ពេលខ្លះ យើង​គិត​ថា​យើង​មិន​មាន​អ្វី​ផ្ដល់​ឲ្យ​នោះ​ទេ ។ ប៉ុន្តែ​ព្រះ​ដឹង​ថា​អ្នក​មាន​អ្វី​យ៉ាង​ច្រើន​ដើម្បី​ចែកចាយ​ជាមួយ​អ្នកដទៃ ។ នៅពេល​យើង​ចែកចាយ​នូវ​អ្វី​ដែល​យើង​កំពុង​រៀន នោះ​យើង​កំពុង​បង្រៀន​ដល់​គ្នា​ទៅវិញទៅមក ។ នៅពេល​អ្នក​បង្រៀន​អ្នកដទៃ ហើយ​ចែកចាយ​បទពិសោធន៍​របស់​អ្នក នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​អ្នក​រៀន​កាន់តែ​ច្រើន ។

មនុស្ស​បីនាក់​ញញឹម​កំពុង​នៅក្នុង​ថ្នាក់​រៀន​ភាសា​អង់គ្លេស

Ponder

  • តើ​ការបង្រៀន​ដល់​នរណា​ម្នាក់​ទៀត​អាច​ជួយ​អ្នក​បង្កើន​ការរៀនសូត្រ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​វិធី​មួយចំនួន​ដែល​អ្នក​អាច​ជួយ​បង្រៀន និង​គាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​នៅក្នុង​ក្រុម​កម្មវិធី EnglishConnect មាន​អ្វីខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ដាក់​ស្លាកឈ្មោះ​វត្ថុ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ចងចាំ​ពាក្យ​ជា​ភាសា​អង់គ្លេស ។

Where do you live?

តើអ្នក​រស់នៅ​ទីណា ?

I live in …

ខ្ញុំ​រស់​នៅ​ក្នុង …

Nouns 1

apartment

បន្ទប់ជួល

house

ផ្ទះ

Nouns 2

bathroom/bathrooms

បន្ទប់ទឹក/បន្ទប់ទឹក​ច្រើន

bedroom/bedrooms

បន្ទប់​ដេក/បន្ទប់​ដេក​ច្រើន

closet/closets

ទូខោអាវ/ទូខោអាវ​ច្រើន

dining room

បន្ទប់​អាហារ

family room

បន្ទប់​គ្រួសារ

kitchen

ចង្ក្រានបាយ

living room

បន្ទប់​ទទួល​ភ្ញៀវ

room/rooms

បន្ទប់/បន្ទប់​ច្រើន

stairs

ជណ្ដើរ

Prepositions

above

ខាងលើ

across from

ឆ្លង​កាត់​មក​ពី

below

ខាង​ក្រោម

next to

បន្ទាប់​នឹង

left of/to the left of

ខាង​ឆ្វេង​នៃ/ទៅ​ខាង​ឆ្វេង​នៃ

right of/to the right of

ខាង​ស្តាំ​នៃ/ទៅ​ខាង​ស្ដាំ​នៃ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Where do you live?A: I live in an (noun 1).

Questions

លំនាំ​ទី ១ សំណួរ តើ​អ្នក​រស់នៅ​កន្លែង​ណា

Answers

លំនាំ​ទី ១ ចម្លើយ ខ្ញុំ​រស់នៅ​ក្នុង នាម ១

Examples

អគារ​បន្ទប់ជួល​ខ្ពស់ៗ

Q: Where do you live?A: I live in an apartment.

ផ្ទះ​ដែល​មាន​ដើមដូង

Q: Where does she live?A: She lives in a house.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​និយាយ​តាម​លំនាំ​ឲ្យ​ឮៗ ។ ពិចារណា​ធ្វើការ​ថតសំឡេង​របស់​អ្នក ។ សូម​យកចិត្តទុកដាក់​ទៅលើ​ការបញ្ចេញ​សំឡេង និង​ភាពស្ទាត់ជំនាញ​របស់​អ្នក ។

Q: Where is the (noun 2)?A: It’s (preposition) the (noun 2).

Questions

លំនាំ​ទី ២ សំណួរ តើ នាម ២ នៅ​កន្លែង​ណា

Answers

លំនាំ​ទី ២ ចម្លើយ វា​គឺ​ជា ធ្នាក់ នាម ២

Examples

បន្ទប់​បន្ទប់ជួល និង​ប្លង់មេ​នៃ​ទូខោអាវ

Q: Where is the closet?A: It’s next to the bedroom.

ចង្ក្រានបាយ​បន្ទប់ជួល និង​ប្លង់មេ​នៃ​បន្ទប់​អាហារ

Q: Where is the dining room?A: It’s to the right of the kitchen.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅ ក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Love and Teach One Another

(20–30 minutes)

មនុស្ស​បីនាក់​ញញឹម​កំពុង​នៅក្នុង​ថ្នាក់​រៀន​ភាសា​អង់គ្លេស

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​កន្លែង​ដែល​អ្នក និង​គ្រួសារ​របស់​អ្នក​រស់នៅ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

ស្រ្តី​កំពុង​ចាក់​ទឹកតែ
  • A: Where do you live?

  • B: I live in an apartment.

  • A: Where is the kitchen in your apartment?

  • B: In my apartment, the kitchen is next to the living room.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

Part 1

មើល​ទៅ​ប្លង់​មេ ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​បន្ទប់​នៅ​កន្លែង​ណា ។ ប្តូរ​វេន​គ្នា ។

ប្លង់មេ​បន្ទប់ជួល
Example
  • A: Where is the dining room?

  • B: The dining room is to the right of the kitchen.

Part 2

គូ​ប្លង់មេ​មួយ​ភ្លាមៗ ។ បិទ​ស្លាក​បន្ទប់ ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​ប្លង់មេ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

How many bedrooms are there?

តើ​មាន បន្ទប់​ដេក នៅ​ទីនោះ​ចំនួន​ប៉ុន្មាន ?

Is there a living room?

តើ​មាន បន្ទប់​ទទួល​ភ្ញៀវ ឬទេ ?

Example
  • A: How many rooms are there?

  • B: There are two rooms.

  • A: Is there a kitchen?

  • B: Yes, there is.

  • A: Where is the living room?

  • B: The living room is next to the kitchen.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Talk about where I live.

    និយាយ​អំពី​កន្លែង​ដែល​ខ្ញុំ​រស់នៅ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask and talk about where others live.

    សួរ និង​និយាយ​អំពី​កន្លែង​ដែល​អ្នកដទៃ​រស់នៅ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say where rooms are in a house or an apartment.

    និយាយ​អំពី​ទីតាំង​បន្ទប់​នៅក្នុង​ផ្ទះ ឬ​បន្ទប់ជួល​មួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ប្រសិនបើ​យើង​បង្រៀន និង​រៀន​តាម​របៀប​ដែល​ព្រះអម្ចាស់​បាន​កំណត់ នោះ​ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​ស្អាង និង​បំភ្លឺ​គំនិត​យើង នៅពេល​យើង​ធ្វើ​ដូច្នោះ » ( ដាល្លិន អេក អូក « Teaching and Learning by the Spirit» Ensign ខែមីនា ឆ្នាំ១៩៩៧ ទំព័រ ៦ ) ។