« មេរៀនទី ២១ ៖ គេហដ្ឋាន » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« មេរៀនទី ២១ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Lesson 21
Home
គោលបំណង ៖ ខ្ញុំនឹងរៀនពិពណ៌នាអំពីបន្ទប់ទឹក និងបន្ទប់ដេក ។
Personal Study
រៀបចំសម្រាប់ក្រុមសន្ទនារបស់អ្នកដោយការបំពេញសកម្មភាព ក ដល់ ង ។
Study the Principle of Learning: Counsel with the Lord
ប្រឹក្សាជាមួយនឹងព្រះអម្ចាស់
I improve my learning by counseling with God daily about my efforts.
ខ្ញុំកែលម្អការរៀនសូត្ររបស់ខ្ញុំដោយការប្រឹក្សាជាមួយព្រះជារៀងរាល់ថ្ងៃអំពីការខិតខំរបស់ខ្ញុំ ។
ព្រះយេស៊ូវគ្រីស្ទ កំពុងបង្រៀនដល់ក្រុមមនុស្សនៅពេលយុវជនម្នាក់ទៅរកទ្រង់ ហើយបានសួរនូវអ្វីដែលគាត់ចាំបាច់ត្រូវធ្វើដើម្បីរីកចម្រើន ។ សំណួរដែលយុវជនបានសួរ គឺជាសំណួរមួយសម្រាប់យើងម្នាក់ៗអាចសួរ នៅពេលយើងប្រឹក្សាជាមួយព្រះវរបិតាសួគ៌ ដើម្បីកែលម្អ ៖
« តើនៅខ្វះអ្វីទៀត ? » ( ម៉ាថាយ ១៩:២០ ) ។
អ្នកអាចសួរសំណួរដូចគ្នានេះនៅក្នុង ការអធិស្ឋាន ។ យើងអធិស្ឋានទៅកាន់ព្រះ នៅក្នុងព្រះនាមរបស់បុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ ដោយមានជំនួយរបស់ព្រះ នោះអ្នកអាចស្គាល់ចំនុចខ្វះខាតនៅក្នុងការរៀនសូត្ររបស់អ្នក ហើយព្យាយាមដើម្បីបំពេញវា ។ ឧទាហរណ៍ ប្រសិនបើអ្នកមានបញ្ហាក្នុងការនិយាយមិនសូវស្ទាត់ អ្នកអាចយកពេល ១០ នាទីដើម្បីហាត់និយាយដោយមិនបារម្ភអំពីកំហុសឆ្គង ។ ឬប្រសិនបើអ្នកធ្វើកំហុសឆ្គងច្រើន អ្នកអាចយកពេល ១០ នាទីដើម្បីហាត់និយាយដោយយឺតៗ និងដោយប្រុងប្រយ័ត្ន ។ ការប្រឹក្សាជាមួយព្រះអម្ចាស់ អាចជួយអ្នកយល់នូវអ្វីដែលជាជំហានតូចៗដែលអ្នកត្រូវការធ្វើដើម្បីសម្រេចគោលដៅរបស់អ្នក ។
Ponder
-
នៅពេលអ្នកប្រឹក្សាជាមួយព្រះអម្ចាស់ តើចន្លោះខ្វះខាតអ្វីខ្លះដែលអ្នកមើលឃើញមាននៅក្នុងការរៀនសូត្ររបស់អ្នក ?
-
តើអ្នកអាចដាក់គោលដៅតូចៗអ្វីខ្លះដើម្បីបំពេញចន្លោះខ្វះខាតទាំងនោះ ?
Memorize Vocabulary
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ពីមុនក្រុមសន្ទនារបស់អ្នក ។ ព្យាយាមដាក់ស្លាកឈ្មោះវត្ថុនៅក្នុងផ្ទះរបស់អ្នកដើម្បីជួយអ្នកចងចាំពាក្យជាភាសាអង់គ្លេស ។
There is … |
មាន … |
There are … |
មាន … |
Nouns
bathroom/bathrooms |
បន្ទប់ទឹក/បន្ទប់ទឹកច្រើន |
bathtub/bathtubs |
អាងងូតទឹក/អាងងូតទឹកច្រើន |
bed/beds |
គ្រែ/គ្រែច្រើន |
bedroom/bedrooms |
បន្ទប់ដេក/បន្ទប់ដេកច្រើន |
blanket/blankets |
ភួយ/ភួយច្រើន |
cupboard/cupboards |
ទូដាក់ចាន/ដូដាក់ចានច្រើន |
door/doors |
ទ្វា/ទ្វាច្រើន |
floor |
កម្រាលឥដ្ឋ |
lamp/lamps |
ចង្កៀងភ្លើង/ចង្កៀងភ្លើងច្រើន |
mirror/mirrors |
កញ្ចក់/កញ្ចក់ច្រើន |
pillow/pillows |
ខ្នើយ/ខ្នើយច្រើន |
shower/showers |
បន្ទប់ងូតទឹកផ្កាឈូក/បន្ទប់ងូតទឹកផ្កាឈូកច្រើន |
sink/sinks |
កន្លែងលាងដៃ/កន្លែងលាងដៃច្រើន |
toilet/toilets |
បង្គន់/បង្គន់ច្រើន |
towel/towels |
កន្សែង/កន្សែងច្រើន |
window/windows |
បង្អួច/បង្អួចច្រើន |
Prepositions
above |
ខាងលើ |
in |
ខាងក្នុង |
next to |
បន្ទាប់នឹង |
on |
លើ |
under |
ពីក្រោម |
Practice Pattern 1
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមជាមួយនឹងពាក្យនៅក្នុងវគ្គ « Memorize Vocabulary » ។
A: Tell me about your (noun).B: There is (noun) in the (noun).
Examples
A: Tell me about your bathroom.B: There is a mirror in the bathroom. There are sinks.
A: Tell me about your bedroom.B: There is a window in the bedroom. There are pillows.
Practice Pattern 2
ហាត់ប្រើលំនាំរហូតដល់អ្នកអាចសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។ ព្យាយមធ្វើការសន្ទនាអំពីសកម្មភាពក្រុម ១ និង ២ ពីមុនជួបក្រុមរបស់អ្នក ។
Q: Where is the (noun)?A: The (noun) is above the (noun).
Examples
Q: Where are the towels?A: The towels are under the sink.
Q: Where is the window?A: The window is above the bed.
Use the Patterns
សរសេរសំណួរចំនួនបួន ដែលអ្នកអាចសួរដល់នរណាម្នាក់ ។ សរសេរចម្លើយចំពោះសំណួរនីមួយៗ ។ អានវាឲ្យឭៗ ។
Conversation Group
Activity 1: Practice the Patterns
(10–15 minutes)
រំឭកបញ្ជីវាក្យសព្ទជាមួយដៃគូ ។
ហាត់តាមលំនាំទី ១ ជាមួយដៃគូ ៖
-
ហាត់រៀនសួរសំណួរ ។
-
ហាត់ឆ្លើយសំណួរ ។
-
ហាត់សន្ទនាដោយប្រើលំនាំ ។
សូមធ្វើលំនាំទី ២ ឡើងវិញ ។
Activity 2: Create Your Own Sentences
(10–15 minutes)
មើលទៅរូបភាព ។ សួរ និងឆ្លើយសំណួរអំពីបន្ទប់នីមួយៗ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។
Example
-
A: Tell me about the bedroom.
-
B: There is a bed in the bedroom. There is a mirror next to the bed. There are clothes on the floor.
-
A: Where is the blanket?
-
B: The blanket is on the bed.
Activity 3: Create Your Own Conversations
(15–20 minutes)
Part 1
សួរ និងឆ្លើយសំណួរអំពីបន្ទប់ដេកមួយ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។
New Vocabulary
big |
ធំ |
small |
តូច |
messy |
រញ៉េរញ៉ៃ |
clean |
ស្អាត |
Example
-
A: Tell me about your bedroom.
-
B: There is a pillow on the bed. There is a blanket on the bed. There is a lamp next to the bed.
-
A: Is it messy or clean?
-
B: It is clean.
-
A: Where is the window?
-
B: The window is above the bed.
Part 2
សួរ និងឆ្លើយសំណួរអំពីបន្ទប់ទឹកមួយ ។ និយាយឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ។ ប្តូរវេនគ្នា ។
Example
-
A: Tell me about your bathroom.
-
B: There is a sink in the bathroom. There is a mirror above the sink. There is a cupboard under the sink. There is a shower next to the toilet.
-
A: Is it big or small?
-
B: It is small.
-
A: Where is the towel?
-
B: The towel is next to the shower.