ការរៀន​ភាសា​អង់គ្លេស
ជំពូក​ទី ៥ ៖ សេចក្ដីបញ្ចប់—ការពិពណ៌នា​អំពី​ផ្ទះ​របស់​ខ្ញុំ


« ជំពូក​ទី ៥ ៖ សេចក្ដីបញ្ចប់—ការពិពណ៌នា​អំពី​ផ្ទះ​របស់​ខ្ញុំ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« ជំពូក​ទី ៥ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នក​រៀន

គ្រូបង្រៀន និង​សិស្ស​កំពុង​និយាយ​គ្នា

Unit 5: Conclusion

Describing My Home

ការរៀន​ភាសា​មួយ គឺ​ដូចជា​ការសាងសង់​ផ្ទះ​មួយ​ដូច្នោះ​ដែរ ៖ វា​កើត​ឡើង​ដោយ​តម្រៀប​ឥដ្ឋ​មួយ​ដុំ​ម្ដងៗ មួយ​ពាក្យ​ម្ដងៗ ។ សូម​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែល​បញ្ចប់​ជំពូក​ទី ៥ ។ បន្ត​ស្វែងរក​ជំនួយ​របស់​ព្រះ ។ សមត្ថភាព​របស់​អ្នក​នឹង​រីកចម្រើន នៅពេល​អ្នក​អធិស្ឋាន ហើយ​ហាត់រៀន ។ សូម​កុំ​បោះបង់ !

Evaluate

Evaluate Your Progress

សូម​ចំណាយ​ពេល​មួយ​សន្ទុះ​ដើម្បី​គិតពិចារណា និង​អបអរសាទរ​អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​សម្រេច ។

I can:

  • Explain how to make different foods.

    ពន្យល់​អំពី​របៀប​ចម្អិនអាហារ​ផ្សេងៗគ្នា ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about buying or selling something.

    និយាយ​អំពី​ការទិញ ឬ​ការលក់​អ្វីមួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Describe where I live.

    ពិពណ៌នា​អំពី​កន្លែង​ដែល​ខ្ញុំ​រស់នៅ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

ដើម្បី​តាមដាន​ការរីកចម្រើន​របស់​អ្នក​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ englishconnect.org/assessments ហើយ​បំពេញ​ការវាយតម្លៃ​តាម​ជម្រើស​សម្រាប់​ជំពូក​នេះ ។

Evaluate Your Efforts

រំឭក​កិច្ចខិតខំ​របស់​អ្នក​សម្រាប់​ជំពូក​នេះ​នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ តើ​អ្នក​កំពុង​រីកចម្រើន​ឆ្ពោះ​ទៅកាន់​គោលបំណង​របស់​អ្នក​ឬទេ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ផ្សេង​ទៀត ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ?

បន្ដ​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ នៅពេល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​កម្មវិធី EnglishConnect ២ ។

ដើម្បី​រៀន​បន្ថែម​អំពី​របៀប​ដែល​កម្មវិធី EnglishConnect អាច​ពង្រីក​ឱកាស​របស់​អ្នក សូម​ចូល​ទៅកាន់ englishconnect.org ។