ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១៩ ៖ ប្រាក់


« មេរៀន​ទី ១៩ ៖ ប្រាក់ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៩ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ស្ត្រី និង​បុរស​កំពុង​ធ្វើ​កន្ទេល

Lesson 19

Money

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​សួរ និង​ឆ្លើយ​សំណួរ​អំពី​ការទិញ​របស់របរ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

ថ្ងៃមួយ ព្រះយេស៊ូវគ្រីស្ទ កំពុង​បង្រៀន​ដល់​មនុស្ស​រាប់ពាន់​នាក់​នៅ​ទីរហោស្ថាន ។ ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់ មាន​ការព្រួយបារម្ភ ដោយសារ​មនុស្ស​មិន​បាន​យក​អាហារ​មក​ទេ ។ ក្មេង​ប្រុស​ម្នាក់​នៅក្នុង​ក្រុម​បាន​ផ្ដល់​នំប៉័ង​ប្រាំដុំ និង​ត្រី​ពីរ​ក្បាល ដើម្បី​ចែកចាយ ។ មនុស្ស​ជាច្រើន​បាន​ងឿងឆ្ងល់​ថា នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល​អាច​ផ្គត់ផ្គង់​ដល់មនុស្ស​ទាំង​អស់​បាន​ដោយ​របៀប​ណា ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ថ្លែង​អំណរគុណ​ដល់ ព្រះ សម្រាប់​អាហារ រួច​ប្រសិទ្ធពរ​វា ក៏​បំបែក​វា​ដាក់​ក្នុង​កញ្ជើ ហើយ​បាន​បញ្ជូន​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​ចែកចាយ​វា ។ ព្រះគម្ពីរ​ប៊ីប បាន​ចែង​ថា ៖

« គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច … [ ក៏ ] ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន ១២ កន្ត្រក ( ម៉ាថាយ ១៤:២០ ) ។

មនុស្ស​គ្រប់​រូប​បាន​បរិភោគ​ឆ្អែត ហើយ​ក៏​មាន​អាហារ​សល់​ថែម​ទៀត ។ វា​គឺជា​អព្ភូតហេតុ​មួយ ។ ស្រដៀងគ្នា​នេះ​ដែរ អ្នក​អាច​មាន​អារម្មណ៍​ដូចជា​អ្នក​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​ភាសា​អង់គ្លេស ។ ចូរ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​រឿង​នេះ ។ អរគុណ​ព្រះ​ចំពោះ​ពេលវេលា និង​ថាមពល​ដែល​អ្នក​មាន ហើយ​ទូល​សូម​ទ្រង់​ឲ្យ​ប្រទានពរ​ឲ្យ ។ ប្រសិនបើ​អ្នក​អាច​ផ្ដល់​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះ​អាច​បង្កើន​សមត្ថភាព​របស់​អ្នក ។ ទោះ​ជា​អ្នក​មាន​តែ​ពេលបន្ដិច​ក្ដី ប្រហែល​ជា​អ្នក​អាច​សិក្សា​នូវ​លំនាំ​មួយ​ចំនួន ឬ​សាកល្បង​ប្រើ​ពាក្យ​ថ្មីៗ​មួយចំនួន​តូច​ជា​រៀងរាល់​ថ្ងៃ ។ ព្រះ​អាច​ធ្វើ​ឲ្យ​ការខិតខំ​របស់​អ្នក​កាន់តែ​មាន​ប្រសិទ្ធភាព ។ ការ​មាន​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើតាម​គំរូ​របស់​ទ្រង់ អាច​ជួយ​ដល់​អ្នក​ច្រើន​ជាង​អ្នក​គិត​ថា​អាច​ធ្វើ​ទៅ​បាន​ទៀត ។

ព្រះគ្រីស្ទ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស

Ponder

  • តើ​ព្រះ​អាច​ជួយ​អ្នក​រៀន​ភាសា​អង់គ្លេស​យ៉ាង​ដូចម្ដេច ?

  • សូម​គិត​អំពី​ពេលវេលា​មួយ​ដែល​ព្រះ​បាន​ជួយ​អ្នក​ឲ្យ​ធ្វើ​ច្រើនជាង​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​អាច​ធ្វើបាន ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ? តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​អនុវត្ត​ពាក្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ គិត​អំពី​ពេល និង​ទីកន្លែង ដែល​អ្នក​អាច​ប្រើ​ពាក្យ​ទាំងនេះ ។

buy

ទិញ

cost/costs

មាន​តម្លៃ/ថ្លៃ

want

ចង់

How much does this cost?

តើ​នេះ​ថ្លៃ​ប៉ុន្មាន ?

Nouns

coat/coats

អាវធំ/អាវធំ​ច្រើន

dress/dresses

សម្លៀកបំពាក់/សម្លៀកបំពាក់​ច្រើន

pants

ខោ

shirt/shirts

អាវ/អាវ​ច្រើន

shoe/shoes

ស្បែកជើង/ស្បែកជើង​ច្រើន

tie/ties

ក្រវ៉ាត់ក/ក្រវ៉ាត់ក​ច្រើន

car/cars

ឡាន/ឡានច្រើន

phone/phones

ទូរសព្ទ/ទូរសព្ទ​ច្រើន

Price

$50/fifty dollars

៥០ ដុល្លារ/ហាសិបដុល្លារ

សូមមើល​ឧបសម្ព័ន្ធ​ដើម្បី​បាន numbers បន្ថែម ។

សូមមើល​ឧបសម្ព័ន្ធ​ដើម្បី​បាន currency បន្ថែម ។

Adjectives

cheap

ធូរថ្លៃ

expensive

ថ្លៃ

good

ល្អ

bad

អាក្រក់

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How much does this (noun) cost?A: It costs (price).

Questions

លំនាំ​ទី ១ សំណួរ តើ​នេះ នាម ថ្លៃ​ប៉ុន្មាន

Answers

លំនាំ ១ ចម្លើយ វា​មាន​តម្លៃ

Examples

ទូរសព្ទដៃ​ពណ៌​ខ្មៅ

Q: How much does this phone cost?A: It costs five hundred dollars.

Q: How much do these pants cost?A: They cost twenty dollars.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​រៀន​បន្ថែម​ទៀត​អំពី​លំនាំ​ទាំងឡាយ​នៅក្នុង​មេរៀន​នេះ ។ ពិចារណា​អំពី​ការប្រើ​សៀវភៅ ឬ​គេហទំព័រ​វេយ្យករណ៍ ។

Q: Do you want to buy this (noun)?A: Yes, this (noun) is (adjective).

Questions

លំនាំ​ទី ២ សំណួរ តើអ្នក​ចង់​ទិញ នាម នេះ​ទេ

Answers

លំនាំ​ទី ២ ចម្លើយ បាទ/ចាស នាម នេះ​គឺ គុណនាម

Examples

ឡាន​ពណ៌ស

Q: Do you want to buy that car?A: Yes, that car is cheap.

ស្បែកជើង​ពណ៌​ខ្មៅ

Q: Does she want to buy these shoes?A: No, those shoes are expensive.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅ ក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

ព្រះគ្រីស្ទ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ ជ្រើសរើស​តម្លៃ​មួយ​សម្រាប់​វត្ថុ​នីមួយៗ ។ កុំ​ប្រាប់​ដៃគូ​របស់​អ្នក​អំពី​តម្លៃ​ដែល​អ្នក​ជ្រើសរើស​ឡើយ ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​តម្លៃ​វត្ថុ​នោះ​ថ្លៃ​ប៉ុន្មាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

apple/apples

ផ្លែប៉ោម/ផ្លែប៉ោម​ច្រើន

motorcycle/motorcycles

ម៉ូតូ/ម៉ូតូ​ច្រើន

table/tables

តុ/តុ​ច្រើន

Example

ផ្លែប៉ោម​ច្រើន
  • A: How much do your apples cost?

  • B: They cost three dollars. Do you want to buy these apples?

  • A: Yes, those apples are cheap.

  • B: How much do your apples cost?

  • A: My apples cost five dollars. Do you want to buy these apples?

  • B: No, those apples are expensive.

Image 1

តុ

Image 2

ស្បែកជើង​ប៊ូ​ពណ៌បៃតង

Image 3

ម៉ូតូ

Image 4

ទូរសព្ទដៃ​ពណ៌​ខ្មៅ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សម្ដែង​រឿង ។ ដៃគូ-ក កំពុង​ដើរ​ទិញ​សម្លៀកបំពាក់ ហើយ​មាន ៥០ ដុល្លារ​ដើម្បី​ចំណាយ ។ ដៃគូ-ខ ធ្វើការ​នៅក្នុង​ហាង​សម្លៀកបំពាក់ ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​វត្ថុ​នៅក្នុង​រូបភាព​នីមួយៗ ។ ដៃគូ-ក សម្រេចចិត្ត​ថា​ត្រូវ​ទិញ​អ្វី ហើយ​មិន​អាច​ចំណាយ​លុយ​ច្រើន​ជាង ៥០ ដុល្លារ​ទេ ។ ប្ដូរ​តួ ។

New Vocabulary

pretty

ស្អាត

ugly

អាក្រក់

Why not?

ហេតុអ្វី​មិន ?

Yes, I want to buy it.

បាទ/ចាស ខ្ញុំ​ចង់​ទិញ​វា ។

No, I don’t want to buy it.

ទេ ខ្ញុំ​មិន​ចង់​ទិញ​វា​ទេ ។

Example

  • A: How much does this shirt cost?

  • B: It costs 15 dollars. Do you want to buy it?

  • A: No, I don’t want to buy it.

  • B: Why not?

  • A: That shirt is expensive and ugly.

Image 1

40 dollars

សម្លៀក​បំពាក់​ពណ៌​ផ្កាឈូក

Image 2

20 dollars

ស្បែកជើង​កែងខ្ពស់​ពណ៌​លឿង

Image 3

25 dollars

ស្បែកជើង​ប៊ូ​ពណ៌​ត្នោត​របស់​បុរស

Image 4

10 dollars

ក្រវ៉ាត់​ក​ពណ៌​ទឹកក្រូច និង​ពណ៌ប្រផេះ

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask and answer questions about how much something costs.

    សួរ និង​ឆ្លើយ​សំណួរ​អំពី​តម្លៃ​វត្ថុ​អ្វី​មួយ​ថ្លៃ​ប៉ុន្មាន ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say why I want to buy something.

    និយាយ​ថា​ហេតុអ្វី​ខ្ញុំ​ចង់​ទិញ​អ្វីមួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say why I don’t want to buy something.

    និយាយ​ថា​ហេតុអ្វី​ខ្ញុំ​មិន​ចង់​ទិញ​អ្វីមួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ពិតណាស់ សេចក្ដីជំនឿ​គឺជា​អំណាច​ដែល ​ធ្វើ​ឲ្យ រឿង​ដែល​មិន​អាច​ធ្វើ​ទៅរួច ក្លាយ​ទៅ​ជា​រឿង​ដែល​អាច​សម្រេច​បាន ។ សូម​កុំ​កាត់បន្ថយ​សេចក្ដី​ជំនឿ ដែល​បងប្អូន​មាន​រួចទៅហើយនោះ​ឡើយ » ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០៤ ) ។