ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១៨ ៖ អាហារ


« មេរៀន​ទី ១៨ ៖ អាហារ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៨ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ស្ត្រី​កំពុងញញឹម

Lesson 18

Food

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ពិពណ៌នា​អំពី​របៀប​ចម្អិន​អាហារ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: You Are a Child of God

អ្នក​គឺជា​បុត្រ​របស់​ព្រះ

I am a child of God with eternal potential and purpose.

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

អ្នកគឺជា​បុត្រ​ជា​ទីស្រឡាញ់​របស់ ព្រះ ។ អ្នក​មាន​តម្លៃ និង​សក្ដានុពល​ដ៏​អស់កល្បជានិច្ច ។ យើង​រៀន​បន្ថែម​អំពី​រឿង​នេះ​មកពី ព្រះគម្ពីរ​មរមន ។ យើង​អាន​អំពី​គ្រា​មួយ​ដែល ព្រះយេស៊ូវគ្រីស្ទ កំពុង​បង្រៀន និង​ប្រទានពរ​ដល់​ប្រជាជន ។ ទ្រង់​ចំណាយ​ពេល​ប្រទានពរ​ដល់​មនុស្ស​ម្នាក់ៗ ម្តង​ម្នាក់ៗ ។ ទ្រង់​បាន​ចំណាយ​ពេល​ប្រទានពរ និង​បង្រៀន​ដល់​កូនៗ​របស់​ពួកគេ ។

នៅពេល​ទ្រង់​ប្រទានពរ​ដល់​កុមារ​តូចៗ អ្វីមួយ​អស្ចារ្យ​បាន​កើត​ឡើង ៖ « [ ព្រះយេស៊ូវគ្រីស្ទ ] បាន​ស្រាយ​អណ្ដាត​វា ដើម្បី​ឲ្យ​វា​និយាយ​ប្រាប់​ពួក​ឪពុក​វា​នូវ​ការណ៍​ដ៏​ធំ និង​អស្ចារ្យ … ហើយ​ទ្រង់​បាន​ស្រាយ​អណ្ដាត​វា ដើម្បី​ឲ្យ​វា​អាច​និយាយ​បាន » ( នីហ្វៃទី៣ ២៦:១៤ ) ។

កុមារ​តូចៗ​បង្រៀន​ប្រជាជន​នូវ​ការណ៍​ដ៏​ធំ និង​អស្ចារ្យ ។ កុមារ​តូចៗ​ទាំងនោះ​មាន​សក្ដានុពល​ដ៏​អស្ចារ្យ ហើយ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​សក្ដានុពល​របស់​ពួកគេ ។ ព្រះ​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​សក្ដានុពល​របស់​អ្នក ។ អ្នក​មាន​អ្វី​ជាច្រើន​ដើម្បី​ផ្ដល់​ឲ្យ ។ អ្នក​មាន​គោលបំណង ហើយ​ព្រះ​អាច​បង្ហាញ​អ្នក​នូវ​អ្វី​ដែល​អាច​ធ្វើ​ទៅបាន នៅពេល​អ្នក​ស្វែងរក​ជំនួយ​របស់​ទ្រង់ ។ ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​លទ្ធភាព​ដល់​កុមារ​តូចៗ​ឲ្យ​និយាយ នោះ​ព្រះ​ក៏​អាច​ស្រាយ​អណ្ដាត​របស់​អ្នក​ផងដែរ ។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ចេះ​និយាយ ។ ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​ជឿ​ទៅ​លើ​សក្ដានុពល​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ។

ព្រះគ្រីស្ទ​គង់​ជាមួយ​កុមារ

Ponder

  • តើ​មាន​អ្វី​ខ្លះ​ដែល​ជួយ​អ្នក​ឲ្យ​ជឿ​ទៅ​លើ​សក្ដានុពល​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ?

  • តើ​មាន​ភាពភ័យខ្លាច​អ្វីខ្លះ​ដែល​បញ្ឈប់​អ្នក​មិន​ឲ្យ​ជឿ​ថា អ្នក​អាច​និយាយ​ភាសា​អង់គ្លេស​បាន ?

  • តើ​អ្នក​អាច​ស្វែងរក​ជំនួយ​របស់​ព្រះ​ដើម្បី​មាន​ភាពក្លាហាន​យកឈ្នះ​លើ​ភាពភ័យខ្លាច និង​និយាយ​ឲ្យ​កាន់តែ​ច្រើន​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។

first

ទីមួយ

next

បន្ទាប់​ទៀត

then

នោះ

last

ចុងក្រោយ

ingredients

គ្រឿងផ្សំ

How do you make … ?

តើ​អ្នក​ធ្វើ … យ៉ាង​ដូចម្ដេច ?

You need …

អ្នក​ត្រូវការ …

Nouns

bread

នំបុ័ង

butter

ប័រ

cheese sandwich

សាំងវិច​ដាក់​ឈីស

egg/eggs

ស៊ុត/ស៊ុត​ច្រើន

flour

ម្សៅ

oil

ប្រេងឆា

oven

ឡដុត

pan

ខ្ទះ

stove

ចង្ក្រាន

water

ទឹក

សូមមើល​ឧបសម្ព័ន្ធ​ដើម្បី​បាន food nouns បន្ថែម ។

Verbs

add

បន្ថែម

bake

ដុត

boil

ដាំ

cook

ចម្អិន

heat

កម្ដៅ

mix

លាយ

put

ដាក់

Prepositions

in

នៅក្នុង

on

នៅលើ

to

ដល់

with

ជាមួយ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What are the ingredients for (noun)?A: You need (noun), (noun), and (noun).

Questions

លំនាំ​ទី ១ សំណួរ តើ​គ្រឿង​ផ្សំ​សម្រាប់ នាម មាន​អ្វីខ្លះ

Answers

លំនាំ​ទី ១ ចម្លើយ អ្នក​ត្រូវការ នាម នាម និង នាម

Examples

លាយម្សៅ

Q: What are the ingredients for bread?A: You need flour, eggs, and water.

Q: What are the ingredients for a cheese sandwich?A: You need bread, butter, and cheese.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ សាកល្បង​ប្រើ​លំនាំ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​មិត្ត​ម្នាក់ ។ អ្នក​អាច​និយាយ ឬ​ផ្ញើសារ ។

Q: How do you make (noun)?A: First, (verb) the (noun) (preposition) the (noun).Then, (verb) the (noun) (preposition) the (noun).Last, (verb) the (noun) (preposition) the (noun).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក​ធ្វើ នាម យ៉ាង​ដូចម្ដេច ?

Answers

លំនាំ​ទី ២ ចម្លើយ ទីមួយ កិរិយាសព្ទ នាម ធ្នាក់ នាម

Examples

Q: How do you make bread?A: First, put the oil in the flour.Then, mix the water with the flour.Last, bake the bread in the oven.

សាំងវិច​ឈីស​អាំង

Q: How do you make a cheese sandwich?A: First, put the cheese on the bread.Then, add the oil to the pan.Then, heat the pan on the stove.Last, cook the sandwich.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅ ក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: You Are a Child of God

(20–30 minutes)

ព្រះគ្រីស្ទ​គង់​ជាមួយ​កុមារ

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​គ្រឿងផ្សំ​នៅក្នុង​អាហារ​នីមួយៗ ។ បន្ទាប់មក សួរ និង​ឆ្លើយ​សំណួរ​អំពី​របៀប​ដើម្បី​ធ្វើ​អាហារ​នីមួយៗ ។ ប្តូរ​វេន​គ្នា ។

New Vocabulary

cut

កាត់

stir

កូរ

banana/bananas

ចេក/ចេក​ច្រើន

milk

ទឹកដោះគោ

pot

ឆ្នាំង

salt

អំបិល

sugar

ស្ក

Example

គំនរ​នំ​ពុម្ព
  • A: What are the ingredients for banana pancakes?

  • B: You need eggs, milk, bananas, and flour.

  • A: How do you make them?

  • B: First, mix the bananas with the eggs.

  • Next, add the milk.

  • Then, add the flour and stir.

  • Last, cook the pancakes in a pan on the stove.

Image 1

ឆ្នាំង​ដាំទឹក​នៅ​លើ​ចង្ក្រាន

Image 2

នំប៉័ង​ពីរ​ដុំ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​របៀប​ដើម្បី​ធ្វើ​អាហារ​ដែល​អ្នក​ចូលចិត្ត ។ ប្តូរ​វេន​គ្នា ។

New Vocabulary

grill

អាំង

tortillas

នំ​តូសទា

Example

សាច់ជ្រូក និង​នំ​តូសទា​ដែល​ធ្វើ​ពី​ម្សៅ
  • A: What food do you like?

  • B: I like tortillas.

  • A: What are the ingredients?

  • B: You need flour, salt, water, and oil.

  • A: How do you make them?

  • B: First, mix the flour and salt.

  • Next, stir the oil and water with the flour.

  • Last, cook on the grill then, eat it.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Say what ingredients are in foods.

    និយាយ​អំពី​គ្រឿងផ្សំ​អ្វី​ខ្លះ​ដែល​មាន​នៅក្នុង​អាហារ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Describe how to make foods I like.

    ពិពណ៌នា​អំពី​របៀប​ធ្វើ​អាហារ​ដែល​ខ្ញុំ​ចូលចិត្ត ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask others how to make foods they like.

    សួរ​អ្នកដទៃ​អំពី​របៀប​ដើម្បី​ធ្វើ​អាហារ​ដែល​ពួកគេ​ចូលចិត្ត ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការ​សិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ដោយសារ​យើង​គឺជា​កូន​វិញ្ញាណ​របស់​ព្រះ នោះ​មនុស្ស​គ្រប់គ្នា​មាន​ដើមកំណើត និស្ស័យ និង​សក្ដានុពល​ដ៏​ទេវភាព ។ យើង​ម្នាក់ៗ​គឺជា ‹ បុត្រា ឬ​បុត្រី​សំណព្វ​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ › [ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ។ នេះ​គឺជា​អត្តសញ្ញាណ​របស់​យើង ! នេះ​គឺ​ពិតជា​រូបយើង​មែន ! » ( អិម រ័សុល បាឡឺដ « Hope in Christ » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៥៤ ) ។