ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១០ ៖ ទម្លាប់​ប្រចាំថ្ងៃ


« មេរៀន​ទី ១០៖ ទម្លាប់​ប្រចាំថ្ងៃ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១០ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

គូ​ស្វាមីភរិយា​ញញឹម

Lesson 10

Daily Routines

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​នរណា​ម្នាក់ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: You Are a Child of God

អ្នក​គឺជា​បុត្រ​របស់​ព្រះ

I am a child of God with eternal potential and purpose.

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

អ្នក​ជា​បុត្រី ឬ​បុត្រា​របស់​ព្រះ ។ ទ្រង់​មាន​ច្រើន​ណាស់ ដែល​ទ្រង់​ចង់​ជួយ​ឲ្យ​អ្នក​រៀន​ចេះ ។ ទ្រង់​ចង់​ជួយ​អ្នក​សម្រេច​សក្ដានុពល​ដ៏​អស់កល្បជានិច្ច​របស់​អ្នក ។ ពេលខ្លះ​រឿង​នេះ អាច​មើល​ទៅ​មិន​អាច​កើត​ឡើង​បាន ។ នៅក្នុង ព្រះគម្ពីរ​ប៊ីប យើង​អាន​អំពី​យុវនារី​ម្នាក់​ដែល​មាន​ឈ្មោះ ម៉ារា ។ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​កាយ​មក​ជួប​នាង ហើយ​បាន​ប្រាប់​នាង​ថា នាង​នឹង​ធ្វើ​ជា​មាតា​របស់​ព្រះយេស៊ូវគ្រីស្ទ ជា ព្រះអង្គសង្គ្រោះ របស់​មនុស្ស​គ្រប់រូប ។ នាង​បាន​ចិញ្ចឹមបីបាច់​ព្រះរាជបុត្រា​នៃ​ព្រះ​នៅលើ​ផែនដី​ជា​កូន​របស់​នាង​ផ្ទាល់ ។ ប្រហែលជា​ម៉ារា​មាន​អារម្មណ៍​លើសលប់​ជាមួយ​នឹង​អ្វី​ដែល ព្រះវរបិតាសួគ៌ ចង់​ឲ្យ​នាង​ធ្វើ និង​ប្រែក្លាយ ប៉ុន្តែ​ទេវតា​បាន​ប្រាប់​នាង ៖

« ដ្បិត​ការណ៍អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។

ជាមួយ​ព្រះ រឿង​ដែល​ធ្វើ​ពុំ​បាន ក្លាយ​ទៅ​ជា​រឿង​ដែល​អាច​ធ្វើ​ទៅ​បាន ។ ម៉ារា បាន​ក្លាយ​ជា​មាតា​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។ ដូចជា​ម៉ារា ព្រះ​ចង់​ជួយ​អ្នក​ឲ្យ​សម្រេច​នូវ​សក្ដានុពល​របស់​អ្នក ហើយ​បំពេញ​គោលបំណង​របស់​អ្នក​នៅក្នុង​ជីវិត ។ អធិស្ឋាន ទៅ​កាន់​ទ្រង់ ហើយ​ទូល​សូម​ទ្រង់​នូវ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ ។ ធ្វើ​តាម​គំនិត និង​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​មកពី ព្រះវិញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក ។ ប្រហែលជា​អ្នក​ចាំបាច់​ត្រូវ​រៀន​ចេះ​ភាសា​អង់គ្លេស​ដើម្បី​អាច​ទទួល​បាន​ការអប់រំ​មួយ ឬ​ផ្គត់ផ្គង់​ដល់​គ្រួសារ​អ្នក​បាន ។ សូម​ចាំ​ថា « ដ្បិត​ការណ៍​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ។ ជាមួយ​ព្រះ នោះ​អ្នក​អាច​រៀន​ចេះ​ភាសា​អង់គ្លេស​បាន ។ ជាមួយ​ព្រះ អ្នក​អាច​សម្រេច​នូវ​សក្ដានុពល​ដ៏​អស់កល្ប​របស់​អ្នក​បាន ។

ទេវតា​កាព្រីយ៉ែល និង​ម៉ារា

Ponder

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ ?

  • នៅពេល​ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ធ្វើ​ពុំ​បាន តើ​អ្នក​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ដោយ​សេចក្ដីជំនឿ​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ប្រើ​ពាក្យ​មកពី​វគ្គ « Memorize Vocabulary » នៅក្នុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

daily routine

ទម្លាប់​ប្រចាំថ្ងៃ

Nouns

morning

ព្រឹក

afternoon

រសៀល

evening

ល្ងាច

Verbs

brush my teeth/brushes his teeth

ដុស​ធ្មេញ របស់​ខ្ញុំ /ដុស​ធ្មេញ របស់​គាត់

clean the house/cleans the house

សម្អាត ផ្ទះ/សម្អាត ផ្ទះ

do my hair/does her hair

ធ្វើ សក់ /ធ្វើ សក់

exercise/exercises

លំហាត់ប្រាណ/លំហាត់ប្រាណ

get dressed/gets dressed

ស្លៀកពាក់/ស្លៀកពាក់

get ready/gets ready

រៀបខ្លួន/រៀបខ្លួន

go to bed/goes to bed

ទៅ​ដេក/​ទៅ​ដេក

go to school/goes to school

ទៅ​សាលារៀន/ទៅ​សាលារៀន

go to the store/goes to the store

ទៅ ហាង/ទៅ ហាង

go to work/goes to work

ទៅ​ធ្វើការ/ទៅ​ធ្វើការ

make breakfast/makes breakfast

ចម្អិន អាហារ​ពេលព្រឹក/ចម្អិន អាហារ​ពេលព្រឹក

make the bed/makes the bed

រៀបចំ​គ្រែ/​រៀបចំ​គ្រែ

shave/shaves

កោ/កោ

take a shower/takes a shower

ងូតទឹក/ងូតទឹក

wake up/wakes up

ក្រោក​ឡើង/ក្រោក​ឡើង

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Do you (verb) in the (noun)?A: Yes, I (verb) in the (noun).

Questions

លំនាំ​ទី ១ សំណួរ តើ​អ្នក កិរិយាសព្ទ នៅក្នុង នាម​

Answers

លំនាំ​ទី ១ ឆ្លើយ បាទ/ចាស ខ្ញុំ កិរិយាសព្ទ នៅក្នុង នាម

Examples

Q: Do you exercise in the morning?A: Yes, I exercise in the morning.

បុរស​កំពុង​រៀបចំ​គ្រែ

Q: Does he make breakfast in the morning?A: No, he makes the bed in the morning.

ស្ត្រី​កំពុង​ដុស​ធ្មេញ

Q: Does she brush her teeth in the evening?A: Yes, she brushes her teeth in the evening.

Q: Do you go to the store in the morning?A: No, I go to the store in the afternoon.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: What do you do before you (verb)?A: Before I (verb), I (verb).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក​ធ្វើ​អ្វីខ្លះ​ពីមុន​អ្នក កិរិយាសព្ទ

Answers

លំនាំ​ទី ២ ចម្លើយ ពី​មុន​ខ្ញុំ កិរិយាសព្ទ ខ្ញុំ កិរិយាសព្ទ

Examples

ស្ត្រី​កំពុង​ធ្វើ​លំហាត់​ប្រាណ

Q: What do you do before you make breakfast?A: Before I make breakfast, I exercise.

បុរស​ពីរ​នាក់​កំពុង​ដើរ​ទិញ​ឥវ៉ាន់

Q: What does he do after he gets ready?A: After he gets ready, he goes to the store.

Q: What does she do after she makes breakfast?A: She goes to work.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: You Are a Child of God

(20–30 minutes)

ទេវតា​កាព្រីយ៉ែល និង​ម៉ារា

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​សកម្មភាព​នៅក្នុង​រូបភាព​នីមួយៗ ។ ប្តូរ​វេន​គ្នា ។

Example

បុរស​កំពុង​ដុស​ធ្មេញ
  • A: Do you brush your teeth in the morning?

  • B: Yes, I brush my teeth in the morning.

  • A: What do you do after you brush your teeth?

  • B: After I brush my teeth, I get dressed.

Image 1

ស្ត្រី និង​កូនៗ​កំពុង​ទទួលទាន​អាហារ​ពេលល្ងាច

Image 2

ក្បាល​ទឹក​ផ្កាឈូក

Image 3

ស្ត្រី​កំពុង​បិទ​នាឡិកា​រោទិ៍

Image 4

បុរស​កំពុង​ពាក់​អាវ​ធំ

Image 5

ស្ត្រី​កំពុង​ធ្វើការ​នៅ​កន្លែង​ទទួល​ទូរសព្ទ

Image 6

បុរស​កំពុង​កោ​ពុកមាត់

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

Part 1

ដៃគូ-ក គឺជា​មនុស្ស​ល្បី​ឈ្មោះ​ម្នាក់ ។ ដៃគូ-ខ កំពុង​សម្ភាស​មនុស្ស​ល្បី​ឈ្មោះ​រូប​នោះ​អំពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​គាត់ ឬ​នាង ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្ដូរ​តួ ។

Example
  • A: Do you make your bed in the morning?

  • B: No, I don’t make my bed in the morning.

Part 2

ជ្រើសរើស​សមាជិក​គ្រួសារ​បី​នាក់ សួរ និង​ឆ្លើយ​សំណួរ​អំពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​បុគ្គល​ម្នាក់ៗ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example
  • A: What does your sister do before she goes to work?

  • B: Before she goes to work, she does her hair.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Say what I do in my daily routine.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​នៅក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​ខ្ញុំ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say what someone does in their routine.

    និយាយ​អំពី​អ្វី​ដែល​នរណា​ម្នាក់​ធ្វើ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask what someone does in their routine.

    សួរ​អំពី​អ្វី​ដែល​នរណា​ម្នាក់​ធ្វើ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« រៀន​ដោយ​ខ្លួន​អ្នក ថា​តើ​អ្នក​ជា​នរណា​ពិត​ប្រាកដ ។ ចូរ​ទូល​សួរ​ព្រះវរបិតាសួគ៌​របស់​អ្នក នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថា តើ​ទ្រង់​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក និង​បេសកកម្ម​របស់​អ្នក​លើ​ផែនដី​នេះ ។ ប្រសិនបើ​អ្នក​ទូលសួរ​ដោយ​ស្មោះ​អស់ពី​ចិត្ត ឲ្យ​បាន​ច្រើន​ដង នោះ​ព្រះវិញ្ញាណ​នឹង​ខ្សឹប​ប្រាប់​សេចក្ដីពិត​ដែល​ផ្លាស់ប្ដូរ​ជីវិតដល់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍​ទាំងនោះ ហើយ​មើល​វា​ជា​ញឹកញាប់ រួច​ធ្វើតាម​ដោយ​ប្រាកដ​ប្រជា ។

ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា បើ​អ្នក​ចាប់ផ្ដើម​មើល​ឃើញ​តែ​បន្តិច​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​ក្នុង​អ្នក និង​អ្វី​ដែល​ទ្រង់​រំពឹង​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ទ្រង់ នោះ​ជីវិត​អ្នក​នឹង​មានការផ្លាស់ប្ដូរ​ ! » ( រ័សុល អិម ណិលសុន Facebook ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៩ facebook.com/russell.m.nelson ) ។