ការរៀន​ភាសា​អង់គ្លេស
ជំពូក​ទី ៣ ៖ សេចក្ដីបញ្ចប់—និយាយ​អំពី​ថ្ងៃ​របស់​ខ្ញុំ


« ជំពូក​ទី ៣ ៖ សេចក្ដីបញ្ចប់—និយាយ​អំពី​ថ្ងៃ​របស់​ខ្ញុំ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« ជំពូក​ទី ៣ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នក​រៀន

ក្មេងស្រី​កំពុង​ញញឹម

Unit 3: Conclusion

Talking about My Day

ឥឡូវនេះ អ្នក​រៀន​កម្មវិធី EnglishConnect ១ បាន​ពាក់កណ្ដាល​ហើយ ! ចូរ​គិត​ថា​តើ​អ្នក​រៀន​បាន​ច្រើន​ប៉ុណ្ណា​ហើយ ។ អ្នក​អាច​និយាយ​អំពី​ខ្លួនឯង សួរ​អ្នកដទៃ​អំពី​ខ្លួន​ពួកគេ ហើយ​ពិពណ៌នា​អំពី​អ្វីៗ​នៅក្នុង​ជីវិត​រៀងរាល់​ថ្ងៃ​របស់​អ្នក ។ បន្ដ​ខិតខំ​ដោយ​អស់ពីសមត្ថភាព ហើយ​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​អ្នក​បញ្ចប់​កម្មវិធី​EnglishConnect ១ ។

Evaluate

Evaluate Your Progress

សូម​ចំណាយ​ពេល​មួយ​សន្ទុះ​ដើម្បី​គិតពិចារណា និង​អបអរសាទរ​អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​សម្រេច ។

I can:

  • Describe my daily routine.

    ពិពណ៌នា​អំពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​ខ្ញុំ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Describe what I am doing.

    ពិពណ៌នា​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Use days and times to talk about my day.

    ប្រើ​ថ្ងៃ និង​ពេលវេលា​ដើម្បី និយាយ​អំពី​ថ្ងៃ​របស់​ខ្ញុំ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Describe the weather.

    ពិពណ៌នា​អំពី​អាកាសធាតុ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

ដើម្បី​តាមដាន​ការរីកចម្រើន​របស់​អ្នក​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ englishconnect.org/assessments ហើយ​បំពេញ​ការវាយតម្លៃ​តាម​ជម្រើស​សម្រាប់​ជំពូក​នេះ ។

Evaluate Your Efforts

រំឭក​កិច្ចខិតខំ​របស់​អ្នក​សម្រាប់​ជំពូក​នេះ​នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ តើ​អ្នក​កំពុង​រីកចម្រើន​ឆ្ពោះ​ទៅកាន់​គោលបំណង​របស់​អ្នក​ឬទេ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ផ្សេង​ទៀត ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក ?

បន្ដ​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ នៅពេល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​កម្មវិធី EnglishConnect ២ ។

ដើម្បី​រៀន​បន្ថែម​អំពី​របៀប​ដែល​កម្មវិធី EnglishConnect អាច​ពង្រីក​ឱកាស​របស់​អ្នក សូម​ចូល​ទៅកាន់ englishconnect.org ។