ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១២ ៖ ពេលវេលា និង​ប្រតិទិន


« មេរៀន​ទី ១២ ៖ ពេលវេលា និង​ប្រតិទិន » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១២ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

យុវនារី​ជជែក​គ្នា

Lesson 12

Time and Calendar

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​ពេលវេលា និង​កាលបរិច្ឆេទ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Take Responsibility

ត្រូវ​មាន​ការទទួលខុសត្រូវ

I have the power to choose, and I am responsible for my own learning.

ខ្ញុំ​មាន​អំណាច​ក្នុង​ការជ្រើសរើស ហើយ​ខ្ញុំ​ទទួល​ខុសត្រូវ​លើ​ការរៀន​សូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

អ្នក​គឺ​ជា ភ្នាក់ងារ មួយ អ្នក​មាន​អំណាច​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង ។ ជាញឹកញាប់ ទំនោរ​របស់​យើង​គឺ​រង់ចាំ​ឲ្យ​អ្នកដឹកនាំ គ្រូបង្រៀន ឬ​អ្នកដទៃ​ប្រាប់​យើង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។ យើង​ចង់​ឲ្យ​ពួកគេ​ផ្ដល់​ការណែនាំ​ដល់​យើង​មួយ​ជំហាន​ម្ដងៗ ។ ព្រះ ចង់​ឲ្យ​យើង​យល់ដឹង​ថា ក្នុងនាម​បុត្រ​របស់​ទ្រង់ យើង​មាន​អំណាច​នៅក្នុង​ខ្លួន​យើង​ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ល្អ ហើយ​ឈាន​ឆ្ពោះ​ទៅ​មុខ ។

ទ្រង់​ពន្យល់​ថា បុត្រ​របស់​ទ្រង់ « ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន ដ្បិត​អំណាច​គឺ​នៅ​ក្នុង​ខ្លួន​គេ ម៉្លោះហើយ ពួក​គេ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ។ ហើយ​ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើល្អ នោះ​ពួកគេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៧–២៨ ) ។

អំណាច​គឺ​នៅក្នុង​ខ្លួនអ្នក ។ អ្នក​អាច​ទទួល​ខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ខ្លួនឯង ។ ប្រសិនបើ​គ្រូបង្រៀន​ឈឺ ហើយ​មិន​អាច​មក​បង្រៀន នោះ​អ្នក​អាច​ជ្រើសរើស​ដើម្បី​ហាត់​រៀន​ជាមួយ​អ្នករៀន​ដទៃទៀត ។ ប្រសិនបើ​អ្នក​មិន​យល់​អំពី​អ្វីមួយ អ្នក​អាច​សុំ​ជំនួយ​បាន ។ ប្រសិនបើ​អ្នក​ត្រូវការ​យោបល់​អំពី​របៀប​សិក្សា​ឲ្យ​បាន​ល្អ​ប្រសើរ នោះ​អ្នក​អាច​សួរ​អ្នក​រៀន​ដទៃទៀត​នៅក្នុង​ក្រុម​អំពី​អ្វី​ដែល​ដំណើរការ​ល្អ​សម្រាប់​ពួកគេ ។ អ្នក​មាន​អំណាច​ដើម្បី​ជ្រើសរើស និង​ធ្វើ​សកម្មភាព ។ ជាមួយនឹង​ព្រះ អ្នក​សម្រេចចិត្ត​អំពី​អ្វី​ដែល​អ្នក​នឹង​រៀន ហើយ​ប្រែក្លាយ ។

បុរស​សិក្សា​នៅ​តុ​របស់​គាត់

Ponder

  • តើ​អ្នក​ជឿ​ថា​អ្វី​ជា​ទំនួលខុសត្រូវ​របស់​អ្នក​ក្នុងនាម​ជា​អ្នក​រៀន ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ផ្ទាល់ខ្លួន​របស់​អ្នក ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​រៀន​ពាក្យ​ឲ្យ​បាន​ច្រើន ដើម្បី​អ្នក​អាច​ប្រើ​វា​នៅក្នុង​លំនាំ​ទាំងឡាយ ។ ចូរ​ពិចារណា​ប្រើប្រាស់​វចនានុក្រម ឬ​អ្នកបកប្រែ ឬ​សួរ​មិត្ត​ម្នាក់ ។

date

កាលបរិច្ឆេទ

day

ថ្ងៃ

time

ពេលវេលា

at

នៅ

on

លើ

Time

noon

ថ្ងៃត្រង់

midnight

កណ្ដាល​អធ្រាត

five o’clock/5:00 a.m.

ម៉ោង ប្រាំ /៥:០០ ព្រឹក

five thirty/5:30 p.m.

ម៉ោង ប្រាំកន្លះ/៥:៣០ ល្ងាច

Days

Sunday

អាទិត្យ

Monday

ចន្ទ

Tuesday

អង្គារ

Wednesday

ពុធ

Thursday

ព្រហស្បតិ៍

Friday

សុក្រ

Saturday

សៅរ៍

Saturday, January 1st

ថ្ងៃសៅរ៍ ថ្ងៃទី ១ ខែ​មករា

សូមមើល​ឧបសម្ព័ន្ធ​ដើម្បី​បាន months បន្ថែម ។

សូមមើល​ឧបសម្ព័ន្ធ​ដើម្បី​បាន numbers បន្ថែម ។

Verbs

clean the house

សម្អាត ផ្ទះ

get the mail

ទទួល​សំបុត្រ

wash the dishes

លាង ចាន

សូមមើល មេរៀន​ទី ១១ សម្រាប់ verbs បន្ថែម ។

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What time is it?A: It’s (time).

Questions

លំនាំទី ១ សំណួរ តើ​ម៉ោង​ប៉ុន្មាន

Answers

លំនាំទី ១ ចម្លើយ វា​ម៉ោង

Examples

នាឡិកា​ចង្អុល​ម៉ោង ៥:០០

Q: What time is it?A: It’s five o’clock.

Q: What day is it?A: It is Sunday.

ប្រតិទិន​ដែល​មាន​គូសរង្វង់​ថ្ងៃ​អាទិត្យ ទី៥ ខែ​កុម្ភៈ

Q: What day is it?A: It’s February 5th.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ សាកល្បង​ប្រើ​លំនាំ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​មិត្ត​ម្នាក់ ។ អ្នក​អាច​និយាយ ឬ​ផ្ញើសារ ។

Q: When do you (verb)?A: I (verb) on (day).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក កិរិយាសព្ទ ពេលណា

Answers

លំនាំ​ទី ២ ឆ្លើយ ខ្ញុំ កិរិយាសព្ទ នៅ​ថ្ងៃ

Examples

មនុស្ស​ពីរនាក់​កំពុង​សម្អាត​ផ្ទះ

Q: When do they clean the house?A: They clean the house on Monday.

Q: When do you get the mail?A: I get the mail at noon.

មនុស្ស​ពីរនាក់​កំពុង​លាង​ចាន

Q: When does he wash the dishes?A: He washes the dishes at 5:30 p.m.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Take Responsibility

(20–30 minutes)

បុរស​សិក្សា​នៅ​តុ​របស់​គាត់

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

New Vocabulary

Is it Friday, June 9th?

តើ​វា​ត្រូវ​ជា ថ្ងៃ​សុក្រទី៩ ខែ​មិថុនា ឬ ?

ប្រតិទិន​ខែ​មិថុនា

មើល​ទៅ​ប្រតិទិន ។ ជ្រើសរើស​ថ្ងៃ​មួយ ។ កុំ​ប្រាប់​ដៃគូ​របស់​អ្នក​ថា​អ្នក​ជ្រើសរើស​ថ្ងៃ​មួយណា។ សួរ និង​ឆ្លើយ​សំណួរ​ដោយ​ស្មាន​អំពី​ថ្ងៃ​នោះ ។ ប្តូរ​វេន​គ្នា ។

Example

ប្រតិទិន​ដែល​មាន​គូសរង្វង់​ថ្ងៃ​ពុធ ទី១៤ ខែ​មិថុនា
  • A: What day is it?

  • B: It’s Wednesday.

  • A: Is it Wednesday, June 7th?

  • B: No.

  • A: Is it Wednesday, June 14th?

  • B: Yes, it’s Wednesday, June 14th.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

Part 1

សួរ និង​ឆ្លើយ​សំណួរ​អំពី​ពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ ។ ប្រើ​វាក្យសព្ទ​មកពី​មេរៀន​នេះ និង​មេរៀន​ទី ១១ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example
ស្ត្រី​កំពុង​បិទ​នាឡិកា​រោទិ៍
  • A: When do you wake up?

  • B: I wake up at 7:00 a.m.

  • A: When do you visit your friends?

  • B: I visit my friends on Saturday at 5:30 p.m.

Part 2

សួរ និង​ឆ្លើយ​សំណួរ​អំពី​ពេល​ដែល​អ្នក​ប្រារព្ធ​ព្រឹត្តការណ៍​សំខាន់ៗ ។ និយាយ​អំពី​ព្រឹត្តការ​សំខាន់ៗ​នៅលើ​បញ្ជី ឬ​គិត​អំពី​ព្រឹត្តការណ៍​សំខាន់ៗ​ផ្សេងទៀត ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

anniversary

ខួប

celebrate

ប្រារព្ធ

holiday

ថ្ងៃ​ឈប់សម្រាក

ព្រឹត្តិការណ៍​សំខាន់ៗ
  • ថ្ងៃខួបកំណើត​របស់​អ្នក

  • ថ្ងៃខួបកំណើត​សមាជិក​គ្រួសារ

  • ខួប

  • ថ្ងៃ​ឈប់សម្រាក​ជាទី​ពេញ​ចិត្ត​របស់​អ្នក ( បុណ្យគ្រីស្ទម៉ាស់ បុណ្យឯករាជ្យ បុណ្យចូលឆ្នាំថ្មី )

Example
មនុស្ស​កំពុង​ប្រារព្ធ​ពិធី​ខួប​កំណើត
  • A: When do you celebrate your sister’s birthday?

  • B: I celebrate my sister’s birthday on December 10th.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Say the time and date.

    និយាយ​អំពី​ពេលវេលា និង​កាលបរិច្ឆេទ

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask for the time and date.

    សួរ​អំពី​ពេលវេលា និង​កាលបរិច្ឆេទ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« អំណាច​ដើម្បី​ជ្រើសរើស​គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​យើង ហើយ​គ្មាន​អ្វី​អាច​ដកយក​វា​ចេញ​ពី​យើង​បាន​ឡើយ ។ យើង​មាន​អំណាច​ដើម្បី​ជ្រើសរើស​ផ្លូវ​ជីវិត​របស់​យើង » ( Harold C. Brown « The Marvelous Gift of Choice» Ensign ខែធ្នូ ឆ្នាំ២០០១ ទំព័រ ៤៩ ) ។