ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១១ ៖ សកម្មភាព​របស់​ខ្ញុំ


« មេរៀន​ទី ១១ ៖ សកម្មភាព​របស់​ខ្ញុំ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១១ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ក្រុម​ក្មេងប្រុស​ញញឹម

Lesson 11

My Activities

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​និយាយ​អំពី​អ្វី​ដែល​មនុស្ស​ម្នាក់​កំពុង​ធ្វើ​ឥឡូវ​នេះ និង​ទម្លាប់​របស់​ពួកគេ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

នីហ្វៃ​គឺជា ព្យាការី នៅក្នុង ព្រះគម្ពីរ​មរមន ។ នៅពេល​លោក​នៅ​ក្មេង នីហ្វៃ និង​បងប្រុស​របស់​លោក ត្រូវបាន​បង្គាប់​ឲ្យ​ទៅ​យក​គម្ពីរ​ពិសិដ្ឋ​មួយ ។ គម្ពីរ​នេះ​គឺ​សំខាន់ ពីព្រោះ​វា​បង្រៀន​អំពី​ផែនការ​របស់​ព្រះ និង​តួនាទី​របស់ ព្រះយេស៊ូវគ្រីស្ទ ។ គម្ពីរ​ត្រូវ​បុរស​ទុច្ចរិត ឈ្មោះ ឡាបាន់​កាន់កាប់ ។ នីហ្វៃ និង​បងប្រុស​លោក​បាន​ព្យាយាម​សុំ​គម្ពីរ​នោះ ។ ឡាបាន់​បាន​និយាយ​ថា ទេ ។ នីហ្វៃ និង​បងប្រុស​លោក​បាន​ព្យាយាម​ទិញ​គម្ពីរ​នោះ។ ឡាបាន់​បាន​និយាយ​ថា ទេ ហើយ​បាន​លួច​ប្រាក់​របស់ពួកគេ​ទាំងអស់ ។ បន្ទាប់​ពី​បរាជ័យ​ពីរ​ដង បងប្រុស​របស់​នីហ្វៃ​បាន​ខឹង ហើយ​ចង់​ឈប់ ។

នីហ្វៃ​បាន​លើកទឹកចិត្ត​បងប្រុស​របស់​លោក​ដោយ​និយាយ​ថា « ចូរ​យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ជា​ថ្មី​ម្ដង​ទៀត ហើយ​ចូរ​យើង មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដ្បិត​មើល​ចុះ ទ្រង់​មាន​អំណាច​ជាង​អ្វីៗ​នៅ​លើ​ផែនដី​នេះ​ទាំង​អស់ » ( នីហ្វៃទី១ ៤:១ ) ។

ការទុកចិត្ត​របស់​នីហ្វៃ​ទៅលើ ព្រះ បាន​ជួយ​លោក​ឲ្យ​ព្យាយាម​ជា​លើក​ទី​បី ។ គ្រានេះ ដោយ​មាន​ជំនួយ​របស់​ព្រះ នោះ​លោក​បាន​ទទួល​ជោគជ័យ​នៅក្នុង​ការទទួល​បាន​គម្ពីរ​ពិសិដ្ឋ​នោះ ។ បទពិសោធន៍​របស់​នីហ្វៃ បង្រៀន​យើង​ថា ការព្យាយាម ហើយ​ពេលខ្លះ​ការបរាជ័យ គឺជា​ចំណែក​នៃ​ការ​ធ្វើ​កិច្ចការ​ដែល​លំបាកៗ ។ ការរៀន​ភាសា​ថ្មី គឺ​ពិបាក ហើយ​ត្រូវ​ចំណាយ​ពេល​រាប់រយ​ម៉ោង ។ ប្រហែលជា​អ្នក​បាន​ព្យាយាម​ដើម្បី​រៀន​ភាសា​អង់គ្លេស​ពី​មុន​មក តែ​វា​មិន​បាន​ល្អ ។ ប្រហែលជា​អ្នក​បាន​ខកខាន​ការជួបជុំ​ប្រចាំសប្ដាហ៍​របស់​អ្នក ឬ​ភ្លេច​សិក្សា ។ ចូរ​ព្យាយាម​ម្ដងទៀត​នៅពេល​អ្នក​បរាជ័យ ។ នៅពេល​អ្នក​អនុវត្ត សេចក្ដី​ជំនឿ ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​បង្វែរ​ភាពបរាជ័យ​ឲ្យ​ទៅ​ជា​ជោគជ័យ​វិញ ។

យុវនារី​កំពុង​ញញឹម

Ponder

  • តើ​យើង​អាច​ដូចជា​នីហ្វៃ ហើយ​បន្ដ​ព្យាយាម​នៅពេល​យើង​បរាជ័យ​យ៉ាងដូចម្ដេច ?

  • តើ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​រៀន​មកពី​ភាពបរាជ័យ​របស់​យើង​ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ប្រើ​ពាក្យ​ថ្មី​នៅក្នុង​ការសន្ទនា ឬ​នៅ​ក្នុង​សារ​មួយ​ផ្ញើ​ទៅកាន់​នរណា​ម្នាក់​ដែល​ចេះ​ភាសា​អង់គ្លេស ។

now

បច្ចុប្បន្ន

Verbs/Verbs + ing

come home/coming home

មក​ផ្ទះ/កំពុង​មក​ផ្ទះ

do homework/doing homework

ធ្វើ​កិច្ចការ​ផ្ទះ/​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ

eat dinner/eating dinner

ញ៉ាំ អាហារ​ពេលល្ងាច/ កំពុង​ញ៉ាំ អាហារ​ពេលល្ងាច

exercise/exercising

ហាត់ប្រាណ/កំពុង​ហាត់ប្រាណ

get ready for bed/getting ready for bed

រៀបចំ​ចូល​ដេក/កំពុង​រៀបចំ​ចូល​ដេក

go to bed/going to bed

ទៅ​ដេក/កំពុង​ទៅ​ដេក

make lunch/making lunch

ធ្វើ អាហារ​ថ្ងៃត្រង់/​កំពុង​ធ្វើ អាហារ​ថ្ងៃត្រង់

pray/praying

លេង/កំពុង​លេង

relax/relaxing

សម្រាក/កំពុង​សម្រាក

take a nap/taking a nap

ដេក​ថ្ងៃ/កំពុង​ដេក​ថ្ងៃ

take a walk/taking a walk

ដើរ/កំពុង​ដើរ

visit my friends/visiting my friends

ទៅលេង​មិត្ត របស់​ខ្ញុំ /កំពុង​លេង​ជាមួយ​មិត្ត របស់​ខ្ញុំ

watch movies/watching movies

មើល​ខ្សែភាពយន្ដ/​កំពុង​មើល​ខ្សែភាពយន្ដ

work/working

ធ្វើការ/កំពុង​ធ្វើការ

សូមមើល មេរៀន​ទី ១០ សម្រាប់ verbs បន្ថែម ។

Time

morning

ព្រឹក

afternoon

រសៀល

evening

ល្ងាច

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។

Q: What are you doing now?A: I am (verb + ing).

Questions

លំនាំ​ទី ១ សំណួរ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ឥឡូវ​នេះ

Answers

លំនាំ​ទី ១ ចម្លើយ ខ្ញុំ កិរិយាសព្ទ​កំពុង​បន្ដ

Examples

ឪពុក និងកូន​ប្រុស​កំពុង​ដេក​ថ្ងៃ​នៅ​ខាង​ក្រៅ

Q: What are you doing now?A: I am relaxing.

ម្ដាយ និង​កូនប្រុស​កំពុង​ចម្អិន​អាហារ​ពេលល្ងាច

Q: What are they doing now?A: They are making dinner.

Q: What is he doing now?A: He is visiting his friends.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​ធ្វើ​សកម្មភាព​ក្រុម​សន្ទនា ១ និង ២ ពី​មុន​ជួប​ក្រុម​របស់​អ្នក ។

Q: When do you (verb)?A: I (verb) in the (time).

Questions

លំនាំ​ទី ២ សំណួរ តើ​អ្នក កិរិយាសព្ទ ពេលណា

Answers

លំនាំ​ទី ២ ឆ្លើយ ខ្ញុំ កិរិយាសព្ទ នៅ​ពេល

Examples

Q: When do you work?A: I work in the morning.

គ្រួសារ​ទទួល​ទាន​អាហារ​ពេលល្ងាច

Q: When do they eat dinner?A: They eat dinner in the evening.

ស្ដ្រី​កំពុង​សិក្សា​សៀវភៅ​មេរៀន

Q: When does she do homework?A: She does homework in the afternoon.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

យុវនារី​កំពុង​ញញឹម

រូបតំណាង ១
Activity 1: Practice the Pattern

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​អ្វី​ដែល​មនុស្ស​នៅក្នុង​រូបភាព​នីមួយៗ​កំពុង​ធ្វើ​ឥឡូវ​នេះ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example 1: Igor

បុរស​កំពុង​ទទួល​ទាន​អាហារ​ពេលល្ងាច
  • A: What is Igor doing now?

  • B: He is eating lunch.

Example 2: Hua and Bao

បុរស និង​ស្ត្រី​កំពុង​ចម្អិនអាហារ
  • A: What are Hua and Bao doing now?

  • B: They are cooking dinner.

Image 1: Imani

កូន​ក្មេង​កំពុង​ដេក

Image 2: Sophie

កូន​ក្មេង​កំពុង​អធិស្ឋាន

Image 3: Raquel and Vinny

បុរស និង​ស្ត្រី​កំពុង​មាន​ការ​ប្រជុំ

Image 4: Lily and Suri

សិស្ស​ស្រី​ពីរនាក់​ស្ពាយ​កាបូប

Image 5: Luis’s Family

គ្រួសារ​ទទួល​ទាន​អាហារ​ពេលល្ងាច

Image 6: Maria’s Family

ម្ដាយ​ពីរ​រូប និង​កូនស្រី​របស់​ពួកគាត់​កំពុង​សួរសុខទុក្ខ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

មើល​ទៅ​រូបភាព ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​ពេល​ដែល​អ្នក​ធ្វើ​សកម្មភាព​នៅក្នុង​រូបភាព​នីមួយៗ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example

ស្ដ្រី​កំពុង​សិក្សា​សៀវភៅ​មេរៀន
  • A: When do you do homework?

  • B: I do homework in the evening.

Image 1

ស្រ្តី​ម្នាក់​កំពុង​ធ្វើ​លំហាត់​ប្រាណ​នៅ​ខាងក្រៅ

Image 2

ក្មេងស្រី​កំពុង​រៀបចំ​ខ្លួន​សម្រាប់​មួយ​ថ្ងៃ

Image 3

ប្រើ​ប្រដាប់​បញ្ជា​បើក​ទូរទស្សន៍

Image 4

កូនស្រី​រត់​ឱប​ឪពុក​ត្រឡប់​មក​ពី​ធ្វើការ​វិញ

Image 5

បុរស​កំពុង​ដេក

Image 6

ស្ត្រី​ញញឹម ហើយ​អង្គុយ​នៅ​តុ

Image 7

បាញ់​ថ្នាំ​សម្អាត

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Say what I am doing now.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ឥឡូវ​នេះ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what others are doing now.

    និយាយ​អំពី​អ្វី​ដែល​អ្នកដទៃ​កំពុង​ធ្វើ​ឥឡូវនេះ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Describe daily routines.

    ពិពណ៌នា​អំពី​ទម្លាប់​ប្រចាំថ្ងៃ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​កំហុស​របស់​យើង​មិន​កំណត់​ពី​យើង​ឡើយ ។ កំហុស​នោះ​អាច​បន្សុទ្ធ​យើង​វិញ » ( ឌៀថើរ អែហ្វ អុជដូហ្វ « God among Us» Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ៩ ) ។