ការរៀន​ភាសា​អង់គ្លេស
មេរៀន​ទី ១៣ ៖ អាកាសធាតុ


« មេរៀន​ទី ១៣ ៖ អាកាសធាតុ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៣ » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន

ក្រុមគ្រួសារ​កំពុង​ញញឹម​នៅ​ខាងក្រៅ

Lesson 13

Weather

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​សួរ និង​ឆ្លើយ​សំណួរ​អំពី​អាកាសធាតុ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Love and Teach One Another

ស្រឡាញ់ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក

I can learn from the Spirit as I love, teach, and learn with others.

ខ្ញុំ​អាច​រៀន​ពី​ព្រះវិញ្ញាណ នៅពេល​ខ្ញុំ​ស្រឡាញ់ បង្រៀន និង​រៀន​ជាមួយ​អ្នក​ដទៃ ។

ព្រះ មាន​រឿង​អស្ចារ្យ​ជាច្រើន ដែល​ទ្រង់​ចង់​បង្រៀន​ដល់​យើង ។ ទ្រង់​អាច​ចម្រើន​សមត្ថភាព​របស់​យើង​ដើម្បី​រៀន​អំពី​សេចក្ដីពិត​តាមរយៈ ព្រះវិញ្ញាណ របស់​ទ្រង់ ។ យើង​យាង​អញ្ជើញ​ព្រះវិញ្ញាណ នៅពេល​យើង​ស្រឡាញ់ និង​ស្ដាប់​គ្នា​ទៅវិញ​ទៅមក ។ ព្រះ​បង្រៀន​យើង​ថា​មាន​អារម្មណ៍​យ៉ាងណា ពេល​យើង​កំពុង​រៀន​ដោយសារ​ព្រះវិញ្ញាណ ។

« អ្នកណា​ដែល​ទទួល​ព្រះបន្ទូល ដោយសារ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត នោះ​បាន​ទទួល​ព្រះបន្ទូល ដូចជា​បាន​ផ្សាយ​ព្រះបន្ទូល​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត [។] « ហេតុដូច្នោះហើយ អ្នក​ដែល​ផ្សាយ ហើយ​អ្នក​ដែល​ទទួល យល់​គ្នា​ទៅវិញ​ទៅមក ហើយ​ទាំង​ពីរ​នាក់​ត្រូវបាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយគ្នា » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:២១–២២ ) ។

យើង​អាច​ដឹង​ថា​ព្រះ​កំពុង​បង្រៀន​យើង នៅពេល​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​មាន​អារម្មណ៍​ស្អាងឡើង ។ ព្រះវិញ្ញាណ​នាំ​មក​នូវ​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​អំណរ និង​ភាពសុខសាន្ដ ។ យើង​ម្នាក់ៗ​អាច​ជួយ​បង្កើត​បរិយាកាស​ដែល​ព្រះវិញ្ញាណ​អាច​បង្រៀន ។ នៅពេល​យើង​ព្យាយាម​រៀន​ដោយ​ព្រះវិញ្ញាណ នោះ​ព្រះ​អាច​បង្រៀន​យើង​ឲ្យ​យល់​គ្នា​ទៅវិញ​ទៅមក ហើយ​មាន​អារម្មណ៍​អំណរ​ជាមួយ​គ្នា ។ នៅពេល​អ្នក​រៀន​ជាមួយ​ក្រុម EnglishConnect របស់​អ្នក សូម​កត់សម្គាល់​ថា​ពេលណា​អ្នក​កំពុង​រៀន​ដោយ​ព្រះវិញ្ញាណ ។ ព្យាយាម​មាន​ព្រះវិញ្ញាណ​ឲ្យ​កាន់តែ​ញឹកញាប់ ។

ក្រុម​មនុស្ស​កំពុង​ញញឹម និង​សរសេរ​

Ponder

  • តើ​អ្នក​មាន​អារម្មណ៍​ស្អាង​ដោយ​បទពិសោធន៍​របស់​អ្នក​នៅក្នុង​កម្មវិធី EnglishConnect នៅពេលណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើត​បរិយាកាស​នៃ​ការរៀន​ដោយសារ​ព្រះវិញ្ញាណ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ប្រើ​ពាក្យ​មកពី​វគ្គ « Memorize Vocabulary » នៅក្នុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Will it … ?

តើ​វា​នឹង … ?

Will it be … ?

តើ​វា​នឹង … ?

in Mexico

នៅ មិចស៊ីកូ

Days

today

ថ្ងៃ​នេះ

tomorrow

ថ្ងៃស្អែក

on Monday*

នៅ ថ្ងៃចន្ទ*

*សូមមើល​ឧបសម្ព័ន្ធ​ដើម្បី​បាន days បន្ថែម ។

Verbs/Verbs + ing

hail/hailing

ធ្លាក់ព្រិល/កំពុង​ធ្លាក់ព្រិល

rain/raining

ភ្លៀង/កំពុង​ភ្លៀង

snow/snowing

ធ្លាក់​ទឹកកក/កំពុង​ធ្លាក់​ទឹកកក

Adjectives

nice

ល្អ

cold

ត្រជាក់

hot

ក្ដៅ

cloudy

មេឃ​ស្រទុំ

foggy

អ័ព្ទ

rainy

ភ្លៀង

snowy

មាន​ទឹកកក​ធ្លាក់

stormy

មាន​ព្យុះ

sunny

បើក​ថ្ងៃ

windy

ខ្យល់

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What’s the weather in London?A: It’s (adjective) in London.

Questions

លំនាំទី ១ សំណួរ តើ​អាកាសធាតុ​នៅក្នុង​ទីក្រុង​ឡុង យ៉ាងណា​ដែរ

Answers

លំនាំទី ១ ចម្លើយ វា គុណនាម នៅក្នុង​ទីក្រុង​ឡុង ។

Examples

ផ្ទៃ​ខាង​ក្រោយ​មាន​ភ្លៀង

Q: What’s the weather in London?A: It’s rainy in London.

Q: What’s the weather in Toronto?A: It’s snowing in Toronto.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​ធ្វើ​សកម្មភាព​ក្រុម​សន្ទនា ១ និង ២ ពី​មុន​ជួប​ក្រុម​របស់​អ្នក ។

Q: Will it (verb) (day)?A: No, it won’t (verb) (day).

Questions

លំនាំទី ២ សំណួរ តើ​វា​នឹង ករិយាសព្ទ ថ្ងៃ

Answers

លំនាំ​ទី ២ ចម្លើយ ទេ វា​នឹង​មិន កិរិយាសព្ទ ថ្ងៃ

Examples

ផ្ទៃ​ខាង​ក្រោយ​មាន​ធ្លាក់​ទឹកកក

Q: Will it snow tomorrow?A: No, it won’t snow tomorrow.

Q: Will it be sunny tomorrow?A: No, it won’t. It will snow tomorrow.

Q: Will it be nice on Friday?A: Yes, it will.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយ​តម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ១ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។ សូម​រំឭក​គោលដៅ​ភាសា​របស់​អ្នក​ឡើង​វិញ ហើយ​វាយ​តម្លៃ​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Love and Teach One Another

(20–30 minutes)

ក្រុម​មនុស្ស​កំពុង​ញញឹម និង​សរសេរ​

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​រៀន​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​ឈែត ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​អាកាសធាតុ​ក្នុង​ថ្ងៃ​នីមួយៗ ។ ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example

  • A: Will it be sunny on Monday?

  • B: No, it won’t be sunny on Monday.

  • A: What’s the weather on Monday?

  • B: It will be cloudy on Monday.

Monday

55°F/13°C

ក្រាហ្វិក​មេឃ​ស្រទុំ

Tuesday

30°F/-1°C

ក្រាហ្វិក​ធ្លាក់​ទឹកកក

Wednesday

67°F/19°C

ក្រាហ្វិក​ធ្លាក់​ភ្លៀង

Thursday

59°F/15°C

ក្រាហ្វិក​ខ្យល់​បក់

Friday

75°F/24°C

ក្រាហ្វិក​បើក​ថ្ងៃ

Saturday

85°F/29°C

ក្រាហ្វិក​បើក​ថ្ងៃ​ដោយ​មាន​សីតុណ្ហភាព​ខ្ពស់

Sunday

50°F/10°C

ក្រាហ្វិក​សីតុណ្ហភាព​ទាប

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​អាកាសធាតុ​នៅក្នុង​ទីតាំង​របស់​អ្នក ។ និយាយ​អំពី​អាកាសធាតុ​សម្រាប់​ថ្ងៃ​នីមួយៗ​នៅក្នុង​សប្ដាហ៍​មួយ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example

យុវជន​នៅក្នុង​ទីក្រុង​មួយ​ដែល​មាន​មេឃ​ស្រទុំ
  • A: What’s the weather in Bogotá?

  • B: It’s cloudy in Bogotá.

  • A: Will it be cloudy tomorrow?

  • B: Yes, it will.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Describe the weather.

    ពិពណ៌នា​អំពី​អាកាសធាតុ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Make predictions about the weather.

    ធ្វើការ​ព្យាករ​អំពី​អាកាសធាតុ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់រៀន​ប្រចាំថ្ងៃ ។

សូម​ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« បទពិសោធន៍​ដែល​ខ្ញុំ​មាន​គឺ​ថា ជា​ញឹកញាប់​បំផុត​ព្រះវិញ្ញាណ​ទាក់ទង​យើង​តាម​អារម្មណ៍ ។ បងប្អូន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​តាម​ពាក្យ​ដែល​បងប្អូន​ស្គាល់ ដែល​ធ្វើ​ឲ្យ​បងប្អូន​យល់​ដែល​បំផុស​គំនិត​បងប្អូន » ( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » Liahona ខែ​ឧសភា ឆ្នាំ២០១៧ ទំព័រ ៩៤ ។