គណៈ​ប៊ីស្សព
ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេៗទៀត


« ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេៗទៀត » ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេៗទៀត ( ឆ្នាំ ២០២១ )

« ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេៗទៀត » ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេៗទៀត

ការផ្តល់​សាលាប្រជុំ និង​កន្លែង​ថ្វាយបង្គំ​ផ្សេៗទៀត

គោលការណ៍​ណែនាំ

កាលដែល​ទីកន្លែង​សាលាប្រជុំ​ថ្មី​កំពុង​ធ្វើ​ការ​ពិចារណា នោះ​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​និយោជិត​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ទាំងនេះ ៖

  1. ខ្លួន​ទីពឹង​ខ្លួន—យើង​ខិតខំ​គាំទ្រ​ដល់​ការរីកចម្រើន​រយៈពេល​វែង​ប្រកប​ដោយ​និរន្តភាព​របស់​សាសនាចក្រ ។ តាម​តំបន់​សាសនាចក្រ​នីមួយៗ​គួរតែ​មាន​គោលដៅ​នៃ​ខ្លួន​ទីពឹងខ្លួន​ខាង​សាច់ឈាម ។

  2. ភាពងាយស្រួល—យើង​ធានា​ឲ្យ​បាន​ថា​ការបង្រៀន​ដំណឹងល្អ​សំខាន់ៗ ធនធាន និង​ការបម្រើ​នានា មនុស្ស​គ្រប់គ្នា​អាច​ចូលប្រើប្រាស់​បាន ។ តំបន់​ដែល​រឹងមាំ​ហើយ​គួរតែ​ជួយ​ដល់​តំបន់​ដែល​មិនសូវ​អាច​ជួយ​ខ្លួនឯង​បាន ។

  3. អ្នក​កាន់កាប់ត្រួតត្រា​ដ៏​ឈ្លាសវៃ—យើង​គឺជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏ឈ្លាសវៃ​នៃ​ធនធាន​ដ៏​ពិសិដ្ឋ ។ យើង​ពិចារណា​ពី​របៀប​ដែល​ការសម្រេចចិត្ត​នឹង​ជះឥទ្ធិពល​លើ​ជីវិត​ប្រចាំថ្ងៃ​របស់​សមាជិក និង​លទ្ធភាព​នៃ​ការចូលរួម​របស់​សាសនាចក្រ ។

ថ្នាក់ដឹកនាំ​តំបន់ និង​បព្វជិតភាព​ខិតខំ​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពន្យល់​នៅក្នុង​ឯកសារ គោលការណ៍ និង​សេចក្ដីណែនាំ​ទាំងឡាយ​សម្រាប់​ការ​ដាក់ផែនការ​ប្រើប្រាស់​សាលាប្រជុំ ពីមុន​ចេញ​អនុសាសន៍​ទីកន្លែង​បន្ថែម​ទៀត ។

ភាព​ដូច​គ្នា និង​ការកែ​សម្រួល

សាលប្រជុំ​ទាំងអស់​គួរតែ​មាន​លក្ខណៈពិសេស​ដែល​គាំទ្រ​ដល់​បទពិសោធន៍​នៃ​ការថ្វាយបង្គំ និង​កម្មវិធី​ទាំងឡាយ​របស់​សាសនាចក្រ ។ ទាំងនេះ​រួមមាន​ទាំង​ទីកន្លែង​សម្រាប់​ជួបជុំ​ទូទៅ ការបង្រៀន និង​សកម្មភាព​ទាំងឡាយ ។ ស្ថានភាព​ក្នុង​មូលដ្ឋាន—រួមទាំង​ទំហំ​អង្គភាព និង​ថ្នាក់ដឹកនាំ—អាច​តម្រូវ​ឲ្យ​មាន​ការបត់បែន​នៅពេល​ផ្តល់​ជូន​សាលាប្រជុំ ។

កន្លែង​ប្រជុំ​អាច​ជា​ផ្ទះ​របស់​សមាជិក សាលា​រៀន​ក្នុង​មូលដ្ឋាន ឬ​មជ្ឈ​មណ្ឌល​ក្នុង​សហគមន៍ កន្លែង​ជួល កន្លែង​ដែល​សាសនាចក្រ​សាងសង់ ឬ​ទិញ ឬ​ជម្រើស​ផ្សេងៗទៀត ។ អ្វីៗ​ទាំងអស់​នេះ​អាច​ជា​ដំណោះស្រាយ​រយៈពេល​វែង​សម្រាប់​អង្គភាព​គ្រប់ទំហំ​ទាំងអស់​ដូចដែល​បាន​អនុម័ត​ដោយ​គណៈប្រធាន​តំបន់ ។ ការប្រើ​បច្ចេកវិទ្យា ដូចជា​បរិក្ខារ​សោតទស្សន៍ អាច​ចាត់ចែង​នូវ​ការសម្របសម្រួល​បែបនោះ​បាន ។

ការផ្តល់​អគារ​ឲ្យ​ស្របតាម​តម្រូវការ

ថ្នាក់​ដឹកនាំ​តំបន់ និង​មូលដ្ឋាន​ព្យាយាម​ពង្រីក​ការ​ប្រើប្រាស់​អគារ​ប្រជុំ​ដោយ​ឈ្លាសវៃ មុន​នឹង​ស្នើសុំ​កន្លែង​បន្ថែម​ទៀត ។ កន្លែង​ទំនេរ​គួរតែ​ត្រូវ​បាន​ផ្តល់​ជូន​បន្ទាប់ពី​ការគិត​ដល់​ចំនួន​វត្តមាន​ជា​អតិបរមា ឬ​ចំនួន​បន្ទប់​នៅក្នុង​អគារ ក៏​ដូចជា​ធនធាន​នៅខាង​ក្រៅ​វួដ ឬ​ព្រំដែន​ស្តេក​ក្នុង​រយៈពេល​ធ្វើ​ដំណើរ​ដែល​កំណត់​ដោយ​គណៈ​ប្រធាន​តំបន់​ផងដែរ ។ និយោជិត​របស់​សាសនាចក្រ​នៅ​ក្នុង​តំបន់​ដែល​ធ្វើ​ការ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​នឹង​ចេញ​អនុសាសន៍​ដើម្បី​បង្កើន​ការប្រើ​ប្រាស់​ធនធាន​សាសនាចក្រ​ដោយ​ឯករាជ្យ​ពី​ព្រំដែន​ស្តេក ។

ដែល​អាច​មាន​លទ្ធភាព

ថ្នាក់ដឹកនាំ​តំបន់ និង​មូលដ្ឋាន​ស្វែងរក​ដំណោះ​ស្រាយ​សមស្រប​ផ្នែក​សេដ្ឋកិច្ច និង​លទ្ធភាព​ដោះស្រាយ​តម្រូវការ​សាលាប្រជុំ​ដែល​មាន​រយៈពេល​យូរ ។ អគារ​ថ្មី គួរ​តែ​បង្ហាញ​នូវ​រូបភាព​នៃ​គារវភាព និង​សេចក្តីថ្លៃថ្នូរ រម្យទម ហើយ​អាច​ប្រៀបផ្ទឹម​បាន​ជាមួយ​ការរចនា និង​រូបរាង​នៃ​អគារ​ដែល​នៅជុំវិញ​នោះ ។ វា​ក៏គួរ​ប្រើប្រាស់​បរិក្ខារ និង​ឧបករណ៍​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន ហើយ​ដំឡើង​គ្រឿង​សង្ហារិម​តាម​ដែល​សមរម្យ ។ ដំណើរការ​នៃ​ការ​ផ្តល់ និង​ការប្រើប្រាស់​ទីកន្លែង​នៃសាលា​ប្រជុំ គួរ​តែ​ជួយ​ពង្រឹង​ដល់​ភាព​ខ្លួនទីពឹងខ្លួន​របស់​សាសនាចក្រ​នៅក្នុង​តំបន់ ។

ការជៀសវាង​ជម្លោះ​ផលប្រយោជន៍

ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន និង​សមាជិក​ទាំងឡាយ​មិនគួរ​មាន​ឥទ្ធិពល​លើ​កិច្ចការ​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​ឡើយ ។ ឧទាហរណ៍ ពួកគាត់​ពុំ​អនុញ្ញាត​ឲ្យ​ចរចា ឬ​ជួល​អចលនទ្រព្យ ឬ​ធ្វើការ​សន្យា​ណា​មួយ​ដែល​មាន​កាតព្វកិច្ច​លើ​ការ​ចំណាយ​ទូទៅ​នៃ​មូលនិធិ​សាសនាចក្រ​ឡើយ ។ ករណី​លើកលែង​ត្រូវតែ​ទទួល​បាន​ការអនុម័ត​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ការិយាល័យ​តំបន់ ឬ​នាយកដ្ឋាន​អគារ​សាលាប្រជុំ ។

ផែនការ​មេ​សម្រាប់​សាលា​ប្រជុំ

ដើម្បី​ពង្រឹង​សមាជិក​នៃ​សាសនាចក្រ តំបន់​បាន​រៀបចំ​ផែនការ​មេ​រយៈពេល​វែង​សម្រាប់​សាលា​ប្រជុំ ។ ផែនការ​នេះ​រួមទាំង​ការ​សម្រេចចិត្ត​ដើម្បី​បន្ថែម ឬ​ប្រើឡើងវិញ ( ឧ. ដក ) កន្លែង​ទំនេរ​នៅក្នុង​សាលា​ប្រជុំ ។ ផែនការ​មេ​សម្រាប់​សាលា​ប្រជុំ​គាំទ្រ​ផែនការ​តំបន់​ដើម្បី​ពង្រឹង​គ្រួសារ សមាជិក និង​អង្គភាព​ដោយ​ផ្តល់​សាលា​ប្រជុំ​តាមរបៀប​មួយ​ដែល​សាមញ្ញ និង​តម្លៃ​សមរម្យ ។ ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការប្រើ​ធនធាន​យ៉ាង​ឈ្លាសវៃ ដោយ​គិត​ដល់​ផលប៉ះពាល់​នៃ​ការសម្រេច​ចិត្ត​អំពី​សាលាប្រជុំ​លើ​ការពង្រឹង​សមាជិក​សាសនាចក្រ និង​ការផ្តល់​កន្លែង​ដែល​ត្រូវ​នឹង​ស្ថានភាព​ក្នុង​មូលដ្ឋាន ។

ក្រោម​ការដឹកនាំ​របស់​គណៈ​ប្រធានតំបន់ នោះ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ នាយក​សម្រាប់​កិច្ចការ​នៃអាណាចក្រ និង​បុគ្គលិក​ក្នុងតំបន់​បង្ហាញ​អនុសាសន៍​អំពី​សាលប្រជុំ​ទៅកាន់​ថ្នាក់​ដឹកនាំ​បព្វជិតភាព ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ពួកគាត់ ដើម្បី​ដោះស្រាយ​កង្វល់​នានា និង​បង្កើត​សំណើ​សម្រេច​ចុងក្រោយ​ដើម្បី​ដាក់បញ្ចូល​ក្នុងផែន​ការមេ​នេះ ។ អ្វីៗ​ទាំង​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​ជាមួយ​ប្រធាន​ស្តេក​ដែល​បាន​ចាត់តាំង ។ គណៈប្រធាន​ស្តេក​អាច​ត្រូវ​ផ្តល់​ព័ត៌មាន​ទៅកាន់​គណៈប្រធាន​តំបន់ ដែល​នឹង​ជួយ​ដល់​នាយក​ផ្នែក​កិច្ចការ​អាណាចក្រ​ដើម្បី​រៀបចំ និង​ការធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​មេ ។

សម្រាប់​ព័ត៌មាន​បន្ថែម ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​ពិនិត្យមើល​កូនសៀវភៅ គោលការណ៍ណែនាំ​ស្តីពី​ផែនការ​មេ​សម្រាប់​សាលាប្រជុំ ។

មូលនិធិ​សម្រាប់​បរិក្ខា​សាលាប្រជុំ

កន្លែង​ទំនេរ​នៅក្នុង​សាលាប្រជុំ​ត្រូវបាន​ផ្តល់​មូលនិធិ​តាមរយៈ​ផែនការ​អគារ​សាលាប្រជុំ​ប្រចាំឆ្នាំ ។ គណៈប្រធាន​តំបន់​ដាក់បញ្ជូន​សំណើ​របស់​ពួកលោក​ទៅកាន់​គណៈកម្មាធិការ​ចាត់ចែង​ថវិកា​តាមរយៈ​គណៈប៊ីស្សព​ជា​អធិបតី ។

ការវាយ​តម្លៃ​ពី​តម្រូវការ​កន្លែង​ថ្វាយបង្គំ​ថ្មី

កត្តា​មួយ​ចំនួន​ដែល​ជះឥទ្ធិពល​ដល់​ការរៀបចំ​ផែនការ​សាលាប្រជុំ​នា​ពេលអនាគត និង​កន្លែង​ផ្សេងទៀត​សម្រាប់​ការថ្វាយបង្គំ រួមទាំង​លក្ខណៈ​នៃ​អង្គភាព​សាសនាចក្រ​ធម្មតា​នៅក្នុង​តំបន់ និង​អត្រា​កំណើន​កន្លងមក និង​លំនាំ ការព្យាករណ៍​ពី​កំណើន ការបែងចែក​អង្គភាព​ដែលបាន​គ្រោងទុក និងទំហំ ទីតាំង និង​វិសាលភាព​នៃ​ការប្រើប្រាស់​អគារ​ដែល​មានស្រាប់ ។

ជម្រើស​ដើម្បី​ទទួល​បាន​កន្លែង​បន្ថែមទៀត

ការិយាល័យ​តំបន់​ពិចារណា​លើ​ជម្រើស​ជាច្រើន​ដើម្បី​កំណត់​ពី​វិធី​ដែល​ត្រឹមត្រូវ​បំផុត​ដើម្បី​បំពេញ​តម្រូវការ​កន្លែង​ថ្វាយ​បង្គំ ។ ជម្រើស​ទាំងនោះ​រួមមាន​ការកែប្រែ​កម្មវិធី​អង្គភាព​ក្នុង​មូលដ្ឋាន ដោយ​ការចែកចាយ​កន្លែង​ជាមួយ​អង្គភាព​សាសនាចក្រ​ផ្សេងទៀត ការកំណត់​រចនា​សម្ព័ន្ធ​កន្លែង​ដែល​មាន​ស្រាប់​ឡើងវិញ ការសាងសង់​បន្ថែម​លើក​ន្លែង​ដែល​មាន​ស្រាប់ ជួល​កន្លែង ការទិញ​អគារ​ដែល​មាន​ស្រាប់ ឬ​សាងសង់​សាលាប្រជុំ​ថ្មី ។

ការបរិច្ចាគ​អចលនទ្រព្យ

សាសនាចក្រធ្វើការសម្រិត​សម្រាំងក្នុងការទទួលយកការ បរិច្ចាគអចលនទ្រព្យ ។ ប្រសិនបើ​នរណា​ម្នាក់​ចង់​បរិច្ចាគ​អចលនទ្រព្យ​ឲ្យ​សាសនាចក្រ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ក្នុង​មូលដ្ឋាន​ទាក់ទង​ទៅកាន់​ការិយាល័យ​តំបន់ ។ សម្រាប់​អ្នក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​កាណាដា សូម​ទូរសព្ទទៅ​ផ្នែក​សេវាកម្ម​អចលនទ្រព្យ​ក្នុង​នាយកដ្ឋាន​បរិក្ខា​សាលាប្រជុំ​តាម​លេខ​១-៨០១-២៤០-៥៦៨៥ ឬ ១-៨០០-៤៥៣-៣៨៦០ ។

ថ្នាក់ដឹកនាំ​ក្នុងមូលដ្ឋាន​មិន​ទទួល​យក ឬ​មិន​ចេញ​វិក្ក័យប័ត្រ​សម្រាប់​អចល​ទ្រព្យ​ដែល​បាន​បរិច្ចាគទេ ។ ការ​បរិច្ចាគ​អចលទ្រព្យ​ ឬ​អំណោយ​គួរ​តែ​ត្រូវបាន​ផ្តល់ជូន​ដោយគ្មាន​លក្ខខណ្ឌ​កំណត់​ទាក់ទង​នឹង​ការប្រើប្រាស់ ឬការរៀបចំរបស់វា ។

ផែនការ​ស្ថាបត្យកម្ម​សម្រាប់​បទដ្ឋាន​សាលា​ប្រជុំ

និយោជិត​ប្រចាំ​តំបន់​របស់​សាសនាចក្រ​បាន​រៀបចំ​ផែនការ​ស្ថាបត្យកម្ម​សម្រាប់​បទដ្ឋាន​សាលា​ប្រជុំ​ដើម្បី​បំពេញ​តាម​កាលៈទេសៈ និង​សេចក្ដីត្រូវការ​ក្នុង​មូលដ្ឋាន ។ នៅពេល​សាលាប្រជុំ​ថ្មី​ត្រូវបាន​សាងសង់ នោះប្លង់​បទដ្ឋាន​សមរម្យ​មួយ​ត្រូវបាន​ជ្រើសរើស ។ ផែនការ​នោះ​មាន​ចែង​គោលនយោបាយ​សម្រាប់​បន្ទប់ ទ្រង់ទ្រាយ ឧបករណ៍​ដែល​ត្រូវ​ដាក់​បញ្ចូល​នៅក្នុង​កន្លែង​ថ្វាយបង្គំ​ទាំងនេះ ។

ការអភិវឌ្ឍន៍​គម្រោង​ក្នុង​ការសាងសង់​សាលាប្រជុំ

នៅពេល​លក្ខណៈ​វិនិច្ឆ័យ​ទាំងអស់​សម្រាប់​សាលាប្រជុំ​ថ្មី​ត្រូវបាន​បំពេញ ហើយ​គម្រោង​សាងសង់​ដែលបាន​ស្នើឡើង​មាន​សុពលភាព បានដាក់​នៅលើ​ផែនការ​ប្រចាំឆ្នាំ ផ្តល់​មូលនិធិ និង​ដាក់កាលវិភាគ គម្រោង​សាលាប្រជុំ​នោះនឹង​ឈានទៅ​ដល់​ដំណាក់កាល​អភិវឌ្ឍន៍​គម្រោង ។

នៅ​ពេល​សមស្រប​ក្នុង​អំឡុង​ពេល​ការ​អភិវឌ្ឍ​គម្រោង អ្នក​គ្រប់​គ្រង​គម្រោង​ដោយ​ពិគ្រោះ​ជាមួយ​នឹង​អ្នក​គ្រប់​គ្រង​គ្រឿង​អគារ​ជួប​ជាមួយ​ប្រធាន​ស្តេក​ដើម្បី​ពិនិត្យ​មើល និង​ជ្រើសរើស​ពី​ជម្រើស​រចនាប័ទ្ម​ដែល​មាន​ក្នុងបទដ្ឋាន​ផែនការ ។ ជម្រើសដើម្បីធ្វើការបញ្ចុះធម្មសីលាអាចត្រូវបាន ពិភាក្សា​ផង​ដែរ ។ អ្នកគ្រប់គ្រង​អគារ​ផ្តល់​ដល់​គណៈប្រធានស្តេក​នូវ បច្ចុប្បន្នភាព​តាមកាល​កំណត់អំឡុង​ពេលដំណើរកា ការអភិវឌ្ឍន៍​ទាំងមូល ។

ការសាងសង់​គម្រោង

នៅពេល​ដំណាក់កាល​អភិវឌ្ឍន៍​គម្រោង​បាន​បញ្ចប់ ការិយាល័យ​តំបន់​ធ្វើ​កិច្ចសន្យា​សាងសង់ ។ ដោយ​មាន​ជំនួយ​ពី​អ្នក​គ្រប់គ្រង​អគារ អ្នក​គ្រប់​គ្រង​គម្រោង​ដឹកនាំ​ការ​ប្រជុំ​មុន​ការ​សាងសង់​ជាមួយ​ថ្នាក់​ដឹកនាំ​ស្តេក និង​អ្នក​ម៉ៅការ ។ អ្នក​ដែល​ចូល​រួម​ការ​ប្រជុំ​នោះ​ពិនិត្យ​មើល​តួនាទី​របស់​ពួកគេ បញ្ចប់​ជម្រើស​រចនាប័ទ្ម និង​គ្រឿងសង្ហារិម​ដោយយោងតាម​ផែនការ​បទដ្ឋាន​ក្នុងតំបន់ ហើយ​ពិនិត្យមើល​កាលវិភាគ​គម្រោង ។

ការ​ប្រគល់​សាលា​ប្រជុំ

នៅពេល​គម្រោង​សាងសង់​បាន​បញ្ចប់ អ្នក​គ្រប់គ្រង​គម្រោង​« ប្រគល់ »​អគារ​នោះ​ជា​ផ្លូវការ ឬ​ផ្នែក​បន្ថែម​ទៅ​ដល់​អ្នកគ្រប់គ្រង់​អគារ ។ អ្នកគ្រប់គ្រង​អគារ​ដាក់​ផែនការ និង​គ្រប់គ្រង់​នីតិវិធី​បោស​សម្អាត​អគារ​ទាំង​មូល និង​ថែទាំ ហើយ​ធ្វើ​កិច្ចការ​ផ្សេងៗទៀត​ដែលចាំបាច់​ដើម្បី​រៀបចំ​អគារ​នោះ​សម្រាប់​ការ​ប្រើ​ប្រាស់ ។

អ្នកគ្រប់គ្រង​អគារដឹកនាំ​ការប្រជុំ​ណែនាំនិង ធ្វើការ ប្រជុំ​បង្ហាញ​ដល់ពួក​អ្នកដឹកនាំ​ប្រចាំមូលដ្ឋាន ។ គាត់​ផ្ដល់​ការណែនាំ​ដំបូង​អំពី​ប្រព័ន្ធ​ផ្សេងៗ​នៅ​ក្នុង​អគារ​ទៅ​កាន់​អ្នក​តំណាង​អគារ​ប្រចាំ​ស្តេក និង​វួដ ។ គាត់​ផ្ដល់​កូនសោ​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន ហើយ​ពិនិត្យ​មើល​កាលវិភាគ​សម្អាត និង​ការ​ចូលរួម​របស់​សមាជិក ។

ការ​ជួល​កន្លែង​ធ្វើ​សាលាប្រជុំ

សម្រាប់​កន្លែង​ជួល​ថ្មីៗ​ធ្វើ​ជា​សាលា​ប្រជុំ ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ប្រឹក្សា​ជាមួយ​នឹង​អ្នក​គ្រប់គ្រង់​ផ្នែក​រៀបចំ​អគារ​សាលាប្រជុំ​ប្រចាំ​តំបន់​ដើម្បី​កំណត់ពី​លក្ខណៈសម្បត្តិ ។ ថ្លៃ​ជួល​ទាំងឡាយ​ត្រូវ​បាន​បង់​ចេញ​ពី​ថវិកា​ប្រតិបត្តិការ​របស់​ក្រុម​គ្រប់គ្រង​អគារ ។

ចំពោះ​ការបន្ត​កិច្ចសន្យា​សាលាប្រជុំ ថ្នាក់ដឹកនាំ ប្រចាំ​មូលដ្ឋាន​ពិភាក្សាជាមួយ នឹងអ្នកគ្រប់​គ្រងអគារ ដែលនឹង​ធ្វើការ​សម្របសម្រួល​លើសំណើ​នេះ ។ អគារ​បណ្ដោះអាសន្ន​មួយ​អាច​ត្រូវបាន​ជួល​ក្នុង​ករណី​ដែល​សាលាប្រជុំ​បច្ចុប្បន្ន​មិន​អាច​ផ្ដល់​កន្លែង​ដល់​វួដ​អំឡុង​ពេល​ជួស​ជុល​សាលា​ប្រជុំ​មួយ ។

ការិយាល័យ​តំបន់​ចរចារ​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​ជួល​ទាំងអស់ ។

ការ​ជួល​កន្លែង​បណ្ដោះ​អាសន្ន

អគារ​បណ្ដោះ​អាសន្ន​អាច​ត្រូវ​បាន​ជួល​ដោយ​ការ​ចំណាយ​របស់​សាសនាចក្រ នៅពេល​កន្លែង​បច្ចុប្បន្ន​មិន​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​ស្តេក ដូចជាសន្និសីទ​ស្តេក និង​ភូមិភាគ ការ​ប្រជុំ​ពិសេសសកម្មភាព​កីឡា​នៅ​ខាង​ក្នុង ឬ​ពហុវប្បធម៌ ។ ដំណោះស្រាយ​ជំនួស រួមមានទាំង​ការ​ធ្វើ​ការ​ប្រជុំ​ច្រើន​វគ្គ ឬ​ការ​ប្រើ​បច្ចេកវិទ្យា ( ដូចជា​ការចាក់ផ្សាយ ) គួរតែ​ត្រូវបាន​ពិចារណា​មុនពេល​ជួល​អគារ​បណ្តោះអាសន្ន ។

ប្រសិន​បើ​អគារ​បណ្ដោះ​អាសន្ន​មួយ​ត្រូវការ​ចាំបាច់ ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ប្រឹក្សា​ជាមួយ​អ្នកគ្រប់គ្រង​អគារ​ដើម្បី​រៀបចំ​កិច្ចសន្យា ឬ​កិច្ចព្រមព្រៀង​ដែល​ចាំបាច់ ។ បន្ទាប់មក អ្នកគ្រប់គ្រង​អគារ​ដាក់ស្នើ​កិច្ច​ព្រមព្រៀង​នោះ និង​ទម្រង់​បែបទ​« សំណើ​សម្រាប់​ការ​ជួល​អគារ​បណ្ដោះអាសន្ន »​ទៅ​កាន់​ការិយាល័យ​តំបន់ ។ សំណើ​ទាំងឡាយ​គួរ​ត្រូវ​បាន​ដាក់ស្នើ​ពីមុន​សេចក្ដីត្រូវការ​នោះ ។ នៅពេល​នីតិវិធីទាំងនេះ​ត្រូវ​បាន​ធ្វើ​តាម ថ្លៃ​ជួល​ត្រូវ​បង់​ចេញ​ពី​មូលនិធិ​សាសនាចក្រទូទៅ ។

កន្លែង​សម្រាប់​សកម្មភាព​កីឡា​នៅ​ខាងក្រៅ​ត្រូវ​បាន​ជួល​ដោយ​ប្រើ​ការ​ចំណាយ​របស់អង្គភាព​ក្នុង​មូលដ្ឋាន ។

ពិធីបើក​ការដ្ឋាន​សាងសង់

បន្ទាប់ពី​គម្រោង​អគារ​ថ្មី​ត្រូវ​បាន​អនុម័ត នោះ​គណៈប្រធាន​តំបន់​អាច​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​បើក​សម្ពោធ​ការសាងសង់ ។ កម្មវិធី​នេះ​មិន​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ទេ ។ ប្រធាន​ស្តេក​ត្រូវប្រឹក្សា​ជាមួយ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​សម្រាប់​ការណែនាំ ។

ពិធី​ឧទ្ទិស​ឆ្លង​អគារ

ការអនុម័ត​ចុងក្រោយ​សម្រាប់​ការឧទ្ទិសឆ្លង​ត្រូវបាន​ផ្តល់ឲ្យ​ដោយ​សមាជិក​មួយ​រូប​ក្នុង​គណៈប្រធាន​តំបន់ ដោយ​មាន​ការសម្រប​សម្រួល​ជាមួយ​នឹង​នាយក​ផ្នែក​កិច្ចការ​អាណាចក្រ ។ គណៈប្រធាន​តំបន់​ធ្វើការ​ជាមួយ​នឹង​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ហើយ​ចង្អុល​បង្ហាញ​ថា នរណា​មាន​ការទទួល​ខុសត្រូវ​សម្រាប់​ការឧទ្ទិស​ឆ្លង​អគារ​នោះ ។

កម្មវិធី​សម្រាប់​ការឧទ្ទិស​ឆ្លង​គួរតែ​ត្រូវបាន​រក្សាឲ្យ​សមស្រប​ទៅតាម​គោលបំណង​នៃ​ព្រឹត្តិការណ៍​នោះ ។ វា​មិន​គួរ​មាន​រយៈពេល​យូរ​ពេក ឬ​រួមមាន​នូវ​ការសម្តែង​ខាង​តន្រ្តី​ច្រើន​ពេក​នោះ​ទេ ។ គួរតែ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​ថ្នាក់ដឹកនាំ​ដែល​បាន​ចាត់តាំង​រូបនេះ​ឡើង​និយាយ និង​ឧទ្ទិសឆ្លង​អគារ ។

បន្ទាប់ពី​ការអធិស្ឋាន​ឧទ្ទិសឆ្លង គួរតែ​មាន​ទំនុក​តម្កើង ឬ​ចម្រៀង​ពិសេស​ដ៏​សមរម្យ​មួយ និង​ការអធិស្ឋាន​ខ្លី​មួយ​ដើម្បី​បិទ​កម្មវិធី​នោះ ។

ការអធិស្ឋាន​ឧទ្ទិសឆ្លង​អគារប្រជុំ​អាច​ត្រូវបាន​កត់ត្រា​ដោយ​មាន​ការអនុញ្ញាត​មក​ពី​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី ។

សាលាប្រជុំ​ដែល​ជួល​គេ​អាច​ត្រូវបាន​ឧទ្ទិស​ឆ្លង ប្រសិនបើ​លក្ខខណ្ឌ​ខាងក្រោម​នេះ​ទាំងអស់​ត្រូវបាន​បំពេញ ៖

  1. ទីធ្លា​ជួល​ទាំងអស់​មិន​រួម​បញ្ចូល​កន្លែង​ទូទៅ​ចាំបាច់ ( ដូចជា ច្រកចូល ច្រក​សាល និង​បន្ទប់ទឹក ) ត្រូវបាន​ប្រើប្រាស់​ទាំងស្រុង​ដោយ​សាសនាចក្រ ។

  2. ការជួល​គឺ​សម្រាប់​រយៈពេល​លើសពី​មួយ​ឆ្នាំ ។

  3. គណៈប្រធាន​តំបន់​អនុម័ត​ឲ្យ​ធ្វើការ​ឧទ្ទិស​ឆ្លង​សាលាប្រជុំ​ដែល​ជួល​នោះ ។

ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​ត្រូវបាន​បំពេញ ហើយ​សាលាប្រជុំ​ត្រូវបាន​ឧទ្ទិស​ឆ្លង នោះ​ការអធិស្ឋាន​ឧទ្ទិសឆ្លង​ត្រូវតែ​រួមបញ្ចូល​ភាសា​ដែល​បង្ហាញ​ថា សាលាប្រជុំ​នេះ​ត្រូវបាន​ឧទ្ទិស « សម្រាប់​រយៈពេល​ជួល​នេះ » ។