គណៈ​ប៊ីស្សព
ជំរំ​កម្សាន្ត


ជំរំ​កម្សាន្ត

ការគ្រប់គ្រង​អចលនទ្រព្យ​សម្រាប់​ការកម្សាន្ដ

បរិវេណ​ផ្នែក​សកម្មភាព​កម្សាន្ត​របស់​សាសនាចក្រ ផ្តល់​នូវ​ទីវាល​ខាងក្រៅ​ដែល​បានឧទ្ទិសឆ្លង​សម្រាប់ សកម្មភាព សាសនាចក្រ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​លក្ខណៈ និង​ផែនការ​មាត្រដ្ឋាន​ដែល​សាសនាចក្រ​បាន​បង្កើត​ឡើង ។ មាន​កន្លែង​ពី​ប្រភេទ​សម្រាប់​កម្សាន្ត ៖

  1. ជំរំ​កម្សាន្ត

  2. កន្លែង​លេង​កម្សាន្ត​របស់​អង្គភាព​ក្នុង​មូលដ្ឋាន ( ក.ល.អ.ម )

គោលបំណង​ចម្បង​នៃ​ជំរំ​កម្សាន្ត​គឺ​ដើម្បី​ជួយ​យុវនារី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ខណៈ​ដែល​រីករាយ​នឹង​ការលេង​កម្សាន្ត​ល្អៗ​ដែល​មាន​សុវត្ថិភាព ។ ក្រុម​គ្រួសារ​សមាជិក​សាសនាចក្រ​ក្នុង​ស្តេក វួដ និង​ភ្ញៀវ​របស់​ពួកគេ​ក៏​អាច​ប្រើ​ជំរំ​ទាំងនេះ​សម្រាប់​សកម្មភាព​ដែល​បាន​អនុម័ត​ផង​ដែរ ។ ការកក់ទុក​ជំរំ​របស់​សាសនាចក្រ​សម្រាប់​កម្សាន្ត​មិន​គួរ​ធ្វើ​ឡើង​ជា​ប្រយោជន៍​ដល់​អង្គការ​សហគមន៍ ក្រុម​ហ៊ុន​អាជីវកម្ម និង​បុគ្គល​ដែល​មាន​ជំនឿ​ផ្សេង​នោះទេ ។ ទោះ​ជា​យ៉ាងក្ដី សមាជិក​សាសនាចក្រ​ស្វាគមន៍​ឲ្យ​អញ្ជើញ​មិត្តភក្ដិ​របស់​ពួកគេ​ដែល​មាន​ជំនឿ​ផ្សេង​ឲ្យ​ចូលរួម​នឹង​ពួកគេ​បាន ។

ថ្លៃសេវា​អ្នកប្រើប្រាស់​អាច​ត្រូវបាន​ប្រមូល​សម្រាប់​ការប្រើប្រាស់​ជំរំ​កម្សាន្ត​ដើម្បី​រ៉ាប់រង​លើ​ថ្លៃ​ថែទាំ ជួសជុល ឬ​កែលម្អ ។ ជំរំ​កម្សាន្ត​ទាំងអស់​គួរ​តែ​ប្រើ​ប្រព័ន្ធ​កក់​តាម​អនឡាញ​របស់​សាសនាចក្រ​នៅ​លើ​គេហទំព័រ camping.ChurchofJesusChrist.org ។ រាល់​ការ​បង់ប្រាក់​គួរ​តែត្រូវ​ប្រមូល​តាមរយៈ​ប្រព័ន្ធ​នេះ​ប៉ុណ្ណោះ ដោយ​ការផ្ទេរ​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ​សម្រាប់​ការកក់ទុក​របស់​អង្គភាព និង​ដោយ​ប័ណ្ណ​ឥណទាន​ផ្ទាល់ខ្លួន​សម្រាប់​កា​កក់ទុក​ផ្ទាល់ខ្លួន ។

ជាទូទៅ ក.ល.អ.ម ​មាន​ទីតាំង​នៅក្នុង​ព្រំប្រទល់​ស្តេក និង​មាន​គោលបំណង​សម្រាប់​ការប្រើប្រាស់​ជា​ចម្បង​ដោយ​វួដ​នៅ​ក្នុង​ស្តេក​នោះ ឬ​ស្តេក​ដែល​នៅ​ក្បែរៗ​នោះ ។ ឧទាហរណ៍​ទូទៅ​គឺ​កន្លែង​ដែល​ធ្វើជា​រោង ឬ​បរិវេណ​បន្ថែម​សម្រាប់​ធ្វើ​សកម្មភាព​ខាងក្រៅ ។ ស្តេក​មិន​គួរ​ប្រមូល​ថ្លៃជួល​ពី​សមាជិក​សាសនាចក្រ​នៅពេល​ប្រើប្រាស់ ក.ល.អ.ម នោះទេ ។

ស្តេក​អាច​ស្នើសុំ​ការទិញយក និង​កែលម្អ ក.ល.អ.ម ថ្មី ឬ​បរិវេណ​ជំរំ​សម្រាប់​ពេល​កម្សាន្ត​នៅពេល​ដែល​មាន​តម្រូវការ​សមស្រប ។ គណៈប្រធាន​ស្តេក​អាច​ទាក់ទង​ទៅកាន់​អ្នក​គ្រប់គ្រង​អគារ ឬ​ការិយាល័យ​តំបន់ ដែល​ជា​អ្នក​អាច​ដាក់​បញ្ចូល​សំណើ​នេះ​ដើម្បី​ធ្វើ​ការពិចារណា​នៅក្នុង​ផែនការ​ប្រចាំឆ្នាំ​ដែល​នឹង​ត្រូវ​ដាក់បញ្ជូន​ទៅ​គណៈប្រធាន​តំបន់ ។

ទោះជាយ៉ាងណា​ក្តី ពីមុន​ដាក់បញ្ជូន​សំណើ​បែបនេះ អ្នកដឹនាំ​អង្គភាព​ក្នុង​មូលដ្ឋាន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​គ្រឿងបរិក្ខារ​សាធារណៈ ឬ​ឯកជន​ដែល​មាន​ស្រាប់ ។ បើ​គ្រឿង​បរិក្ខារ​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​មាន​ស្រាប់ ហើយ ដែល​ស្ថិតក្នុង​ព្រំដែន​ស្តេក​ដែល​នៅ​ជិត​គ្នា​ល្មម នោះ គ្រឿង​បរិក្ខារ​ទាំងនេះ​គួរតែ​ត្រូវបាន​ប្រើប្រាស់​អស់ មុនពេល​ស្នើសុំ​បរិក្ខារ​បន្ថែម​ទៀត ។

មាតិកា​ខាងក្រោម​គឺជា​ជំរំ​សម្រាប់​​កម្សាន្ត ។

កន្លែង​ជំរំ​​កម្សាន្ត​ថ្មី

សំណើសុំ​មូលនិធិ​របស់​សាសនាចក្រ​ដើម្បី​ទិញ​យក ឬ​អភិវឌ្ឍ​ជំរំ​កម្សាន្ត​គឺ​ត្រូវ​ដាក់​បញ្ជូន​តាមរយៈ​នាយក​ខាង​កិច្ចការ​អាណាចក្រ ។ មូលនិធិ​ទូទៅ​របស់​សាសនាចក្រ​ត្រូវបាន​ស្នើសុំ​ដោយ​ប្រើ​ដំណើរការ​ផែនការ​ប្រចាំឆ្នាំ​នៃ​ជំរំ​កម្សាន្ត​តែ​នៅពេល​ដែល​បំពេញ​តាម​បទដ្ឋាន​គុណវុឌ្ឍិ និង​អភិវឌ្ឍន៍​ប៉ុណ្ណោះ ។ សូម​ទាក់ទង​ទៅកាន់​អ្នក​គ្រប់គ្រង​អគារ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៃ​ការពិចារណា​នេះ ។

ស្តេក​ដែល​មិន​មានបរិវេណ​ជំរំ​កម្សាន្ត

ពួក​ចិតសិបនាក់​ប្រចាំ​តំបន់ ( តាម​ការចាត់តាំង​របស់​គណៈប្រធាន​តំបន់ ) ចាត់​តាំងស្តេកឲ្យ​ទៅ​ប្រើ​ជំរំ​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​នៅក្នុង​តំបន់ ដោយ​ផ្អែកលើ​តម្រូវការ​ស្តេក និងនៅជិតគ្នា​ហើយ​ប្រើប្រាស់​របស់​ទ្រព្យ​បែបនេះ​ដូចគ្នា ។ ការប្រើ​ជំរំ​សាធារណៈ ឬ​របស់​ឯកជន​គួរតែ​លើក​យក​មក​ពិចារណា​ផងដែរ ។

ស្តេក​ដែល​មិនមាន​ជំរំ​​កម្សាន្ត​ទេ អាច​ធ្វើ​ការ​កក់ទុក​ជំរំ​កម្សាន្ត​ណា​មួយ​ដោយ​ប្រើ​ប្រព័ន្ធ​កក់​តាមអនឡាញ និង​ធ្វើតាម​កាលវិភាគ​អាទិភាព​សម្រាប់​ការកក់​ដែល​បាន​បោះពុម្ព​នៅលើ​វិបសាយ ។

ការកែលម្អ​មូលនិធិ​កន្លែង​ជំរំ​កម្សាន្ត

អ្នកគ្រប់គ្រង​អគារ​ម្នាក់​ត្រូវ​បាន​ចាត់​តាំងឲ្យ​ទៅ​ជំរំ​នីមួយៗ ហើយ​មាន​ទំនួលខុសត្រូវ​ដោយផ្ទាល់​លើ​បរិក្ខារ​ជំរំ​ទាំងអស់ ។ ការផ្តល់​មូលនិធិ​ជំរំ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផែនការ​ប្រចាំឆ្នាំ ហើយ​រួម​បញ្ចូល​ទាំង​ការផ្តល់​មូលនិធិ​សម្រាប់​ការជួសជុល ការកែលម្អ ប្រតិបត្តិការ និង​ការថែទាំ ។ ការចំណាយ​លើ​សកម្មភាព​ធ្វើ​កម្មវិធី​បោះ​ជំរំ និង​សម្ភារ​នានា​ត្រូវបាន​រ៉ាប់រង​ដោយ​ជំរំ តាមរយៈ​ថ្លៃ​អ្នក​ចូលរួម ( សូមមើល ហិរញ្ញវត្ថុ​ស្តេក​សម្រាប់​បោះជំរំ ) ។

ប្រតិបត្តិការ និង​តំហែទំាំ

ទ្រព្យសម្បត្តិ​ជំរំ​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​ហោចណាស់​ពីរដង​ក្នុង​មួយឆ្នាំ ដើម្បី​កំណត់​តម្រូវ​ការបន្ត​ធ្វើ​តំហែទំ និង​ផ្នែក​សុវត្ថិភាព ។ ជំរំនិង​តំបន់​ព្រៃ​ក៏​គួរ​តែ​ត្រូវ​ត្រួត​ពិនិត្យ​ផងដែរ បន្ទាប់ពី​ហេតុការណ៍​អាកាស​ធាតុ​សំខាន់ៗ​នីមួយៗ ដូចជា ខ្យល់​បក់​ខ្លាំង ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ព្រិល ។

នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ធនធាន​អធិការកិច្ច និង​តំហែទំាំ​អាច​ធ្វើទៅ​បាន​តាមរយៈ​ការ​ផ្ញើសំណើ​ទៅកាន់​អ្នក​គ្រប់គ្រង​អគារ ដែល​ធ្វើការ​ជាមួយ​នឹង​សេវាកម្ម​ធនធាន​ធម្មជាតិ​នៅក្នុង​នាយកដ្ឋាន​ផ្នែក​អគារ​សាលាប្រជុំ ។

ការបោះជំរំ​កម្សាន្ត​នៅ​លើ​បរិវេណ ដែល​ជាប់កិច្ច​សន្យា ត្រូវ​បង្កើត និង​បន្ត​នៅ​ត្រឹម​កម្រិត​ទាប លុះត្រាតែ កិច្ចសន្យា​រយៈពេល​វែង​ត្រូវ​បាន​ធ្វើ​ឡើង ដែល​អាច​កែតម្រូវ​លើ​ការ​ចំណាយ​ទិញ ។

ការលក់ ឬជួល ជំរំកម្សាន្ត ដែល មាន

គណៈ​ប្រធាន​ស្តេក​ដែល​មាន​បំណង​ចង់​លក់ ឬ​ជួល​កន្លែង​ជំរំ​កម្សាន្ត​ដែលមាន​ស្រាប់ សូម​ទាក់ទង​អ្នកគ្រប់គ្រង​អគារ ឬ​ការិយាល័យ​តំបន់ ។ ស្តេក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ចរចា​ណាមួយ​ជាមួយ​សាលាក្រុង ឬ​ភ្នាក់ងារ​ណាមួយ​ទាក់ទង​នឹង​ការទិញ ការជួល ឬ​ការបោះបង់​កន្លែង​ជំរំ​​កម្សាន្ត​ឡើយ ។

រដ្ឋបាល

ពួក​ចិតសិបនាក់​ប្រចាំ​តំបន់ ( តាម​ការចាត់តាំង​របស់​គណៈប្រធាន​តំបន់ ) ជ្រើសរើស​ប្រធាន​ស្តេក​មួយ​ធ្វើ​ជា​ភ្នាក់ងារ​ដើម្បី​ត្រួតពិនិត្យ​ការគ្រប់គ្រង​កន្លែង​ជំរំ ។ ប្រធាន​ស្តេក​ដែល​ជា​ភ្នាក់ងារ​គួរតែ​រស់​នៅ​ក្នុង​តំបន់​ដូចគ្នា​នឹង​ទីតាំង​បរិវេណ​នោះ ។

ស្ថានភាព​លើកលែង ពន្ធ

ស្ថានភាព​លើកលែង​ពន្ធ អចលនទ្រព្យ​នៃ​ជំរំកម្សាន្ត គួរតែត្រូវ​បានរក្សាទុក ។ អចលនទ្រព្យ​មិន​ត្រូវ​បាន​ប្រើ​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម ឬ​នយោបាយ ឬ​សម្រាប់​ការបង្កើន​ចំណូល​លើស​ពី​តម្រូវការ​សម្រាប់​ដំណើរការ​ការ​ថែរក្សា ឬ​ជួសជុល​នោះឡើយ ។ ប្រសិនបើ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​ដែល​មាន​កន្លែង​ជំរំ​កម្សាន្ត មិន​ទទួល​បាន​ការលើកលែង​ពន្ធ​លើ​អចលនទ្រព្យ​ទេ នោះ​ទីស្នាក់ការ​របស់​សាសនាចក្រ​នឹង​បង់ពន្ធ​ជំនួស​វិញ ។

ហិរិញ្ញវត្ថុ​ស្តេក​សម្រាប់​ការបោះជំរំ

នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ភ្នាក់ងារ​ស្តេក​ដែល​គ្រប់គ្រង​លើ ហិរញ្ញវត្ថុ​ការបោះជំរំ​ប្រើប្រាស់ប្រព័ន្ធ​សេវាកម្ម​ធនាគារ​របស់​អង្គភាព​សាសនាចក្រ​ដាច់​ដោយ​ឡែក ( CUBS ) ដើម្បី​បង្កើត​គណនី​តាមរយៈសេវាកម្មរតនាគារ នៅ​ការិយាល័យ​កណ្តាល​របស់​សាសនាចក្រ ។ ភ្នាក់ងារស្តេក​ពុំ​ចាំបាច់​បង្កើត​គណនេយ្យ​ចរន្ត ឬ​តម្កល់​ដោយ​ផ្ទាល់​ជាមួយ​នឹង​ធនាគារទេ ។ គណនី CUBS គឺ​ប្រើ​ដើម្បី​បង់​ថ្លៃ​លើ​កម្មវិធី​បោះជំរំ​ដែល​ត្រូវការ​សម្រាប់​សកម្មភាព និង​សម្ភារ ។ ថ្លៃ​អ្នក​ចូលរួម និង​ការវាយ​តម្លៃ​ទាំងអស់​គួរតែ​តម្កល់​នៅ​ក្នុង​គណនី CUBS នេះ ។ នៅក្នុង​តំបន់​ក្រៅ​ពី​សហរដ្ឋ និង កាណាដា​ភ្នាក់ងារ​របស់​ប្រធាន​ស្តេក​ទាក់ទង​បុគ្គលិក ហិរញ្ញវត្ថុ ប្រចាំ​តំបន់​ដើម្បី​ទទួល​ការណែនាំ ក្នុងការ​បង្កើត​គណនី ។

ភ្នាក់ងារ​ធ្វើ​សវនកម្ម​ស្តេក​ធ្វើ​សវនកម្ម​លើ​ដំណើរការ​ការបោះជំរំ​ដោយ​ប្រើ​សវនកម្ម​ជំរំ​កម្សាន្ត​ថ្មីៗ​ដែល​មាន​នៅក្នុង បណ្ណាល័យ​ធនធាន​សវនកម្ម​ប្រចាំ​តំបន់ ។

ភ្នាក់ងារ​ប្រធាន​ស្តេក​ពិនិត្យមើល​ដោយ​យកចិត្ត​ទុកដាក់ និង​អនុម័ត​រាល់​ចំណូល និង​ចំណាយ​ទាំងអស់ ។ ប្រសិនបើ​បរិវេណ​ជំរំ​​កម្សាន្ត​មាន​ចំណូល​បាន​មកពី​ធនធាន​ធម្មជាតិ នោះ​ភ្នាក់ងារ​ស្តេក​ជូន​ដំណឹង​ទៅដល់​អ្នក​គ្រប់គ្រង​អគារ​ដែល​ធ្វើការ​ជាមួយ​នឹង​សេវាកម្ម​ធនធាន​ធម្មជាតិ​នៅក្នុង​នាយកដ្ឋាន​ផ្នែក​អគារ​សាលាប្រជុំ ( នៅ​សហរដ្ឋ និង​កាណាដា ) ឬ​ការិយាល័យ​តំបន់ ( ក្រៅពី​សហរដ្ឋ និង​កាណាដា ) ។ រាល់​ចំណូល​របស់​សាសនាចក្រ​ទាំងអស់​ត្រូវ​តម្កល់​នៅក្នុង​មូលនិធិ​ទូទៅ​របស់​សាសនាចក្រ ។

សមាជិក​សាសនាចក្រ​អាច​ជួយ​ចេញ​ថ្លៃ​ថែទាំ ជួសជុល ឬ​ការកែលម្អ​បរិវេណ​ជំរំ​កម្សាន្ត ដោយ​ជួយ​ជា​កម្លាំង ពលកម្ម សម្ភារ ឬ​ឧបករណ៍ប្រើប្រាស់​សម្រាប់​ការជួស​ជុល​តិច​តួច ។ រាល់​ការងារ​ជួសជុល និង​ការកែលម្អ​គឺ​ត្រូវ​ធ្វើ​ដោយ​អ្នក​គ្រប់គ្រង​អគារ តាមរយៈ​ការប្រើ​ជាងសំណង់​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​ផែនការ​មូលនិធី​ប្រចាំឆ្នាំ​ដែល​បាន​អនុម័ត ។ ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​មិន​ត្រូវ​ធ្វើ​ព្រឹត្តិការណ៍​រៃអង្គាស​ប្រាក់ ជា​ពិសេស​ដើម្បី​បង់​លើ​ចំណាយ​ទាក់ទង​នឹង​ជំរំ​កម្សាន្ត ( សូមមើល​ការកែលម្អ​មូលនិធិ​ជំរំ​សម្រាប់​កម្សាន្ត ) ។

ទឹក​ស្អាត

ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ក្នុង​បរិវេណ​សាសនាចក្រ​ទាំងអស់​ដែល​បាន​ការ​ផ្គត់ផ្គង់​មកពី​អណ្តូង​ឯកជន ឬ​ប្រភព​ទឹក ( ក្រៅ​ពី​ប្រព័ន្ធ​ទឹក​សហគមន៍ ឬ​ក្រុង ) ត្រូវ​បាន​សាងសង់​ដំណើរការ និង​ថែទាំ​យោង​ទៅតាម​ច្បាប់ និង​បាន​បង្កើត​តាម​មាត្រដ្ឋាន​សាសនាចក្រ ។ អ្នក​គ្រប់គ្រង​អគារ​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ធានា​ថា បាន​ពិសោធន៍​ទឹក និង​ធ្វើការវិភាគ​តាម​បទដ្ឋាន​ធានា​គុណភាព​ទឹក​ដោយ​អនុលោម​តាម​តម្រូវការ​បទប្បញ្ញត្តិ និង​មានការគ្រប់គ្រង​បាន​ល្អបំផុត ។

ឧបករណ៍​យានយន្ត

នាយកដ្ឋាន​អគារ​សាលាប្រជុំ និង​សាសនាចក្រ​ជាទូទៅ​មិន​ផ្តល់ ឬ​ថែទាំ​ឧបករណ៍ ឬ​យានយន្ត​សម្រាប់​ជំរំ​កម្សាន្ត​នោះទេ ។ នៅពេល​ត្រូវការ​ឧបករណ៍​ពិសេស គឺ​ត្រូវជួល​ដោយ​ប្រើ​ចំណាយ​របស់​ស្តេក ដែល​ផ្តល់​ឲ្យ​ដោយ​សមាជិក​ស្តេក ឬ​ទិញ​ដោយ​ប្រើ​មូលនិធិ​ថវិកា​ដែល​ផ្តល់​ឲ្យ​អង្គភាព​ក្នុង​មូលដ្ឋាន និង​ថ្លៃ​អ្នក​ចូលរួម ។

អ្នក​ថែទាំ

ប្រសិនបើ​ត្រូវការ​អ្នក​ថែទាំ​ពេញម៉ោង​ម្នាក់ ឬ​ច្រើននាក់ នោះ​ភ្នាក់ងារ​ប្រធានស្តេក​អាច​ហៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ​ដើម្បី​ធ្វើ​ការងារនេះ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ​ត្រូវបាន​ញែកចេញ​ដោយ​ប៊ីស្សព​របស់​ពួក​គេ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការហៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ សូមមើល ក្បួខ្នាត​ទូទៅ ២៤.៧ ។