« ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត » ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត ( ឆ្នាំ ២០២១ )
« ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត » ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត
ការផ្តល់សាលាប្រជុំ និងកន្លែងថ្វាយបង្គំផ្សេៗទៀត
គោលការណ៍ណែនាំ
កាលដែលទីកន្លែងសាលាប្រជុំថ្មីកំពុងធ្វើការពិចារណា នោះថ្នាក់ដឹកនាំសាសនាចក្រ និងនិយោជិតត្រូវអនុវត្តតាមគោលការណ៍ណែនាំទាំងនេះ ៖
-
ខ្លួនទីពឹងខ្លួន—យើងខិតខំគាំទ្រដល់ការរីកចម្រើនរយៈពេលវែងប្រកបដោយនិរន្តភាពរបស់សាសនាចក្រ ។ តាមតំបន់សាសនាចក្រនីមួយៗគួរតែមានគោលដៅនៃខ្លួនទីពឹងខ្លួនខាងសាច់ឈាម ។
-
ភាពងាយស្រួល—យើងធានាឲ្យបានថាការបង្រៀនដំណឹងល្អសំខាន់ៗ ធនធាន និងការបម្រើនានា មនុស្សគ្រប់គ្នាអាចចូលប្រើប្រាស់បាន ។ តំបន់ដែលរឹងមាំហើយគួរតែជួយដល់តំបន់ដែលមិនសូវអាចជួយខ្លួនឯងបាន ។
-
អ្នកកាន់កាប់ត្រួតត្រាដ៏ឈ្លាសវៃ—យើងគឺជាអ្នកកាន់កាប់ត្រួតត្រាដ៏ឈ្លាសវៃនៃធនធានដ៏ពិសិដ្ឋ ។ យើងពិចារណាពីរបៀបដែលការសម្រេចចិត្តនឹងជះឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់សមាជិក និងលទ្ធភាពនៃការចូលរួមរបស់សាសនាចក្រ ។
ថ្នាក់ដឹកនាំតំបន់ និងបព្វជិតភាពខិតខំអនុវត្តតាមគោលការណ៍ទាំងឡាយដែលបានពន្យល់នៅក្នុងឯកសារ គោលការណ៍ និងសេចក្ដីណែនាំទាំងឡាយសម្រាប់ការដាក់ផែនការប្រើប្រាស់សាលាប្រជុំ ពីមុនចេញអនុសាសន៍ទីកន្លែងបន្ថែមទៀត ។
ភាពដូចគ្នា និងការកែសម្រួល
សាលប្រជុំទាំងអស់គួរតែមានលក្ខណៈពិសេសដែលគាំទ្រដល់បទពិសោធន៍នៃការថ្វាយបង្គំ និងកម្មវិធីទាំងឡាយរបស់សាសនាចក្រ ។ ទាំងនេះរួមមានទាំងទីកន្លែងសម្រាប់ជួបជុំទូទៅ ការបង្រៀន និងសកម្មភាពទាំងឡាយ ។ ស្ថានភាពក្នុងមូលដ្ឋាន—រួមទាំងទំហំអង្គភាព និងថ្នាក់ដឹកនាំ—អាចតម្រូវឲ្យមានការបត់បែននៅពេលផ្តល់ជូនសាលាប្រជុំ ។
កន្លែងប្រជុំអាចជាផ្ទះរបស់សមាជិក សាលារៀនក្នុងមូលដ្ឋាន ឬមជ្ឈមណ្ឌលក្នុងសហគមន៍ កន្លែងជួល កន្លែងដែលសាសនាចក្រសាងសង់ ឬទិញ ឬជម្រើសផ្សេងៗទៀត ។ អ្វីៗទាំងអស់នេះអាចជាដំណោះស្រាយរយៈពេលវែងសម្រាប់អង្គភាពគ្រប់ទំហំទាំងអស់ដូចដែលបានអនុម័តដោយគណៈប្រធានតំបន់ ។ ការប្រើបច្ចេកវិទ្យា ដូចជាបរិក្ខារសោតទស្សន៍ អាចចាត់ចែងនូវការសម្របសម្រួលបែបនោះបាន ។
ការផ្តល់អគារឲ្យស្របតាមតម្រូវការ
ថ្នាក់ដឹកនាំតំបន់ និងមូលដ្ឋានព្យាយាមពង្រីកការប្រើប្រាស់អគារប្រជុំដោយឈ្លាសវៃ មុននឹងស្នើសុំកន្លែងបន្ថែមទៀត ។ កន្លែងទំនេរគួរតែត្រូវបានផ្តល់ជូនបន្ទាប់ពីការគិតដល់ចំនួនវត្តមានជាអតិបរមា ឬចំនួនបន្ទប់នៅក្នុងអគារ ក៏ដូចជាធនធាននៅខាងក្រៅវួដ ឬព្រំដែនស្តេកក្នុងរយៈពេលធ្វើដំណើរដែលកំណត់ដោយគណៈប្រធានតំបន់ផងដែរ ។ និយោជិតរបស់សាសនាចក្រនៅក្នុងតំបន់ដែលធ្វើការជាមួយនឹងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននឹងចេញអនុសាសន៍ដើម្បីបង្កើនការប្រើប្រាស់ធនធានសាសនាចក្រដោយឯករាជ្យពីព្រំដែនស្តេក ។
ដែលអាចមានលទ្ធភាព
ថ្នាក់ដឹកនាំតំបន់ និងមូលដ្ឋានស្វែងរកដំណោះស្រាយសមស្របផ្នែកសេដ្ឋកិច្ច និងលទ្ធភាពដោះស្រាយតម្រូវការសាលាប្រជុំដែលមានរយៈពេលយូរ ។ អគារថ្មី គួរតែបង្ហាញនូវរូបភាពនៃគារវភាព និងសេចក្តីថ្លៃថ្នូរ រម្យទម ហើយអាចប្រៀបផ្ទឹមបានជាមួយការរចនា និងរូបរាងនៃអគារដែលនៅជុំវិញនោះ ។ វាក៏គួរប្រើប្រាស់បរិក្ខារ និងឧបករណ៍ដែលមាននៅក្នុងមូលដ្ឋាន ហើយដំឡើងគ្រឿងសង្ហារិមតាមដែលសមរម្យ ។ ដំណើរការនៃការផ្តល់ និងការប្រើប្រាស់ទីកន្លែងនៃសាលាប្រជុំ គួរតែជួយពង្រឹងដល់ភាពខ្លួនទីពឹងខ្លួនរបស់សាសនាចក្រនៅក្នុងតំបន់ ។
ការជៀសវាងជម្លោះផលប្រយោជន៍
ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងសមាជិកទាំងឡាយមិនគួរមានឥទ្ធិពលលើកិច្ចការទាក់ទងនឹងទ្រព្យសម្បត្តិរបស់សាសនាចក្រឡើយ ។ ឧទាហរណ៍ ពួកគាត់ពុំអនុញ្ញាតឲ្យចរចា ឬជួលអចលនទ្រព្យ ឬធ្វើការសន្យាណាមួយដែលមានកាតព្វកិច្ចលើការចំណាយទូទៅនៃមូលនិធិសាសនាចក្រឡើយ ។ ករណីលើកលែងត្រូវតែទទួលបានការអនុម័តជាលាយលក្ខណ៍អក្សរដោយការិយាល័យតំបន់ ឬនាយកដ្ឋានអគារសាលាប្រជុំ ។
ផែនការមេសម្រាប់សាលាប្រជុំ
ដើម្បីពង្រឹងសមាជិកនៃសាសនាចក្រ តំបន់បានរៀបចំផែនការមេរយៈពេលវែងសម្រាប់សាលាប្រជុំ ។ ផែនការនេះរួមទាំងការសម្រេចចិត្តដើម្បីបន្ថែម ឬប្រើឡើងវិញ ( ឧ. ដក ) កន្លែងទំនេរនៅក្នុងសាលាប្រជុំ ។ ផែនការមេសម្រាប់សាលាប្រជុំគាំទ្រផែនការតំបន់ដើម្បីពង្រឹងគ្រួសារ សមាជិក និងអង្គភាពដោយផ្តល់សាលាប្រជុំតាមរបៀបមួយដែលសាមញ្ញ និងតម្លៃសមរម្យ ។ ការណ៍នេះត្រូវបានធ្វើឡើងដោយការប្រើធនធានយ៉ាងឈ្លាសវៃ ដោយគិតដល់ផលប៉ះពាល់នៃការសម្រេចចិត្តអំពីសាលាប្រជុំលើការពង្រឹងសមាជិកសាសនាចក្រ និងការផ្តល់កន្លែងដែលត្រូវនឹងស្ថានភាពក្នុងមូលដ្ឋាន ។
ក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ នោះពួកចិតសិបនាក់ប្រចាំតំបន់ នាយកសម្រាប់កិច្ចការនៃអាណាចក្រ និងបុគ្គលិកក្នុងតំបន់បង្ហាញអនុសាសន៍អំពីសាលប្រជុំទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគាត់ ដើម្បីដោះស្រាយកង្វល់នានា និងបង្កើតសំណើសម្រេចចុងក្រោយដើម្បីដាក់បញ្ចូលក្នុងផែនការមេនេះ ។ អ្វីៗទាំងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលជាមួយប្រធានស្តេកដែលបានចាត់តាំង ។ គណៈប្រធានស្តេកអាចត្រូវផ្តល់ព័ត៌មានទៅកាន់គណៈប្រធានតំបន់ ដែលនឹងជួយដល់នាយកផ្នែកកិច្ចការអាណាចក្រដើម្បីរៀបចំ និងការធ្វើបច្ចុប្បន្នភាពលើផែនការមេ ។
សម្រាប់ព័ត៌មានបន្ថែម ថ្នាក់ដឹកនាំបព្វជិតភាពគួរតែពិនិត្យមើលកូនសៀវភៅ គោលការណ៍ណែនាំស្តីពីផែនការមេសម្រាប់សាលាប្រជុំ ។
មូលនិធិសម្រាប់បរិក្ខាសាលាប្រជុំ
កន្លែងទំនេរនៅក្នុងសាលាប្រជុំត្រូវបានផ្តល់មូលនិធិតាមរយៈផែនការអគារសាលាប្រជុំប្រចាំឆ្នាំ ។ គណៈប្រធានតំបន់ដាក់បញ្ជូនសំណើរបស់ពួកលោកទៅកាន់គណៈកម្មាធិការចាត់ចែងថវិកាតាមរយៈគណៈប៊ីស្សពជាអធិបតី ។
ការវាយតម្លៃពីតម្រូវការកន្លែងថ្វាយបង្គំថ្មី
កត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការរៀបចំផែនការសាលាប្រជុំនាពេលអនាគត និងកន្លែងផ្សេងទៀតសម្រាប់ការថ្វាយបង្គំ រួមទាំងលក្ខណៈនៃអង្គភាពសាសនាចក្រធម្មតានៅក្នុងតំបន់ និងអត្រាកំណើនកន្លងមក និងលំនាំ ការព្យាករណ៍ពីកំណើន ការបែងចែកអង្គភាពដែលបានគ្រោងទុក និងទំហំ ទីតាំង និងវិសាលភាពនៃការប្រើប្រាស់អគារដែលមានស្រាប់ ។
ជម្រើសដើម្បីទទួលបានកន្លែងបន្ថែមទៀត
ការិយាល័យតំបន់ពិចារណាលើជម្រើសជាច្រើនដើម្បីកំណត់ពីវិធីដែលត្រឹមត្រូវបំផុតដើម្បីបំពេញតម្រូវការកន្លែងថ្វាយបង្គំ ។ ជម្រើសទាំងនោះរួមមានការកែប្រែកម្មវិធីអង្គភាពក្នុងមូលដ្ឋាន ដោយការចែកចាយកន្លែងជាមួយអង្គភាពសាសនាចក្រផ្សេងទៀត ការកំណត់រចនាសម្ព័ន្ធកន្លែងដែលមានស្រាប់ឡើងវិញ ការសាងសង់បន្ថែមលើកន្លែងដែលមានស្រាប់ ជួលកន្លែង ការទិញអគារដែលមានស្រាប់ ឬសាងសង់សាលាប្រជុំថ្មី ។
ការបរិច្ចាគអចលនទ្រព្យ
សាសនាចក្រធ្វើការសម្រិតសម្រាំងក្នុងការទទួលយកការ បរិច្ចាគអចលនទ្រព្យ ។ ប្រសិនបើនរណាម្នាក់ចង់បរិច្ចាគអចលនទ្រព្យឲ្យសាសនាចក្រ នោះថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានទាក់ទងទៅកាន់ការិយាល័យតំបន់ ។ សម្រាប់អ្នកនៅក្នុងសហរដ្ឋអាមេរិក ឬកាណាដា សូមទូរសព្ទទៅផ្នែកសេវាកម្មអចលនទ្រព្យក្នុងនាយកដ្ឋានបរិក្ខាសាលាប្រជុំតាមលេខ១-៨០១-២៤០-៥៦៨៥ ឬ ១-៨០០-៤៥៣-៣៨៦០ ។
ថ្នាក់ដឹកនាំក្នុងមូលដ្ឋានមិនទទួលយក ឬមិនចេញវិក្ក័យប័ត្រសម្រាប់អចលទ្រព្យដែលបានបរិច្ចាគទេ ។ ការបរិច្ចាគអចលទ្រព្យ ឬអំណោយគួរតែត្រូវបានផ្តល់ជូនដោយគ្មានលក្ខខណ្ឌកំណត់ទាក់ទងនឹងការប្រើប្រាស់ ឬការរៀបចំរបស់វា ។
ផែនការស្ថាបត្យកម្មសម្រាប់បទដ្ឋានសាលាប្រជុំ
និយោជិតប្រចាំតំបន់របស់សាសនាចក្របានរៀបចំផែនការស្ថាបត្យកម្មសម្រាប់បទដ្ឋានសាលាប្រជុំដើម្បីបំពេញតាមកាលៈទេសៈ និងសេចក្ដីត្រូវការក្នុងមូលដ្ឋាន ។ នៅពេលសាលាប្រជុំថ្មីត្រូវបានសាងសង់ នោះប្លង់បទដ្ឋានសមរម្យមួយត្រូវបានជ្រើសរើស ។ ផែនការនោះមានចែងគោលនយោបាយសម្រាប់បន្ទប់ ទ្រង់ទ្រាយ ឧបករណ៍ដែលត្រូវដាក់បញ្ចូលនៅក្នុងកន្លែងថ្វាយបង្គំទាំងនេះ ។
ការអភិវឌ្ឍន៍គម្រោងក្នុងការសាងសង់សាលាប្រជុំ
នៅពេលលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់សាលាប្រជុំថ្មីត្រូវបានបំពេញ ហើយគម្រោងសាងសង់ដែលបានស្នើឡើងមានសុពលភាព បានដាក់នៅលើផែនការប្រចាំឆ្នាំ ផ្តល់មូលនិធិ និងដាក់កាលវិភាគ គម្រោងសាលាប្រជុំនោះនឹងឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍គម្រោង ។
នៅពេលសមស្របក្នុងអំឡុងពេលការអភិវឌ្ឍគម្រោង អ្នកគ្រប់គ្រងគម្រោងដោយពិគ្រោះជាមួយនឹងអ្នកគ្រប់គ្រងគ្រឿងអគារជួបជាមួយប្រធានស្តេកដើម្បីពិនិត្យមើល និងជ្រើសរើសពីជម្រើសរចនាប័ទ្មដែលមានក្នុងបទដ្ឋានផែនការ ។ ជម្រើសដើម្បីធ្វើការបញ្ចុះធម្មសីលាអាចត្រូវបាន ពិភាក្សាផងដែរ ។ អ្នកគ្រប់គ្រងអគារផ្តល់ដល់គណៈប្រធានស្តេកនូវ បច្ចុប្បន្នភាពតាមកាលកំណត់អំឡុងពេលដំណើរកា ការអភិវឌ្ឍន៍ទាំងមូល ។
ការសាងសង់គម្រោង
នៅពេលដំណាក់កាលអភិវឌ្ឍន៍គម្រោងបានបញ្ចប់ ការិយាល័យតំបន់ធ្វើកិច្ចសន្យាសាងសង់ ។ ដោយមានជំនួយពីអ្នកគ្រប់គ្រងអគារ អ្នកគ្រប់គ្រងគម្រោងដឹកនាំការប្រជុំមុនការសាងសង់ជាមួយថ្នាក់ដឹកនាំស្តេក និងអ្នកម៉ៅការ ។ អ្នកដែលចូលរួមការប្រជុំនោះពិនិត្យមើលតួនាទីរបស់ពួកគេ បញ្ចប់ជម្រើសរចនាប័ទ្ម និងគ្រឿងសង្ហារិមដោយយោងតាមផែនការបទដ្ឋានក្នុងតំបន់ ហើយពិនិត្យមើលកាលវិភាគគម្រោង ។
ការប្រគល់សាលាប្រជុំ
នៅពេលគម្រោងសាងសង់បានបញ្ចប់ អ្នកគ្រប់គ្រងគម្រោង« ប្រគល់ »អគារនោះជាផ្លូវការ ឬផ្នែកបន្ថែមទៅដល់អ្នកគ្រប់គ្រង់អគារ ។ អ្នកគ្រប់គ្រងអគារដាក់ផែនការ និងគ្រប់គ្រង់នីតិវិធីបោសសម្អាតអគារទាំងមូល និងថែទាំ ហើយធ្វើកិច្ចការផ្សេងៗទៀតដែលចាំបាច់ដើម្បីរៀបចំអគារនោះសម្រាប់ការប្រើប្រាស់ ។
អ្នកគ្រប់គ្រងអគារដឹកនាំការប្រជុំណែនាំនិង ធ្វើការ ប្រជុំបង្ហាញដល់ពួកអ្នកដឹកនាំប្រចាំមូលដ្ឋាន ។ គាត់ផ្ដល់ការណែនាំដំបូងអំពីប្រព័ន្ធផ្សេងៗនៅក្នុងអគារទៅកាន់អ្នកតំណាងអគារប្រចាំស្តេក និងវួដ ។ គាត់ផ្ដល់កូនសោដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ហើយពិនិត្យមើលកាលវិភាគសម្អាត និងការចូលរួមរបស់សមាជិក ។
ការជួលកន្លែងធ្វើសាលាប្រជុំ
សម្រាប់កន្លែងជួលថ្មីៗធ្វើជាសាលាប្រជុំ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានប្រឹក្សាជាមួយនឹងអ្នកគ្រប់គ្រង់ផ្នែករៀបចំអគារសាលាប្រជុំប្រចាំតំបន់ដើម្បីកំណត់ពីលក្ខណៈសម្បត្តិ ។ ថ្លៃជួលទាំងឡាយត្រូវបានបង់ចេញពីថវិកាប្រតិបត្តិការរបស់ក្រុមគ្រប់គ្រងអគារ ។
ចំពោះការបន្តកិច្ចសន្យាសាលាប្រជុំ ថ្នាក់ដឹកនាំ ប្រចាំមូលដ្ឋានពិភាក្សាជាមួយ នឹងអ្នកគ្រប់គ្រងអគារ ដែលនឹងធ្វើការសម្របសម្រួលលើសំណើនេះ ។ អគារបណ្ដោះអាសន្នមួយអាចត្រូវបានជួលក្នុងករណីដែលសាលាប្រជុំបច្ចុប្បន្នមិនអាចផ្ដល់កន្លែងដល់វួដអំឡុងពេលជួសជុលសាលាប្រជុំមួយ ។
ការិយាល័យតំបន់ចរចារលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងជួលទាំងអស់ ។
ការជួលកន្លែងបណ្ដោះអាសន្ន
អគារបណ្ដោះអាសន្នអាចត្រូវបានជួលដោយការចំណាយរបស់សាសនាចក្រ នៅពេលកន្លែងបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់សកម្មភាពស្តេក ដូចជាសន្និសីទស្តេក និងភូមិភាគ ការប្រជុំពិសេសសកម្មភាពកីឡានៅខាងក្នុង ឬពហុវប្បធម៌ ។ ដំណោះស្រាយជំនួស រួមមានទាំងការធ្វើការប្រជុំច្រើនវគ្គ ឬការប្រើបច្ចេកវិទ្យា ( ដូចជាការចាក់ផ្សាយ ) គួរតែត្រូវបានពិចារណាមុនពេលជួលអគារបណ្តោះអាសន្ន ។
ប្រសិនបើអគារបណ្ដោះអាសន្នមួយត្រូវការចាំបាច់ ថ្នាក់ដឹកនាំក្នុងមូលដ្ឋានប្រឹក្សាជាមួយអ្នកគ្រប់គ្រងអគារដើម្បីរៀបចំកិច្ចសន្យា ឬកិច្ចព្រមព្រៀងដែលចាំបាច់ ។ បន្ទាប់មក អ្នកគ្រប់គ្រងអគារដាក់ស្នើកិច្ចព្រមព្រៀងនោះ និងទម្រង់បែបទ« សំណើសម្រាប់ការជួលអគារបណ្ដោះអាសន្ន »ទៅកាន់ការិយាល័យតំបន់ ។ សំណើទាំងឡាយគួរត្រូវបានដាក់ស្នើពីមុនសេចក្ដីត្រូវការនោះ ។ នៅពេលនីតិវិធីទាំងនេះត្រូវបានធ្វើតាម ថ្លៃជួលត្រូវបង់ចេញពីមូលនិធិសាសនាចក្រទូទៅ ។
កន្លែងសម្រាប់សកម្មភាពកីឡានៅខាងក្រៅត្រូវបានជួលដោយប្រើការចំណាយរបស់អង្គភាពក្នុងមូលដ្ឋាន ។
ពិធីបើកការដ្ឋានសាងសង់
បន្ទាប់ពីគម្រោងអគារថ្មីត្រូវបានអនុម័ត នោះគណៈប្រធានតំបន់អាចអនុញ្ញាតឲ្យមានកម្មវិធីបើកសម្ពោធការសាងសង់ ។ កម្មវិធីនេះមិនត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទេ ។ ប្រធានស្តេកត្រូវប្រឹក្សាជាមួយពួកចិតសិបនាក់ប្រចាំតំបន់សម្រាប់ការណែនាំ ។
ពិធីឧទ្ទិសឆ្លងអគារ
ការអនុម័តចុងក្រោយសម្រាប់ការឧទ្ទិសឆ្លងត្រូវបានផ្តល់ឲ្យដោយសមាជិកមួយរូបក្នុងគណៈប្រធានតំបន់ ដោយមានការសម្របសម្រួលជាមួយនឹងនាយកផ្នែកកិច្ចការអាណាចក្រ ។ គណៈប្រធានតំបន់ធ្វើការជាមួយនឹងប្រធានស្តេក ឬប្រធានបេសកកម្ម ហើយចង្អុលបង្ហាញថា នរណាមានការទទួលខុសត្រូវសម្រាប់ការឧទ្ទិសឆ្លងអគារនោះ ។
កម្មវិធីសម្រាប់ការឧទ្ទិសឆ្លងគួរតែត្រូវបានរក្សាឲ្យសមស្របទៅតាមគោលបំណងនៃព្រឹត្តិការណ៍នោះ ។ វាមិនគួរមានរយៈពេលយូរពេក ឬរួមមាននូវការសម្តែងខាងតន្រ្តីច្រើនពេកនោះទេ ។ គួរតែផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យថ្នាក់ដឹកនាំដែលបានចាត់តាំងរូបនេះឡើងនិយាយ និងឧទ្ទិសឆ្លងអគារ ។
បន្ទាប់ពីការអធិស្ឋានឧទ្ទិសឆ្លង គួរតែមានទំនុកតម្កើង ឬចម្រៀងពិសេសដ៏សមរម្យមួយ និងការអធិស្ឋានខ្លីមួយដើម្បីបិទកម្មវិធីនោះ ។
ការអធិស្ឋានឧទ្ទិសឆ្លងអគារប្រជុំអាចត្រូវបានកត់ត្រាដោយមានការអនុញ្ញាតមកពីអ្នកមានសិទ្ធិអំណាចជាអធិបតី ។
សាលាប្រជុំដែលជួលគេអាចត្រូវបានឧទ្ទិសឆ្លង ប្រសិនបើលក្ខខណ្ឌខាងក្រោមនេះទាំងអស់ត្រូវបានបំពេញ ៖
-
ទីធ្លាជួលទាំងអស់មិនរួមបញ្ចូលកន្លែងទូទៅចាំបាច់ ( ដូចជា ច្រកចូល ច្រកសាល និងបន្ទប់ទឹក ) ត្រូវបានប្រើប្រាស់ទាំងស្រុងដោយសាសនាចក្រ ។
-
ការជួលគឺសម្រាប់រយៈពេលលើសពីមួយឆ្នាំ ។
-
គណៈប្រធានតំបន់អនុម័តឲ្យធ្វើការឧទ្ទិសឆ្លងសាលាប្រជុំដែលជួលនោះ ។
ប្រសិនបើលក្ខខណ្ឌទាំងនេះត្រូវបានបំពេញ ហើយសាលាប្រជុំត្រូវបានឧទ្ទិសឆ្លង នោះការអធិស្ឋានឧទ្ទិសឆ្លងត្រូវតែរួមបញ្ចូលភាសាដែលបង្ហាញថា សាលាប្រជុំនេះត្រូវបានឧទ្ទិស « សម្រាប់រយៈពេលជួលនេះ » ។