ចំណតយានជំនិះនៅសាលាប្រជុំ
គោលការណ៍ណែនាំស្តីពីចំណតយានជំនិះនៅសាលាប្រជុំសម្រាប់សហរដ្ឋអាមេរិក និងកាណាដា
ព័ត៌មានខាងក្រោមស្តីពីការប្រើប្រាស់ចំណត យាន្តជំនិះសម្រាប់ជនពិការចូលប្រើប្រាស់ និងកន្លែងចាក់សម្រាម គឺសម្រាប់ថ្នាក់ដឹកនាំនៅសហរដ្ឋអាមេរិក និងកាណាដា ។ វាអាចមានប្រយោជន៍សម្រាប់អស់អ្នកដែលនៅតំបន់ផ្សេងទៀត ។ ទោះជាយ៉ាងណាក្តី សូមពិចារណាពីច្បាប់ និងតម្រូវការក្នុងមូលដ្ឋាន ហើយសូមពិភាក្សាជាមួយអ្នកគ្រប់គ្រងអគារនៅក្នុងមូលដ្ឋានរបស់អ្នកដើម្បីទទួលបានការអនុវត្តដែលត្រឹមត្រូវ ។
ការប្រើប្រាស់ចំណតយានជំនិះ
ជាការបន្ថែមទៅលើគោលការណែនាំដែលមាននៅក្នុង ៣៥.៥.៨ នៃ ក្បួនខ្នាតទូទៅ សូមចងចាំថាការចែកចាយចំណតយាន្តជំនិះរបស់សាសនាចក្រជាមួយនឹងស្ថាប័ន ឬបុគ្គលណាផ្សេងទៀតអាចធ្វើឲ្យសាសនាចក្រប្រឈមមុខនឹងហានិភ័យ ការទទួលខុសត្រូវ និងចំណាយច្រើនលើថ្លៃតំហែទាំ ។ វាអាចបង្កើតផលប៉ះពាល់អវិជ្ជមានលើអចលនទ្រព្យ និងអាចមានការបាត់បង់ការលើកលែងពន្ធលើអចលនទ្រព្យ ។ សូម្បីតែការប្រើប្រាស់ចំណតយាន្តជំនិះសម្រាប់ធ្វើសកម្មភាពរៃអង្គាសរបស់យុវវ័យក្តី ( មួយផ្នែក អាស្រ័យលើលក្ខណៈនៃសកម្មភាព ) អាចនាំឲ្យមានផលវិបាកនៃការបង់ពន្ធលើអចលនទ្រព្យ និងប្រាក់ចំណូល ។
រាល់ការលើកលែងចំពោះគោលការណ៍នេះត្រូវតែសម្របសម្រួលជាមួយអ្នកគ្រប់គ្រងអគារក្នុងមូលដ្ឋានរបស់អ្នក និងអនុម័តដោយនាយកខាងកិច្ចការអាណាចក្រ ។ ករណីលើកលែងគួរតែជាការផ្តល់អត្ថប្រយោជន៍ដល់សាសនាចក្រ ( ដូចជាការជៀសវាងជម្លោះជាមួយការប្រើប្រាស់របស់សាសនាចក្រ ) ជៀសវាងការប៉ះពាល់ផ្លូវច្បាប់ និងទទួលការអនុម័តត្រឹមត្រូវទាំងអស់ពីមុនផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ ។
បន្ថែមពីលើចំណតយាន្តជំនិះ ឧទាហរណ៍ពីការប្រើប្រាស់អចលនទ្រព្យរួមគ្នាដែលតម្រូវឲ្យមានការអនុម័តរួមទាំងការចូលទៅកាន់អចលទ្រព្យរបស់សាសនាចក្រ ច្រកទ្វារ សិទ្ធិចូលប្រើប្រាស់ បញ្ហាព្រំប្រទល់ និងកិច្ចព្រមព្រៀងត្រឹមត្រូវឲ្យប្រើប្រាស់ ។
កន្លែងចំណតយានជំនិះជនពិការ
ចំណតយាន្តជំនិះសម្រាប់ជនពិការមួយចំនួន ដែលជាតម្រូវការពីដែនសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវចាត់ទុកថាជាបទដ្ឋាន ។ ទោះជាយ៉ាងណាក្តី ក៏ប៊ីស្សព ឬថ្នាក់ដឹកនាំក្នុងស្តេកអាចស្នើសុំឲ្យអ្នកគ្រប់គ្រងអគារឲ្យគូសកន្លែងសម្រាប់ជនពិការបន្ថែមទៀតតាមតម្រូវការផងដែរ ។
សម្រាប់ការប្រជុំដែលមានមនុស្សច្រើនចូលរួម ដូចជាសន្និសីទស្តេក នោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានធានា និង ( សូម្បីតែជាបណ្ដោះអាសន្នក្តី ) ក៏ត្រូវរៀបចំឲ្យមានកន្លែងចំណតយាន្តជំនិះឲ្យបានគ្រប់គ្រាន់ដែរ ។ ប៊ីស្សពក៏សម្របសម្រួលជាមួយវួដផ្សេងទៀត ប្រសិនបើការប្រើប្រាស់អគារ និងចំណតយាន្តជំនិះជាន់ពេលគ្នាជាប្រចាំនោះ ។ ឧទាហរណ៍ វួដមួយប្រហែលជាមិនមានចំណតគ្រប់គ្រាន់ទេ ដោយសារវួដមុនបានប្រើប្រាស់ចំណតអស់ហើយ ។
ប៊ីស្សពក៏ត្រូវអប់រំ និងរំឭកសមាជិកអំពីការប្រើប្រាស់ចំណតសម្រាប់ជនពិការឲ្យបានត្រឹមត្រូវ ។ ឧទាហរណ៍ ការចតនៅកន្លែងធម្មតានៅជាប់នឹងចំណតរបស់ជនពិការពេក អាចធ្វើឲ្យជនពិការមិនអាចប្រើប្រាស់បាន ។ សូម្បីតែអ្នកដែលមានប័ណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ក៏ត្រូវទុកកន្លែងចំណតជនពិការឲ្យនៅទំនេរសម្រាប់អ្នកដទៃទៀត ដែលមានយានជំនិះជាម៉ាស៊ីនស្ទូចលើក ឬសម្រាប់អ្នកដែលត្រូវការកន្លែងធំដើម្បីចត ដើម្បីទម្លាក់ និងជញ្ជូនទំនិញផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមមកពីសាសនាចក្រ សូមចូលទៅកាន់វិបសាយ ជនពិការ ។
កន្លែងចាក់សម្រាម និងធុងសម្រាម
កន្លែងចាក់សម្រាម និងធុងសម្រាមគឺសម្រាប់តែសាសនាចក្រប្រើតែប៉ុណ្ណោះ ។ ចំណតជនពិការគួរតែត្រូវបានរឹតបន្តឹងដោយប្រើរនាំង ចាក់សោ ឬតាមមធ្យោបាយផ្សេងទៀត ប្រសិនបើចាំបាច់ ។