គណៈ​ប៊ីស្សព
ការអភិរក្ស​ប្រវត្តិសាស្ត្រ


ការអភិរក្ស​ប្រវត្តិសាស្ត្រ

រាល់​សំណួរ​ទាំងអស់​អំពី​ការដាក់​អចលទ្រព្យ ឬ​អគារ​ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ​នៅក្នុង​បញ្ជី ឬ​ការចុះ​ឈ្មោះ​នៃ​ការអភិរក្ស​ប្រវត្តិសាស្រ្ត​ប្រចាំ​មូលដ្ឋាន គួរតែ​បញ្ជូន​ទៅ​អ្នក​គ្រប់គ្រង​អគារ​ដោយ​ផ្ទាល់ ។ គាត់ ឬ​នាង​នឹង​ចាប់ផ្តើម​ដំណើរការ​សម្រាប់​ការពិចារណា​ជាមួយ​គណៈ​ប្រធាន​តំបន់ និង​នាយកដ្ឋាន​ជាក់លាក់​ណាមួយ​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ ។ កត្តា​ពីរ​ដែល​នឹង​ត្រូវ​លើក​មកពិចារណា​រួមមាន​ទាំង​ការចំណាយ​លើ​ការថែទាំ​អគារ និង​ថាតើ​វា​សំខាន់​ក្រៅពី​ភូមិភាគ ឬ​តំបន់​តូចៗ​មួយ​ដែរ​ឬទេ ។