កូរិនថូស ទី១ ១៥:២៩
« ហេតុអ្វីបានជាគេធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណជន ? »
ពួកបរិសុទ្ធជាច្រើននៅក្រុងកូរិនថូស បានចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនដែលបានចែកឋានរបស់ពួកគេ ប៉ុន្តែអ្នកខ្លះមិនជឿលើការរស់ឡើងវិញនៃមនុស្សស្លាប់នោះទេ ។ ប៉ុលបានជួយពួកគេឲ្យឃើញថា យើងធ្វើពិធីបរិសុទ្ធសម្រាប់មរណជនដោយមានសេចក្ដីជំនឿថា ព្រះគ្រីស្ទនឹងប្រោសយើងទាំងអស់គ្នាឲ្យរស់ឡើងវិញម្ដងទៀតក្នុងដំណើររស់ឡើងវិញនេះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យប្រាថ្នាចង់បាន ហើយមានគម្រោងចូលរួមកាន់តែមានអត្ថន័យនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ ។
សារៈសំខាន់របស់សាក្សី
សូមពិនិត្យមើលឈុតរូបភាពចំនួនបីខាងក្រោម ។ សូមសញ្ជឹងគិតអំពីទំនាក់ទំនងរវាងរូបភាពទាំងពីរក្នុងឈុតនីមួយៗ ។
ឈុតទីមួយ
ការប្រគុំតន្រ្តីក្រុមចម្រៀងរោងឧបោសថ « អេលីយ៉ា » ខែ ឧសភា ឆ្នាំ ២០០៧
ឈុតទីពីរ
ឈុតទីបី
-
តើអ្នកនឹងពន្យល់ដល់នរណាម្នាក់អំពីទំនាក់ទំនងរវាង ផ្នូរដែលគ្មានព្រះសពរបស់ព្រះអង្គសង្គ្រោះ និងព្រះវិហារបរិសុទ្ធនាសម័យទំនើបដោយរបៀបណា ?
នៅពេលសាវកប៉ុលបានបានដឹងថា បុគ្គលខ្លះនៅក្រុងកូរិនថូសកំពុងបង្រៀនថា គ្មានការរស់ឡើងវិញ នោះលោកបានពន្យល់ថា ពួកបរិសុទ្ធកំពុងធ្វើអ្វីមួយដែលបានថ្លែងទីបន្ទាល់អំពីភាពពិតនៃការរស់ឡើងវិញរួចហើយ ។
សូមអាន កូរិនថូស ទី១ ១៥:២៩ ដោយស្វែងរកការអនុវត្តដែលប៉ុលបានលើកឡើង ។
១. សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកនឹងអះអាងឡើងវិញជាពាក្យសម្ដីរបស់អ្នកផ្ទាល់នូវអ្វីដែលប៉ុលកំពុងបង្រៀននៅក្នុង ខទី ២៩ ដោយរបៀបណា ?
-
តើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន គឺជាទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដង្វាយធួនរបស់ទ្រង់ និងការរស់ឡើងវិញយ៉ាងដូចម្តេច ?
ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន
សេចក្តីពិតមួយដែលយើងអាចរៀនចេញពី កូរិនថូស ទី១ ១៥:២៩ គឺថា អស់អ្នកដែលបានស្លាប់ដោយមិនបានទទួលពិធីបុណ្យជ្រមុជទឹក អាចនៅតែទទួលបានពិធីបរិសុទ្ធដ៏សំខាន់នេះដដែល តាមរយៈកិច្ចការដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–ឆ្នាំ ២០០៨ ) បានបង្រៀនអំពីរបៀបដែលការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ អាចភ្ជាប់ទំនាក់ទំនងយើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទបាន ៖
ខ្ញុំគិតថា កិច្ចការជំនួសសម្រាប់មរណជន ខិតកាន់តែជិតការពលិកម្មជំនួសរបស់ព្រះអង្គសង្គ្រោះផ្ទាល់ ជាងកិច្ចការនានាទាំងអស់ដែលខ្ញុំដឹង ។ វាត្រូវបានផ្តល់ឲ្យដោយសេចក្តីស្រឡាញ់ ដោយមិនសង្ឃឹមចង់បានការតបស្នង ឬការទូទាត់សង ឬអ្វីៗទាំងអស់ ។ ឱ ! នោះជាគោលការណ៍ដ៏រុងរឿងអ្វីម្ល៉េះ [ fireside in Birmingham England ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៩៥ ] ។
( ហ្គរដុន ប៊ី ហ៊ិងគ្លី « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មករា ឆ្នាំ ១៩៩៨ ទំព័រ ៧៣ )
-
តើការចូលរួមនៅក្នុងពិធីបុណ្យជ្រមុជទឹក និងកិច្ចការព្រះវិហារបរិសុទ្ធផ្សេងៗទៀតសម្រាប់មរណជន ជួយយើងឲ្យក្លាយកាន់តែដូចព្រះអង្គសង្គ្រោះដោយរបៀបណា ?
ពង្រីកការយល់ដឹងរបស់អ្នក
សូមស្រមៃថា មានថ្ងៃមួយនៅសាលារៀន អ្នក និងមិត្តភក្តិរបស់អ្នកពិភាក្សាអំពីផែនការរបស់អ្នកសម្រាប់ចុងសប្តាហ៍ ។ មិត្តភក្តិម្នាក់និយាយថា គាត់រំភើបណាស់ដែលបានទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនជាមួយនឹងយុវវ័យផ្សេងទៀតនៅក្នុងវួដរបស់គាត់ ។ មិត្តភក្តិម្នាក់ទៀតឈ្មោះ កាយា មានទឹកមុខងឿងឆ្ងល់យ៉ាងខ្លាំង ហើយសួរថា « ពិធីបុណ្យជ្រមុជទឹកឲ្យមរណជន ? តើពិធីទាំងនោះជាអ្វីទៅ ? »
-
តើអ្នកនឹងមានទំនុកចិត្តប៉ុនណាក្នុងការឆ្លើយសំណួរនេះ តាមរបៀបដែលអាចធ្វើឲ្យ កាយា យល់បាន ?
សូមចំណាយពេលខ្លះ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកអំពីពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ដោយជ្រើសរើសប្រភពមួយ ឬច្រើននៅខាងក្រោមនេះ ដើម្បីសិក្សា ឬស្វែងរកប្រភពផ្ទាល់ខ្លួនរបស់អ្នក ។ នៅពេលអ្នកសិក្សា សូមរកមើលដំណើររឿងមួយចំនួន ដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ដូចជា កាយា ដែលចង់យល់កាន់តែច្បាស់ពីការអនុវត្តនេះ ។
-
Topical Guide « Baptism for the Dead » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ឬមើល « ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន » នៅក្រោម « បុណ្យជ្រមុជទឹក, ធ្វើបុណ្យជ្រមុជទឹក » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org
-
Gospel Topics « Family History » topics.ChurchofJesusChrist.org
-
លីអា បាថុន « Three Facts about Temple Baptisms » New Era ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ២២–២៣
-
« What Are Baptisms for the Dead? » ( ១:២២ ), ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org
1:22What Are Baptisms for the Dead?
-
« Two Apostles Lead a Virtual Tour of the Rome Italy Temple » ( ១១:៣១; សូមមើលពីនាទីទី ១:២៣ ដល់នាទីទី ៤:១៣ )
11:31Two Apostles Lead a Virtual Tour of the Rome Italy Temple
២. សូមពន្យល់ពីរបៀបដែលអ្នកអាចនឹងបង្រៀនអំពីពិធីបរិសុទ្ធនេះ ទៅកាន់នរណាម្នាក់ដូចជា កាយា ដែលមិនធ្លាប់ស្គាល់ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ សូមពិចារណារួមបញ្ចូលចំណុចខាងក្រោមនៅក្នុងការពន្យល់របស់អ្នក ៖
-
អ្វីដែលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនធ្វើ គឺបង្ហាញពីអារម្មណ៍របស់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ អំពីយើងម្នាក់ៗ ។
-
បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកដែលចូលរួមក្នុងពិធីបរិសុទ្ធនេះ ។
ធ្វើសកម្មភាពតាមអ្វីដែលអ្នកបានរៀន
សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយពង្សប្រវត្តិ និងការងារព្រះវិហារបរិសុទ្ធ ។ សូមសញ្ជឹងគិតអំពីអ្វីដែលបានធ្វើឲ្យបទពិសោធន៍ទាំងនេះមានអត្ថន័យ និងឧបសគ្គទាំងឡាយដែលអ្នកបានជួបប្រទះ ។ បន្ទាប់មក សូមបង្កើតផែនការផ្ទាល់ខ្លួនសាមញ្ញមួយអំពីរបៀបដែលអ្នកនឹងអនុវត្តអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ ។ ឧទាហរណ៍ អ្នកអាចពិចារណារៀបចំផែនការទាក់ទងនឹងការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ការទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដោយប្រើកម្មវិធី ស្រាវជ្រាវក្រុមគ្រួសារដើម្បីស្វែងរកឈ្មោះបុព្វការីជនរបស់អ្នក ដែលត្រូវការទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ការធ្វើអ្វីមួយដើម្បីធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់អ្នកកាន់តែមានន័យ ឬគិតអំពីគំនិតមួយក្នុងចំណោមការបំផុសគំនិតផ្ទាល់ខ្លួននានារបស់អ្នក ។ សូមធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្កើតផែនការមួយដែលត្រឹមត្រូវសម្រាប់អ្នក ។ សូមកត់ត្រាផែនការរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
៣. សូមចែកចាយផែនការរបស់អ្នកជាមួយគ្រូរបស់អ្នក ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ដោយរបៀបណា ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការថប់បារម្ភរបស់យើងដើម្បីប្រោសលោះមរណជន ព្រមទាំងពេលវេលា និងធនធានដែលយើងបានប្រើសម្រាប់ការតាំងចិត្តនោះ គឺជាការបង្ហាញមួយលើសអ្វីៗទាំងអស់អំពីសាក្សីរបស់យើងទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ ។ វាបង្កើតជាសេចក្ដីថ្លែងការណ៍មួយដ៏មានអានុភាពដែលយើងអាចធ្វើបាន ស្ដីពីបុគ្គលិកលក្ខណៈ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ។ ទីមួយ វាថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ [ និង ] ទីពីរ អំពីដង្វាយធួនដ៏និរន្តរ៍របស់ទ្រង់ ។…
យើងទទួលបុណ្យជ្រមុជទឹកសម្រាប់មរណជន ដោយសារយើងដឹងថាពួកលោកនឹងរស់ឡើងវិញ ។
( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១០ )
តើសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទនៅសម័យព្រះគម្ពីរសញ្ញាថ្មីបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាម់មរណជនដែរឬទេ ?
ពិធីបុណ្យជ្រមុជទឹកជំនួសត្រូវបានធ្វើ តែបន្ទាប់ពីព្រះយេស៊ូវត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញតែប៉ុណ្ណោះ ។ មានវគ្គបទគម្ពីរនៃព្រះគម្ពីរប៊ីបតែមួយគត់ដែលនិយាយអំពីពិធីបុណ្យជ្រមុជទឹកជំនួសសម្រាប់មរណជនគឺ ក្នុង កូរិនថូស ទី១ ១៥:២៩ ទោះបីជាអត្ថបទបុរាណផ្សេងទៀតបញ្ជាក់ថា ពួកគ្រីស្ទានសម័យដើមបានអនុវត្តពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនក៏ ដោយ ។
« ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ពិធីបុណ្យជ្រមុជទឹក គឺចាំបាច់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល យ៉ូហាន ៣:៥ ) ។ ប៉ុលខ្លួនឯងបានទទួលបុណ្យជ្រមុជទឹក ហើយបានបង្រៀនថា តាមរយៈពិធីបរិសុទ្ធដ៏សំខាន់នេះ យើងអាច ‹ ដើរក្នុងជីវិតបែបថ្មី › ( រ៉ូម ៦:៤; សូមមើលផងដែរ កិច្ចការ ៩:១៨ ) ។ ប៉ុន្តែបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌រាប់លាននាក់ បានស្លាប់ដោយមិនបានទទួលបានចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទ ឬទទួលបានពិធីបរិសុទ្ធសំខាន់នៃពិធីបុណ្យជ្រមុជទឹក ។ សេចក្ដីយោងរបស់ប៉ុលចំពោះពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនបង្ហាញថា សមាជិកសាសនាចក្រសម័យដើម បានដឹងអំពីផែនការរបស់ព្រះក្នុងការប្រោសលោះមនុស្សស្លាប់ ( សូមមើលផងដែរ យ៉ូហាន ៥:២៥, ២៨; ពេត្រុស ទី១ ៣:១៨–១៩; ៤:៦ ) »; ( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៣៨៥ ) ។
តើនៅពេលណាដែលសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទនៅថ្ងៃចុងក្រោយ ចាប់ផ្តើមធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ?
ដើម្បីស្តាប់ប្រវត្តិនៃការអនុវត្តអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន របស់សាសនាចក្រដែលបានស្ដារឡើងវិញ សូមពិចារណាមើលវីដេអូ « Glad Tidings: The History of Baptisms for the Dead » ( ៦:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
Glad Tidings: The History of Baptisms for the Dead
តើខ្ញុំអាចរៀនបន្ថែមទៀតអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននៅឯណា ?
-
« What Are Baptisms for the Dead? » ( ១:២២ ), ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org
1:22What Are Baptisms for the Dead?
-
« Two Apostles Lead a Virtual Tour of the Rome Italy Temple » ( ១១:៣១; សូមមើលពីនាទីទី ១:២៣ ដល់នាទីទី ៤:១៣ )
11:31Two Apostles Lead a Virtual Tour of the Rome Italy Temple