ថ្នាក់​សិក្ខាសាលា
ពេត្រុសទី១ ២-៣


ពេត្រុសទី១ ២-៣

« អ្នករាល់គ្នាជាពូជជ្រើសរើស »

A group of young woman sit outside and socialize.

តើអ្នកធ្លាប់ត្រូវបានគេសួរថា ហេតុអ្វីបានជាអ្នកជឿលើសេចក្ដីពិតនៃដំណឹងល្អជាក់លាក់មួយចំនួនដែរឬទេ ? សាវកពេត្រុសបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យប្រុងប្រៀបជានិច្ច ដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ហើយរំឭកពួកគេអំពីមរតកដ៏ទេវភាពរបស់ពួកគេ ( សូមមើល ពេត្រុស ទី១ ២:៩ ; ៣:១៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃការធ្វើជាគំរូដ៏ស្មោះត្រង់អំពីព្រះយេស៊ូវគ្រីស្ទ ហើយផ្តល់ឱកាសដើម្បីអនុវត្តការឆ្លើយតបទៅអ្នកដទៃអំពីសេចក្តីជំនឿរបស់អ្នក ។

ពាក្យសម្តីដែលពិពណ៌នាអំពីអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ

  • តើមាននរណាម្នាក់ធ្លាប់កត់សម្គាល់ថា អ្នកធ្វើរឿងខុសពីមុន ដោយសារអ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយរឿងនេះ ?

  • តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះភាពខុសប្លែកពីមនុស្សជាច្រើនក្នុងពិភពលោកនេះ ?

ពេលអ្នកសិក្សានៅថ្ងៃនេះ សូមសញ្ជឹងគិតពីមូលហេតុ និងរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកដើរតាមទ្រង់លេចធ្លោ និងប្លែកពីគេ ។

រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ

សូមអាន ពេត្រុស ទី១ ២:៩ ដោយរកមើលរបៀបដែលពេត្រុសបានពិពណ៌នាអំពីពួកបរិសុទ្ធនាសម័យរបស់លោក ។

  • តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះ ?

  • តើព្រះបន្ទូលទាំងនេះណែនាំអ្វីខ្លះ អំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ចំពោះយើង ?

សព្វថ្ងៃនេះ ពាក្យ កេរ្តិ៍អាករ ច្រើនតែមានន័យថា « ខុសគ្នា » ឬ « ដាច់ដោយឡែក » ។ ទោះជាព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកដើរតាមទ្រង់មានភាពខុសប្លែកពីពិភពលោកនេះក៏ដោយ ក៏នៅសម័យរបស់ពេត្រុស កេរ្តិ៍អាករ អាចមានអត្ថន័យខុសពីនោះ ។

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យថា កេរ្តិ៍អាករ ត្រូវបានបកប្រែពីភាសាហេព្រើរ ពីពាក្យ segullah ដែលមានន័យថា « ទ្រព្យសម្បត្តិមានតម្លៃ » ឬ « រតនៈសម្បត្តិ » ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យថា កេរ្តិ៍អាករ ត្រូវបានបកប្រែពីភាសាក្រិក មកពីពាក្យ peripoiesis ដែលមានន័យថា « ទ្រព្យសម្បត្តិ » ឬ « ការទទួលបាន » ។

ដូច្នេះ យើងឃើញថា ពាក្យ កេរ្តិ៍អាករ ពីបទគម្ពីរមានន័យថា « ទ្រព្យសម្បត្តិដ៏មានតម្លៃ » « បានបង្កើតឡើង » ឬ « បានជ្រើសរើសដោយព្រះ » ។ សម្រាប់យើងដែលត្រូវបានសម្គាល់ដោយអ្នកបម្រើរបស់ព្រះអម្ចាស់ថា ជារាស្ត្រដ៏ជា កេរ្តិ៍អាករ របស់ទ្រង់ គឺជាការសរសើរនៃលំដាប់ខ្ពស់បំផុត ។

( រ័សុល អិម ណិលសុន « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣៤ )

  • តើអ្នកមានអារម្មណ៍យ៉ាងណាពេលដឹងថា ព្រះទតឃើញអ្នកជាទ្រព្យសម្បត្តិដ៏ប្លែកពីគេ និងមានតម្លៃ ?

សូមអាន ពេត្រុសទី ១ ២:៩–១២ ដោយស្វែងរកការយល់ដឹងអំពីរបៀបដែលអ្នកអាចខុសពីពិភពលោកនេះ ។

  • តើអ្នកបានរកឃើញអ្វីខ្លះ ?

  • យោងតាម ខទី ១២ តើយើងអាចជះឥទ្ធិពលលើអ្នកដទៃយ៉ាងដូចម្ដេច ?

សេចក្តីពិតមួយដែលយើងអាចរកឃើញពីខគម្ពីរទាំងនេះគឺថា ព្រះហៅពួកបរិសុទ្ធរបស់ទ្រង់ឲ្យខុសប្លែកពីពិភពលោក ដូច្នេះអ្នកផ្សេងទៀតអាចមើលឃើញគំរូរបស់ពួកគេ និងសរសើរតម្កើងដល់ព្រះ ។

សូមសញ្ជឹងគិតដោយស្ងៀមស្ងាត់នូវសេចក្តីថ្លែងការណ៍ខាងក្រោម ហើយវាយតម្លៃខ្លួនអ្នកពីលេខ ១ ដល់ ៥ ដែលលេខ ៥ មានន័យថា អ្នកយល់ស្របទាំងស្រុង ។

១. មនុស្សដទៃងាយស្រួលទទួលស្គាល់ថា ខ្ញុំជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។

២. ក្នុងនាមជាអ្នកដើរតាមព្រះអង្គសង្គ្រោះ ខ្ញុំមិនប្រកាន់ទេដែលខ្ញុំខុសប្លែកពីពិភពលោកទាំងមូល ។

  • ហេតុអ្វីពេលខ្លះមានការលំបាកពេលយើងខុសពីមនុស្សជុំវិញខ្លួន ?

  • តើមានរឿងអ្វីខ្លះដែលយើងអាចធ្វើបាន ដើម្បីជួយយើងឲ្យមានអារម្មណ៍ឥតភ័យបារម្ភ ដោយសារតែភាពដោយឡែក និងខុសប្លែកពីពិភពលោក ?

  • តើមានគំរូអ្វីខ្លះពីជីវិតរបស់អ្នក ឬបទគម្ពីរដែលបង្ហាញពីរបៀបដែលភាពខុសប្លែកពីពិភពលោកបានជួយមនុស្សដទៃឲ្យចូលមកកាន់តែជិតព្រះ ?

ប្រសិនបើមាន សូមទស្សនាវីដេអូ « Unto All the World: Despoina’s Story » ( ៣:១២ ) ឬ « Something Different About Us: Example » ( ២:៥១ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលពីរបៀបដែលយុវជនម្នាក់បានជួយអ្នកដទៃឲ្យខិតមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ដោយសារតែភាពខុសប្លែកពីពិភពលោកនេះ ។

3:12

Unto All The World: Despoina's Story

Unto All the World: Despoina's Story

2:51

Something Different About Us: Example

Luis sets an example for his friend who is not a member of the Church. He said of fulfilling his duties of the Aaronic Priesthood, “I’m representing Jesus Christ, and that’s amazing."

ឲ្យប្រុងប្រៀបជានិច្ច

ពេត្រុសបានសរសេរសំបុត្ររបស់លោកអំឡុងពេលនៃការបៀតបៀន និងការក្បត់សាសនាយ៉ាងធ្ងន់ធ្ងរ ។ វាពិបាកណាស់ក្នុងការក្លាយជាគ្រីស្ទានម្នាក់នៅសម័យនោះ ដែលវាពិបាកដូចទៅនឹងអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនាពេលបច្ចុប្បន្ននេះដូច្នោះដែរ ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចជួយអ្នកដទៃឲ្យមានអារម្មណ៍រីករាយក្នុងការរស់នៅតាមដំណឹងល្អ នៅពេលយើងមានឆន្ទៈចែកចាយអ្វីដែលយើងដឹង និងទទួលអារម្មណ៍ ។ ដោយប្រើសេចក្តីថ្លែងការណ៍ពីរខាងក្រោម សូមវាយតម្លៃការរៀបចំរបស់អ្នកដើម្បីចែកចាយសេចក្តីជំនឿរបស់អ្នកជាមួយអ្នកដទៃ ។ សូមប្រើរង្វាស់ពីលេខ ១ ដល់ ៥ ដដែល ។

១. ខ្ញុំចង់ចែកចាយសេចក្តីជំនឿ និងទីបន្ទាល់របស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។

២. ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការពន្យល់ពីសេចក្តីជំនឿរបស់ខ្ញុំ និងឆ្លើយសំណួរអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។

សូមអាន ពេត្រុស ទី១ ៣:១៤–១៥ ដោយរកមើលការទូន្មានរបស់ពេត្រុសស្តីពី ការចែកចាយសេចក្តីជំនឿរបស់យើងជាមួយអ្នកដទៃ ។

  • តើអ្នកនឹងសង្ខេបការបង្រៀនរបស់ពេត្រុសជាពាក្យសម្ដីរបស់អ្នកផ្ទាល់យ៉ាងដូចម្ដេច ?

  • តើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ផ្ដល់ក្ដីសង្ឃឹមដល់យើងយ៉ាងដូចម្ដេច ?

  • តើការប្រុងប្រៀប និងមានឆន្ទៈដើម្បីនិយាយអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ប្រទានពរដល់អ្នកដទៃដោយរបៀបណា ?

វិធីដ៏មានប្រសិទ្ធភាពមួយដើម្បី « ប្រុងប្រៀបជានិច្ច » ( ពេត្រុស ទី១ ៣:១៥ ) គឺគ្រាន់តែអនុវត្តពីរបៀបដែលអ្នកអាចឆ្លើយតបនឹងសំណួរ និងការសង្កេតមើលអាកប្បកិរិយា ជំនឿ ឬសាសនាចក្រផ្ទាល់ ។

Writing on a piece of paper with a pen or pencil. ១. សូមបំពេញជំហានខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

ជំហានទី ១ ៖ សូមជ្រើសរើសយ៉ាងហោចណាស់សំណួរពីរខាងក្រោម ដែលអ្នកចាប់អារម្មណ៍ ឬសរសេរសំណួរដែលអ្នកត្រូវបានសួរអំពីសេចក្ដីជំនឿរបស់អ្នកនាពេលថ្មីៗនេះ ។

  • ខ្ញុំបានស្តាប់ឮមនុស្សនិយាយថា « ព្រះយេស៊ូវប្រទានការសង្គ្រោះ » ។ តើឃ្លានោះមានន័យដូចម្តេច ?

  • ហេតុអ្វីសាសនាចក្ររបស់អ្នកប្រឆាំងនឹងការផឹកកាហ្វេ និងតែ ?

  • ហេតុអ្វីអ្នកក្រោកពីព្រលឹម ដើម្បីទៅរៀនថ្នាក់សិក្ខាសាលា ?

  • ហេតុអ្វីព្រះយេស៊ូវគ្រីស្ទខ្វល់ព្រះទ័យចំពោះពាក្យសម្តីដែលយើងនិយាយ ? តើវាធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះ ?

  • ហេតុអ្វីយើងត្រូវរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ? តើថ្ងៃអាទិត្យមិនមែនគ្រាន់តែជាថ្ងៃមួយផ្សេងទៀតទេឬ ?

ជំហានទី ២ ៖ សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយតបទៅនឹងសំណួរដែលអ្នកបានជ្រើសរើស បន្ទាប់មកបង្កើតការឆ្លើយតបសម្រាប់សំណួរនីមួយៗ ។ សូមរួមបញ្ចូលគំនិតអំពីរបៀបដែលសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទជះឥទ្ធិពលលើការឆ្លើយតបរបស់អ្នក ។

ជំហានទី ៣ ៖ សូមសរសេរពីមូលហេតុដែលអ្នកមានអារម្មណ៍ថា វាសំខាន់ក្នុងការហ៊ានឡើងការពារ ហើយនិយាយទៅកាន់អ្នកដទៃអំពីសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមានអារម្មណ៍មិនប្រាកដប្រជា សូមពិចារណាដោយអធិស្ឋានអំពីរបៀបដែលអ្នកអាចរៀបចំខ្លួនអ្នកដើម្បីធ្វើដូច្នេះ ។

ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?

ពេត្រុស ទី១ ២:៩ ។ តើការបង្រៀនរបស់ពេត្រុសទាក់ទងយ៉ាងណាខ្លះ ទៅនឹងសមាជិកសាសនាចក្រក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានចែកចាយពីរបៀបដែលការបង្រៀនរបស់ពេត្រុសទាក់ទងនឹងសមាជិកសាសនាចក្រក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ។ សូមមើល « A Chosen Generation » មាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៣:៤៧–១៧:៣៧ ។

21:20

“A Chosen Generation”

President Gordon B. Hinckley delivers a message titled "A Chosen Generation."

ស៊ីស្ទើរ បែកឃី ក្រាវីន ក្នុងគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖

Sister Rebecca L. Craven, second counselor, Young Women general presidency. Official Portrait as of October 2018.

យើងមិនបន្ទាបបទដ្ឋានរបស់យើងឲ្យត្រូវតាម ឬធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅនោះទេ ។ យើងគឺជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ដូច្នេះហើយយើងគិតតែពីការលើកកម្ពស់អ្នកដទៃ លើកពួកគេឡើងទៅទីខ្ពស់ជាង ជាកន្លែងកាន់តែបរិសុទ្ធដែលពួកគេអាចទទួលបាននូវពរជ័យធំធេងផងដែរ ។ …

តើអ្នកដទៃអាចងាយមើលឃើញរូបភាពរបស់ទ្រង់នៅលើទឹកមុខរបស់យើង ហើយដឹងថា យើងតំណាងឲ្យនរណា តាមរបៀបដែលយើងដឹកនាំជីវិតរបស់យើងដោយប្រុងប្រយ័ត្នដែរឬទេ ?

ក្នុងនាមជារាស្ត្រនៃសេចក្ដីសញ្ញា យើងមិនត្រូវលាយឡំនឹងមនុស្សដទៃឡើយ ។ យើងត្រូវបានហៅថា « រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ » ( ពេត្រុស ទី១ ២:៩ )—នេះគឺជាការសរសើរដ៏ធំមួយ ! កាលដែលឥទ្ធិពលនៃពិភពលោកកាន់តែឱបក្រសោបអំពើអាក្រក់ នោះយើងត្រូវតែខិតខំដោយឧស្សាហ៍ ដើម្បីរឹងមាំនៅលើផ្លូវដែលនាំយើងទៅកាន់ព្រះអង្គសង្គ្រោះរបស់យើងដោយសុវត្ថិភាព ដោយពង្រីកគម្លាតរវាងការរស់នៅជាមួយសេចក្ដីសញ្ញា និងឥទ្ធិពលនៃលោកិយ ។

( បែកឃី ក្រាវីន « Careful versus Casual » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០ )

តើខ្ញុំអាចប្រុងប្រៀបខ្លួន និងឆ្លើយតបដោយរបៀបណាឲ្យមានប្រសិទ្ធភាពពេលមានគេសួរអំពីជំនឿរបស់ខ្ញុំ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ អ្នករាល់គ្នាអាចរស់នៅស្របតាមការបង្រៀនរបស់ទ្រង់ ។ អ្នកអាចមាន « ចិត្តបរិសុទ្ធ និងដៃស្អាតស្អំ » អ្នកអាចមាន « រូបព្រះដែលឆ្លាក់នៅលើ [ ទឹកមុខ ] របស់អ្នក » ។ អំពើល្អរបស់អ្នកនឹងបង្ហាញឲ្យឃើញដល់អ្នកដទៃ ។ ពន្លឺនៃព្រះអម្ចាស់អាចភ្លឺចេញពីភ្នែករបស់អ្នក ។ ជាមួយនឹងរស្មីនោះ អ្នកបានរៀបចំខ្លួនបានប្រសើរជាងមុនសម្រាប់សំណួរទាំងនោះ ។ សាវកពេត្រុសបានទូន្មានថា ៖ « ចូរប្រុងប្រៀបជានិច្ច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា » ( ពេត្រុស ទី១ ៣:១៥ ) ។

សូមឲ្យការឆ្លើយតបរបស់អ្នកមានភាពកក់ក្តៅ និងរីករាយ ។ ហើយអនុញ្ញាតឲ្យការឆ្លើយតបរបស់អ្នកទាក់ទងនឹងបុគ្គលនោះ ។ សូមចាំថា គាត់គឺជាបុត្ររបស់ព្រះផងដែរ ដែលព្រះពិតជាសព្វព្រះទ័យឲ្យបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ហើយត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃណាមួយ ។ អ្នកអាចជាមនុស្សម្នាក់ដែលបើកទ្វារទៅកាន់សេចក្ដីសង្គ្រោះ និងការយល់ដឹងអំពីគោលលទ្ធិនៃព្រះគ្រីស្ទរបស់គាត់ ។

( រ័សុល អិម ណិលសុន « Be Thou an Example of the Believers » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៨ )

ចុះមានអ្វីកើតឡើង ប្រសិនបើខ្ញុំអៀនខ្មាសក្នុងការការពារសេចក្ដីជំនឿរបស់ខ្ញុំ ?

នៅក្នុងវីដេអូ « Dare to Stand Alone » ( ៤:២០ ) មាននៅគេហទំព័រ ChurchofJesusChrist.org នោះប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ចែកចាយដំណើររឿងមួយពីការហ្វឹកហ្វឺនយោធារបស់លោក អំពីការមានភាពក្លាហានដើម្បីក្រោកឈរការពារជំនឿរបស់លោក សូម្បីតែ នៅពេលលោកមានអារម្មណ៍ថា មានតែម្នាក់ឯងក៏ដោយ ។

4:20

Dare to Stand Alone

President Thomas S. Monson shares an experience he had in the Navy when he had to stand alone and reminds us that "we are never alone when we stand with our Father in Heaven."

//media.ldscdn.org/webvtt/youth/mormon-messages-for-youth-2012/2012-05-005-dare-to-stand-alone-en.vtt