ថ្នាក់​សិក្ខាសាលា
ពេត្រុស ទី២ ១


ពេត្រុស ទី២ ១

ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ

Christ with little children.

ពេត្រុសបានសរសេរសំបុត្រទៅកាន់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសេចក្ដីជំនឿរបស់ពួកគេរឹងមាំ ។ នៅពេលជិតដល់ទីបញ្ចប់នៃជីវិតរបស់លោក ពេត្រុសចង់ជួយពួកបរិសុទ្ធទាំងនេះឲ្យចងចាំនូវពរជ័យដ៏អស្ចារ្យដែលបានសន្យាចំពោះមនុស្សស្មោះត្រង់ ។ លោកបានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យបោះជំហានដើម្បីប្រែក្លាយជាមនុស្សកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។

ជោគជ័យមួយជំហានម្តងៗ

  • តើអ្វីជាគោលដៅដ៏មានន័យដែលអ្នកចង់សម្រេចជោគជ័យ ?

  • តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីសម្រេចគោលដៅនេះបាន ?

អែលឌើរ ស្កត ឌី វិតធីង នៃពួកចិតសិបនាក់បានចែកចាយមេរៀនមួយ ដែលលោក និងភរិយារបស់លោកបានរៀនអំឡុងពេលបទពិសោធន៍មួយដែលពួកលោកមានពេលឡើងភ្នំហ្វូជី នៅប្រទេសជប៉ុន ។ មេរៀនដែលពួកគេបានរៀនអាចជួយអ្នកធ្វើកិច្ចការឆ្ពោះទៅរកគោលដៅរបស់អ្នក ។អ្នកអាចមើលវីដេអូ « Becoming like Him » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ២:៣៥ ដល់ ៣:០៩ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖

10:21

ការប្រែក្លាយ​ដូច​ជា​ទ្រង់

អែលឌើរ វីតធីង​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ធ្វើតាម​ព្រះបញ្ញាត្តិ​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

និស្ស័យនៃព្រះ

នៅក្នុងសំបុត្រមួយទៅកាន់សមាជិកនៃសាសនាចក្រដែលមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរួចហើយនោះ សាវកពេត្រុសបានបង្ហាញពីបំណងប្រាថ្នារបស់លោកដើម្បីឲ្យពួកគេទទួលបានពរជ័យនៃការស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងនិស្ស័យនៃព្រះរបស់ទ្រង់ទាំងទ្វេ ។

សូមអាន ពេត្រុសទី២ ១:២–៤ ដោយរកមើលពរជ័យដែលអាចមករកយើងតាមរយៈចំណេះដឹងនេះ ។

  • តើអ្នកគិតថាវាមានន័យយ៉ាងណាចំពោះ « អ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ » ? ( ពេត្រុស ទី២ ១:៤ ) ។

យើងម្នាក់ៗមាននិស្ស័យដ៏ទេវភាព ដោយសារយើងម្នាក់ៗជា « បុត្រា ឬបុត្រីនៃវិញ្ញាណដ៏ជាទីស្រឡាញ់នៃមាតាបិតាសួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងអភិវឌ្ឍ និងកែលម្អគុណលក្ខណៈដូចជាព្រះគ្រីស្ទ នៅពេលយើងខិតខំធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ហើយពឹងផ្អែកលើទ្រង់ដើម្បីជួយយើងផ្លាស់ប្តូរ ។

Writing on a piece of paper with a pen or pencil. ១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមបន្ថែមវាពេញមួយមេរៀន ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូរគ្រោងដ៏សាមញ្ញមួយនៃភ្នំហ្វូជី ឬភ្នំផ្សេងទៀតដែលអ្នកជ្រើសរើស ។ នៅលើភ្នំរបស់អ្នក សូមសរសេរគុណលក្ខណៈពីរបីរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • តើគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទមួយណាដែលអ្នកកោតសរសើរបំផុត ? ហេតុអ្វី ?

សូមអាន ពេត្រុសទី២ ១:៥–៧ ដោយរកមើលគុណលក្ខណៈដូចព្រះគ្រីស្ទដែលពេត្រុសបានសរសេរ ។ បន្ថែមគុណលក្ខណៈទាំងនេះទៅនឹងអ្វីដែលអ្នកបានសរសេរនៅលើរូបភ្នំរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។

សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីអ្វីដែលពេត្រុសចង់មានន័យចំពោះឃ្លា « បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ » ( ខទី ៥ ) ។

  • តើអ្នកអាចបង្ហាញវានៅក្នុងដ្យាក្រាមរបស់អ្នកដោយរបៀបណា ?

សូមអាន ពេត្រុស ទី២ ១:៨–១១ ដោយរកមើលអ្វីដែលពេត្រុសបានប្រាប់ពួកបរិសុទ្ធថានឹងកើតឡើង ប្រសិនបើពួកគេអភិវឌ្ឍគុណលក្ខណៈទាំងនេះ ។

  • តើអ្វីទៅជាសេចក្ដីពិតដែលអ្នករៀនពីខគម្ពីរទាំងនេះ ?

សូមគិតអំពីអ្វី ដែលអ្នកអាចបន្ថែមទៅក្នុង ដ្យាក្រាមរបស់អ្នក ដោយសារតែអ្វីដែលអ្នកកំពុងរៀន ។ អ្នកអាចនឹងចង់បន្ថែមចំណងជើងនៅពីលើភ្នំរបស់អ្នក ដែលសង្ខេបសេចក្តីពិតសំខាន់មួយដែលអ្នកកំពុងរៀនអំពីការមកស្គាល់ព្រះយេស៊ូវ គ្រីស្ទ ។

អ្នកអាច ប្រៀបធៀបដ្យាក្រាមរបស់អ្នកទៅនឹងឧទាហរណ៍ ខាងក្រោម ហើយបន្ថែមព័ត៌មានលម្អិតណាមួយដែលអ្នកយល់ថាមានប្រយោជន៍ ។

ការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ

ដំណើរនៃការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទអាចចាប់ផ្ដើមដោយជំហានដំបូងដ៏សាមញ្ញនៃការជ្រើសរើសមួយ ហើយសិក្សាបន្ថែមអំពីវា ។ សូមចាប់ផ្ដើមដំណើរនេះនៅថ្ងៃនេះ ដោយជ្រើសរើសគុណលក្ខណៈមួយក្នុងចំណោមគុណលក្ខណៈដែលមាននៅក្នុង ពេត្រុស ទី២ ១:៥–៧ ហើយសរសេរនៅលើដ្យាក្រាមភ្នំរបស់អ្នក ។

វិធីមួយដែលអ្នកអាចស្វែងយល់បន្ថែម អំពីគុណលក្ខណៈ ដែលអ្នកបានជ្រើសរើសគឺដោយប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guide ឬ មុខងារស្វែងរកនៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកបទគម្ពីរ ឬ សេចក្តីថ្លែងការណ៍ដែលទាក់ទងនឹងគុណលក្ខណៈនោះ ។

សូមកំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយពិចារណាលើការគូសចំណាំឃ្លាសំខាន់ៗនៅក្នុងព្រះគម្ពីរដែលអ្នកបានអាន ។

Writing on a piece of paper with a pen or pencil. ២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើគុណលក្ខណៈមួយណាដែលអ្នកជ្រើសរើសផ្តោតលើ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងគុណលក្ខណៈនេះចេញពីការសិក្សាទាំងឡាយរបស់អ្នក ?

  • តើជីវិតរបស់អ្នកអាចត្រូវបានកែលម្អដោយការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទនេះដោយរបៀបណា ?

  • តើមានការខិតខំអ្វីខ្លះដែលអ្នកមានឆន្ទៈធ្វើ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ដោយការអភិវឌ្ឍគុណលក្ខណៈនេះ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើវានឹងត្រូវការអ្វីអំពីខ្ញុំដើម្បីអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ ?

អែលឌើរ ស្កត់ ឌី វីតធីង នៃពួកចិតសិបនាក់បានពន្យល់ ៖

Official Portrait of Elder Scott D Whiting. Photographed in March 2017.

ដើម្បីមើលឃើញការរីកចម្រើនដ៏ពិត បងប្អូននឹងត្រូវតែខិតខំប្រឹងប្រែងឲ្យបានខ្ជាប់ខ្ជួន ។ ដូចគ្នានឹងការឡើងភ្នំដែលតម្រូវឲ្យមានការរៀបចំទុកជាមុន និងមានការតស៊ូ និងការអត់ធ្មត់អំឡុងពេលឡើង ដូច្នេះការធ្វើដំណើរនេះក៏នឹងតម្រូវឲ្យមានកិច្ចប្រឹងប្រែង និងការលះបង់ដ៏ពិតផងដែរ ។ ពួកគ្រីស្ទានដ៏ពិត ដែលយើងពុះពារដើម្បីក្លាយដូចជាលោកគ្រូរបស់យើង តែងតែតម្រូវឲ្យយើងធ្វើអស់ពីសមត្ថភាព ។…

ខ្ញុំដឹងថា ការប្រែក្លាយដូចជាទ្រង់ តាមរយៈជំនួយ និងកម្លាំងដ៏ទេវភាពរបស់ទ្រង់ គឺ អាចសម្រេចទៅបានមួយជំហានម្ដងៗ ។ បើមិនដូច្នោះទេ ទ្រង់នឹងមិនប្រទានដល់យើងនូវបទបញ្ញត្តិនេះទេ [ សូមមើល នីហ្វៃទី១ ៣:៧ ] ។

( ស្កត់ ឌី វីតធីង, « Becoming like Him » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៤ )

តើមានអ្វីកើតឡើង នៅពេលដែលខ្ញុំព្យាយាមទទួលបានគុណលក្ខណៈដូចព្រះគ្រីស្ទ ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

11:7

ការ​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះអម្ចាស់​យើង ព្រះយេស៊ូវ​គ្រីស្ទ

អែលឌើរ ហែល បង្រៀន​យើង​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​ចាំបាច់​ដើម្បី​យើង​អាច​ប្រែ​ក្លាយ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ។

Official portrait of Elder Robert D. Hales of the Quorum of the Twelve Apostles, 2003

គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ កាលយើងយល់ឃើញពីវា គឺវាពុំមែនជាការសរសេរមួយដែលត្រូវធ្វើតាម ឬជាបញ្ជីមួយដើម្បីបំពេញនោះឡើយ ។ វាគឺជាគុណលក្ខណៈដ៏ចាំបាច់ បន្ថែមឲ្យគ្នាទៅវិញទៅមក ដែលអភិវឌ្ឍក្នុងខ្លួនយើងតាមវិធីអន្តរកម្ម ។ និយាយម្យ៉ាងទៀតគឺថា យើងពុំអាចទទួលបុគ្គលិកលក្ខណៈមួយដូចជាព្រះគ្រីស្ទដោយពុំទទួលយក ហើយជះឥទ្ធិលដល់មនុស្សដទៃបានឡើយ ។ កាលបុគ្គលិកលក្ខណៈមួយរឹងមាំ នោះបុគ្គលិកលក្ខណៈជាច្រើនទៀតក៏រឹងមាំដែរ ។

( រ៉ូបឺត ឌី ហែល « Becoming a Disciple of Our Lord Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦ )

អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ជំនួយមកពីព្រះអង្គសង្គ្រោះគឺមានសម្រាប់ដំណើរនៃជីវិតរមែងស្លាប់ទាំងស្រុង—ពីអាក្រក់ទៅជាល្អ ពីល្អ ទៅជាប្រសើរជាង និងដើម្បីផ្លាស់ប្តូរលក្ខណៈធម្មជាតិរបស់យើង ។

( ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤២; Liahona ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៤ )