ចំណេះចំណានខាងគោលលទ្ធិ ៖ អេភេសូរ ២:១៩–២០
សាសនាចក្រនេះត្រូវបានបង្កើតឡើង នៅក្នុងព្រះយេស៊ូវគ្រីស្ទ និងពួកសាវក និងពួកព្យាការីរបស់ទ្រង់
នៅក្នុងការសិក្សារបស់អ្នកអំពី អេភេសូរ ២ អ្នកបានរៀនថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងនៅលើគ្រឹះនៃពួកសាវក និងពួកព្យាការី ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាថ្មជ្រុងយ៉ាងឯក ។ គោលបំណងនៃមេរៀននេះគឺដើម្បីបង្កើនចំណេះចំណានរបស់អ្នកលើការបង្រៀនទាំងនេះ នៅពេលអ្នកទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេភេសូរ ២:១៩–២០ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
ទន្ទេញ និងពន្យល់
ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះ សូមសរសេរដូចខាងក្រោមយ៉ាងហោចណាស់បីដងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖ « អេភេសូរ ២:១៩–២០ ។ សាសនាចក្រត្រូវបាន ‹ ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក › » ។
អ្នកអាចសរសេរឃ្លាតាមរបៀបដែលបង្ហាញពីសេចក្ដីពិតនេះផងដែរ ។ ឧទាហរណ៍ អ្នកអាចគូររូបចតុកោណកែងជុំវិញឃ្លានេះ ដើម្បីជានិមិត្តរូបនៃគ្រឹះមួយ ហើយគូររូបព្រះវិហារនៅពីលើរូបចតុកោណកែងនោះ ។ ឬប្រសិនបើអ្នកគូរឧទាហរណ៍ពីគ្រឹះនេះសម្រាប់មេរៀនមុន នោះអ្នកអាចសរសេរឃ្លាគន្លឹះនៅលើ ឬនៅជិតគំនូរនោះ ។
រៀនអនុវត្ត
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមផ្គូផ្គងសេចក្ដីថ្លែងការណ៍នេះជាមួយនឹងគោលការណ៍ដែលត្រឹមត្រូវនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ប្រសិនបើចាំបាច់ សូមប្រើ កថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បីជួយអ្នក ។
|
|
|
|
|
|
សូមស្រមៃថាមិត្តជិតស្និទ្ធរបស់អ្នកឈ្មោះ អេស្ទែល មានអារម្មណ៍ជំទាស់ ។ នាងមានទីបន្ទាល់អំពីពួកព្យាការី និងពួកសាវក ប៉ុន្តែនាងប្រឆាំងនឹងការបង្រៀនរបស់សាសនាចក្របច្ចុប្បន្ន ។ តាមពិត នាងមានអារម្មណ៏ប្រឆាំងនឹងការបង្រៀនបច្ចុប្បន្នរបស់សាសនាចក្រយ៉ាងខ្លាំង ។ នាងសុំជំនួយដើម្បីដឹងពីអ្វីដែលត្រូវធ្វើ ។ នៅពេលនោះ អ្នកមិនដឹងថាត្រូវនិយាយអ្វីនោះទេ ប៉ុន្តែអ្នកសម្រេចចិត្តធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអ្នកបានប្រើនៅក្នុងថ្នាក់សិក្ខាសាលា ដើម្បីរៀបចំជួយមិត្តរបស់អ្នក ។
សូមប្រើតារាងខាងក្រោមដើម្បីគិតពិចារណាពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីពួកព្យាការី និងពួកសាវក និងរបៀបដែលអ្នកអាចជួយ អេស្ទែល ។
តើខ្ញុំបានរៀនទុកចិត្ត ហើយដើរតាមពួកសាវក និងពួកព្យាការីដោយរបៀបណា ? |
តើខ្ញុំអាចជួយមិត្តរបស់ខ្ញុំដោយរបៀបណា ? |
---|---|
តើខ្ញុំបានរៀនទុកចិត្ត ហើយដើរតាមពួកសាវក និងពួកព្យាការីដោយរបៀបណា ? តើខ្ញុំមានបទពិសោធន៍អ្វីខ្លះ នៅពេលខ្ញុំធ្វើសកម្មភាពដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើតាមពួកសាវក និងពួកព្យាការីរបស់ទ្រង់ ? តើបទពិសោធន៍មួយណាអាចមានប្រយោជន៍ក្នុងការចែកចាយជាមួយ អេស្ទែល ? | តើខ្ញុំអាចជួយមិត្តរបស់ខ្ញុំដោយរបៀបណា ? តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ អេស្ទែល ដើម្បីជួយនាងឲ្យពិចារណាអំពីរបៀបដែលព្រះអម្ចាស់អាចនឹងសព្វព្រះទ័យឲ្យនាងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? |
តើខ្ញុំបានរៀនទុកចិត្ត ហើយដើរតាមពួកសាវក និងពួកព្យាការីដោយរបៀបណា ? តើខ្ញុំបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រាស្រ័យទាក់ទងជាមួយនឹងកូនចៅរបស់ទ្រង់ ដែលអាចជួយ អេស្ទែល ក្នុងស្ថានភាពនេះ ? | តើខ្ញុំអាចជួយមិត្តរបស់ខ្ញុំដោយរបៀបណា ? តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ អេស្ទែល ដើម្បីជួយនាងឲ្យមើលឃើញកង្វល់របស់នាងជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ? |
តើខ្ញុំបានរៀនទុកចិត្ត ហើយដើរតាមពួកសាវក និងពួកព្យាការីដោយរបៀបណា ? តើប្រភពដែលបានតែងតាំងដ៏ទេវភាពណាខ្លះបានជួយខ្ញុំឲ្យទុកចិត្តលើពួកសាវក និងពួកព្យាការី ? តើវាបានជួយខ្ញុំដោយរបៀបណា ? | តើខ្ញុំអាចជួយមិត្តរបស់ខ្ញុំដោយរបៀបណា ? តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះដែលខ្ញុំនឹងណែនាំឲ្យ អេស្ទែល ងាកទៅរក ? |