ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៦


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១៦

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

ម្ដាយ និង​យុវនារី​នៅ​ប្រទេស​នូវែលសេឡង់​កំពុង​អង្គុយ​អាន​ព្រះ​គម្ពីរ​ជាមួយ​គ្នា ។ ក៏​មាន​រូប​ថតស្រ្តី​កំពុង​សញ្ជឹងគិត​ផងដែរ ។

ការចង​វគ្គបទគម្ពីរ និងអ្វី​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ អាចជួយ​ដល់​អ្នក​តាម​វិធី​ជា​ច្រើន ។ មេរៀននេះ​មាន​គោលបំណង​ជួយ​អ្នកឲ្យ​ទន្ទេញ​សេចក្ដី​យោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី និង​ឃ្លាបទគម្ពីរ​គន្លឹះ​មួយចំនួន ។

  • ហេតុអ្វី​បានជា​អ្នក​អាច​ចាំ​រឿង​មួយ​ចំនួន​ដូច​តទៅ​នេះ ៖ ទំនុក​ចម្រៀង កាលវិភាគ ឬហេតុការណ៍អំពី​កីឡាករ ឬ​អ្នក​សម្ដែង ?

  • តើ​មាន​ឧទាហរណ៍​អំពី​រឿង​ផ្សេងទៀត​ណា​ខ្លះ​ដែល​អ្នក​ចាំ ? តើ​ហេតុ​អ្វី​អ្នក​ត្រូវ​ទន្ទេញ​វា​ឲ្យ​ចាំ ?

  • តើមាន​ហេតុផល​អ្វីខ្លះ​ដើម្បី​ទន្ទេញ​បទគម្ពីរ ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ឬ​មើល​វីដេអូ « He Lives » ដែល​មាននៅលើ​គេហទំព័រ ChurchofJesusChrist.orgចាប់​ពី នាទី​ទី ៥:២៧ ដល់​នាទី​ទី ៦:០៥ ។ សូម​រកមើល​យ៉ាងហោច​ណាស់​ពរជ័យ​ចំនួន​បី នៃ​ការ​ទន្ទេញ​បទគម្ពីរ​អាច​ផ្តល់​ពរជ័យ​ដល់​យើង​បាន ។

17:0

He Lives

He [Jesus Christ] has given His life that even in our weakness, we may overcome our mistakes through repentance and obedience to His gospel.

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។

ខ្ញុំ​ស្នើ​ឲ្យ​អ្នក​ទន្ទេញ​ខគម្ពីរ​ដែល​ប៉ះ​ដល់​ដួងចិត្ត​របស់​អ្នក ហើយ​បំពេញ​ព្រលឹង​អ្នក​ដោយ​ការយល់ដឹង ។ នៅពេល​ព្រះគម្ពីរ​ត្រូវ​បាន​ប្រើ ​ដូច​ដែល​ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​ព្រះគម្ពីរ​ត្រូវ​បាន​កត់ត្រា នោះ​ព្រះគម្ពីរ​មាន​អំណាច​ខាងក្នុង​ដែល​មិន​អាច​ទាក់ទង​គ្នា​បាន នៅ​ពេល​ដែល​ព្រះគម្ពីរ​បាន​បកស្រាយ​ខុស​ពី​អត្ថន័យ​ដើម​នោះ ។ ពេល​ខ្លះ​នៅ​ពេល​ដែល​មាន​តម្រូវ​ការ​សំខាន់​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​នឹក​ចាំ​ដល់​បទគម្ពីរ​ក្នុងចិត្ត ដែល​បាន​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ ។ មាន​ការ​លួងលោម ការណែនាំ និង​អំណាច​ដ៏​អស្ចារ្យ​ដែល​ហូរ​ចេញ​ពី​ព្រះគម្ពីរ ជាពិសេស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។

( រីឆាដ ជី ស្កត « He Lives » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨៧–៨៨ )

  • តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដកពិសោធន៍​មកពី​ការទន្ទេញ​បទ​គម្ពីរ ឬ​ឃ្លា​គន្លឹះ​នៃ​បទគម្ពីរ ?

  • តើ​ការ​ទន្ទេញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ប័ណ្ណ​បង្ហាញ

វិធីមួយ​ដើម្បី​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ​ត្រូវ​ប្រើ​ប័ណ្ណ​បង្ហាញ ។ ដើម្បី​ធ្វើ​ប័ណ្ណបង្ហាញ សូមបត់​ក្រដាស​ទទេ​មួយ​ចំ​ពាក់​កណ្តាល ហើយ​បន្ទាប់មក បត់​ជាពីរ​ម្តងទៀត​ដើម្បី​បង្កើត​បានជា​បួនផ្នែក ។ សូម​លាត​ក្រដាស ហើយ​កាត់​ឲ្យ​ចំ​បន្ទាត់​ដែល​បាន​បត់​នោះ​ដើម្បី​ធ្វើ​ប័ណ្ណ​ចំនួន​បួន ។

សូម​សរសេរ​សេចក្ដី​យោង​នីមួយៗ​ខាងក្រោម​នេះ​ដាក់​នៅលើ​ផ្នែកម្ខាង​នៃប័ណ្ណនីមួយៗ ។ នៅម្ខាងទៀត សូម​សរសេរ​ឃ្លា​បទគម្ពីរ គន្លឹះ ។

សេចក្ដីយោង

ឃ្លា​បទគម្ពីរ​គន្លឹះ

សេចក្ដីយោង

អេភេសូរ ១:១០

ឃ្លា​បទគម្ពីរ​គន្លឹះ

« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ។

សេចក្ដីយោង

អេភេសូរ ២:១៩–២០

ឃ្លា​បទគម្ពីរ​គន្លឹះ

សាសនាចក្រ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

សេចក្ដីយោង

ថែស្សាឡូនីច ទី២ ២:១–៣

ឃ្លា​បទគម្ពីរ​គន្លឹះ

« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

សេចក្ដីយោង

ធីម៉ូថេ ទី២ ៣:១៥–១៧

ឃ្លា​បទគម្ពីរ​គន្លឹះ

« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

សូម​មាន​គំនិត​ច្នៃប្រឌិត​ដើម្បី​ជួយអ្នក​ឲ្យ​ទន្ទេញ ។ សូម​ជ្រើសរើស​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ដូច​ខាង​ក្រោម ឬ​បង្កើត​គំនិត​មួយ​ដោយ​ខ្លួន​ឯង ។

  • ការសួរ​សំណួរ​ខ្លួន​ឯង ៖ សូម​កាន់​ប័ណ្ណ​បង្ហាញ​ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឃើញ​តែ​សេចក្ដី​យោង ឬ​ឃ្លាបទគម្ពីរ​គន្លឹះ​ប៉ុណ្ណោះ ។ សូម​សាកល្បង​និយាយឃ្លា ឬ​សេចក្ដី​យោង​បទគម្ពីរ​គន្លឹះ​ដែលត្រូវគ្នា ។ សូម​ធ្វើ​ដូច​នេះ​សាឡើងវិញ​ជា​ច្រើនដង​ជាមួយនឹង​សេចក្ដី​យោង​នីមួយៗ និងឃ្លា​ដែលត្រូវគ្នា ។

  • ការរំឭក​អត្ថបទ ៖ សូម​សរសេរ​សេចក្តីយោង​មួយ​ទៅមិត្តភក្តិ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​របស់អ្នក ហើយ​មើលថា​តើនរណា​ជា​អ្នក​សរសេរ​អត្ថបទ​ត្រឡប់​មកវិញ​ជាមួយ​នឹង​ឃ្លាគន្លឹះ​ដែល​ត្រឹមត្រូវ ។

  • សកម្មភាព​ផ្គូផ្គង ៖ សូម​ចាប់ដៃគូ​ជាមួយ​មិត្ត​រួមថ្នាក់ ឬសមាជិក​គ្រួសារ​ម្នាក់​ទៀត ។ សូម​ឲ្យ​ម្នាក់​ដាក់​ប័ណ្ណ​របស់​ពួកគេ​ដែលមាន​សេចក្ដីយោង​ផ្ងារ​ឡើង ហើយ​ម្នាក់​ទៀត​ដាក់​សន្លឹក​ប័ណ្ណ​របស់​ពួកគេ​ដែល​មាន​ឃ្លា​បទគម្ពីរ​គន្លឹះ​ផ្ងារ​ឡើង​លើ ។ សូម​ផ្គូផ្គង​ឃ្លា​បទគម្ពីរ​គន្លឹះ​ទៅនឹង​សេចក្ដីយោង​ដែល​ត្រូវ​គ្នា ដោយ​ដាក់​ប័ណ្ណ​ដែល​មាន​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​ពីលើ​សន្លឹក​ប័ណ្ណសេចក្ដីយោង ។

  • ប្រើ​កម្មវិធី ៖ សូម​ប្រើកម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ដើម្បីជួយ​អ្នក​ឲ្យ​ទន្ទេញ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​នាំយក​ប័ណ្ណបង្ហាញ​របស់អ្នក​ទៅកាន់​ថ្នាក់​រៀន​ដែល​ជួបមុខគ្នា​ប្រចាំ​សប្តាហ៍​របស់​អ្នក ដើម្បី​ចែកចាយ​ជាមួយ​គ្រូ​របស់​អ្នក ។ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។

  • ហេតុអ្វី​បាន​ជា​អ្នក​ចង់​ទន្ទេញ​វគ្គ ឬ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ ?

  • តើវាអាចជួយឲ្យ​ការយល់ដឹង​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​​កាន់តែ​ស៊ីជម្រៅ​យ៉ាងដូចម្តេច ?