ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៨
អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិគឺ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តនៅក្នុងជីវិតជាក់ស្ដែងទៅតាមគោលលទ្ធិ ដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មីមួយចំនួនទៅក្នុងជីវិតរបស់អ្នក ។
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សូមស្រមៃមើលអត្តពលិកដ៏ល្អបំផុតរបស់ពិភពលោកចំនួន ១៥០ នាក់ដែលកំពុងព្យាយាមធ្វើជាអ្នកចាំទីនៅក្នុងក្រុមបាល់ទាត់ដ៏ឆ្នើមមួយ ។ តើអ្នកអាចស្រមៃមើលថាតើវាពិបាកប៉ុនណាសម្រាប់គ្រូបង្វឹកក្នុងការជ្រើសរើសអត្តពលិកម្នាក់ ?
-
តើអ្នកគិតថាគ្រូបង្វឹកអាចប្រើលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បីរកឲ្យឃើញថា អ្នកណាដែលត្រូវជ្រើសរើស ?
ព្រះគម្ពីរសញ្ញាថ្មីមានខគម្ពីរជិត ៨,០០០ ខគម្ពីរ ។ មានតែ ៥៣ ខគម្ពីរទាំងនេះប៉ុណ្ណោះ ( ប្រហែល ១ ក្នុងចំណោម ១៥០ ខគម្ពីរ ) ដែលត្រូវបានរួមបញ្ចូលនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីចំនួន ២៤ នេះ ។ សូមស្រមៃអំពីបញ្ហាប្រឈមនៃការជ្រើសរើសវគ្គបទគម្ពីរណាមួយចេញពីព្រះគម្ពីរសញ្ញាថ្មីទាំងមូលដែលគួរត្រូវបានសិក្សាជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
-
ប្រសិនបើអ្នកត្រូវបានសុំឲ្យជួយជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ តើលក្ខខណ្ឌអ្វីខ្លះដែលអ្នកនឹងប្រើដើម្បីសម្រេចចិត្តយកវគ្គបទគម្ពីរណាមួយដែលអ្នកបានជ្រើសរើស ?
សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិខាងក្រោមចំនួនពីរ ដែលអ្នកប្រហែលជាមិនធ្លាប់ស្គាល់ ។ សូមអានវគ្គបទគម្ពីរទាំងមូលនៅក្នុងព្រះគម្ពីររបស់អ្នក ហើយកំណត់ហេតុផលដែលអ្នកគិតថាវគ្គបទគម្ពីរទាំងនោះអាចជ្រើសរើសជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិសម្រាប់យុវវ័យជុំវិញពិភពលោកដើម្បីផ្តោតលើ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ នៅក្នុងដំណើររស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ
ហេតុផលមួយដែលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិត្រូវបានជ្រើសរើសគឺដោយសារពួកគេមានសេចក្ដីពិតនានាដែលអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាន ។
ការអនុវត្តតាមវគ្គបទគម្ពីរ
គោលបំណងមួយក្នុងចំណោមគោលបំណងនៃចំណេះចំណានខាងគោលលទ្ធិគឺដើម្បីជួយអ្នកឲ្យអនុវត្តសេចក្តីពិតនានាដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៅនឹងស្ថានភាពដែលអ្នកជួបប្រទះនៅក្នុងជីវិតរបស់អ្នកឥឡូវនេះ និងទៅអនាគត ។ ឧទាហរណ៍ គោលលទ្ធិដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ ថាដំណឹងល្អត្រូវបានផ្សព្វផ្សាយដល់មរណជននៅក្នុងពិភពវិញ្ញាណអាចជួយសម្រាលទុក្ខមិត្តម្នាក់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ឬអាចលើកទឹកចិត្តអ្នកឲ្យធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិសម្រាប់បុព្វការីជនរបស់អ្នក ។