រ៉ូម ៨:១–១៧
« អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ »
នៅគ្រាដែលសមាជិកសាសនាចក្រនៅរ៉ូមខ្វះសាមគ្គីភាពគ្នា ហើយបានបែងចែកបក្សពួកលើបញ្ហាសំខាន់ៗមួយចំនួន នោះប៉ុលបានសរសេរទៅពួកគេអំពីរបៀបដែលពួកគេអាចធ្វើតាមព្រះវិញ្ញាណ ដើម្បីទទួលបានដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើធម្មជាតិដែលធ្លាក់របស់ពួកគេបាន ។ ប៉ុលបានសន្យាថា ប្រសិនបើពួកគេធ្វើដូច្នេះ នោះពួកគេនឹងទៅជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទនូវអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។ នៅពេលអ្នកសិក្សា សូមព្យាយាមបង្កើនបំណងដើម្បីធ្វើតាមព្រះវិញ្ញាណ ហើយទទួលបានអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។
តើអ្នកចង់បានមរតកអ្វីខ្លះ ?
-
បើអ្នកអាចជ្រើសរើសនរណាម្នាក់ដើម្បីទទួលមរតកអ្វីមួយ តើអ្នកនឹងជ្រើសរើសនរណា ? ហេតុអ្វី ?
-
តើអ្នកនឹងចង់បានមរតកអ្វីខ្លះពីបុគ្គលរូបនេះ ?
សាវកប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅរ៉ូមអំពីមរតកដែលព្រះវរបិតាសួគ៌ប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗ ។ សូមអាន រ៉ូម ៨:១៦–១៧, ៣២ ហើយគូសចំណាំអ្វីដែលព្រះវរបិតាសួគ៌ប្រទានដល់យើង ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា អ្នកគ្រងមរតកគឺជា « ជនដែលត្រូវបានគ្រងអំណោយទានខាងសាច់ឈាម ឬខាងវិញ្ញាណទុកជាមរតក » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អ្នកគ្រងមរតក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើពាក្យ ឬ ឃ្លាអ្វីខ្លះដែលអ្នកបានគូសចំណាំ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលក្លាយជាអ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ ?
សេចក្តីពិតមួយនៃខគម្ពីរទាំងនេះជួយយើងឲ្យយល់ថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ប្រទានពរដល់យើងនូវអ្វីៗទាំងអស់ដែលទ្រង់មាន ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥៥; ៨៤:៣៨ ) ។
ដោយយោងទៅលើមរតកដែលព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់យើង ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ខ្ញុំមិនអាចស្រមើស្រមៃឃើញពីអ្វីៗគ្រប់យ៉ាងដែលការសន្យានេះផ្ដល់ឲ្យឡើយ ។ តែខ្ញុំដឹងយ៉ាងច្បាស់ថា វាអស្ចារ្យ ទេវភាព អស់កល្ប ហើយមានតម្លៃស័ក្ដិសមនឹងរាល់ការខិតខំរបស់យើងក្នុងជីវិត ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Four Titles » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៦០ )
សូមចំណាយពេលមួយភ្លែត ដើម្បីគិតអំពីអត្ថន័យនៃការទទួលមរតកទាំងអស់ដែលព្រះវរបិតាសួគ៌មាន ហើយពិចារណាអំពីសំណួរថាតើអ្នកអាចមានសំណួរអ្វីខ្លះអំពីសេចក្ដីពិតនេះ ។ សូមពិចារណាអំពីបុគ្គលិកលក្ខណៈ គុណលក្ខណៈ និងពរជ័យផ្សេងទៀតដែលអ្នកចង់ទទួលមរតកពីព្រះវរបិតាសួគ៌ ។ នៅពេលអ្នកបន្តការសិក្សានៅថ្ងៃនេះ សូមរកមើលសេចក្ដីពិតនានាដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីមរតកដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងប្រទានពរដល់អ្នក និងអ្វីដែលអ្នកអាចធ្វើដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមរតកនេះ ។
សូមសិក្សាបន្ថែមអំពីមរតករបស់ព្រះវរបិតាសួគ៌
សូមបង្កើតតារាងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
ពរជ័យដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងទទួលមរតក |
អ្វីដែលយើងអាចធ្វើបានដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលមរតកនេះ |
នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ព្រះអម្ចាស់បានបើកសម្ដែងបន្ថែមទៀតអំពីមរតកដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងប្រទានឲ្យយើង ។ ជាផ្នែកមួយនៃវិវរណៈដែលបានប្រទានដល់ព្យាការី យ៉ូសែប ស្ម៊ីធ ហើយបានកត់ត្រានៅក្នុងអ្វីដែលឥឡូវនេះគឺជា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ព្រះអម្ចាស់បានពិពណ៌នាអំពីអ្នកដែលនឹងទទួលមរតកនៅនគរសេឡេស្ទាលនៅថ្ងៃណាមួយ ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៧០ ព្រមទាំងការបង្រៀនជាច្រើនទៀតរបស់ប៉ុលនៅក្នុង រ៉ូម ៨:១, ៥–៩, ១៣–១៤ រួមមានការបកប្រែរបស់យ៉ូសែប ស្មីធសម្រាប់ រ៉ូម ៨:៨–៩ ដែលមាននៅក្នុងលេខយោង ។ នៅពេលអ្នកសិក្សា សូមបន្ថែមទៅក្នុងតារាងរបស់អ្នកនូវការសន្យាដែលអ្នកបានអាន និងអ្វីដែលខគម្ពីរនិយាយថាអ្នកអាចធ្វើបាន ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសន្យាទាំងនោះ ។ សូមចងចាំថា ទោះបីជាខគម្ពីរទាំងនេះខ្លះប្រើពាក្យដូចជា « កូនប្រុស » និង « បុរស » ក៏ដោយ ក៏ការសន្យារបស់ព្រះអនុវត្តស្មើៗគ្នាចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១ ) ។ វាក៏ប្រហែលជាមានប្រយោជន៍ផងដែរក្នុងការដឹងថាពាក្យ « ខាងសាច់ឈាម » ដែលបានរៀបរាប់នៅក្នុង រ៉ូម ៨ សំដៅទៅលើនរណាម្នាក់ដែលផ្តោតលើរឿងលោកិយ ឬខាងសាច់ឈាម ។ វាក៏អាចយោងទៅលើចំណង់នៃសាច់ឈាមផងដែរ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ខាងរូបកាយ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើខគម្ពីរណាខ្លះមកពីការសិក្សារបស់អ្នកមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើខគម្ពីរទាំងនេះបានជួយអ្នកឲ្យយល់អ្វីខ្លះកាន់តែច្បាស់ ទាក់ទងនឹងមរតកដែលព្រះមានព្រះរាជបំណងប្រទានដល់អ្នក ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមរតកនោះ ?
នៅក្នុងតារាងដែលអ្នកបានធ្វើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមពិនិត្យមើលអ្វីដែលអ្នកបានសរសេរ រួមទាំងពរជ័យនានាដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកទទួលមរតក ។
-
តើពរជ័យដែលបានសន្យាទាំងនេះជួយឲ្យអ្នកយល់អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីខ្លះក្នុងការជួយយើងឲ្យទទួលមរតកនេះ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩ ) ។
តើវាបានជះឥទ្ធិពលដល់ជីវិតអ្នកយ៉ាងដូចម្តេច ?
សូមគិតមួយភ្លែតអំពីរបៀបដែលការយល់ដឹងពីមរតកដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងប្រទានដល់អ្នក អាចមានឥទ្ធិពលដល់ជីវិតរបស់អ្នក និងជម្រើសដែលអ្នករើស ។
ឥឡូវនេះ សូមពិចារណាអំពីរបៀបដែលសេចក្តីពិតដែលអ្នកបានសិក្សាថ្ងៃនេះអាចជះឥទ្ធិពលដល់ក្មេងជំទង់នៅក្នុងសាច់រឿងដូចខាងក្រោមនេះ ៖
-
អេស្ទេល បានឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិតរបស់នាង ហើយមានអារម្មណ៍បាក់ទឹកចិត្ត ។ នាងឆ្ងល់ថាតើការបន្តចូលព្រះវិហារ និងរក្សាបទបញ្ញត្តិមានតម្លៃឬអត់ ?
-
ខាវិន ចូលចិត្តបច្ចេកវិទ្យាដ៏អស្ចារ្យដែលពិភពលោកកំពុងប្រើប្រាស់ ។ គាត់ចំណាយពេលភាគច្រើនរបស់គាត់លេងវីដេអូហ្គេម ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬមើលវីដេអូនានា ។
-
លីស តែងតែពុះពារនឹងអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃ ហើយងឿងឆ្ងល់ថាតើពិតជាមាននរណាម្នាក់ខ្វាយខ្វាយពីនាងមែនឬអត់ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើការចងចាំពីមរតករបស់យើងអាចជួយយើងយ៉ាងដូចម្ដេច ?
ប្រធាន អេលែន អេស ដាល់ថុន អតីតប្រធានយុវនារីទូទៅ បានចែកចាយរឿងមួយអំពីស្តេចមួយអង្គដែលអធិប្បាយអំពីមេរៀននេះ ៖
[ ស្តេច ] មានព្រះប្រាជ្ញាញាណដ៏លើសលប់អំពីអត្តសញ្ញាណរបស់ទ្រង់ ។ កាលពីនៅក្មេង ពួកមនុស្សអាក្រក់ដែលបានផ្តួលរំលំបិតារបស់ទ្រង់ដែលជាស្តេច បានចាប់ទ្រង់ ។ បុរសទាំងនេះបានដឹងថា ប្រសិនបើពួកគេអាចបំផ្លាញសីលធម៌របស់ទ្រង់ នោះទ្រង់នឹងមិនអាចគ្រងបល្ល័ង្កបានទេ ។ អស់រយៈពេលប្រាំមួយខែ ពួកគេបានឃុំទ្រង់ឲ្យភ្លក់រសជាតិជីវិតដ៏អប្រិយ ប៉ុន្តែទ្រង់មិនដែលទទួលរងនូវសម្ពាធនោះទេ ។ ការណ៍នេះធ្វើឲ្យអ្នកឃុំទ្រង់មានការងឿងឆ្ងល់ ហើយបន្ទាប់ពីធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចគិតឃើញ ពួកគេបានសួរទ្រង់ថាហេតុអ្វីបានជាទ្រង់មានកម្លាំងសីលធម៌ដ៏រឹងមាំបែបនេះ ។ ចម្លើយរបស់ទ្រង់គឺសាមញ្ញ ។ ទ្រង់បានមានព្រះបន្ទូលថា « យើងមិនអាចធ្វើតាមអ្វីដែលអ្នកសុំបានទេ ដ្បិតយើងកើតមកដើម្បីធ្វើជាស្ដេច » [ សូមមើល វ៉ន ចេ ហ្វ៊ែឌើស្តូន « The King’s Son » New Era ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣៥ ] ។
ដូចជាព្រះរាជបុត្រារបស់ស្តេច យើងរាល់គ្នាបានគ្រងអំណាចមរតករបស់បងច្បង ។ យើងម្នាក់ៗមានមរតកដ៏ទេវភាព ។
( អេលែន អេស ដាល់ថុន « Remember Who You Are! » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១២១ )
តើតម្រូវឲ្យមានការខិតខំបែបណា ដើម្បីធ្វើតាមព្រះវិញ្ញាណជានិច្ច ហើយទទួលបានអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ?
កាលកំពុងបម្រើជាសមាជិកម្នាក់នៃពួកចិតសិបនាក់ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វេន បានពន្យល់ ៖
ប្រសិនបើយើងប្រាថ្នាចង់បាន « អ្វីៗទាំងអស់ដែល [ ព្រះវរបិតា ] មាន » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៨ ] នោះព្រះនឹងបង្គាប់ អ្វីៗទាំងអស់ដែលយើងមាន ។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលកំណប់ទ្រព្យដ៏ប្រពៃបែបនេះ ទោះជាយើងធ្វើតាមរបៀបណាក៏ដោយ យើងត្រូវតែធ្វើតាមរបៀបដែលព្រះគ្រីស្ទបានប្រទាន—រាល់ដំណក់ដែលទ្រង់មាន ៖ « ជ្រួតជ្រាបដល់ណានោះ អ្នកមិនដឹងទេ មែនហើយ ធ្ងន់ធ្ងរដល់ណានោះ អ្នកមិនដឹងទេ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥ ] ។ ប៉ុលបានថ្លែងថា « ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ » នោះយើងគឺជា « អ្នកគ្រងមរតកនៃព្រះជាមួយនឹងព្រះគ្រីស្ទ » [ រ៉ូម ៨:១៧ ] ។ អស់ពីព្រះទ័យរបស់ទ្រង់ អស់ពីដួងចិត្តរបស់យើង ។
( ប្រូស ស៊ី ហាហ្វិន « The Atonement: All for All » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៨ )
ហេតុអ្វីបានជាប៉ុលបង្រៀនថា យើងត្រូវក្លាយជាកូនរបស់ព្រះ ពេលយើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ទ្រង់នោះ ?
ទោះជាមនុស្សគ្រប់រូបជាកូនវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ក៏ដោយ ក៏ការបង្រៀនរបស់ប៉ុលអំពី « និស្ស័យជាកូនចិញ្ចឹម » និង ការក្លាយជា បុត្រា [ និងបុត្រី ] របស់ព្រះ » ( សូមមើល រ៉ូម ៨:១៤–១៥ ) ជួយយើងឲ្យយល់ការណ៍នេះដែរថា យើងអាចកើតខាងវិញ្ញាណម្ដងទៀត ឬជាកូនចិញ្ចឹមក្នុងនាមជាបុត្រាបុត្រីរបស់ព្រះគ្រីស្ទនៅក្នុងសេចក្ដីសញ្ញានៃដំណឹងល្អ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្តីសញ្ញា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ប្រជាជនរបស់ស្ដេចបេនយ៉ាមីនបានដកពិសោធន៍ការកើតខាងវិញ្ញាណម្ដងទៀតបែបនេះ ដែលបណ្ដាលឲ្យបេនយ៉ាមីនសង្កេតថា « ហើយឥឡូវនេះ មកពីសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ អ្នករាល់គ្នានឹងត្រូវបានហៅថាជាកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ ដ្បិតមើលចុះ ថ្ងៃនេះទ្រង់បានបង្កើតអ្នកខាងវិញ្ញាណហើយ » ( ម៉ូសាយ ៥:៧ ) ។ ការក្លាយជាបុត្រាបុត្រីនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈការកើតខាងវិញ្ញាណម្ដងទៀត គឺចាំបាច់សម្រាប់ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ( សូមមើល ម៉ូសាយ ២៧:២៥–២៦ ) ។