ថ្នាក់​សិក្ខាសាលា
រ៉ូម ១២–១៥ 


រ៉ូម ១២–១៥

សាមគ្គីភាព​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ

យុវជន និង​យុវនារី​ដើរ​នៅ​ឧទ្យាន​គ្រីស្ដល នៅ​ឯ​ផែ​ទាហាន​ជើងទឹក នៅទីក្រុង​ឈីកាហ្គោ ។ មាន​ដើម​ត្នោត និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​នៅ​ផ្ទៃ​ខាងក្រោយ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​លំបាក​ក្នុងការរួម​សាមគ្គីជា​មួយ​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ​ដែរ​ឬ​ទេ ? ​ពួកបរិសុទ្ធ​នៅ​ក្រុងរ៉ូម​ដែល​បាន​រស់នៅ​ក្នុង​អំឡុង​សម័យ​របស់​ប៉ុល​គឺ​ចេញ​មក​ពី​សាវតារ និង​វប្បធម៌​ចម្រុះ​គ្នា ។ ពេលខ្លះ​ពួកគេ​មាន​ការខ្វែង​គំនិត​គ្នា និង​មាន​ភាពតានតឹង​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក ។ ជា​ការ​ឆ្លើយ​តប ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ « មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក » ( រ៉ូម ១២:១៦ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្វែងរក​របៀប​ដើម្បី​មាន​សាមគ្គីភាព​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ 

យើង​ទាំងអស់​គ្នា​អាច​អាច​សាមគ្គីគ្នា​បាន

មៃកា និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​ពី​បី​ឆ្នាំ​មុន ។ វា​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​សម្រាប់​គ្រួសារ​របស់មៃកា ដើម្បី​សម្រប​តាម​របៀប​រស់នៅ​ថ្មី​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ពួកគាត់​បាន​ទទួល​ការ​គាំទ្រ​ខាង​សង្គម​យ៉ាង​ខ្លាំង និង​ការ​ទទួល​យក​ពី​សមាជិក​នៃ​សាខា​របស់​ពួកគេ ។ ថ្មីៗនេះ ឪពុក​របស់ មៃកា បាន​ទទួល​​ការងារថ្មី ហើយ​គ្រួសារ​របស់​គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​តំបន់​ផ្សេង ។ មៃកា បាន​ចូលរួម​សកម្មភាព​ព្រះវិហារ និង​សកម្មភាព​យុវជន​ក្នុង​វួដ​ថ្មី​របស់​គាត់​ពីរ​បី​សប្តាហ៍ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ពិបាក​ទទួល​យក​នៅទីនោះ ។ យុវវ័យ​ហាក់​ដូចជា​មនុស្ស​ល្អ ប៉ុន្តែ​ពួកគេ​ភាគច្រើន​ហាក់​ដូចជា​សមាជិក​សាសនាចក្រ​យូរ​មកហើយ ហើយ មៃកា ឆ្ងល់​ថាតើ​ពួកគេ​អាច​នឹង​វិនិច្ឆ័យ​គាត់​ចំពោះភាព​មិនល្អ​ឥតខ្ចោះ និង​គ្មាន​បទពិសោធន៍​ជាមួយ​សាសនាចក្រ​ដែរ​ឬ​ទេ ។

  • តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​អ្នក​នឹង​ផ្ដល់​ឲ្យ មៃកា ដើម្បី​ជួយគាត់​ក្នុង​ស្ថានភាព​នេះ​?

  • តើ​ដំបូន្មាន​អ្វីខ្លះ​ដែលអ្នក​នឹង​ផ្ដល់​ឲ្យ​យុវវ័យ​នៅ​ក្នុង​វួដ​ថ្មី​របស់ មៃកា ?

ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​រ៉ូម​អំឡុង​ពេល​ដែល​សមាជិក​សាសនាចក្រ​មក​ពី​សាវតារសាសនា និង​វប្បធម៌​ផ្សេង​គ្នា​ដែលបាន​ចាប់​ផ្ដើម​ថ្វាយបង្គំ​ជាមួយ​គ្នា ។ មាន​គ្រា​​ដែល​ពួកបរិសុទ្ធ​ទាំងនេះ​មិន​យល់​ស្រប​នឹង​គ្នា ឬ​បាន​វិនិច្ឆ័យ​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត​ដោយ​អយុត្តិធម៌​នៅ​ដោយសារ​ការ​ជ្រើសរើស​ខុស​ពី​ពួកគេ ។ មេរៀន​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ១២–១៥ គឺ​ថា ទោះ​បី​ជា​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​គ្នា​ក៏​ដោយ ក៏​សមាជិក​សាសនាចក្រ​អាច​ខិតខំ​សាមគ្គី​គ្នា​តាមរយៈ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ដែរ ។

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​មាន​អារម្មណ៍​សាមគ្គីគ្នា​ជា​មួយ​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ចំពោះ​ព្រះអម្ចាស់ ដែល​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​ចេះសាមគ្គី​គ្នា ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ចំពោះ​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក មិត្ត​រួមថ្នាក់នៃ​ថ្នាក់សិក្ខាសាលា​របស់អ្នក ឬ​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ ។ ក្នុង​អំឡុង​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​សាមគ្គី​គ្នាកាន់​តែ​ច្រើន​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការ​បង្រៀន​របស់​ប៉ុល​អំពី​សាមគ្គីភាព

សូម​សិក្សា​ការ​បង្រៀន​របស់​ប៉ុល​ អំពី​សាមគ្គីភាព​យ៉ាង​ហោច​ណាស់​ពីរ​ក្នុង​ចំណោម​ខគម្ពីរ​ខាងក្រោម​នេះ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​គាំទ្រ​សមាជិក​សាសនាចក្រ​ផ្សេងទៀត ។ វា​ក៏​អាច​នឹង​ជួយ​បង្កើតរូបភាព​តំណាង​នៃ​ការបង្រៀន​របស់​ប៉ុល​មួយ ឬ​ច្រើន​ក្នុង​ខគម្ពីរ​ដែល​អ្នក​សិក្សា​ផងដែរ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា ដែល​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​សាមគ្គីគ្នា​ជាមួយ​អ្នក​ដទៃ ?

  • តើ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សាមគ្គីគ្នា​ជា​មួយ​នឹង​អ្នក​ដទៃ​អាច​ជួយ​យើង​ឲ្យ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ពី​ជីវិត​របស់អ្នក ឬ​ជីវិត​របស់​អ្នកដទៃដែល​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​ជាមួយ​សមាជិក​សាសនាចក្រ​ផ្សេងទៀត ?

សូម​ពិចារណា​មើល​វីដេអូ « A Friend to All » ( ៤:០១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ នៅក្នុង​វីដេអូ​នេះ អែលឌើរ យូលីស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​បទពិសោធន៍​មួយចំនួន​ដែល​គ្រួសារ​លោក​មាន នៅពេល​ពួកលោក​ចូល​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ ។ នៅ​ពេល​អ្នក​មើល សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​គាំទ្រ និង​រាប់អាន​សមាជិក​សាសនាចក្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។

4:0

A Friend to All

Elder Ulisses Soares talks of the need for kindness and acceptance.

  • តើ​​អ្នកចាប់​អារម្មណ៍​អ្វី​ចេញ​ពី​សារលិខិត​របស់​អែលឌើរ សូរ៉េស ? ហេតុអ្វី ?

ការអនុវត្ត​អ្វី​ដែល​អ្នក​បានរៀន​សូត្រ

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូមបំពេញ​​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បានរៀន និង​មាន​អារម្មណ៍​អំពី​សាមគ្គីភាព កាល​ដែល​អ្នក​បាន​សិក្សា​នៅថ្ងៃនេះ ។ សូម​ចំណាយពេល​បន្តិច​ដើម្បី​ធ្វើ​ផែនការ​មួយ​អំពី​របៀប​ដែល​អ្នក​នឹង​បញ្ចូល​ការបង្រៀន​ទាំងនេះ​ទៅក្នុង​ជីវិត​របស់​អ្នក ។ សូម​សរសេរ​គោលដៅ​អំពី​របៀប​ដែល​អ្នក​នឹង​ខិតខំ​ដើម្បី​សាមគ្គីគ្នា​នៅក្នុង​មជ្ឈដ្ឋាន​មួយ ឬ​ច្រើន​ខាងក្រោម ៖

  • ជាមួយ​សមាជិក​នៃ​ថ្នាក់យុវនារី ឬ​កូរ៉ុម​បព្វជិតភាព​របស់អ្នក ។

  • ជាមួយ​សមាជិក​នៃ​ថ្នាក់សិក្ខាសាលា​របស់អ្នក ។

  • ជាមួយ​សមាជិក​ផ្សេងទៀត​នៃ​វួដ ឬ​សាខា​របស់អ្នក ។

វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុងការ​សរសេរ​នូវ​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​ជួបប្រទះ​ក្នុង​ការសម្រេច​គោលដៅ​របស់​អ្នក ។ តើ​អ្នក​អាច​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនោះ​បាន​យ៉ាង​ដូចម្ដេច ? តើ​ព្រះអម្ចាស់​អាច​ជួយ​យ៉ាង​ដូចម្តេច ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​បញ្ហា​ប្រឈម​ដែល​សាសនាចក្រ​បាន​ប្រឈម​នៅ​ក្រុង​រ៉ូម​នា​សម័យ​របស់​ប៉ុល ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

វប្បធម៌​សាសនាចក្រ​របស់​យើង​ចេញ​មកពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សំបុត្រ​របស់​សាវក​ប៉ុល​ទៅកាន់​ពួករ៉ូមមាន​ន័យ​ជ្រាលជ្រៅ ។ …

… ប៉ុល​ដាស់តឿន​សាសន៍​យូដា និង​ពួកសាសន៍​ដទៃ​ឲ្យ​កាន់​តាម​បទបញ្ញតិ្ត និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ហើយ​បញ្ជាក់​ថា​សេចក្ដី​សុចរិត​នឹង​នាំ​ទៅ​រក​សេចក្ដី​សង្គ្រោះ ។

វប្បធម៌​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មិនមែន​ជា​វប្បធម៌​របស់​សាសន៍​ដទៃ ឬ​វប្បធម៌​យូដាស​ឡើយ ។ វា​មិន​ត្រូវ​កំណត់​ដោយ​ពណ៌​សម្បុរ​របស់​មនុស្ស ឬ​ទីកន្លែង​ដែល​គេ​រស់នៅ​ឡើយ ។ ខណៈ​យើង​អរ​រីករាយ​នឹង​វប្បធម៌​ខុសៗ​គ្នា នោះ​យើង​គួរតែ​ចាកចេញ​ពី​វប្បធម៌​ណា​ដែល​មិន​ចុះសម្រុង​នឹង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

( ឃ្វីនថិន អិល ឃុក « ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សេចក្តី​ស្រឡាញ់ និង​សាមគ្គីភាព » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ២០–២១ )

តើ​មាន​អ្វី​អាច​កើត​ឡើង នៅពេល​យើង​ខិតខំ​ធ្វើ​ជា​សមាជិក​ដែល​មានសាមគ្គីភាព​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ?

អែលឌើរ ហ៊ោរហេ ធី ប៊ីស៊ីរ៉ា នៃ​ពួកចិតសិប​នាក់​បាន​បង្រៀន ៖

រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់​អែលឌើរ ហ៊ោរហេ ធី ប៊ីស៊ីរ៉ា នៃ​កូរ៉ុម​ទីមួយ​នៃ​ពួក​ចិត​សិប​នាក់ ។

នៅ​ក្នុង​វួដ និង​សាខា​នីមួយៗ យើង​ត្រូវការ​មនុស្ស​គ្រប់រូប—ទាំង​អ្នករឹងមាំ និង​អស់​អ្នក​ដែល​ប្រហែល​ជា​កំពុង​ជួប​បញ្ហា ។ មនុស្ស​ទាំងអស់​គ្នា​គឺ​ចាំបាច់​ចំពោះ​ភាពសំខាន់​ដល់​ការស្អាង​នៃ « រូបកាយ​នៃ​ព្រះគ្រីស្ទ » ទាំងមូល ។ ជា​ញឹកញាប់ ខ្ញុំ​ឆ្ងល់​ថា តើ​នរណា​ដែល​យើង​មិន​បាន​មើល​ឃើញ​នៅក្នុង​ក្រុម​ជំនុំ​ផ្សេងៗ​របស់​យើង ដែល​នឹង​ពង្រឹង​យើង និង​ធ្វើ​ឲ្យ​យើង​បាន​ពេញលេញ ។

( ហ៊ោរហេ ធី ប៊ីស៊ីរ៉ា « Poor Little Ones » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤០ )

ស៊ីស្ទើរ សារ៉ុន អូប៊ែង នៃ​គណៈប្រធាន​សមាគម​សង្គ្រោះទូទៅ​បានចែកចាយ​ដំណើរ​រឿង​ដូច​ខាង​ក្រោម ៖

10:6

By Union of Feeling We Obtain Power with God

Sister Eubank teaches us how we can achieve greater unity with each other and thus obtain greater power from God.

រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ស៊ីស្ទើរ ហ្សារ៉ុន អូប៊ែង ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

នៅ​ឆ្នាំ ១៨៤២ ពួកបរិសុទ្ធ​បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវ៉ូ ។ បន្ទាប់​ពី​ការបង្កើត​សមាគម​សង្គ្រោះ​នៅ​ខែ​មីនា​មក ព្យាការី​យ៉ូសែប​​បាន​មក​ចូលរួម​ការប្រជុំ​របស់​ពួកគេ​ជា​ញឹកញាប់ ដើម្បី​រៀបចំ​ពួកគេ​សម្រាប់​សេចក្ដី​សញ្ញា​ដែល​ពិសិដ្ឋ​បង្រួប​បង្រួម ដែល​ពួកគេ​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ថ្ងៃ​ទី ៩ ខែមិថុនា ព្យាការី « បាន​ថ្លែង​ថា លោក​នឹង​ប្រកាស​អំពី​សេចក្ដី​មេត្តា​ករុណា [ ។ ] ឧបមា​ថា ព្រះយេស៊ូវគ្រីស្ទ និង [ ពួក ] ទេវតា​ជំទាស់​នឹង​យើង​លើ​រឿងរ៉ាវ​តូចតាច តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង ? យើង​ត្រូវ​តែ​មាន​សេចក្ដី​មេត្តា​ករុណា និង​មើល​រំលង​រឿង​ដែល​មិន​សំខាន់ » ។ ប្រធាន​ស្ម៊ីធ​បាន​បន្ត​ថា « វា​ធ្វើ​ឲ្យ​ខ្ញុំ​សោកសង្រេង​ដែល​ពុំ​មាន​ការចង​មិត្តភាព​កាន់​តែ​ពេញលេញ—បើ​សមាជិក​ម្នាក់​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា—កាល​យើង​មាន​អារម្មណ៍​សាមគ្គីគ្នា យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ » [ « Minutes and Discourse ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៨៤២ » ទំព័រ ៦១ Joseph Smith Papers ] ។

ប្រយោគ​ដ៏​ខ្លី​នោះ​បាន​ជះ​ឥទ្ធិពល​លើ​ខ្ញុំ​ដូច​ជា​ផ្លេក​បន្ទោរ​អ៊ីចឹង ។ កាល​យើង​មាន​អារម្មណ៍​សាមគ្គីគ្នា យើង​ទទួល​បាន​អំណាច​ជាមួយ​នឹង​ព្រះ ។ ពិភពលោក​នេះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​វា​ទៅ​ជា​ដូច្នេះ​នោះ​ទេ ។ មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​មាន​ឥទ្ធិពល​លើ ហើយ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។ ហើយ​និយាយ​តាម​ត្រង់​ទៅ មាន​ការជំទាស់​ជា​ច្រើន​ចំពោះ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន ហើយ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​អំណាចសោះ ។ មួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​នូវ​សំណួរថា ៖ តើ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់​អំពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​បង្កើត « អារម្មណ៍​សាមគ្គី​ភាព » នោះ​ដោយ​របៀប​ណា កាលដែល​មនុស្ស​ទាំងអស់​ខុស​គ្នា​យ៉ាង​នេះ ? តើ​អំណាច​អ្វី​ដែល​ខ្ញុំ​អាច​បាន​ទទួល​ពី​ព្រះ បើ​ខ្ញុំ​គ្រាន់តែ​សាមគ្គីគ្នា​បន្តិច​ថែម​ទៀត​ជា​មួយ​មនុស្ស​ដទៃ​នោះ ?

( សារ៉ុន អូប៊ែង « By Union of Feeling We Obtain Power with God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៥ )

វីដេអូ​អំពី​សារៈសំខាន់​នៃ​សាមគ្គីភាព

  • « To Love Them All » ( ៣:២២ ) ដែល​មាន​នៅលើ​គេះទំព័រ ChurchofJesusChrist.org ។ អែលឌើរ ផាទ្រីក ខៀរ៉ុន នៃ​គណៈប្រធាន​នៃ​ពួកចិតសិបនាក់​និយាយ​អំពី​ការរួមបញ្ចូល និង​មិត្តភាព​នៅក្នុង​សាសនាចក្រ ។

    3:22

    To Love Them All

    Elder Patrick Kearon speaks on inclusion and friendship in the Church

  • « Till We All Come in the Unity of the Faith » ( ២:២១ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ បងប្រុស អាម៉ាត់ អេស ខ័រប៊ីត នៃ​គណៈប្រធាន​យុវជន​ទូទៅ​និយាយ​អំពី​ភាពចម្រុះ​ដែល​កំពុង​កើនឡើង​ដែល​មាន​នៅក្នុង​សាសនាចក្រ ។

2:3

Till We All Come in the Unity of the Faith

The Gospel and the Church bring God's children together in unity.