ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី​២២


ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ២២

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

គ្រួសារ​នៅ​នូវែលសេឡង់​អង្គុយ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​វា​សំខាន់​ក្នុង​ការ​ទន្ទេញ​ចាំបទគម្ពីរ ? ការទន្ទេញ​ចាំ​បទគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការបំផុស​គំនិត ចងចាំ​ព្រះអង្គសង្គ្រោះ និង​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញចាំ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ចំនួន​នៃ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

ហេតុអ្វី​ត្រូវ​ទន្ទេញ​ចាំ​បទគម្ពីរ ?

សូម​ស្រមៃ​ថា អ្នក​កំពុង​ចូលរួម​ក្នុង​ការស្ទង់មតិ​សម្រាប់​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ។ តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា​ប្រសិនបើ​អ្នក​ត្រូវ​បាន​សួរ​សំណួរ​ដូច​ខាង​ក្រោម ?

  • តើ​អ្វី​ទៅ​ជា​មូលហេតុ​ដ៏​ធំ​បំផុត​ទាំង​ប្រាំ​សម្រាប់​ការ​ទន្ទេញ​ចាំ​បទគម្ពីរ ?

មាន​ហេតុផល​ល្អៗ​ជាច្រើន​ដើម្បី​ទន្ទេញចាំ​បទគម្ពីរ ។ បទគម្ពីរ​ដែល​បាន​ទន្ទេញ​ចាំ​អាច​ដូច​ជា​មិត្តភក្តិ​ដែល​អាច​ផ្តល់​ការ​បំផុស​គំនិត ការ​លួង​លោម និង​ការ​លើក​ទឹក​ចិត្ត​ដល់​យើង​ក្នុង​គ្រា​មាន​តម្រូវការ ( សូមមើល រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។ ការ​ទន្ទេញ​ចាំ​បទគម្ពីរ​អាច​ជួយ​យើង « មើល​មក​ឯ [ ព្រះអង្គ​សង្គ្រោះ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦ ) ។ ការ​ទន្ទេញ​ចាំ​បទគម្ពីរ​អាច​ជួយ​យើង « ឲ្យ​បាន​ព្រះបន្ទូល [ របស់​ព្រះ ] » ដូច្នេះ​យើង​អាច​បង្រៀន​អ្នក​ដទៃ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:២១ ) ។

  • តើ​ការ​ទន្ទេញ​ចាំ​បទគម្ពីរ​អាច​លើ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ទន្ទេញ​នូវ​វគ្គ​បទគម្ពីរ​ទាំងឡាយ

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ទន្ទេញ ឬ​រំឭក​ឡើង​វិញ​នូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដូច​ត​ទៅ​នេះ ។ នៅពេល​អ្នក​មាន​ទំនុកចិត្ត​ថា អ្នក​ចេះ​ពី​សេចក្ដីយោង និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​ទាំងនេះ សូម​ជ្រើសរើស​សកម្មភាព​មួយ ឬ​ច្រើន​ខាង​ក្រោម​ដើម្បី​សាកល្បង​ការចងចាំ​របស់​អ្នក ។

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖ កូរិនថូស ទី១–វិវរណៈ

កូរិនថូស ទី​១ ៦:១៩–២០

« រូបកាយ​របស់​អ្នករាល់គ្នា​ជា​ព្រះវិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

កូរិនថូស ទី១ ១១:១១

« ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » ។

កូរិនថូស ទី១ ១៥:២០–២២

« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។

កូរិនថូស ទី១ ១៥:៤០–៤២

នៅក្នុង​ដំណើរ​រស់​ឡើងវិញ មាន​នគរ​នៃ​សិរីល្អ​ចំនួន​បី ។

អេភេសូរ ១:១០

« សម្រាប់​ការកាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » ។

អេភេសូរ ២:១៩–២០

សាសនាចក្រ​ត្រូវ​បាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។

ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃ​នៃ​ព្រះអម្ចាស់ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន​សិន » ។

ធីម៉ូថេទី២ ៣:១៥–១៧

« បទគម្ពីរ​ទាំង​ប៉ុន្មាន … អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ » ។

ហេព្រើរ ១២:៩

ព្រះវរបិតាសួគ៌​គឺជា « ព្រះវរបិតា​ខាង​វិញ្ញាណ » ។

យ៉ាកុប ១:៥–៦

« តែ​បើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ » ។

យ៉ាកុប ២:១៧–១៨

« សេចក្ដី​ជំនឿ បើ​គ្មាន​ការប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់ » ។

ពេត្រុស ទី១ ៤:៦

« ដំណឹងល្អ [ ត្រូវ​បាន ] ផ្សាយ​ទៅ​មនុស្ស​ដែល​ស្លាប់​ហើយ » ។

វិវរណៈ ២០:១២

« រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជម្រះ​… តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន » ។

សូម​ធ្វើ​លំហាត់​ខាង​ក្រោម​នេះ យ៉ាង​ហោច​ណាស់​មួយ ។

ជម្រើសទី ១ ៖ គូរ​រូបភាព

សូម​ឲ្យ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ខាង​ក្រោម ។ សូម​ឲ្យ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​បញ្ជី​នោះ ប៉ុន្តែ​មិន​ប្រាប់​អ្នក​ថា វគ្គ​បទគម្ពីរ​ណា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ​ទេ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​គូស​វាស​តម្រុយ​នៃ​វគ្គ​បទគម្ពីរ​នោះ​ដោយ​មិន​ប្រើ​អក្សរ ឬ​លេខ រហូត​ទាល់​តែ​អ្នក​និយាយ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​នោះ​ត្រឹមត្រូវ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​ម្តង​ទៀត​សម្រាប់​វគ្គ​បទគម្ពីរ​បួន​ប្រាំ​ទៀត ។

  • តើ​អ្នក​គិត​ថា បទគម្ពីរ​មួយ​ដែល​បាន​ទន្ទេញ​ចាំ​អាច​ប្រៀប​ដូច​ជា​មិត្ត​ម្នាក់​ដែល​អាច​ផ្តល់​ការ​បំផុស​គំនិត ការ​លួង​លោម និង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ក្នុង​គ្រា​មាន​តម្រូវការ​យ៉ាង​ដូចម្ដេច ?

ជម្រើសទី ២ ៖ សូម​សរសេរ

សូម​ជ្រើសរើស​សេចក្ដី​យោង​បទគម្ពីរ​ពី​បញ្ជី ហើយ​សរសេរ​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ត្រូវ​គ្នា​នឹង​សេចក្ដី​យោង​បទគម្ពីរ ។ សូម​អនុវត្ត​សរសេរ​ឃ្លា​ដដែល​បួន​ទៅ​ប្រាំ​ដង ។ សូម​ព្យាយាម​សរសេរ​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​មួយ​ចំនួន ។ សូម​បន្ថែម​ភាពចម្រុះ​ដោយ​ការសរសេរ​ជា​អក្សរ​ឆ្លាក់ ឬ​អក្សរ​ធំ ។ អ្នក​ក៏​អាច​ដាក់​ម៉ោង​កំណត់​ខ្លួន​ឯង ហើយ​មើល​ថា តើ​អ្នក​អាច​ធ្វើ​បាន​ល្អ​ប៉ុន​ណា​តាម​ម៉ោង​ដែល​បាន​កំណត់​នោះ ។

  • តើ​អ្នក​គិត​ថា ការ​ទន្ទេញ​ចាំ​បទគម្ពីរ​អាច​ជួយ​អ្នក « មើល​មក​ឯ [ ព្រះអង្គ​សង្គ្រោះ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត » យ៉ាង​ដូចម្ដេច ? ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ) ។

ជម្រើសទី ៣ ៖ សូម​ដាក់​ឈ្មោះ​ឲ្យ​សេចក្ដី​យោងបទ​គម្ពីរ

សូម​ឲ្យ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ជួយ​អ្នក​រំឭក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ប្រាប់​បុគ្គល​នេះពី​ចំនួន​ពាក្យ​ដែល​ត្រូវ​អាន​ដល់​អ្នក​ពី​ឃ្លា​បទគម្ពីរ​គន្លឹះ ហើយ​សុំ​ឲ្យ​ពួកគេ​អាន​ចំនួន​ពាក្យ​នោះ​ឲ្យ​ឮៗ ។ សូម​ព្យាយាម​រក​ឈ្មោះ​សេចក្ដីយោង​បទគម្ពីរ​ត្រឹមត្រូវ ។ សូម​ធ្វើ​លំហាត់​នេះ​ម្តង​ទៀត​ឲ្យ​បាន​ច្រើន​ដង​តាម​ដែល​អ្នក​ចូលចិត្ត ហើយ​ព្យាយាម​ស្នើសុំ​ចំនួន​ពាក្យ​ផ្សេងៗ​គ្នា ។

  • តើ​អ្នក​គិត​ថា ការ​ទន្ទេញ​បទគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

សូម​សញ្ជឹង​គិត​ពី​បទពិសោធន៍​របស់​អ្នក ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​លំហាត់​អ្វី​ខ្លះ​ដែល​អ្នក​បាន​ប្រើ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នានា ?

  • តើ​អ្នក​កំពុង​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ចាំ​ល្អ​ប៉ុណ្ណា​ហើយ ? តើ​អ្នក​មាន​គម្រោង​អ្វី​ខ្លះ​ក្នុង​ការ​ទន្ទេញ​ចាំ​អ្វី​ដែល​អ្នក​កំពុង​តែ​ទន្ទេញ​នេះ ?

  • តើ​អ្នក​គិត​ថា ការ​ទន្ទេញ​ចាំ​ព្រះគម្ពីរ​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​អ្នក​ដោយ​របៀប​ណា ?