ថ្នាក់​សិក្ខាសាលា
ធីម៉ូថេ ទី១–ទី២ ទីតុស ភីលេម៉ូន


ធីម៉ូថេ ទី១–ទី២ ទីតុស ភីលេម៉ូន

ទិដ្ឋភាពទូទៅ

ការសិក្សាពាក្យសម្ដីរបស់ប៉ុលក្នុងមេរៀនសប្តាហ៍នេះអាចជួយឆ្លើយសំណួរជាច្រើនដូចជា « តើអ្វីទៅជាតួនាទីរបស់ប៊ីស្សព ?» « តើអំណោយទានពិសេសអ្វីដែលព្រះប្រទានដល់យើង ដើម្បីជួយយើងយកឈ្នះលើឧបសគ្គនៃថ្ងៃចុងក្រោយនេះ ? » « តើយើងអាចស៊ូទ្រាំដល់ទីបញ្ចប់ដោយរបៀបណា ? » កាលពីមុន អ្នកបានសិក្សាសំបុត្ររបស់ប៉ុល ទៅកាន់សមាជិកដែលមានសេចក្តីជំនឿនៅទីក្រុងផ្សេងៗគ្នា ។ សប្តាហ៍នេះ អ្នកនឹងសិក្សាពីសេចក្តីពិតដ៏មានប្រយោជន៍ ដែលប៉ុលបានសរសេរនៅក្នុងសំបុត្ររបស់លោកទៅកាន់បុគ្គលបីនាក់ ៖ ធីម៉ូថេ ទីតុស និងភីលេម៉ូន ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ៖

ធីម៉ូថេ ទី១ ៣:១–៧; ទីតុស ១:៦–៩

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីលក្ខណៈរបស់ប៊ីស្សព និងប្រធានសាខា និងពីរបៀបដែលអ្នកបម្រើរបស់ព្រះអម្ចាស់អាចជួយពួកគេក្នុងជីវិតរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរខាងក្រោម ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេ ។ តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់អ្នក ឬគ្រួសាររបស់អ្នកតាមរយៈប៊ីស្សព ឬប្រធានសាខាដោយរបៀបណា ?

  • សម្ភារសម្រាប់សិស្ស ៖ សម្ភារសម្រាប់សរសេរកំណត់ចំណាំ ឬសំបុត្រទៅកាន់ប៊ីស្សពរបស់ពួកគេ ។

  • វត្ថុ ៖ បាល់មួយ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បើអាចធ្វើបាន សូមពិចារណាអញ្ជើញអតីត ឬប៊ីស្សពបច្ចុប្បន្នឲ្យចូលរួមក្នុងថ្នាក់ ហើយថ្លែងទីបន្ទាល់អំពីតួនាទីសំខាន់របស់ប៊ីស្សពនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញនេះ ។ សូមចងចាំថាដើម្បីទទួលបានការយល់ព្រមពីអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក មុនពេលអញ្ជើញវាគ្មិនមកថ្នាក់ ។ ប្រសិនបើអ្នកអញ្ជើញអតីតប៊ីស្សពជំនួសឲ្យប៊ីស្សពបច្ចុប្បន្ន សូមប្រាកដថាត្រូវស្វែងរកការយល់ព្រមពីអ្នកដឹកនាំបព្វជិតភាពក្នុងតំបន់របស់បុគ្គលម្នាក់ៗ ។

ធីម៉ូថេ ទី១ ៤:១២–១៦

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យខិតខំធ្វើជាគំរូនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទក្នុងយុវវ័យរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរខាងក្រោម ហើយរៀបចំចែកចាយគំនិតរបស់ពួកគេ ៖ ប្រសិនបើនរណាម្នាក់ត្រូវដើរតាមអ្នករយៈពេលមួយសប្តាហ៍ តើពួកគេនឹងឃើញភស្តុតាងអ្វីខ្លះដែលបង្ហាញថាអ្នកកំពុងតែព្យាយាមដើរតាមព្រះយេស៊ូវគ្រីស្ទ ?

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលសិស្សគិតអំពីមនុស្សដែលបានធ្វើជាគំរូដល់ពួកគេតាមរបៀបផ្សេងៗដែលប៉ុលបានពណ៌នាសូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងឈែតអំពីឈ្មោះមនុស្សម្នាក់ ឬពីរនាក់ដែលពួកគេគិតអំពី ។ ឈ្មោះទាំងនេះអាចរួមបញ្ចូលអ្នកផ្សេងទៀតនៅក្នុងថ្នាក់ ។ បន្ទាប់មក សូមហៅសិស្សពីរបីនាក់ឲ្យពន្យល់ពីមូលហេតុដែលពួកគេសរសេរឈ្មោះមួយដែលពួកគេបានរើសហើយចែកចាយពីរបៀបដែលបុគ្គលនោះបានធ្វើជាគំរូដល់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សដែលពួកគេស្គាល់ថ្ងៃនេះ និងមនុស្សកាលពីអតីតកាល ជាពិសេសព្រះអង្គសង្គ្រោះ ។

ធីម៉ូថេ ទី២ ៣

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យមានអារម្មណ៍ចង់សិក្សាព្រះគម្ពីរ ដែលអាចជួយការពារពួកគេពីអំពើអាក្រក់នៅជំនាន់របស់យើង ។

  • ការរៀបចំរបស់សិស្ស ៖ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) « ការចំណាយពេលជារៀងរាល់ថ្ងៃក្នុងការសិក្សាព្រះគម្ពីរនឹងពង្រឹងគ្រឹះនៃសេចក្ដីជំនឿ និងទីបន្ទាល់អំពីសេចក្ដីពិតរបស់យើងដោយគ្មានការសង្ស័យ » ( « How Firm a Foundation, » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦, ទំព័រ ៦៨ ) ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសេចក្ដីថ្លែងការណ៍នេះ ហើយគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនដែលបង្ហាញថាពិត ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្តើមមេរៀន សូមពិចារណាឲ្យសិស្សចុះផ្សាយរូបបង្ហាញពីអារម្មណ៍មួយចំនួននៅក្នុងឈែត ដែលតំណាងឲ្យអារម្មណ៍របស់ពួកគេអំពីការនៅរស់ ក្នុងថ្ងៃចុងក្រោយ ។ ( ឧទាហរណ៍ ពួកគេអាចមានអារម្មណ៍ដឹងគុណ ភ័យខ្លាច ឬទាំងពីរ ) ។

ចំណេះចំណានខាងគោលលទ្ធិ ៖ ធីម៉ូថេ ទី២ ៣:១៥–១៧

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ធីម៉ូថេ ទី២ ៣:១៥–១៧ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបញ្ហាប្រឈមណាមួយដែលរារាំងពួកគេពីការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយពួកគេឲ្យយកឈ្នះលើឧបសគ្គរបស់ពួកគេ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជំនួសឲ្យការអញ្ជើញសិស្សឲ្យសរសេរសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងសៀវភៅគំនូរ សូមអញ្ជើញសិស្សឲ្យវាយសេចក្ដីយោង និងឃ្លាគន្លឹះបី ឬបួនដងក្នុងឈែត ។ ត្រូវប្រាកដថាប្រាប់ពួកគេឲ្យវាយពាក្យនីមួយៗ មិនត្រូវកាត់ និងចម្លងដាក់ចូលទេ ។ វាអាចនឹងមានប្រសិទ្ធភាពក្នុងការមើលឃើញចំនួនប៉ុន្មានដងដែលសិស្សអាចវាយសេចក្ដីយោង និងឃ្លាគន្លឹះក្នុងរយៈពេលកំណត់ជាក់លាក់មួយ ( ឧទាហរណ៍ ៩០ វិនាទី ) ។

ធីម៉ូថេ ទី២ ៤

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យក្លាយជា ឬបន្តតាំងចិត្តធ្វើជាសិស្សរបស់ព្រះយេស៊ូវ គ្រីស្ទពេញមួយជីវិត ។

  • ការរៀបចំ របស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកវគ្គបទគម្ពីរ ដែលពួកគេអាចចែកចាយជាមួយនរណាម្នាក់ដែលមានអារម្មណ៍បាក់ទឹកចិត្តក្នុងការខិតខំរបស់ពួកគេដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។

  • រូបភាពដែលត្រូវបង្ហាញ ៖រូបភាពនៃការប្រយុទ្ធ និង រូបភាពនៃការរត់ប្រណាំង

  • សម្ភារសម្រាប់សិស្ស ៖ សៀវភៅកំណត់ហេតុការសិក្សា ឬក្រដាសមួយសន្លឹកសម្រាប់សិស្សម្នាក់ៗ

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បើមាន សូមពិចារណាប្រើឧបករណ៍ស្ទង់មតិអនាមិក ដើម្បីអនុញ្ញាតឲ្យសិស្សចែកចាយសាច់រឿងដែលនរណាម្នាក់អាចមានអារម្មណ៍ល្បួងឲ្យបោះបង់ការព្យាយាមក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សូមប្រាប់សិស្សថា ពួកគេថែមទាំងអាចជ្រើសរើសដើម្បីចែកចាយពីហេតុផលពិតប្រាកដ ដែលមនុស្សជាទីស្រឡាញ់សម្រេចចិត្តឈប់ដើរតាមព្រះយេស៊ូវគ្រីស្ទ ។