ថ្នាក់​សិក្ខាសាលា
ធីម៉ូថេ ទី២ ៣


ធីម៉ូថេ ទី២ ៣

បទគម្ពីរទាំងប៉ុន្មាន

Book of Mormon in Spanish.

តើអ្នកធ្លាប់មានអារម្មណ៍លើសលុប ឬភ័យខ្លាចអំពីស្ថានភាពខាងវិញ្ញាណនៃពិភពលោកសព្វថ្ងៃនេះឬទេ ? នៅក្នុង សំបុត្រ មួយទៅកាន់ ធីម៉ូថេ ប៉ុល បានព្យាករណ៍ថា ថ្ងៃចុង ក្រោយ នឹងរួមបញ្ចូល « គ្រាលំបាកណាស់ » ( ធីម៉ូថេ ទី២ ៣:១ ) ប៉ុន្តែ គាត់ក៏បាន បង្រៀនថា ព្រះអម្ចាស់បានប្រទានអំណោយទាននៃព្រះគម្ពីរបរិសុទ្ធដល់អ្នក ដើម្បីជួយអ្នក ក្នុងអំឡុងគ្រាលំបាកណាស់ ( សូមមើល ធីម៉ូថេ ទី២ ៣:១៤–១៧ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានអារម្មណ៍ចង់សិក្សាព្រះគម្ពីរ ដែលអាចជួយការពារអ្នកពីអំពើអាក្រក់នៅសម័យរបស់យើង ។

ការថ្លែងទីបន្ទាល់អំពីពរជ័យនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមថ្លែងទីបន្ទាល់ជាញឹកញាប់អំពីពរជ័យដែលកើតចេញពីការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយអញ្ជើញសិស្សឲ្យថ្លែងទីបន្ទាល់អំពីពរជ័យដែលពួកគេទទួលបានពីការសិក្សាព្រះគម្ពីរ ។

ការរៀបចំរបស់ចំសិស្ស ៖ សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ៖ « ការចំណាយពេលជារៀងរាល់ថ្ងៃក្នុងការសិក្សាព្រះគម្ពីរនឹងពង្រឹងគ្រឹះនៃសេចក្ដីជំនឿ និងទីបន្ទាល់អំពីសេចក្ដីពិតរបស់យើងដោយគ្មានការសង្ស័យ » ( « How Firm a Foundation, » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៨ ) ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសេចក្ដីថ្លែងការណ៍នេះ ហើយគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនដែលបង្ហាញថាពិត ។

សកម្មភាពរៀនសូត្រដែលអាចមាន

ថ្ងៃចុងក្រោយ

សូមពិចារណាឲ្យសិស្សក្រោកឈរ ។ សូមប្រាប់ពួកគេឲ្យស្រមៃថាជញ្ជាំងមួយនៅក្នុងបន្ទប់តំណាងឲ្យអារម្មណ៍ដឹងគុណដែលបានរស់នៅពេលនេះក្នុងប្រវត្តិសាស្ត្រផែនដី ហើយជញ្ជាំងម្ខាងទៀតតំណាងឲ្យអារម្មណ៍ភ័យខ្លាចអំពីវា ។ សូមអញ្ជើញពួកគេឲ្យផ្លាស់ទីទៅជញ្ជាំងមួយ ឬឈរនៅកន្លែងណាមួយរវាងជញ្ជាំងទាំងពីរដែលតំណាងឲ្យអារម្មណ៍ល្អបំផុតរបស់ពួកគេ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ពីមូលហេតុដែលពួកគេមានអារម្មណ៍ដូចដែលពួកគេធ្វើ ។

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសញ្ជឹងគិតពីមូលហេតុដែលការរស់នៅក្នុងគ្រានេះធ្វើឲ្យអ្នកមានអារម្មណ៍ដឹងគុណ ភ័យខ្លាច ឬទាំងពីរ ។

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

យើងរស់នៅក្នុងពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែជាពេលវេលាដ៏អស្ចារ្យ ។ …

យើងដឹងនៅពេលយើងខិតជិតការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះថាពិភពលោករបស់យើងនឹងពោរពេញដោយភាពរំជើបរំជួល និងច្របូកច្របល់ ។ មនុស្សជាច្រើនក្នុងសង្គមនឹងមិនគោរពបទបញ្ញត្តិរបស់ព្រះ ។ ខ្ញុំបានដកស្រង់សេចក្តីថ្លែងការណ៍នេះជាញឹកញាប់ដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖ « មានគ្រាមួយដែលបទដ្ឋាននៃសាសនាចក្រ និង បទដ្ឋានក្នុងសង្គមស្ទើរតែដើរស្របគ្នា តែឥឡូវនេះបែរជាមានការបែងចែកគ្នាឆ្ងាយរវាងយើងទៅវិញ ហើយវាកំពុងតែរីកធំទៅៗ » ។

( នែល អិល អាន់ឌើរសិន « A Compensatory Spiritual Power for the Righteous » [ Brigham Young University Education Week devotionalថ្ងៃទី ១៨ ខែ សីហាឆ្នាំ ២០១៥ ] ដែលមាននៅលើគេហទំព័រ speeches.byu.edu )

  • តើយើងអាចរស់នៅក្នុងសម័យកាលដ៏អស្ចារ្យតាមរបៀបណា ?

  • តើអ្វីដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាចចំពោះការរស់នៅក្នុងពិភពលោកដែលអែលឌើរ អាន់ឌើរសិនបានពិពណ៌នា ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលរបៀបដែលព្រះបានប្រទានជំនួយដោយក្ដីស្រឡាញ់ចំពោះការច្របូកច្របល់ គ្រោះថ្នាក់ខាងវិញ្ញាណ ឬការថប់បារម្ភដែលអ្នកអាចមានអារម្មណ៍ពីស្ថានភាពនៃពិភពលោក ។

សូមអាន ធីម៉ូថេ ទី២ ៣:១–៧, ១២–១៣ , ៤:៣–៤ ដោយរកមើលការពិពណ៌នារបស់ប៉ុលអំពីគ្រោះថ្នាក់នៅថ្ងៃចុងក្រោយ ។ អ្នកអាចចង់ប្រើលេខយោងដើម្បីជួយអ្នកឲ្យយល់ពាក្យពិបាកៗមួយចំនួន ។

  • តើឧទាហរណ៍ អ្វីខ្លះនៃស្ថានភាពដែលប៉ុលបានពិពណ៌នា គឺដូចនឹងអ្វីដែលអ្នកបានឃើញក្នុងពិភពលោកនាសព្វថ្ងៃនេះដូចម្តេចខ្លះ ?

អំណោយទានពីព្រះ

ព្រះវរបិតាសួគ៌មិនបានទុកឲ្យយើងប្រឈមមុខនឹងគ្រោះថ្នាក់នៃថ្ងៃចុងក្រោយដោយខ្លួនយើងនោះទេ ។ ដោយសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ទ្រង់ ទ្រង់បានប្រទានអំណោយដ៏អស្ចារ្យជាច្រើនដល់យើង ។

អែលឌើរ អាន់ឌើរសិន បានបន្ត ៖

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

នៅពេលយើងស្វែងរកផ្លូវរបស់យើងនៅក្នុងពិភពលោកដែលមិនសូវយកចិត្តទុកដាក់លើបទបញ្ញត្តិរបស់ព្រះ នោះយើងប្រាកដជាពោរពេញដោយការអធិស្ឋាន ប៉ុន្តែយើងមិនចាំបាច់ព្រួយបារម្ភខ្លាំងពេកនោះទេ ។ ព្រះអម្ចាស់នឹងប្រទានពរដល់ពួកបរិសុទ្ធរបស់ទ្រង់ជាមួយនឹងព្រះចេស្តាខាងវិញ្ញាណដែលចាំបាច់បន្ថែមដើម្បីបំពេញតាមតម្រូវការដែលត្រូវប្រឈមមុខនៅជំនាន់របស់យើង ។

( នែល អិល អាន់ឌើរសិន « A Compensatory Spiritual Power for the Righteous » [ Brigham Young University Education Week devotionalថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ] ដែលមាននៅលើគេហទំព័រ speeches.byu.edu )

សូមអាន ធីម៉ូថេ ទី២ ៣:១៤–១៧ ដោយស្វែងរកអំណោយទានមួយក្នុងចំណោមអំណោយទានដែលព្រះបានប្រទានដល់យើង ដើម្បីជួយយើងឆ្លងផុតពីគ្រាលំបាកនៃជំនាន់របស់យើង ។

សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។

  • តើពរជ័យអ្វីខ្លះដែលយើងអាចទទួលបានពីការសិក្សាព្រះគម្ពីរ ដែលអ្នកបានកត់សម្គាល់នៅក្នុងខគម្ពីរទាំងនេះ ?

វាអាចមានប្រយោជន៍ក្នុងការសរសេរពរជ័យដែលសិស្សរកឃើញនៅលើក្ដារខៀន ។ ប្រសិនបើសិស្សពិបាកក្នុងការស្វែងរកពរជ័យ ពរជ័យមួយចំនួនខាងក្រោមនេះអាចបន្ថែមទៅក្នុងបញ្ជី ។

ការសិក្សាព្រះគម្ពីរអាចជួយអ្នក ៖

  1. ឲ្យសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ។

  2. ទទួលបានប្រាជ្ញា និងការណែនាំក្នុងស្ថានភាពដែលអ្នកប្រឈមមុខ ។

  3. យល់ពីគោលលទ្ធិ ឬសេចក្តីពិតនៃដំណឹងល្អ ។

  4. កែគំនិតខុសឆ្គងឬទម្លាប់មិនល្អ ។

  5. ប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកនឹងសង្ខេបអ្វីដែលប៉ុលបានបង្រៀនអំពីការសិក្សាព្រះគម្ពីរដូចម្ដេច ?

របៀបមួយដែលសិស្សអាចសង្ខេបការបង្រៀនរបស់ប៉ុលគឺដូចនេះ ៖ នៅពេលយើងសិក្សាព្រះគម្ពីរ នោះយើងអាចទទួលបានប្រាជ្ញាដែលនឹងនាំយើងទៅកាន់សេចក្ដីសង្គ្រោះតាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាសរសេរសេចក្តីសង្ខេបរបស់សិស្សមួយចំនួននៅលើក្ដារខៀន ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអំពីគ្រាមួយដែលព្រះគម្ពីរបានជួយអ្នកតាមរបៀបមួយដែលប៉ុលបានពិពណ៌នា ។ ប្រសិនបើអ្នកមិនអាចគិតអំពីបទពិសោធន៍មួយ សូមសរសេរពីមូលហេតុដែលអ្នកគិតថាបទគម្ពីរអាចជួយអ្នកតាមរបៀបមួយដែលប៉ុលបានពិពណ៌នា ។

សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តបីបួននាក់ឲ្យចែកចាយ ឬសង្ខេបនូវអ្វីដែលពួកគេបានសរសេរ ។

  • តើមានរបៀបអ្វីទៀតដែលព្រះអម្ចាស់អាចប្រទានពរដល់អ្នក នៅពេលអ្នកសិក្សាព្រះគម្ពីរ ?

  • ព្រះអម្ចាស់បានប្រទានព្រះគម្ពីរជាអំណោយដល់អ្នក ដើម្បីជួយអ្នកនៅថ្ងៃចុងក្រោយ ។ តើការណ៍នេះបង្រៀនអ្នកអំពីទ្រង់យ៉ាងដូចម្តេច ?

ការប្រើប្រាស់បទគម្ពីរ

សូមពិចារណាអនុញ្ញាតឲ្យសិស្សធ្វើការងារជាក្រុមតូចៗ ដើម្បីបំពេញសកម្មភាពដូចខាងក្រោម ។

ដើម្បីអនុវត្តការប្រើព្រះគម្ពីរដើម្បីពង្រឹងសេចក្តីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ សូមជ្រើសរើសបញ្ហាប្រឈមនៅថ្ងៃចុងក្រោយពីរដែលប៉ុលបានព្យាករណ៍នៅក្នុង ធីម៉ូថេ ទី២ ៣:១–៧, ១២–១៣ ; ៤:៣–៤ ឬជ្រើសរើសបញ្ហាប្រឈមផ្សេងៗដែលពាក់ព័ន្ធនឹងជីវិតរបស់អ្នក ។ សូមស្វែងរកវគ្គបទគម្ពីរដែលអាចជួយនរណាម្នាក់ដែលកំពុងប្រឈមមុខនឹងបញ្ហាទាំងនេះ ។ វាអាចមានប្រយោជន៍ក្នុងការស្វែងរកពាក្យគន្លឹះនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ទាំងពីរ ។ ឬដំបូងអ្នកអាចជ្រើសរើសបទគម្ពីរមួយចំនួនដែលអ្នកចូលចិត្តហើយបន្ទាប់មកសម្រេចចិត្តថាតើបញ្ហាប្រឈមនៅថ្ងៃចុងក្រោយមួយណាដែលពួកគេអាចជួយអ្នកបាន ។

  • តើវគ្គបទគម្ពីរមួយណាដែលអ្នកបានរកឃើញដែលអាចជួយនរណាម្នាក់ដែលកំពុងប្រឈមមុខនឹងបញ្ហាជាក់លាក់ ? សូមពន្យល់ពីរបៀបដែលពួកគេអាចជួយបាន ។

គោលដៅការសិក្សាព្រះគម្ពីររបស់អ្នក ។

សូមផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីសញ្ជឹងគិតពីគោលដៅសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ ។ សិស្សខ្លះអាចនឹងមានការពិបាកក្នុងការរក្សាគោលដៅដែលពួកគេបានដាក់ ។ បទពិសោធន៍សិក្សានៅក្នុងមេរៀន « ចំណេះចំណានខាងគោលលទ្ធិ ៖ ធីម៉ូថេ ទី ២ ៣:១៥–១៧ » នឹងផ្ដល់ឱកាសដល់សិស្សដើម្បីពិចារណាពីរបៀបដើម្បីយកឈ្នះឧបសគ្គក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃដែលពួកគេអាចនឹងប្រឈមមុខ ។

ប៉ុលបានរំឭកធីម៉ូថេថា ធីម៉ូថេបានទទួលពរដែលបានស្គាល់បទគម្ពីរតាំងពីគាត់នៅក្មេង ( សូមមើល ធីម៉ូថេ ទី២ ៣:១៥ ) ។ ដូចគ្នានេះដែរ ព្រះវរបិតាសួគ៌នឹងប្រទានពរដល់អ្នកសម្រាប់ការសិក្សាព្រះគម្ពីរក្នុងភាពយុវវ័យរបស់អ្នក ។ សូមចំណាយពេលពីរបីនាទី ក្នុងការដាក់គោលដៅដោយការអធិស្ឋាន ឬក្នុងការពិចារណាអំពីគោលដៅបច្ចុប្បន្នរបស់អ្នកសម្រាប់ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃផ្ទាល់ខ្លួន ។ សូមពិចារណាអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកបានសម្រេចគោលដៅរបស់អ្នកដោយរបៀបណា ?

  • តើគោលដៅរបស់អ្នកជួយអ្នកឲ្យអភិវឌ្ឍសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងយកឈ្នះលើឧបសគ្គនៅជំនាន់យើងដោយរបៀបណា ?

  • តើអ្នកមានអារម្មណ៍ថាគួរកែតម្រូវគោលដៅអ្វីខ្លះរបស់អ្នក ?

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីពីរខាងលើ ។

សូមអញ្ជើញសិស្សឲ្យប្រគល់គោលដៅរបស់ពួកគេ មក ប្រសិនបើពួកគេមានអារម្មណ៍ថាវានឹងជួយពួកគេឲ្យទទួលបានជោគជ័យ ។

សូមពិចារណាប្រាប់គ្រូរបស់អ្នក ឪពុកម្តាយ ឬនរណាម្នាក់ផ្សេងទៀតដែលអ្នកទុកចិត្តអំពីគោលដៅការសិក្សាព្រះគម្ពីររបស់អ្នក ហើយអញ្ជើញពួកគេឲ្យតាមដានជាមួយអ្នក ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើខ្ញុំអាចយល់ពីគ្រាលំបាកដែលមានសរសេរក្នុង ធីម៉ូថេ ទី២ ៣:១–៧ របៀបណា ?

និយមន័យខាងក្រោមអាចមានប្រយោជន៍ ៖

  • « មិនស្រឡាញ់តាមធម្មតាមនុស្ស » ( ធីម៉ូថេ ទី២ ៣:៣ ) អាចរួមបញ្ចូលទាំងអាកប្បកិរិយាដែលទាក់ទងនឹងការខ្វះអារម្មណ៍ ឬការយកចិត្តទុកដាក់ អារម្មណ៍ស្អប់ និងមើលងាយ ឬដោយចំណង់តណ្ហាដែលនាំទៅរកអំពើអសីលធម៌ខាងផ្លូវភេទ ។

  • « ការមិនចេះទប់ចិត្ត » ( ធីម៉ូថេ ទី២ ៣:៣ ) មានន័យថាគ្មានភាពម្ចាស់ការលើខ្លួនឯង

  • « ឥតបើគិត » ( ធីម៉ូថេ ទី២ ៣:៤ ) មានន័យថា ប្រញាប់ប្រញាល មិនប្រុងប្រយ័ត្ន

  • « មានចិត្តធំ » ( ធីម៉ូថេ ទី២ ៣:៤ ) មានន័យថាមានចិត្តក្រអឺតក្រទមអំនួត

តើខ្ញុំអាចយល់កាន់តែច្បាស់អំពី ធីម៉ូថេ ទី២ ៣:១៦–១៧ របៀបណា ?

សូមពិចារណាអានអត្ថបទ « Line upon Line: 2 Timothy 3:16–17 » ( New Era ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៩ ) ដែលមានពាក្យជំនួយ ការអត្ថាធិប្បាយព្យាករណ៍ និងការពន្យល់ដែលអាចជួយអ្នកឲ្យយល់បន្ថែមអំពីខគម្ពីរទាំងនេះ ។

តើការសិក្សាព្រះគម្ពីរអាចជួយខ្ញុំនៅក្នុងជីវិតខ្ញុំដោយរបៀបណា ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែង ៖

15:5
Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

យើងនិយាយទៅកាន់ព្រះដោយការអធិស្ឋាន ។ ជាទូទៅ ទ្រង់ទាក់ទងមកយើងវិញតាមរយៈបន្ទូលរបស់ទ្រង់ ដែលបានសរសេរទុក ។ ដើម្បីបានដឹងថា តើព្រះសូរសៀងទ្រង់មានលក្ខណៈ និងអារម្មណ៍បែបណា សូមអានព្រះបន្ទូលទ្រង់ សូមសិក្សាព្រះគម្ពីរ ហើយពិចារណាព្រះបន្ទូលទាំងនោះ ។ សូមធ្វើឲ្យវាក្លាយជាផ្នែកមួយដ៏ចាំបាច់នៃជីវិតប្រចាំថ្ងៃ ។ …

តាមរយៈការសិក្សាព្រះគម្ពីរជាទៀងទាត់ប្រចាំថ្ងៃ នោះបងប្អូននឹងរកឃើញសេចក្តីសុខសាន្តក្នុងភាពច្របូកច្របល់នៅជុំវិញខ្លួន ហើយមានកម្លាំងដើម្បីតតាំងនឹងការល្បួង ។ បងប្អូននឹងបង្កើតសេចក្ដីជំនឿដ៏រឹងមាំលើព្រះគុណនៃព្រះ ហើយដឹងថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អ្វីៗនឹងត្រូវបានធ្វើឲ្យបានប្រសើរឡើងស្របតាមកាលវេលារបស់ព្រះ ។

( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣–៩៤ )

តើខ្ញុំអាចមានសុទិដ្ឋិនិយមយ៉ាងណាអំពីអនាគត ប្រសិនបើការដឹកនាំរបស់សង្គមហាក់ដូចជាផ្ទុយនឹងបទបញ្ញត្តិរបស់ព្រះ ?

ប្រធាន ប៊យដ៏ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានជួយឆ្លើយសំណួរនេះនៅក្នុងវីដេអូ « On Zion’s Hill » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៤១ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។

2:3

តើមានរបៀបអ្វីខ្លះដែលខ្ញុំអាចសិក្សាព្រះគម្ពីរប្រកបដោយប្រសិទ្ធភាព ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឆ្លើយសំណួរនេះនៅក្នុងវីដេអូ « Advice for Studying the Scriptures » ( ២:០៧ ) មាននៅគេហទំព័រChurchofJesusChrist.org ។

2:3

សកម្មភាពរៀនសូត្របន្ថែម

គំរូរបស់ព្រះអង្គសង្គ្រោះ

សូមពិនិត្យមើល ម៉ាថាយ ៤:១–១១ ជាមួយសិស្ស ដើម្បីមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រើព្រះគម្ពីរដើម្បីយកឈ្នះលើគ្រោះថ្នាក់ និងសេចក្ដីល្បួងដែលទ្រង់បានប្រឈមមុខ ។

របៀបផ្សេងៗដើម្បីរៀនពីព្រះគម្ពីរ

មុនពេលអញ្ជើញសិស្សឲ្យពិចារណាអំពីគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សឲ្យស្គាល់ពាក្យនីមួយៗដែលពិពណ៌នាអំពីរបៀបដែលយើងអាចប្រើព្រះគម្ពីររបស់យើង ។

« អ្នក និងខ្ញុំត្រូវតែមើលទៅ ហើយមកឯព្រះគ្រីស្ទដែលជា ‹ ប្រភពនៃទឹករស់ › ( នីហ្វៃទី១ ១១:២៥ ប្រៀបធៀបនឹង អេធើរ ៨:២៦ ; ១២:២៨ ) ដោយអាន ( សូមមើល ម៉ូសាយ ១:៥ ) ដោយសិក្សា ( សូមមើល [ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ] ) ការស្វែងរក ( សូមមើល យ៉ូហាន ៥:៣៩ អាលម៉ា ១៧:២ ) ហើយទទួលទាន ( សូមមើល នីហ្វៃទី២ ៣២:៣ ) ព្រះបន្ទូលនៃព្រះគ្រីស្ទដែលមាននៅក្នុងបទគម្ពីរទាំងប៉ុន្មាន ។ ដោយការធ្វើដូច្នេះ យើងអាចទទួលបានទាំងការណែនាំ និងការការពារខាងវិញ្ញាណក្នុងអំឡុងដំណើរនៃជីវិតរមែងស្លាប់របស់យើង » ( ដេវីឌ អេ បែដណា « A Reservoir of Living Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ២ ដែលមាននៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

សូមឲ្យសិស្សពិពណ៌នាអំពីរបៀបដែលពួកគេអាចអនុវត្តនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេនូវពាក្យនីមួយៗដែលពួកគេស្គាល់ ។