ថ្នាក់​សិក្ខាសាលា
ធីម៉ូថេ ទី១ ៣:១–៧; ទីតុស ១:៦–៩


ធីម៉ូថេ ទី១ ៣:១–៧; ទីតុស ១:៦–៩

ប៊ីស្សព ៖ បុរសដែល « មានឈ្មោះល្អពីអ្នកដទៃ »

A young man meets with his Bishop.

តើអ្នកដឹងទេថា ប៊ីស្សពបានបម្រើក្នុងសាសនាចក្រក្នុងជំនាន់របស់ប៉ុល ? តើប៊ីស្សព និងប្រធានសាខាអាចផ្តល់ពរដល់ជីវិតអ្នកយ៉ាងដូចម្ដេច ? នៅក្នុងសំបុត្ររបស់ប៉ុល ទៅកាន់ធីម៉ូថេ និងទីតុស លោកបានរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់បុរសដែលត្រូវបានហៅជាប៊ីស្សព ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបុគ្គលិកលក្ខណៈរបស់ប៊ីស្សព និងប្រធានសាខា និងពីរបៀបដែលអ្នកបម្រើទាំងនេះរបស់ព្រះអម្ចាស់អាចជួយអ្នកក្នុងជីវិតរបស់អ្នក ។

ការយកចិត្តទុកដាក់ ។ សូមកត់សម្គាល់សិស្ស និងពីរបៀបដែលពួកគេមានប្រតិកម្មអំឡុងពេលមេរៀននេះ ។ ប្រសិនបើសិស្សហាក់មានការភាន់ច្រឡំ សូមអញ្ជើញពួកគេឲ្យសួរសំណួរ ។ ប្រសិនបើសិស្សហាក់ដូចជាមានអ្វីមួយដើម្បីរួមចំណែក សូមអញ្ជើញពួកគេឲ្យចែកចាយ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរខាងក្រោម ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេ ៖ តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានប្រទានពរដល់អ្នក ឬក្រុមគ្រួសាររបស់អ្នកតាមរយៈប៊ីស្សព ឬប្រធានសាខាដោយរបៀបណា ?

សកម្មភាពរៀនសូត្រដែលអាចមាន

តើអ្នកងាកទៅរកអ្នកណា ?

សូមស្រមៃថាអ្នកកំពុងតតាំងជាមួយបញ្ហាសំខាន់ក្នុងជីវិតរបស់អ្នក ។ ប្រហែលជាវាជាការសម្រេចចិត្តអំពីអនាគតរបស់អ្នក បញ្ហាប្រឈមដែលអ្នកកំពុងប្រឈមមុខ ឬទម្លាប់អាក្រក់ដែលអ្នកកំពុងពុះពារដើម្បីផ្លាស់ប្តូរ ។

  • តើអ្នកងាកទៅរកការណែនាំនៅកន្លែងណា ពេលអ្នកតតាំងជាមួយបញ្ហាសំខាន់ៗ ?

  • តើអ្នកនិយាយជាមួយអ្នកណា ហើយហេតុអ្វី ?

សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយអែលឌើរ ឃ្វីនថិន អិល ឃុកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

ក្មួយជាច្រើន ដែលជាយុវវ័យដ៏មានតម្លៃ … ប៉ុន្ដែក្នុងពេលបន្ដិចទៀត ក្មួយនឹងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ៗជាច្រើនក្នុងជីវិត ។ សូមប្រឹក្សាជាមួយឪពុកម្ដាយរបស់ក្មួយផង និងជាមួយប៊ីស្សពក្មួយផងអំពីជម្រើសដ៏សំខាន់ដែលនៅខាងមុខក្មួយ ។ សូមអនុញ្ញាតឲ្យប៊ីស្សពធ្វើជាមិត្ត និងទីប្រឹក្សារបស់ក្មួយ ។

( ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦០ )

សូមចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖

  • តើអ្នកចាត់ ទុកថា ប៊ីស្សព ឬ ប្រធាន សាខា របស់ អ្នកដូចជាមិត្ត និង ជាទីប្រឹក្សា ដែរឬទេ ?

  • នៅពេល អ្នក ប្រឈមមុខ នឹង ការសម្រេច ចិត្ត ដ៏សំខាន់មួយ ឬ នៅពេល ដែល អ្នកត្រូវ ការជំនួយខាងវិញ្ញាណ តើអ្នកហ៊ានស្វែងរកការប្រឹក្សាពីប៊ីស្សពរបស់អ្នកដល់កម្រិតណា ? ហេតុអ្វីទៅ ?

  • តើការងាកទៅរកប៊ីស្សព ឬប្រធានសាខា របស់អ្នក អាចជួយ អ្នក ដោយ របៀបណា ?

នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលរបៀបដែលប៊ីស្សព ឬប្រធានសាខាអាចនឹងគាំទ្រអ្នកជាមួយនឹងបញ្ហាប្រឈម ការសម្រេចចិត្ត និងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរបស់អ្នក ។

ពេញមួយមេរៀន ប្រសិនបើមានការចង្អុលបង្ហាញអំពីអារម្មណ៍អវិជ្ជមាន ឬការវិនិច្ឆ័យពីសិស្សអំពីប៊ីស្សពរបស់ពួកគេសូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍ដោយ អែលឌើរ ជែហ្វ្រី អ័រ ។ ហូឡិន នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។

ប៉ុលបង្រៀនអំពីលក្ខណៈសម្បត្តិរបស់ប៊ីស្សព

សំបុត្ររបស់ប៉ុលដែលគេស្គាល់ថាជាធីម៉ូថេ ទី ១ ធីម៉ូថេ ទី ២ និងទីតុស ជារឿយៗត្រូវបានគេហៅថាជាសំបុត្រគ្រូគង្វាល ដោយសារវាមាននូវពាក្យទូន្មានរបស់ប៉ុលទៅកាន់ពួកគ្រូគង្វាល ឬថ្នាក់ដឹកនាំទាំងឡាយក្នុងសាសនាចក្រ ( គ្រូគង្វាល មកពីពាក្យឡាតាំងពាក្យអ្នកគង្វាល ) ។ ធីម៉ូថេ និង ទីតុស គឺជាសហការីដ៏គួរឲ្យទុកចិត្តរបស់ប៉ុល ដែលបានបម្រើជាមួយលោកនៅពេលវេលាផ្សេងៗគ្នាពេញមួយការធ្វើដំណើរផ្សព្វផ្សាយសាសនារបស់លោក ។ នៅពេលនោះ ធីម៉ូថេកំពុងបម្រើជាអ្នកដឹកនាំសាសនាចក្រនៅក្រុងអេភេសូរ ហើយទីតុសនៅលើកោះក្រេតរបស់សាសន៍ក្រិក។

ក្នុងចំណោមសេចក្តីពិតជាច្រើនដែល ប៉ុលបានបង្រៀននៅក្នុងសំបុត្រដែលបានបំផុសគំនិតទាំងនេះ លោកបានរាយបញ្ជីគុណសម្បត្តិជាច្រើនសម្រាប់បុរសដែលត្រូវបានហៅថាធ្វើជាប៊ីស្សព ។ ប៊ីស្សពគឺជាបុរសម្នាក់ដែលត្រូវបានតែងតាំង និងញែកចេញជាប្រធានសង្ឃសម្រាប់វួដ ឬក្រុមជំនុំ ។ គាត់មានទំនួលខុសត្រូវរួមទាំងក្នុងការគ្រប់គ្រងកិច្ចការខាងសាច់ឈាម និងខាងវិញ្ញាណនៃក្រុមជំនុំ ។ ប្រធានសាខាមានតួនាទីស្រដៀងគ្នា ។ ព្រះអម្ចាស់ជ្រើសរើសប៊ីស្សពតាមរយៈគណៈប្រធានស្តេក ដែលជាអ្នកកំពុងស្វែងរកវិវរណៈ ។ មុនពេលត្រូវបានហៅ ប៊ីស្សពត្រូវបានអនុម័តដោយគណៈប្រធានទីមួយថាមានភាពស័ក្ដិសម និងអាចធ្វើការងារបម្រើបាន ។

សូមអាន ធីម៉ូថេ ទី១ ៣:១–៧ និង ទីតុស ១:៦–៩ ដោយស្វែងរកគុណសម្បត្តិសម្រាប់ប៊ីស្សព ។ សូមស្វែងរកលក្ខណៈបីយ៉ាងនេះ ដែលនឹងជួយប៊ីស្សព ឬប្រធានសាខាម្នាក់ឲ្យណែនាំ និងផ្តល់ពរដល់ជីវិតអ្នក ។

បន្ទាប់ពីសិស្សបានស្គាល់លក្ខណៈសម្បត្តិរបស់ប៊ីស្សពហើយ សូមពិចារណាធ្វើសកម្មភាពខាងក្រោម ។ ដោយប្រើបាល់ទន់ៗដែលងាយស្រួលសម្រាប់សិស្សចាប់ សូមស្នើសុំរកអ្នកស្ម័គ្រចិត្ត ហើយបន្ទាប់មកបោះបាល់ទៅពួកគេ ។ នៅពេលសិស្សចាប់បាល់បានហើយ នោះពួកគេអាចជ្រើសរើសគុណសម្បត្តិមួយរបស់ប៊ីស្សព ហើយពន្យល់ពីរបៀបដែលការមានគុណសម្បត្តិនោះអាចជួយប៊ីស្សពណែនាំ និងប្រទានពរដល់មនុស្សដែលពួកគេបម្រើ ។ បន្ទាប់ពីសិស្សពន្យល់ហើយ ពួកគេអាចបោះបាល់ថ្នមៗទៅសិស្សម្នាក់ទៀត ដែលត្រូវជ្រើសរើស ហើយពន្យល់ពីគុណសម្បត្តិរបស់ប៊ីស្សពដូចសិស្សមុនៗដែរ ។ បន្តសកម្មភាពនេះរហូតដល់សិស្សជាច្រើននាក់មានឱកាសចាប់បាល់ ហើយគុណសម្បត្តិផ្សេងៗគ្នាជាច្រើនត្រូវបានលើកមកពិភាក្សា ។

  • តើព្រះយេស៊ូវគ្រីស្ទធ្វើជាគំរូដល់គុណលក្ខណៈទាំងនេះយ៉ាងដូចម្ដេច ? ( សូមពិចារណាសេចក្តីយោងបទគម្ពីរនៃខគម្ពីរទាំងនេះជាមួយ ពេត្រុស ទី១ ២:២៥ ដែលពេត្រុសបានហៅព្រះអង្គសង្គ្រោះថាជា « អ្នកគង្វាល និងជាអ្នកថែទាំព្រលឹង [ យើង ] ») ។

  • តើការមានគុណលក្ខណៈទាំងនេះអាចអនុញ្ញាតឲ្យប៊ីស្សព ឬប្រធានសាខាជួយអ្នកដូចព្រះអង្គសង្គ្រោះនឹងជួយអ្នកយ៉ាងដូចម្ដេច ?

  • តើអ្នកនឹងសង្ខេបដោយរបៀបណានូវអ្វីដែលអ្នកបានរៀនអំពីប៊ីស្សព និងប្រធានសាខា ?

  • តើគុណសម្បត្តិដូចព្រះគ្រីស្ទអ្វីខ្លះដែលអ្នកបានសង្កេតឃើញនៅក្នុងខ្លួនប៊ីស្សព ឬប្រធានសាខា ? តើគុណលក្ខណៈទាំងនេះបានអនុញ្ញាតឲ្យគាត់ក្លាយជាឧបករណ៍មួយនៅក្នុងព្រះហស្ថរបស់ព្រះអម្ចាស់យ់ាងដូចម្ដេច ?

  • តើប៊ីស្សពអាចជួយអ្នកចូលកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងសេចក្តីជំនឿរបស់អ្នកទៅលើទ្រង់ដោយរបៀបណា ?

អ្នកគង្វាលលើហ្វូងចៀមរបស់ព្រះអម្ចាស់

សូមពិចារណាគូសចំណាំពាក្យ ឬឃ្លាណាមួយនៅក្នុង ធីម៉ូថេ ទី១ ៣:២ទីតុស ១:៧–៩ ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប៊ីស្សពក្នុងការបង្រៀន ។

ប៊ីស្សព ឬប្រធានសាខាអាចបង្រៀនតាមរបៀបផ្សេងៗ រួមទាំងក្នុងការប្រជុំ ការបង្រៀនក្នុងថ្នាក់ និងការសម្ភាសន៍ផ្ទាល់ខ្លួន និងតាមគំរូរបស់គាត់ ។

  • តើការប្រឹក្សា ឬការណែនាំរបស់ប៊ីស្សព ឬប្រធានសាខាជាពរជ័យដល់អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់យ៉ាងដូចម្ដេច ?

  • តើព្រះអម្ចាស់យកចិត្តទុកដាក់ និងជួយយើងតាមរយៈប៊ីស្សព និងប្រធានសាខាតាមរបៀបណាខ្លះ ?

ប៊ីស្សពអាចជួយយើងឲ្យប្រែចិត្ត

ព្រះអម្ចាស់ក៏បានហៅប៊ីស្សព និងប្រធានសាខាឲ្យជួយ និងដឹកនាំយើងក្នុងដំណើរការប្រែចិត្ត ជាពិសេសប្រសិនបើយើងបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។

អែលឌើរ ស៊ី ស្កត ហ្រ្គូ, នៃពួកចិតសិបនាក់បានបង្រៀន ៖

Official Portrait of Elder C. Scott Grow. Photographed March 2017.

តាមរយៈការតែងតាំង និងការរស់នៅដោយសុចរិត ប៊ីស្សពមានសិទ្ធិទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ ស្ដីពីសមាជិកក្នុងវួដរបស់លោក រួមទាំងអ្នកផងដែរ ។

ប៊ីស្សពអាចជួយអ្នកនៅក្នុងដំណើរការនៃការប្រែចិត្តតាមរបៀបដែលឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកផ្សេងទៀតមិនអាចធ្វើបាន ។ …

…ក្នុងនាមជាអ្នកបម្រើនៃព្រះអម្ចាស់ លោកនឹងមានសណ្ដានចិត្តល្អ ហើយយល់ចិត្ត នៅពេលលោកស្ដាប់អ្នក ។ បន្ទាប់មកលោកនឹងជួយអ្នកក្នុងដំណើរការប្រែចិត្តនេះ ។ លោកគឺជាសារទូតនៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ដើម្បីជួយអ្នកឲ្យស្អាតស្អំតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។

( ស៊ី ស្កត ហ្គ្រូ « Why and What Do I Need to Confess to My Bishop ? » New Era ខែតុលា ឆ្នាំ ២០១៣ ទំព័រ ២៨–២៩ )

សូមចំណាយពេលខ្លះដើម្បីសរសេរសំបុត្រខ្លីៗ អ៊ីមែល ឬអត្ថបទទៅកាន់ប៊ីស្សព ឬប្រធានសាខារបស់អ្នក ។ សូមគិតអំពីការថ្លែងអំណរគុណដល់លោកចំពោះការបម្រើ ការបង្រៀន និងគំរូរបស់លោក ។ រួមបញ្ចូលរបៀបជាក់លាក់ណាមួយដែលលោកបានជួយអ្នក ។ សូមពិចារណាចង្អុលបង្ហាញនូវគំរូដូចព្រះគ្រីស្ទរបស់លោកណាមួយដែលអ្នកបានកត់សម្គាល់ និងកោតសរសើរ ។ បើអាច អ្នកក៏អាចសុំជួបជាមួយលោក សម្រាប់ការប្រឹក្សារបស់លោក ជាមួយនឹងការសម្រេចចិត្តដ៏លំបាក កង្វល់ដែលអ្នកអាចមាន ឬសម្រាប់ជំនួយក្នុងដំណើរការប្រែចិត្ត ។

សូមពិចារណាពីការថ្លែងទីបន្ទាល់អំពីពរជ័យដែលប៊ីស្សព ឬប្រធានសាខាអាចមានក្នុងជីវិតរបស់សិស្ស ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ធីម៉ូថេ ទី១ ៣:១ ។ តើតំណែងប៊ីស្សពចេញមកពីណានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ?

តំណែងប៊ីស្សពមានប្រភពមកពីពាក្យក្រិកថា អេពីស្កូប៉ូ—អេពី ដែលមានន័យថា « ហួស » និង scopos មានន័យថា « មើល » ឬ « ឃ្លាំមើល » ។ ដូច្នេះ episcopos ឬ ប៊ីស្សព គឺជាអ្នកឃ្លាំមើលហ្វូងដែលដូចជាអ្នកណែនាំ ឬអ្នកមើលថែ ។

ហេតុអ្វីបានជាខ្ញុំត្រូវទៅរកប៊ីស្សពរបស់ខ្ញុំដើម្បីសារភាពអំពើបាប ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

អំពើរំលងធ្ងន់ធ្ងរ ដូចជាអំពើអសីលធម៌ តម្រូវឲ្យមានជំនួយមកពីមនុស្សម្នាក់ដែលកាន់កូនសោនៃសិទ្ធិអំណាច ដូចជាប៊ីស្សព ឬប្រធានស្ដេក ដើម្បីធ្វើឲ្យដំណើរការនៃការប្រែចិត្តប្រព្រឹត្តទៅដោយស្ងៀមស្ងាត់ ដើម្បីប្រាកដថា វាត្រូវបានធ្វើឡើងដោយត្រឹមត្រូវទាំងស្រុង ។

( រីឆាដ ជី ស្កត « The Power of Righteousness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៩–៧០ )

ធីម៉ូថេ ទី១ ៣:១ ។ តើអ្វីទៅជាការ « ល្អប្រសើរ » របស់ប៊ីស្សព ?

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីទំនួលខុសត្រូវចម្បងរបស់ប៊ីស្សព ៖

Official portrait of Elder Quentin L. Cook. Called to the Quorum of the Twelve Apostles on 6 October 2007.

ប៊ីស្សពមានការទទួលខុសត្រូវសំខាន់ចំនួនប្រាំ នៅក្នុងការធ្វើជាអធិបតីលើវួដ ៖

១. ប៊ីស្សពគឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ។២. លោកគឺជាប្រធានបព្វជិតភាពអើរ៉ុន ។៣. លោកគឺជាចៅក្រមទូទៅមួយរូប ។៤. លោកសម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើង រួមមានការថែទាំដល់បងប្អូនដែលទ័លក្រផងដែរ ។៥. ហើយលោកមើលខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ ព្រមទាំងការប្រើប្រាស់សាលាប្រជុំ ។

ក្នុងតួនាទីរបស់លោកជាសង្ឃជាន់ខ្ពស់ជាអធិបតី ប៊ីស្សពគឺជា « អ្នកដឹកនាំខាងវិញ្ញាណ » របស់វួដ ។ លោកគឺជា « សិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ » ។ …

ប៊ីស្សពមានតួនាទីដ៏សែនសំខាន់មួយក្នុងការបម្រើជាអ្នកគង្វាល ដើម្បីដឹកនាំជំនាន់ដែលកំពុងពេញវ័យ រួមមានយុវមជ្ឈិមវ័យនៅលីវជាដើម ឲ្យទៅរកព្រះយេស៊ូវគ្រីស្ទ ។

( ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៨ )

ទីតុស ១:៧ ។ តើប៉ុលចង់មានន័យយ៉ាងណា ពេលគាត់និយាយថា « អ្នកដែលត្រួតត្រាបានឥតសៅហ្មង » ?

ប៊ីស្សពត្រូវបានជ្រើសរើសដោយព្រះអម្ចាស់ ហើយត្រូវតែជាមនុស្សដែលមានសីលធម៌ខ្ពស់ និងស័ក្តិសម ។ ទោះជាយ៉ាងណាក៏ដោយ ប៊ីស្សពទាំងអស់មានភាពមិនល្អឥតខ្ចោះ ហើយជួនកាលអាចនឹងធ្វើខុសអំឡុងពេលបម្រើរបស់ពួកលោកផងដែរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចតទៅ ៖

14:43
Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

ដូច្នេះ ចូរចិត្តល្អចំពោះភាពទន់ខ្សោយនៃមនុស្សលោក—ទាំងភាពទន់ខ្សោយរបស់អ្នក ក៏ដូចជាភាពទន់ខ្សោយរបស់ពួកអ្នកដែលបម្រើជាមួយអ្នកក្នុងសាសនាចក្រ ដែលដឹកនាំដោយបុរសស្ដ្រីខាងសាច់ឈាមដែលស្ម័គ្រចិត្តទាំងឡាយ ។ លើកលែងតែក្នុងករណីនៃព្រះរាជបុត្រាទ្រង់តែមួយប៉ុណ្ណោះ នោះមនុស្សដែលមិនឥតខ្ចោះ គឺជាអ្វីទាំងអស់ដែលព្រះតែងតែត្រូវធ្វើកិច្ចការជាមួយ ។ នោះច្បាស់ជាគួរឲ្យធុញថប់ណាស់ចំពោះទ្រង់ តែទ្រង់ដោះស្រាយវា ។ ដូច្នេះយើងត្រូវធ្វើដែរ ។ ហើយពេលអ្នកឃើញភាពមិនឥតខ្ចោះ ចូរចាំថា ការដាក់កម្រិតគឺមិនមែន ជាទេវភាពនៃកិច្ចការនោះទេ ។ … ដូច្នេះ ចូរមានភាពអត់ធ្មត់ ចិត្តល្អ និងការអភ័យទោស ។

( ជែហ្វ្រី អ័រ ហូឡិន « Lord, I Believe » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ )

សកម្មភាពរៀនសូត្របន្ថែម

តើប៊ីស្សពគឺជាអ្វី ?

សូមពិចារណាចាប់ផ្តើមថ្នាក់ជាមួយនឹងសាច់រឿងខាងក្រោមនេះ ៖ សូមស្រមៃថា ពេលអ្នកចេញទៅខាងក្រៅជាមួយមិត្តភក្តិមួយចំនួន អ្នកបានឃើញប៊ីស្សព ឬប្រធានសាខារបស់អ្នក ហើយលើកដៃជម្រាបសួរទៅកាន់លោក ។ មិត្តភក្តិរបស់អ្នក ដែលមិនមែនជាសមាជិកនៃសាសនាចក្រ សួរសំណួរដូចជា « តើគាត់ជានរណា ? តើប៊ីស្សព ឬ [ ប្រធានសាខា ] មានន័យយ៉ាងណា ? តើគាត់ធ្វើអ្វីខ្លះ ? » សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតបតាមរបៀបដែលអាចជួយមិត្តរបស់ពួកគេឲ្យយល់ ហើយសង្ឃឹមទុកចិត្តលើប៊ីស្សព ។

គំរូនៃព្រះអង្គសង្គ្រោះ

បន្ទាប់ពីសិស្សសម្គាល់លក្ខណៈសម្បត្តិរបស់ប៊ីស្សពនៅក្នុង ធីម៉ូថេ ទី១ ៣:១–៧ និង ទីតុស ១:៦–៩ សូមពិចារណាជ្រើសរើសគុណសម្បត្តិបួន ឬប្រាំ ហើយអញ្ជើញសិស្សឲ្យរកមើលគំរូនៅក្នុងព្រះគម្ពីរដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូដល់គុណសម្បត្តិទាំងនោះ ។ ឧទាហរណ៍ ដំណើររឿងនៃព្រះយេស៊ូវបានប្រែក្លាយទឹកទៅជាស្រាសម្រាប់មាតាទ្រង់ក្នុងពិធីមង្គលការ ( សូមមើល យ៉ូហាន ២:១–១១ ) អាចជាគំរូមួយនៃ « មនុស្សដឹងខ្នាត » របស់ទ្រង់ ( ធីម៉ូថេ ទី១ ៣:២ ) ។