ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ ១


ចំណេះចំណានខាងគោលលទ្ធិ ៖ ការវាយតម្លៃ ១

ម៉ាថាយ ៥:១៤–១៦ រហូតដល់ យ៉ូហាន ១៧:៣

ក្នុងអំឡុងពាក់កណ្តាលដំបូងនៃវគ្គសិក្សានេះ សិស្សបានសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួន ១១ ដែលមាននៅក្នុង ម៉ាថាយ លូកា និង យ៉ូហាន ។ ការវាយតម្លៃនេះត្រូវបានរចនាឡើងដើម្បីវាយតម្លៃពីសមត្ថភាពរបស់សិស្សក្នុងការស្វែងរកវគ្គបទគម្ពីរទាំងនេះ និងប្រើប្រាស់វាក្នុងស្ថានភាពជីវិតពិត ។ វាក៏នឹងវាយតម្លៃពីការយល់ដឹងរបស់ពួកគេអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។

សូមចែកការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិនេះនៅពេលណាមួយក៏បាន បន្ទាប់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់នៅក្នុង ម៉ាថាយ លូកា និង យ៉ូហាន បានបង្រៀនរួចហើយ ។ វាប្រហែលជាចាំបាច់ដើម្បីបង្រៀនមេរៀនចំណេះចំណានខាងគោលលទ្ធិមួយចំនួន មុនពេលមេរៀនទាំងនេះមានសុទ្ធតែលំដាប់លំដោយបទគម្ពីរ ដូច្នេះការវាយតម្លៃអាចធ្វើឡើងពីមុនបញ្ចប់ឆមាសនេះ ។

ប្រសិនបើអាចធ្វើបាន សូមធ្វើការវាយតម្លៃនេះដោយផ្ទាល់ ដើម្បីឲ្យសិស្សអាចកែតម្រូវការវាយតម្លៃនេះជាថ្នាក់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើការវាយតម្លៃនេះរួច ។

បន្ថែមពីលើការវាយតម្លៃចំណេះដឹងបច្ចុប្បន្នរបស់សិស្ស បទពិសោធន៍នៃការទទួលយក និងការកែតម្រូវការវាយតម្លៃគឺមានន័យថាជាបទពិសោធន៍នៃការស្ថាបនាទីបន្ទាល់ដ៏មានអត្ថន័យសម្រាប់សិស្ស ។ ខណៈពេលកំពុងកែសំណួរ ទី ៧–១២ សូមអញ្ជើញសិស្សឲ្យបង្ហាញពីមូលហេតុដែលពួកគេជ្រើសរើសចម្លើយដែលពួកគេបានធ្វើ ហើយពន្យល់ពីរបៀបដែលវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសអាចជួយក្នុងស្ថានភាពដែលបានពិពណ៌នានៅក្នុងការវាយតម្លៃនេះ ។ សូមជួយសិស្សឲ្យយល់ពីសំណួរណាមួយដែលពួកគេប្រហែលជាបានឆ្លើយមិនត្រឹមត្រូវ ។ សូមចំណាយពេលដើម្បីឆ្លើយសំណួរបន្ថែមណាមួយដែលសិស្សអាចមាន ។

New Testament Seminary Teacher Manual - 2023

ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ ការវាយតម្លៃ ១

សេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ

សម្រាប់សំណួរ ទី ១–៣ សូមសរសេរអក្សរនៃសេចក្ដីយោងដែលដូចគ្នាក្នុងចន្លោះទទេនៅជាប់នឹងឃ្លានីមួយៗ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។

១. ____ « បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។

ក. ម៉ាថាយ ១១:២៨–៣០

២. ____ ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ថា ចូរទទួលទានសាក្រាម៉ង់ « ដើម្បីរំឭកពីខ្ញុំចុះ » ។

ខ. លូកា ២:១០–១២

៣. ____ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ។

គ. លូកា ២២:១៩–២០

ឃ. យ៉ូហាន ៣:៥

ង. យ៉ូហាន ៣:១៦

ឃ្លាបទគម្ពីរគន្លឹះ

សម្រាប់សំណួរទី ៤–៦ សូមបំពេញពាក្យដែលបាត់ក្នុងឃ្លាបទគម្ពីរគន្លឹះចំណេះចំណានខាងគោលលទ្ធិ ។ សូមកុំប្រើព្រះគម្ពីររបស់អ្នកដើម្បីធ្វើការវាយតម្លៃនៅផ្នែកនេះឡើយ ។

៤. ព្រះយេស៊ូវបានមានព្រះបន្ទូលថា « ខ្ញុំនឹង __________នៃ __________ដល់អ្នក__________ » ( ម៉ាថាយ ១៦:១៥–១៩ ) ។៥. « ដ្បិតនៅថ្ងៃនេះ មាន__________មួយ អង្គ __________ដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ( លូកា ២:១០–១២ ) ។៦. « ដ្បិត __________ គ្មាន __________ ឬ __________ ដូចជាឃើញខ្ញុំនេះទេ » ( លូកា ២៤:៣៦–៣៩ ) ។

អ្នកអាចប្រើប្រាស់ព្រះគម្ពីររបស់អ្នកសម្រាប់ការវាយតម្លៃដែលនៅសល់ ។

សម្រាប់សំណួរទី ៧–៩ សូមរកមើលវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនដែលអាចជួយនរណាម្នាក់ក្នុងស្ថានភាពដូចខាងក្រោម ។

៧. អ្នកនៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនា នៅពេលមាននរណាម្នាក់សួរថាតើពួកគេពិតជាត្រូវការទទួលបុណ្យជ្រមុជទឹក ឬក៏ពួកគេអាចគ្រាន់តែទទួលយកព្រះយេស៊ូវគ្រីស្ទ នៅក្នុងចិត្តរបស់ពួកគេទៅបានហើយ ។

៨. នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ មានសមាជិកនៅវួដរបស់អ្នកម្នាក់សួរថាតើពួកគេអាចដឹងថាគោលលទ្ធិដែលបានបង្រៀននៅក្នុងសាសនាចក្របានមកពីព្រះដោយរបៀបណា ។

៩. មាននរណាម្នាក់កំពុងរៀបចំមេរៀនសម្រាប់រាត្រីជួបជុំក្រុមគ្រួសារអំពីរបៀបដែលយើងអាចក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុងសំណួរទី ១០–១១ សូមបង្ហាញចំណេះដឹងរបស់អ្នកអំពីសមត្ថភាពក្នុងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

១០. តើអ្នកនឹងពន្យល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបីខាងក្រោមដល់នរណាម្នាក់ ដែលមិនស្គាល់គោលការណ៍ទាំងនោះដោយរបៀបណា ?

  • ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។

  • ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។

  • ព្យាយាមយល់ដឹងបន្ថែម តាមរយៈប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាព ។

១១. អ្នកមានមិត្តម្នាក់ដែលកំពុងពុះពារនៅក្នុងការជឿថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់នាង ហើយសព្វព្រះទ័យប្រាស្រ័យទាក់ទងជាមួយនាង ។ សូមឆ្លើយសំណួរខាងក្រោមនេះ ៖

  • តើរឿងជាក់លាក់អ្វីខ្លះដែលអ្នកនឹងអញ្ជើញនាងឲ្យធ្វើ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?

  • តើអ្នកអាចជួយនាងឲ្យមើលឃើញស្ថានភាពរបស់នាងជាមួយនឹងទស្សវិស័យដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្តេច ?

  • វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគឺជាឧទាហរណ៍នៃប្រភពដែលបានតែងតាំងដ៏ទេវភាព ។ តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ( នានា ) អ្វីខ្លះដែលអ្នកអាចចែកចាយជាមួយនាង ? ហេតុអ្វីទៅ ?

១២. ក្នុងចំណោមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១១ ដែលអ្នកបានសិក្សារួចកន្លងមក តើវគ្គណាមួយដែលមានឥទ្ធិពលលើអ្នកច្រើនបំផុត ហើយហេតុអ្វីទៅ ? តើវគ្គនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សបំពេញការវាយតម្លៃនេះ ។ បន្ទាប់ពីសិស្សបានបញ្ចប់ការវាយតម្លៃនេះហើយ សូមរំឭកវាឡើងវិញជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។ ក្នុងនាមជាគ្រូ សូមសម្រេចថា តើការកែកិច្ចការរបស់ពួកគេដោយផ្ទាល់ ឬបញ្ជូនកិច្ចការទៅមិត្តរួមថ្នាក់កែមួយណាមានប្រយោជន៍ជាង ។

ចម្លើយ

១. ឃ. យ៉ូហាន ៣:៥

២. គ. លូកា ២២:១៩–២០

៣. ក. ម៉ាថាយ ១១:២៨–៣០

៤. ឲ្យ; កូនសោ; នគរស្ថានសួគ៌

៥. កើត; ព្រះអង្គសង្គ្រោះ; ព្រះអម្ចាស់

៦. ខ្មោច; សាច់; ឆ្អឹង

៧. ចម្លើយមួយដែលអាចមានគឺ យ៉ូហាន ៣:៥ ប៉ុន្តែសិស្សអាចទទួលបានក្រេឌីដសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយដើម្បីជួយពួកគេពន្យល់ពីភាពចាំបាច់នៃការចុះ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះតាមរយៈសិទ្ធិអំណាចបព្វជិតភាពដែលត្រឹមត្រូវ ។

៨. ចម្លើយមួយដែលអាចមានគឺ យ៉ូហាន ៧:១៧ ប៉ុន្តែសិស្សអាចទទួលបានក្រេឌីដសម្រាប់ការប្រើប្រាស់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិណាមួយ ដើម្បីពន្យល់ពីរបៀបដើម្បីទទួលបានទីបន្ទាល់អំពីគោលលទ្ធិពិត ។

៩. វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជាច្រើនអាចជួយសិស្សឲ្យពន្យល់ពីរបៀបក្លាយជាសិស្សដ៏ប្រសើរម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ វគ្គបទគម្ពីរមួយចំនួនដែលសិស្សប្រហែលជាបានប្រើរួមមាន ម៉ាថាយ ៥:១៤–១៦ ; ម៉ាថាយ ២២:៣៦–៣៩ ; លូកា ២២:១៩–២០ និង យ៉ូហាន ១៧:៣

១០. សិស្សគួរតែអាចពន្យល់ដោយសង្ខេបៗអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមពិចារណាឲ្យពួកគេប្រៀបធៀបចម្លើយរបស់ពួកគេជាមួយនឹងកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

១១. សិស្សគួរតែអាចពន្យល់ពីសកម្មភាពដែលទាក់ទងនឹងការប្រព្រឹត្តដោយសេចក្តីជំនឿ និងពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។ ពួកគេក៏គួរតែកំណត់អត្តសញ្ញាណវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលជួយយើងឲ្យយល់អំពីសេចក្តីស្រឡាញ់របស់ព្រះ និងបំណងប្រាថ្នារបស់ទ្រង់សម្រាប់យើងក្នុងការមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយទ្រង់ ។ វគ្គបទគម្ពីរខ្លះដែលសិស្សប្រហែលជាបានប្រើរួមមាន ម៉ាថាយ ១១:២៨–៣០ ; យ៉ូហាន ៣:១៦ និង យ៉ូហាន ១៧:៣

១២. ដរាបណាសិស្សឆ្លើយសំណួរនេះដោយស្មោះសរ និងពេញលេញ នោះពួកគេគួរតែបានក្រេដីឌ ។ វាជាសំណួរបើកចំហ ហើយគួរទុកឲ្យពួកគេឆ្លើយតាមការគួរ ។

ដើម្បីជួយសិស្សឲ្យពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់ សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេបានជ្រើសរើសសម្រាប់សំណួរទី ១២ និងមូលហេតុដែលពួកគេជ្រើសរើសសំណួរនេះ ។ វាអាចមានប្រសិទ្ធភាពក្នុងការឲ្យសិស្សចែកចាយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានបើមានពេលនៅសល់ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលបទគម្ពីរដែលពួកគេបានជ្រើសរើសបង្រៀនពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ក្នុងនាមជាគ្រូ សូមពិចារណាចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដ៏មានអត្ថន័យមួយផងដែរ ។

សូមបញ្ចប់ការវាយតម្លៃដោយការចែកចាយទីបន្ទាល់អំពីអំណាចនៃការស្គាល់គោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងព្រះគម្ពីររបស់ទ្រង់ ហើយត្រូវបានរៀបចំដើម្បីអនុវត្តការបង្រៀនរបស់ទ្រង់នៅក្នុងស្ថានភាពជីវិតពិត ។